Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Friday, June 1, 2012

បញ្ជីរាយនាម ប្រាសាទខ្មែរទាំងអស់

ខាងក្រោមនេះជាបញ្ជីរាយនាម​ប្រាសាទខ្មែរទាំងអស់ ដែលមាននៅប្រទេសកម្ពុជា ថៃ ឡាវ វៀតណាមសូមជួយបំពេញបន្ថែមផង

ប្រាសាទខ្មែរលើទឹកដីកម្ពុជា

ខាងក្រោមនេះជាបញ្ជី​រាយនាមប្រាសាទខ្មែរលើទឹកដីកម្ពុជា។ ឈ្មោះទាំងអស់ត្រូវបានតំរៀបតាមលំដាប់អក្ខរក្រមខ្មែរ។ ក្នុងវង់ក្រចកជាឈ្មោះខេត្តដែលប្រាសាទតាំងនៅ។
ខាងក្រោមនេះជាឈ្មោះទីរមណីយដ្ឋានប្រវត្តិសាស្ត្រដទៃទៀត។

ប្រាសាទខ្មែរលើទឹកដីថៃ

  • ប្រាសាទពិមាយ (ปราสาทหินพิมาย) (សៀម​អាន​ថា ភិម៉ាយ មក​ពី​សំស្ក្រឹត វិមាយ « គ្មាន​មាយា » ជា​ព្រះ​នាម​របស់​ព្រះ​ពុទ្ធ ១ ព្រះ​អង្គ) ខេត្ត​នគរ​រាជសីមា (គោរាជ) (Prasat Phimai, Khorat Province)
  • ប្រាសាទភ្នំរុង (ปราสาทหินพนมรุ้ง) (ពាក្យ​ថា រុង ជា​ពាក្យ​ខ្មែរ​បុរាណ មាន​ន័យ​ថា « ធំ ») ខេត្ត​ប៊ុរីរ៉ាំ (បុរីរម្យ) (Prasat Phnom Rung, Buriram Province)

ប្រាសាទខ្មែរលើទឹកដីលាវ

ប្រាសាទខ្មែរលើទឹកដីវៀតណាម

ប្រាសាទតាកែវ

ប្រាសាទតាកែវសង់នៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ពីថ្មភក់ មានទំហំ១០០ម x ១២០ម។ តាមលោក ហ្សក កូដេសថា ប្រាសាទនេះត្រូវគេបោះបង់ចោល ព្រោះកាលនោះមានរន្ទះបាញ់ត្រូវ ប៉ុន្ដែលោកហ្សក បូសីល្យេយល់ថា ដោយមានកើតហេតុអាក្រក់ មួយបន្ដាលអោយ គេបង់ចោលសំនង់នេះ លុះមកដល់រជ្ជកាល ព្រះបាទសុរិយាវរ្ម័នទី១ ទើបទ្រង់បានបញ្ជាអោយគេធ្វើការជួសជុលឡើងវិញ។
អ្នកស្រីកូរ៉ាល រ៉េមូសាត (Coral Remusat) នៅក្នុងសៀភៅ "Part Khmer" ក្នុងនាមជាអ្នកស្រាវជ្រាវជាតិបារាំងម្នាក់គាត់បានសរសេរថា ប្រាសាទតាកែវនេះ​កសាងដោយព្រះបាទជយវរ្ម័នទី៥នៅក្នុងគ្រឹស្តសករាជ៩៧៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ។ ព្រះមហាក្សត្រអង្គនេះ បានឡើង​សោយរាជ្យសម្បត្តិក្នុងវ័យកុមារភាព ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ព្រោះព្រះមហាក្សត្រអង្គនេះ បានឡើងសោយរាជ្យសម្បត្តិ ក្នុងវ័យកុមារភាព​ដោយមានព្រះរាជគ្រូ ជាឧត្តមទីប្រឹក្សា​ផងនោះព្រះអង្គ​បានកសាងទីក្រុងថ្មីមួយឈ្មោះថា "ជយេន្រ្ទនគរី " ដែលមានប្រាសាទភ្នំ "ហេមគិរី " នៅចំកណ្តាល ហើយតាមការប៉ាន់ស្មានប្រាសាទ ហេមគិរីនេះ​គឺត្រូវនឹង​ប្រាសាទតាកែវនេះឯង។
ថ្វីត្បិតតែប្រាសាទតាកែវគ្មានក្បូរក្បាច់រចនា​​ ដូចប្រាសាទនានានៅតំបន់អង្គរ និងត្រូវបានអ្នកទេសចរខ្លះលាន់មាត់ថា ប្រាសាទនេះ ដូនតាធើ្វមិនទាន់ហើយក្តី ក៏ រូបរាងដ៏ស្រស់ច្រឡឹង​​របស់ប្រាសាទ​បានទាក់ទាញអារម្មណ៍​ អ្នកទេសចរខ្លាំងណាស់ដោយសារតែមាន​សិលាចារឹកឆ្លុះបញ្ចាំងឲ្យដឹងថា ជា "ហេមគិរី" បូជនីយ ដ្ឋានកណ្តាលនៃទីក្រុង "ជយេន្រ្ទនគរគិរី" របស់ព្រះបាទជយវរ្ម័នទី៥។
យោងតាមឯកសារប្រវត្តិសាស្រ្តខែ្មរបានបញ្ជាក់ទៀតថា ប្រាសាទតាកែវត្រូវបានកសាងបង្អើយដោយព្រះបាទសូរ្យវរ្ម័នទី១​ដែលឡើងសោយរាជ្យ​​នៅ​ដើមសតវត្សរ៍ទី១១ ទន្ទឹមនឹងស្ថាបនាឲ្យចប់ជាស្ថាពរ នៅប្រាសាទភិមានអាកាស គោបុរៈនៃរាជវាំង។ ដូចេ្នះបើប្រាសាទតាកែវ ធ្វើមិនទាន់ហើយ តាំងពីរជ្ជកាលព្រះបាទជយវរ្ម័នទី៥ (សតវត្សរ៍ទី១០ចុះរឿងអីដែលបុព្វបុរសស្ថាបត្យករខែ្មរ ក្រោមការដឹកនាំរបស់​ព្រះបាទសូរ្យវរ្ម័នទី១​(សតវត្សរ៍ទី១១)​បែរជាធ្វើប្រាសាទមួយនេះមិនហើយ។
ប្រាសាទតាកែវ
Temple Facade-Angkor.jpg
ឈ្មោះ: ប្រាសាទតាកែវ


កាលបរិច្ឆេទកសាង: ១០០០
ឧទ្ទិសថ្វាយ: ព្រះឥសូរ


ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ក្រុងអង្គរធំ ខេត្តសៀមរាប