Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, January 19, 2013

នាទីគ្រូបាអាចារ្យ៥យ៉ាង


នាទីគ្រូបាអាចារ្យ៥យ៉ាង
នាទីគ្រូអាចារ្យដែលត្រូវបំពេញដល់សិស្សមាន ៥ យ៉ាងគឺៈ
ទី១៖ ដឹកនាំសិស្សឲ្យល្អដោយសុទ្ធចិត្ត ។ គ្រូគប្បីទូន្មានសិស្សឲ្យបានបទល្អ ឲ្យ​ចេះ​ប្រើ​ឥរិយាបទទាំង ៤ គឺ​ដេក ដើរ ឈរ អង្គុយ ជាដើម​ឲ្យមាន​របៀប​រៀប​រយ​សម​រម្យ​ល្អ​ក្នុង​ទី​ប្រ​​ជុំជន មិនឲ្យឆ្គាំឆ្គង​និង​ភ្នែក​អ្នក​​ដទៃ។
ទី២៖ បង្ហាត់បង្រៀនសិស្សដោយល្អ ញ៉ាំងសិស្សឲ្យរៀនល្អ គឺបង្ហាត់បង្រៀននូវអត្ថ និង​ព្យញ្ជនៈ ឲ្យបានត្រឹម​ត្រូវ​ចេះ​ប្រើ​របៀបសេចក្ដី រៀប​ពាក្យ​ល្អង​អធិប្បាយ​ពន្យល់​ហេតុ​ផល​​​ឲ្យចូលចិត្ត​យល់បាន​ពិត​ប្រា​កដ​ ។
ទី៣៖ គ្រូអាចារ្យគប្បីបង្ហាត់សិល្បៈវិទ្យាឲ្យអស់ចំណេះ មិនលាក់ទុក មានមកប៉ុន្មាន ក៏​​បង្ហាត់បង្រៀនសិស្ស ឲ្យអស់តាមចំណេះវិជ្ជាចេះចាំរបស់ខ្លួន ដោយមានឆន្ទៈដ៏ល្អ គឺចង់​ឲ្យ​​សិស្សចេះចាំដូចខ្លួន ឬលើសទៅទៀតរឹតតែប្រសើរ ។
ទី៤៖ លើកតម្កើងសិស្សក្នុងទីប្រជុំ បើយល់ឃើញថាសិស្សណាមួយ មានចំណេះ​វិជ្ជា មាន​ចរិយាសណ្ដាប់ធ្នាប់សមរម្យល្អ គួរយក​គុណសម្បត្តិនោះ​មកបង្ហាញ​សរសើរ​ក្នុង​ទី​ចំ​ពោះ​​មុខមិត្រអាមាត្រ ជាសម្លាញ់របស់ខ្លួន ដើម្បីឲ្យមិត្តរបស់ខ្លួនមានសេចក្ដីទុកចិត្តស្និត​ស្នាល​រាប់អាននិងការទំនុកបំរុងជាដើមដល់សិស្ស​។
ទី៥៖ ធ្វើសេចក្ដីការពារសិស្សគ្រប់ទិសទាំងឡាយ បើសិស្សទៅទីណាមិនឲ្យលំបាក ដូច​​ជា​ការ​​ចេញទៅរៀនសូត្រចំណេះវិជ្ជា ផ្លូវលោក ផ្លូវធម៌ជាដើម ចេះពន្យល់​ណែ​នាំ​ហេតុ​ផល ឲ្យ​យល់​ពីប្រយោជន៍នៃការសិក្សា ទាល់​តែសិស្សមានចិត្ត​ជ្រះថ្លាព្យាយាម​ក្នុងការ​សិក្សា​ហើយ ត្រូវ​ជួយទំនុក​បំរុងសិស្ស​ដោយគ្រឿង​សិក្សា ​តាមបាន​ល្មមឲ្យ​សិស្សមាន​សេច​ក្ដី​រីក​​រាយ​ស្រលាញ់ពេញចិត្តក្នុងការសិក្សា (១៦)


(១៦) យិន វង់, ប្រជុំបុញ្ញប្រវត្តិ. បោះពុម្ពលើកទី២, (ភ្នំពេញ៖ បណ្ណាគារភ្នំពេញ ៥៩ ប៉ាស្ទ័រ, ១៩៧៣), ៧៩-៨០

សូមចុចត្រង់នេះដើម្បីចូលរួមឧប្ថមកម្មវិថី

http://earn4refer.com/ref.php?page=act/ref&invcod=159507
http://homezwork.com/-171074.htm
http://yield2me.com/-99563.htm

No comments:

Post a Comment