ប្រាសាទភ្នំដាកសាងនៅលើកូនភ្នំតូចមួយនាកំឡុងសតវត្សទី៦ ប្រហែលដោយព្រះមហាក្សត្រ ដែលគ្រងរាជនៅចុងសម័យនគរភ្នំ ព្រះនាមរុទ្រវរ្ម័ន នេះបើតាមការបញ្ជាក់របស់លោក មីប្រីណូ ប្រវត្តិ វិទូជនជាតិបារាំង។ ប្រាសាទភ្នំនេះធ្វើអំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់ ដោយពុំមានកំផែងព័ទ្ធជុំវិញ នោះទេ ហើយបែរមុខឆ្ពោះទៅទិសខាងជើង។ កំពូលប្រាសាទត្រូវបាក់បែកមួយផ្នែកធំ វ័ន្តដែលរចនា ឡើងជារឿងកូរសមុទ្រទឹកដោះ ក៏បាក់បែកជាពីរផ្នែក ហើយមួយទៀតបង្ហាញពីព្រះវិស្ណុកំពុងផ្ទំ។ ប្រាសាទនេះមានរាងការ៉េ ទំហំ១២មx១២ម កម្ពស់១៨ម មានទ្វារ៤ ដែលក្នុងនោះមាន ទ្វារបញ្ឆោតបី និងទ្វារពិតមួយ បែរមុខទៅទិសខាងជើងសម្តៅរាជធានី នគរគោកធ្លក។
នៅតាមចង្កេះភ្នំ មានរូងសិប្បនិមិត្តចំនួន៥ ដែលបង្ហាញពីរចនាភ្នំដា កសាងឡើងមានលក្ខណៈ ប្រហាក់ប្រហែលគ្នាទៅនឹងរចនាបទនៅប្រទេសឥណ្ឌា។ នៅក្នុងរូងភ្នំនោះមានលិង្គ និងយោនី ដែល ជាទីសក្ការៈសម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ដោយឡែក រូងមួយត្រូវបានគេប្រើប្រាស់ជា ឈាបនដ្ឋានក្នុងចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។
នៅប៉ែកនិរតីនៃប្រាសាទភ្នំដាចម្ងាយប្រមាណ៣០០ម មានប្រាសាទមួយទៀត ដែលស្ថាបនា ពីថ្មពពុះពីរជាន់ បែរមុខទៅរកទិសខាងជើង ហើយមានទ្វារពីរ និងបង្អួច៥ តាមរចនាបទបែបឥណ្ឌា ដែលមានឈ្មោះថា អាស្រមមហាឥសី។ ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទភវរ័្មនទី១ នៅសម័យ ចេនឡា នាចុងសតវត្សទី៦។ ប្រាសាទនេះមានទំហំ៥,៥មx៥,៥ម និងមានកម្ពស់៧ម។
អរគុណសំរាប់ប្លុកស្ពត់ដ៏មានអត្ថប្រយោជន៍សំរាប់កូនខ្មែរ និងអ្នកចង់ស្រាវជ្រាវទូទៅ។
ReplyDelete