ប្រទេសខ្មែរយើងនានទទួលឥទិ្ធពលអរិយធម៍ឥណ្ឧាចាប់តាំងពីសតវត្សទី១ នៃគស.ម្លេះ។ សង្គមខ្មែរចែកមនុស្សជា៤វណ្ណះតាមលទ្ធិព្រាហ្មណ៍ ប៉ុន្តែមិនរឹងត្អឹងដូចវណ្ណះនៅសង្គឥណ្ឧាទេ។
មាតិកា
|
សង្គមខ្មែនៅសម័យអង្គរ
វណ្ណះព្រាហ្មណ៍និងបព្វជិត
នៅសម័យមហានគរ វណ្ណះព្រាហ្មណ៍មានតួនាទីយ៉ាងសំខាន់ណាស់ក្នុងព្រះរាជវាំង ព្រោះគេច្រើនចាត់វណ្ណះនេះជារាជគ្រូ ឬជាអ្នករៀមចំពិធីផ្សេងៗ ទាក់ទងនិងលទ្ធិព្រាហ្មណ៍ . ពួកប៉ាន់ឃាបគឺពួកព្រាហ្មណ៍ះ ពួកគេស្លៀកពាក់ដូចគេឯងទៀតដែរ ចុសត្រង់មានពាក់អំបោះវេញមួយខ្សែនៅក ជាសញ្ញាថាជាអ្នកចេះដឹងខ្ពង់ខ្ពស់។ . ពួកជូគូ”ចៅគូ”គឺពួកព្រះសង្ឃខាងពុទ្ធសាសនា។ ពួកនេះកោរសក់និងគ្រងចីវរពណ៌លឿងបញ្ចេញស្មាស្តាំ ឆាន់ក្នុងមួយថ្ងៃតែម្តង ហើយគោរពព្រះពុទ្ធរូប។ . ពួកប៉ាស៊ីវីឬពួកតាបស ស្លៀកពាក់ដូចអ្នកស្រុកធម្មតា តែជួតក្បាលកំណាត់ពណ៌ក្រហមឬស។ចណ្ណះក្សត្រ ឬរាជចង្សានុវង្ស
វណ្ណះនេះមានបុព្វសីទ្ធិច្រើនយ៉ាងណាស់ដូចជា មិនបង់ពន្ធដារ មិនជាប់កំណែន និងមិនតម្រូវឪ្យធ្វើការងារធ្ងន់ជាដើម។ ស្ត្រីអំបូរក្សត្ររៀបការជាមួយក្សត្រដូចគ្នា តែបើមានស្វាមីជាប្រជារាស្រ្តវិញ នោះកូនដែលកើតមកពុំអាចរាប់បញ្ចូលក្នុងព្រះរាជវង្សទេ។វណ្ណះពួកអ្នកជាឬកសិករ
ពួកមន្ត្រីរាជការតូចតាច ឈ្មួញ សិល្បករ កសិករ សិប្បករ និងប្រជារាជស្រ្តសាមញ្ញភាគច្រើនជាអ្នកជា។ ពួកនេះជាមនុស្សដែលមានសិទិ្ធសេរីភាពគ្រប់គ្រាន់ ព្រោះពួកគេជាវណ្ណះកណ្តាលក្នុងសង្គម។ ក្រៅពីធ្វើស្រែចំការ គេក៍ឆ្លៀតពេលទំនេរធ្វើសិប្បកម្មនិងជំនួញ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។វណ្ណះទាសករនិងអ្នកងារ
ពួកអ្នកបម្រើអាចនៅបម្រើកេអស់មួយជីវិត ជួនកាលតពូជទៀតផង។ គេអាចលក់ដូរឬលោះពួកនេះដូចទ្រព្យសម្បត្តិ ដីធ្លី ឬស្វពាហនៈផងទាំងពួង។ ពួកទាសកររាំងនេះគ្មានសិទ្ធិសេរីភាពទាំងអស់ គេប្រើពួកនេះពុំរើសមុខរបរឡើយដូចជា ធ្វើការផ្ទះ ធ្វើជំនួញ ធ្វើស្រែចំការ សង់ប្រាសាទ លើកទំនប់ បារាយណ៍ ផ្លូវថ្នល់ ធ្វើទ័ព...។ស្ថាប័នដឹកនាំសម័យអង្គរ
វិសម័យយោបាយ
នយោនាយក្រៅប្រទេស
តាមលទ្ធិទាវរាជ ព្រះរាជាខ្មែរឈប់ទទួលស្គាល់សិទ្ធិគ្រប់គ្រងស្តេចជា្វ ហើយបានបង្រួបបង្រួមជាឪ្យមានឯកភាពឡើងវិញ ជុំវិញព្រះរាជបល្ល័ង្ក។ ព្រះរាជសម័យអង្គរបានអនុវត្តនយោបាយចក្រពត្តិនិយម ធ្វើសង្គ្រាមពង្រីកទឹកដីលើរដ្ឋតូចៗតែអនុវត្តនយោបាយចងមិត្តជាមួយប្រទេសធំៗ មានអរិធម៍រីកចម្រើនដូចជា ប្រទេសចិនជាដើម។នយោបាយក្នុងប្រទេស
នៅក្នុងប្រទេសពិតមែនតែនៅមានសភាពអាប់អួរមានឬំនាស់ផ្ទៃក្នុងខ្លះៗ តែជាទូទៅគំនិតធំៗគឺការបង្រួបបង្រួមជាតិឪ្យមានឯកភាព ជុំវិញរាជបល្ល័ង្ក រួមកម្លាំងកសាងប្រទេសនិងពង្រីកទឹកដី។ ដើម្បីគ្រប់គ្រងលើរាជាណាយចក្រទាំងមូល ព្រះរាជាទ្រង់ពឹងផ្អែកលើពួកឧកញ៉ាទាំងបួនគឺ ឧកញ៉ាក្រឡាហោម ឧកញ៉ាយមរាជ ឧកញ៉ាចក្រី និងឧកញ៉ាវាំង ដែលព្រះអង្គទ្រង់បានតែងតាំង។ មានតែក្រុមព្តះរាជវង្សានុវង្សទេ ដែលបានទទួលតួនាទីនិងមុខងារសំខាន់ៗក្នុងការដឹកនាំរដ្ឋ។វិស័យរដ្ឋបាល
ប្រទេសឬាំងនូលត្រូវបានបែងចែកខេត្តចំនួនពី ៩០ទៅ១០១ខេត្ត ដោយមានស្តេចត្រាញឬចៅហ្វាខេត្តម្នាក់មើលការខុសត្រូវ។ អំណាចគ្រប់គ្រងត្រូវបានបែងចែកជាពីគឺ អំណាចមជ្ឈឹមនិងអំណាចភូមិភាគ។ ព្រះរាជាជាម្ចាសផែនដីឆ្លងតាមលទ្ធិទេវរាជ”អាទិទេព”។ គេជឿថាពេលព្រះរាជាចូលទិវង្គត ព្រះអង្គបឹងយាងទៅគងនៅឋានទេវលោក។ ដូចនេះអំណាចព្រះរាជាមានប្រភពចេញពីព្រះអាទិទេព។ ព្រះអង្គមានសិទ្ឋិលើដីធ្លីទាំងអស់ព្រះអង្គជាំអ្នកធ្វើច្បាប់និងជាអ្នកអនុវត្តច្បាប់អាចជ្រើសតាំងនិងដកហូតមន្រ្ទីធំៗតាមព្រះទ័យ។ ទ្រងជាមេបញ្ចាការកងទ័ពផ្ទាល់ ជាអ្នកឌឹកនាំនយោបាយនិងជាមេសាសនា។ ជាទូទៅ ព្រះរាជាកាន់កាប់អំណាចទាំងបីគឺ នីតិប្បញ្ញត្តិ នីតិប្រតិបតិ្ត និងអំណាចតុលាការ។ មន្រ្តីទាំងអស់មុននឹងឡើងកាន់អំណាចរបស់ខ្លួន សុទ្ឋតែត្រូវបានធើ្វសច្ចាប្រណិធានថានិងស្មោះត្រង់ចំពោះព្រះរាជានិងប្រទេសជាតិ។ស្ថាប័នតុលាការ
ទោះបីនៅសម័យអង្គរពុំទាន់មានស្ថាប័នតុលាការដែលមានយុត្តិធម៌សមរម្យដូចនៅសតទី២០ក៍ពិតមែន តែបើប្រៀបធៀបទៅនឹងសម័យនគរភ្នំឬចេនឡា យលងឃើញថានៅសម័យអង្គមានយុត្តិធម៌ជូនប្រជារាស្រ្តប្រសើជាង។ យើងបានដឆងដែរថា ព្រះរាជាំជាអ្នកគ្រប់គ្រងផង ជាចៅក្រមផង តែប្រវត្តិវិទូបានអះអាងថា នៅសម័យអង្គរពិតជាមានតុលាការ ដែលទទួលបន្ទុកស្វែងរកយុត្តិធម៌។ ជាទូទៅ ការផ្តន្ទាទោសជនជាប់ទោសមានបីកំរិតគឺ . បើឬោសស្រាល ពិន័យឪ្យបង់ជាប្រាក់ឬជាសម្ភារៈមានតន្លៃផ្សេងៗ។ . ឬោសមធ្យមឬធ្ថន់ល្មម ចៀរស្លឹ២កត្រចៀក ច្រមុះ ឬកៀបក្បាលក្នុងដង្គៀបជាដើម។ . ទោសធ្ថន់ យកទៅកប់ចោលទាំងរស់។សាសនា សិល្បៈ និងលទ្ធិផ្សេងៗ
សាសនា
សាសនាមានតួនាទីយ៉ាងសំខាន់ផ្នែកនយោបាយនៅសម័យអង្គរ។ ប៉ុន្តែអ្នកដឹកនាំពុំមានឯកភាពក្នុងការគោរពសាសនាទេ។ ការគោរពសាសនាប្រែប្រួលទៅតាមចំណងចំនូលចិត្តរបស់បុគ្តលម្នាក់ៗ។ ព្រះរាជាខ្លះគោរពព្រះឥសូរ ខ្លះគោរពព្រះវិស្ណុ និងខ្លះទៀតគោរពពុទ្ឋសាសនា។ . ពីស.តទី៩ដល់ស.តទី១១ គណៈសិវនិយមមានឧត្តមភាពយ៉ាងខ្លាំង។ . នៅស.តទី១២ គណៈវិស្ណុនិយមត្រូវបានព្រះបាទសុរ្យវរ្ម័នទី២លើកតម្កើង។ . បន្ទាប់មកពុទ្ធសាសនាមហាយានត្រូវបានព្រះបាទជ័យវរ្ម័នតី៧លើកតម្កើងឪ្យទៅជាសាសនារដ្ឋ។ផ្នែកសិល្បៈ
នៅសម័យអង្គ សេដ្ឋកិច្ចមានការលូតលាស់ខ្លាំង កតា្តនេះជាលទ្ធភាបធំធេងដែលអាចឪ្យប្រជារាស្រ្តចូលរួមយ៉ាងសកម្មក្នុងការកសាងលទ្ធិទេវរាជនិងលទ្ធិបុគ្គលនិយមឪ្យមានប្រសិទ្ធភាព។ការកសាងប្រាសាទមានពីរបែបគឺៈ . ប្រាសាទភ្នំជាប្រាសាទដែលសង់នៅលើភ្នំធម្នជាតិឬសង់លើខឿនច្រើនជាន់ សម្រាប់លទ្ធិទេវរាជដូចជា ប្រាសាទបាគង បាខែង បក្សីចាំក្រុង អង្គរវត្ត តាកែវ បាពួន ប្រែរូប...។ . ប្រាសាទទាបនឹងដីជាប្រាសាទដែលសង់នៅផ្ទាល់ដីឬមានចឿនទាប ដើម្បីលទ្ធិបុគ្គនិយមដូចជា ប្រាសាឬព្រះគោ លលៃ វត្តអង្គរ តាព្រហ្ម បន្ទាយឆ្មារ...។ នៅសម័យអង្គរ ព្រះរាជាមានការប្រកួតប្រជែងកសាងប្រសាទច្រើនណាស់។ ព្រះរាជានៅសម័យអង្គរមានសិទ្ធិអំណាចទូលំទូលាយផ្តាច់ការ តែពុំមានន័យថាព្រះអង្គជាអ្នកឃោរឃៅរនោះទេព្រោះព្រះអង្គប្រកាន់ខ្ចាប់នូវទសពិធរាជធម៌។