Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, January 19, 2013

តួនាទីចៅហ្វាយនាយ៥យ៉ាង


តួនាទីចៅហ្វាយនាយ៥យ៉ាង
          ចៅហ្វាយនាយ ក៏ត្រូវមានចិត្តករុណាសណ្ដោសសង្រ្គោះដល់កម្មករកិច្ច៥យ៉ាងគឺៈ
          ទី១៖ ចាត់ចែងការងារឲ្យធ្វើតាមសមគួរដល់កម្លាំង, ចៅហ្វាយ​នាយកាល​បើ​ប្រើ​ទាសៈ “កម្មករ” ឲ្យធ្វើការណាមួយគប្បីប្រមើលមើលសមត្ថភាពគ្នាសិនបើទាសៈនោះមាន​ប្រាជ្ញា​​ស្មារតីមានកម្លាំងមាំមួនល្មមទទួលការងារចង្អៀត ការងារធ្ងន់ៗទៅបានទើប​ចាត់ចែង​ឲ្យ​​ធ្វើ​តាមសមគួរនៃសមត្ថភាព, ព្រោះបុព្វបុរសបានរំឭកយើងថាៈ “មើលមាត់សឹមឲ្យស្លា មើល​​​ស្មា​សឹមឲ្យអម្រែក” ។ មែន! កុំអាងតែចៅហ្វាយនាយហើយចេះតែប្រើទៅក៏មិនកើត, រី​ឯ​កិច្ច​ការ​នោះក៏មិនអាចសម្រេចផលល្អបានដែរ ។
          ទី២៖ ឲ្យភោជនាហារ និងថ្លៃឈ្នួល និងរង្វាន់ដោយត្រឹមត្រូវដល់អ្នកបម្រើ ។  ចៅ​ហ្វាយ​នាយគប្បីទំនុកបំរុងខាងភោជនាហារ សម្រាប់​​កម្មករបរិភោគឲ្យបានគ្រប់គ្រាន់ តាម​ពេល​វេលាមិនឲ្យខ្វះខាត ។
                   ប្រើបាវមើលចិត្តវា              កុំពុះពារឥតប្រណី
                   សត្វបម្រើសោតខ្មី              ត្រូវមេត្រីឲ្យស្មៅទឹក។
                   មនុស្សឥឡូវដូច្នោះដែរ        គួរណាស់តែចៅហ្វាយនឹក
                   បើឲ្យរង្វាន់ញឹក                  នោះគ្នានឹកអរពេកក្រៃ។
                   មានកម្លាំធ្វើការ                  ហត់យ៉ាងណាមិនថាអី
                   ប្រឹងប្រែងធ្វើអស់ដៃ            គ្មានដេកថ្ងៃធ្វើម៉ត់ចត់។
                   បើចៅហ្វាយគ្នាយោគយល់  មុខជាបបួលគ្នាថាស្បថ
                   ទោះការនោះមិនសូវហត់     ក្រោយថាស្បថលែងដាក់ដឺម៉ង់ ។
          ទី៣៖ ព្យាបាលក្នុងវេលាមានជម្ងឺ, កាលបើកម្មករមានជម្ងឺតម្កាត់កើតឡើង ចៅហ្វាយ​ត្រូវ​​ប្រញាប់​ប្រញាល់ទិញថ្នាំព្យាបាលរោគ ថែទាំរក្សាជម្ងឺកម្មករឲ្យទាល់តែជាសះស្បើយ ។
          ទី៤៖ ចែកភោជនាហារដែលមានឱជារសប្លែកៗឲ្យបរិភោគ ភោជនាហារគាប់ប្រសើរ​ប្លែក​ៗ ជួនមានម្ដងម្កាល ចៅហ្វាយនាយគួរតែចែករំលែកដល់កម្មករឲ្យបានបរិភោគ​ខ្លះៗ​ផង​​វត្ថុ​ទាំងនេះ ទុកជាទិព្វមន្តពិសេសសម្រាប់លើកកម្លាំងចិត្តកម្មករ ឲ្យស្រលាញ់​ការងារ​របស់​​យើង ។
          ទី៥៖ បើកឲ្យសប្បាយក្នុងការគួរ ដូចជាមានពិធីបុណ្យអ្វីមួយ មានល្បែងមហោស្រព ឬ ក្នុងពេលបុណ្យចូលឆ្នាំជាដើម ចៅហ្វាយនាយត្រូវបើកឱកាសឲ្យកម្មករបានទៅលេង​សប្បាយនឹងគេ និងបើករង្វាន់ប្រាក់កាសសម្រាប់ចាយវាយក្រៅខ្លះផង ចេះសម្ដែងទឹកចិត្ត​រីករាយចំពោះកម្មករឲ្យគ្នាសប្បាយចិត្ត មិនធុញទ្រាន់នឹងយើងជាចៅហ្វាយនាយ ។
          បើចង់ឲ្យគេស្រលាញ់យើង យើងសម្ដែងទឹកមុខរីករាយ គេមិនសប្បាយចិត្តនឹង​យើងពាក់មុខយក្ខដាក់គេទេ ។

 សូមចុចត្រង់នេះដើម្បីចូលរួមឧប្ថមកម្មវិធី

http://earn4refer.com/ref.php?page=act/ref&invcod=159507
http://homezwork.com/-171074.htm
http://yield2me.com/-99563.htm

No comments:

Post a Comment