ព្រះវិហារនិងប្រាសាទមើលពីចំហៀង ប្រាសាទយាយពៅ និងព្រះវិហារ មើលពីក្រោយ ទ្វារបញ្ឆោត ផ្តែរ និងហោជាង ទ្វារចូលប្រាសាទមើលពីចំហៀង ចម្លាក់ផ្តែរ នៃទ្វារចូលប្រាសាទ សំណល់ផ្សេងៗនៃប្រាសាទ |
មនុស្សមិនមែនជាកេរដំណែលនៃព្រហ្មលិខិតនោះទេតែមនុស្សគ្រាន់តែជាកេរដំណែលនៃគំនិតរបស់ខ្លួនតែប៉ុណ្ណោះ។
Saturday, May 19, 2012
ប្រាសាទ យាយពៅ
ប្រាសាទយាយពៅមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តទន្លេបាទី ចំពីក្រោយព្រះវិហារ និងមាន ចម្ងាយ១០០ម ពីប្រាសាទតាព្រហ្ម។ ប្រាសាទយាយពោមានរាងជាការេបួនជ្រុង ៧មx៧ម បែរមុខទៅ ទិសខាងកើត ប្រាសាទនេះកសាងអំពីថ្មភក់ក្នុងសតវត្សទី១២ផងដែរ។ ក្រៅពីប្រាសាទបុរាណនេះ គឺនៅមានវត្តព្រះពុទ្ធសាសនាមួយ កសាងក្នុងឆ្នាំ១៥៧៦ ដែលគេតែងបានស្គាល់ថា វត្តទន្លេបាទី គឺជា កន្លែងសក្ការៈរបស់ពុទ្ធសាសនិកជនខ្មែររហូតដល់បច្ចុប្បន្ននេះ។ លើសពីនេះទៅទៀត គេសង្កេត ឃើញដំណាក់ចាស់ដែលនៅជាប់មាត់ទន្លេបាទី ដែលមានចម្ងាយ២០០ម ពីប្រាសាទ ហើយបច្ចុប្បន្ន នេះជាកន្លែងស្នាក់របស់ក្រុមហ៊ុន Bati Tourism Office ដែលទទួលខុសត្រូវក្នុងតំបន់រមណីយដ្ឋាននេះ មានផ្ទៃដី៩.៣ហិកតា។ ទីនេះក៏មានបឹងធម្មជាតិបណ្តោយ៧០០០ម ទទឹង១០០០ម ទៅ១៥០០ម នៅរដូវវស្សាមានកម្ពស់ទឹកពី៣ម ទៅ៤ម និងនៅរដូវប្រាំងពី១មទៅ២.៥ម ផងដែរ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment