Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

ប្រាជ្ញាមនុស្សឡើងល្អដល់កំរិតកំពូល


ក្រុម ​អ្នកស្រាវជ្រាវ​បាន​រកឃើញថា​សតិបញ្ញា​របស់​មនុស្ស​យើង​នឹង​កើនឡើង​ខ្ពស់​ ដល់​កំរិត​កំពូល​នៅពេល​អាយុ២២ឆ្នាំ​ហើយ​និង​ចាប់ផ្ដើម​ស្រកស្រុត​ទៅវិញ​ ចាប់ពី​អាយុ២៧ឆ្នាំ​ឡើងទៅ​ដែលជា​សញ្ញា​មួយ​នៃ​ការចាប់ផ្ដើម​ឈានចូល​វ័យ​ ចំណាស់។
សាស្ត្រាចារ្យ ​ទី​ម៉ូ​ទីខ​ត​ហោ​ស៍​ពី​សាកលវិទ្យាល័យ​វ័រ​ជី​នៀរ​របស់​អាមេរិក​បាន​រកឃើញ​ ក្នុង​ការសិក្សា​ស្រាវជ្រាវ​ថា​ការគិត​រកហេតុ​ផល​ភាពឈ្លាសវៃ​នៃ​គំនិត​និង​ ការ​សំលៀង​បិទ​ភ្នែក​សំឡឹង​ឱ្យឃើញ​ពី​មនោ​ភាព​របស់​យើង​នឹង​ចាប់​ថមថយ​ តាំងពី​អាយុ​ជិត៣០ឆ្នាំទៅ។ ដោយហេតុ​ផល​នេះ​ការគិត​និង​ពន្យារ​ភាព​ចាស់ជរា​ទុក​បាន​នោះ​គួរ​ប្រញាប់ប្រញាល់​ធ្វើឱ្យបាន​ពី​ដើមទី​ទៅ។
សាស្ត្រាចារ្យ ​ទី​មូ​ទី​បាន​សិក្សា​ដោយ​ការពិសោធន៍​ជាមួយនឹង​មនុស្ស​មាន​សុខភាព​រឹងមាំ​ ល្អ​អាយុ​ពី១៨ដល់៦០ឆ្នាំ​ចំនួន២០០០នាក់​អស់​រយះពេល៧ឆ្នាំ​ដោយ​ការប្រើ​វិធី​ ទស្ស​ទាយ​ប្រស្នា​ឱ្យ​ពួកគេ​នឹកគិត​ពាក្យពេចន៍ និង​លទ្ធផល​លំអិត​ក្នុង​រឿង​ផ្សេង។
លទ្ធផល​លោក​រកឃើញថា​ក្នុងការ​ពិសោធន៍៩ក្នុងចំណោម១២របៀប​ថា​សតិបញ្ញា​មនុស្ស​យើង​ឡើង​កំរិត​កំពូល​នៅពេល​អាយុ២២ឆ្នាំ និង​បង្ហាញ​សញ្ញាណ​ថា ចុះខ្សោយ​ទៅវិញ​នៅពេល​អាយុ​បាន២៧ឆ្នាំ។
ចំណែក ​ការពិសោធន៍​ចំណេះដឹង​ដែល​បាន​សន្សែសន្សំ​កើនឡើង​ដូចជា​ការពិសោធន៍​ក្នុង​ ពាក្យពេជន៍​ទិន្នន័យ​ទូទៅ​គេ​ឃើញ​នូវមាន​កើន​កាន់​ច្រើន​បាន​រហូតដល់​ អាយុ៦០ឆ្នាំ​ឯណោះ៕

No comments:

Post a Comment