១.គ្រឹះ
អំពើពុករលួយអាចត្រូវសន្មត់ថាជាអំពើរំលោភច្បាប់ ឬលិខឹតបទដ្ឋ្ឋាន។ នៅក្នុងអត្ថបទនេះ ត្រូវបានកំណត់ ថា អំពើពុករលួយគឺជាសកម្មភាពខុសច្បាប់ ក្នុងគោលបំណងទទួលបាននូវផលប្រយោជន៍បុគ្គលជារូបិយវត្ថុ ឬពុំមែនជារូបិយវត្ថុ។ ឧទាហរណ៍ មន្ដ្រីម្នាក់ពុំបានប្រព្រឹត្ដអំពើពុករលួយទេ បើមន្ដ្រីនោះទប់ស្កាត់ ឬបង្ក្រាប បទល្មើសមួយពុំបានសម្រេច។ ប៉ុន្ដែបើមន្ដ្រីនោះ ដែលមានឱកាសទប់ស្កាត់ ឬបង្ក្រាបបទល្មើសនោះបាន តែ មិនអនុវត្ដតាមភារកិច្ចខ្លួន ដោយសារមន្ដ្រីនោះបានឃុបឃឹតគ្នាជាមួយអ្នកសូក នោះមន្ដ្រីនោះបានប្រព្រឹត្ដ អំពើពុករលួយ។ ក្នុងបរិបថនៃតម្រូវការ និងការផ្គត់ផ្គង់ បញ្ហានេះអាចត្រូវបានយកមកវិភាគដូចខាងក្រោម។ អ្នកមានតម្រូវការលុយសំណូក ត្រូវតែផ្គត់ផ្គង់នូវសេវាកម្មខុសច្បាប់។ អ្នកសូកអាចមានជម្រើស ២ យ៉ាង។ ទី១ គេអាចបដិសេធមិនទទួលយកការផ្គត់ផ្គង់សេវាកម្មខុសច្បាប់នេះ ឬទី២ គេអាចទទួលយកការផ្គត់ផ្គង សេវាកម្មខុសច្បាប់នេះ ហើយគេសូកលុយមន្ដ្រីនោះ។ នៅក្នុងដំណើរប្រព្រឹត្ដទៅនៃអំពើពុករលួយ ការវែក ញែករកអ្នកនាំអាទិ៍ ពុំមែនជាបញ្ហាសំខាន់ទេ។ បទពិសោធ (learning by doing) ច្រើនដងនៃចម្លងការ (transactions) នេះ នាំមកនូវការត្រូវរូវគ្នារវាងអ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការ។ មន្ដ្រីណាម្នាក់ ក្នុងភាវៈខ្លួនជាបុគ្គលសេដ្ឋកិច្ចសួនតួ (homo economicus) តែងខឹតខំបង្កើនឱ្យបានជាអតិបរិមានូវចំណូលរបស់ខ្លួនពីប្រភពផ្សេង។ មន្ដ្រីម្នាក់ ដែលចំណុះតែម្យ៉ាងទៅនឹងប្រាក់បៀវត្សរ៍ ឬ,និងប្រាក់ បំណាច់ប្រចាំខែក្នុងកម្រឹតមួយថេរ ត្រូវបំពេញការងារទៅតាមភារកិច្ចខ្លួនដើម្បីចៀសវាងការដាក់ពិន័យ ឬការ ដកហូតតួនាទី។ ក្នុងករណីនេះ ចំណូលសរុបរបស់មន្ដ្រីនោះអាចនឹងកើនទ្បើងបាន អាស្រ័យទៅនឹងការទទួល សំណូក។ ការរក្សាតួនាទីរបស់ខ្លួន គឺជាលក្ខខ័ណ្ឌចាំបាច់ ពុំនោះទេ ទាំងប្រាក់បៀវត្សរ៍ ឬ/និងប្រាក់បំណាច់ ព្រមទាំងឱកាសពុករលួយ នឹងត្រូវបាត់បង់។ អាចមានកត្ដាសំខាន់ ៣យ៉ាង ដែលអនុញ្ញាតឱ្យមន្ដ្រីម្នាក់ អាចទារសំណូក ៖
i) មន្ដ្រីនោះមានសិទ្ធផ្ដាច់មុខ ដោយសារមានលទ្ធភាពអនុម័ត (scope of decision marking) នៅក្នុង រង្វង់នៃសមត្ថកិច្ចជំនាញរបស់ខ្លួន ហើយក្ដាប់បានច្បាស់លាស់ជាងគេអំពីច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ អាចពិនិត្យលិខឹតស្នើសុំ ឬអាចបង្កការលំបាកផ្សេងៗចំពោះអ្នកស្នើសុំ។
ii) មន្ដ្រីនោះកម្រនឹងប្រឈមមុខទល់នឹងការដាក់ពិន័យ ឬការដាក់ទោសទ័ណ្ឌណាស់ ហើយសន្ទុះជំរុញក្នុងការ អនុវត្ដន៍តាមតួនាទី នៅមានកម្រឹត។ មន្ដ្រីមានសមត្ថភាពជំនាញខ្ពស់ អាចមានជម្រើស ២យ៉ាងគឺ ឬមួយ តាមកម្រឹតប្រាក់បៀវត្សរ៍ ឬ/និងប្រាក់បំណាច់ដូចបច្ចុប្បន្ន ត្រូវបន្ថយការប្រឹងប្រែងបំពេញតាមភារកិច្ច ហើយខឹតខំប្រើប្រាស់លទ្ធភាពទទួលលុយសំណូក ដើម្បីលើកកំពស់ប្រាក់ចំណូលខ្លួន ឬមួយត្រូវសំរេចចិត្ដ ផ្លាស់ទៅធ្វើការនៅកន្លែងផ្សេងទៀត ដែលផ្ដល់ចំណូលច្រើនជាង។
iii) ថ្នាក់លើពុំអាចនឹងក្ដាប់បានលំអឹតអំពីសភាពការណ៍ជាក់ស្ដែង ដែលកើតមានទ្បើងក្នុងពេលអនុវត្ដភារកិច្ច របស់ថ្នាក់ក្រោម ទាំងស្រុងបានទេ។ ដូច្នេះមន្ដ្រីថ្នាក់ក្រោមអាចបំភ្លៃ ឬបិទបាំងព៌តមានមួយចំនួន ដែល ត្រូវរាយការណ៍ទៅថ្នាក់លើ។ ជួនកាលកត្ដាមនោសញ្ចេតនាអាចជំរុញឱ្យមានការអត់ធ្មត់ចំពោះការមិន គោរពច្បាប់។ និយាម “យល់ញាតិឃ្លាតច្បាប” អាចស្ថិតនៅក្រោមផលប្រយោជន៍បុគ្គល ឬក្រុម។ ម្យ៉ាងទៀតអំពើពុករលួយច្រើនប្រព្រឹត្ដទៅក្នុងទម្រង់ជាកិច្ចសហការណ៍៤ (joint ventures) ហើយកម្រកើត មានក្នុងលក្ខណៈជាទង្វើបុគ្គលណាស់ ពីព្រោះការផ្គត់ផ្គង់សេវាកម្មពុករលួយច្រើនកើតទ្បើងក្នុងទ្រង់ទ្រាយជា កិច្ចសហប្រតិបត្ដិការរវាងមន្ដ្រីច្រើនរូប ដើម្បីចែកលាភសក្ការៈគ្នា ឬដើម្បីកុំឱ្យបែកការណ៍ និងជាញឹកញយ ច្រើនពាក់ព័ន្ធទៅនឹងសមត្ថកិច្ចជំនាញច្រើន។
២. ភវនីយភាព (probability) នៃជោគជ័យ
ឧទាហរណ៍ ក្រុមហ៊ុន A ចូលរួមដេញថ្លៃគម្រោងមួយ ដែលមានតម្លៃ P។ មានក្រុមហ៊ុនចំនួន N ចូលរួម ទៅក្នុងលទ្ធកម្មសាធារណៈនេះ។ នៅក្នុងបរិយាកាសមួយដែលគ្មានអំពើពុករលួយ ភវនីយភាព (pA) ដែល ក្រុមហ៊ុន A អាចដេញថ្លៃបាន គឺមានកម្រឹតស្មើនឹង ៖
pA= 1/N
មន្ដ្រីពុករលួយម្នាក់ (O) អាចមានឥទ្ធិពលដល់ កំណើនភវនីយភាពរបស់ ក្រុមហ៊ុន A ក្នុងការដេញថ្លៃឈ្នះក្នុង កម្រឹតមួយស្មើនឹង ប៉ារ៉ាមែត្រ e ដោយ 0<e< 1។ ដូច្នេះការសូកប៉ាន់ អាចធ្វើឱ្យភវនីយភាពនៃការដេញ ថ្លៃឈ្នះរបស់ក្រុមហ៊ុន A កើនទ្បើងដល់ ៖
p`A = pA + e (1 - pA)
ឥទ្ធិពលរបស់មន្ដ្រី O អាចមានកំរឹតខ្លាំង ឬខ្សោយ អាស្រ័យទៅនឹងកត្ដាច្រើន។ នៅទីនេះត្រូវបានសន្មត់ថា បើក្រុមហ៊ុនចូលរួមក្នុងការដេញថ្លៃទាំងអស់ លើកលែងតែក្រុមហ៊ុន A មួយចេញ សុទ្ធតែស្អាតស្អំអត់សូកប៉ាន់ ហើយមន្ដ្រី O មានសមត្ថកិច្ចផ្ដាច់មុខតែម្នាក់ឯងក្នុងការអនុម័ត នោះ e = 1។ ផ្ទុយទៅវិញបើមន្ដ្រី O គ្មានឥទ្ធិពលសោះ នោះការសូកប៉ាន់ គឺគ្មានន័យ ហើយ e = 0 និង p`A = pA ។ ប្រសិនបើគូប្រជែងរបស់ក្រុមហ៊ុនAស្ទើរតែទាំងអស់សុទ្ធតែពុករលួយលើកលែងតែ ក្រុមហ៊ុនBតែមួយដែលស្អាតស្អំនោះក៏ភវនីយភាពនៃជោគជ័យរបស់ ក្រុមហ៊ុនBនៅតែវិជ្ជមានដែរ (p`B > 0) ពីព្រោះទំហំ និងទម្រង់នៃការសូកប៉ាន់របស់ក្រុមហ៊ុននីមួយៗ មិនដូចគ្នាទេ។ ក្នុងករណីនេះ ភវនីយភាពនៃជោគជ័យរបស ក្រុមហ៊ុន A ត្រូវមានកម្រឹតស្មើនឹងៈ
p*A = pA + (e (1 - pA ))/(N - 1)
ហើយភវនីយភាព ដែលក្រុមហ៊ុន B អាចឈ្នះការដេញថ្លៃគឺៈ
p*B = 1 - (N - 1) x p*A
= 1 - (N - 1)(1⁄(N+) (e (1 -1/N))¦(N - 1))
= (N - (N - 1) + e (N - 1))/N
= 1/N -(e (N -1))/N
បើ P*B > 0 នោះប៉ារ៉ាម៉ែត្រ e អាចមានកម្រិតខ្ពស់បំផុតស្មើនឹង 1/N ឬមានន័យថាៈ e < 1/(N - 1)
ឧទាហរណ៍ បើមានគូប្រជែងចំនួន ៤ ក្រុមហ៊ុន ចូលរួមទៅក្នុងលទ្ធកម្ម នោះមន្ដ្រី O មិនអាចសន្យាចំពោះ ក្រុមហ៊ុនចំនួន ៣ ដែលពុករលួយ នូវប៉ារ៉ាម៉ែត្រ e ក្នុងកំរិតច្រើនជាង ១,៣ ទ្បើយ។ បញ្ហាមួយទៀតរបស់ ក្រុមហ៊ុន A គឹស្ថិតនៅត្រង់ការប៉ាន់ស្មានមិនប្រាកដប្រជាថា តើគូប្រជែងរបស់ខ្លួននោះ ពុករលួយដែរ ឬអត់? ករណីម្យ៉ាងទៀតក៏អាចធ្វើឱ្យភាពទាក់ទាញនៃសំណូកធ្លាក់ចុះដែរ កាលណាចំនួនអ្នកចូលរួមទៅក្នុងលទ្ធកម្ម9ណប កាន់តែច្រើន ពីព្រោះតាមរយៈនេះ ផលចំណេញ (g) ដែលមន្ដ្រី O អាចផ្ដល់ឱ្យក្រុមហ៊ុនដែលត្រៀម សូកប៉ាន់ កាន់តែថយចុះ :
g = p`A - pA
= pA + e (1 - pA) – pA
= e (1 - pA)
= e (1 - 1/N)
ដោយ 1 - 1/N បង្ហាញថា ភវនីយភាពនៃការដេញថ្លៃមិនបានសម្រេចកាន់តែមានកំរិតខ្ពស់ បើអ្នកចូលរួម ទៅក្នុងលទ្ធកម្មសាធារណៈ មានចំនួន (N) កាន់តែច្រើន។
៣. កត្ដាកំណត់នៃអំពើពុករលួយ
ចំនួននៃអំពើពុករលួយ (NCO) អាចចំណុះទៅនឹងកត្ដាសំខាន់ៗមួយចំនួនដូចខាងក្រោមៈ
NCO = f (JUDGE, TERM, ARR, RINC, TUR, LSTY)
NCO = ចំនួននៃអំពើពុករលួយ។
JUDGE = ការដាក់ទោសទ័ណ្ឌដោយតុលាការចំពោះអ្នកប្រព្រឹត្ដអំពើពុករលួយ។
TERM = កម្រិតនៃការកាត់ទោស ឧទាហរណ៍រយៈពេលនៃការជាប់ពន្ធនាគារ។
ARR = ភវនីយភាពនៃការរកឃើញនិងចាប់កំហុសដោយគ្មានលើកលែងចំពោះ ករណីពុករលួយ។
RINC = កម្រឹតប្រាក់បៀវត្សរបស់មន្ដ្រីមុខងារសាធារណៈ ធៀបទៅនឹងប្រាក់ចំណូល របស់អ្នកធ្វើការ នៅតាមផ្នែកឯកជន។
TUR = អត្រាគ្មានការងារធ្វើសរុប។
LSTY = ការឱ្យតម្លៃទៅលើកម្រឹតជីវភាពសំភារៈ ដែលជាគំរូនៃកិត្យានុភាពសង្គម ហើយដែលជំរុញ ឱ្យមានការប្រព្រឹត្ដនូវអំពើពុករលួយ។
៤. ផលប៉ះពាល់នៃអំពើពុករលួយ
អំពើពុករលួយអាចបណ្ដាលឱ្យមានផលប៉ះពាល់ដូចខាងក្រោមៈ
ក. បង្កើនការចំណាយក្នុងការចូលទៅក្នុងទីផ្សារ ព្រមទាំងបង្ករឧបសគ្គដល់សកម្មភាពអាជីវកម្ម និងការប្រកួត ប្រជែង។ ថ្លៃផលិតកម្ម ឬថ្លៃផ្គត់ផ្គង់អាចកើនទ្បើង តាមរយៈការចំណាយក្រៅផ្លូវការ ដែលធ្វើឱ្យថយ ចុះដល់អំណាចទិញរបស់អ្នកក្រច្រើនជាងអ្នកមាន។ ជាលទ្ធផល អំពើពុករលួយ បណ្ដាលឱ្យរាំងស្ទះដល់ កំណើនសេដ្ឋកិច្ច។
ខ. ធ្វើឱ្យស្ដួចនូវប្រាក់ចំណេញរបស់ផ្នែកឯកជន៩ ដែលជាប្រភពមួយដ៏សំខាន់សំរាប់កសាង ទុនវិនិយោគ។ ឥរិយាបថសន្សំរបស់មន្ដ្រីទទួលសំណូកតែងមានកម្រិតទាប។ បើភាគច្រើននៃប្រាក់ សំណូក ត្រូវបានយក ទៅទិញរបស់របរប្រណិត ដែលនាំចូលពីបរទេសនោះ នឹងបណ្ដាលឱ្យមានឥទ្ធិពល អវិជ្ជមានដល់ជញ្ជីង ទូទាត់ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។
គ. បន្ទុចបង្អាក់ដល់ឆន្ទះ និងសកម្មភាពរបស់សហគមន៍អ្នកផ្ដល់ជំនួយ និងធ្វើឱ្យធ្លាក់ចុះនូវប្រសិទ្ធភាពនៃការ អនុវត្ដន៍គម្រោងអភិវឌ្ឍន៍នានា ដែលទទួលមូលនិធិពីបរទេស១។
ឃ. រំខានដល់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្ស និងការគោរពគោលការណ៍ទិន្នផលការងារ (job- performance principle)១។
កំណត់ចំណាំ
១ អំពើពុករលួយកើតមាននៅគ្រប់ទីកន្លែង និងមានទម្រង់ច្រើនប្រភេទ ហើយពុំមែនជាបាតុភូតថ្មីនៃយុគសម័យនេះទេ។ ឧទាហរណ៍ នៅក្នុងអាណាចក្រអាល្លឺម៉ង់នាសតវត្សទី ១៦ ក៏បានកើតមាននូវអំពើនេះដែរ។ សូមមើល Becker, Henning: Fiscalstaat Deutschland: Entwicklung, Zustand, Perspektiven. München: Vahlen, 1995. Seite 279-282. ព៌តមានពិស្ថាស្ដីពីទ្រង់ទ្រាយនៃអំពើពុករលួយ មាននៅក្នុង Jean-François Arvis, Ronald E. Berenbeim: Fighting Corruption in East-Asia: Solution from the Private Sector. World Bank. Washington D.C. 2003. p.7-33. មាននិយមន័យផ្សេងៗស្ដីពីអំពើពុករលួយ ដូចជា អំពើពុករលួយគឺ “ជាការប្រើប្រាស់ដោយខុសច្បាប់នូវការិយាល័យរដ្ឋសំរាប់ផល ចំណេញឯកជន គឺរោគសញ្ញាសំខាន់នៃអភិបាលកិច្ចទន់ខ្សោយ។ “ សូមមើលៈ កម្ពុជា ការស្រាវជ្រាវអភិបាលកិច្ច និងអំពើពុក- រលួយៈ ភស្ដុតាងពីការស្ទង់មតិលើប្រជាពលរដ្ឋ សហគ្រាស និងមន្ដ្រីរាជការ។ រៀបចំដោយធនាគារពិភពលោកតាមសំណើរបស់ រាជរដ្ឋាភិបាលកម្ពុជា។ ភ្នំពេញ មេសា ២០០។ ទំព័រ ។
២ សកម្មភាពពុករលួយគឺជាចំលងការមួយ ដែលទាមទារការចូលរួមពីសំណាក់តួអង្គ ២ គឺអ្នកទិញ និងអ្នកលក់។ ផ្នែកឯកជនជា អ្នកទិញសេវាកម្មពុករលួយ តាមរយៈការបង់សំណូកទៅឱ្យអ្នកលក់សេវាកម្មនេះនៅតាមស្ថាប័នសាធារណៈ ដើម្បីជាថ្នូនឹងផល ប្រយោជន៍អ្វីមួយ។ ក៏ប៉ុន្ដែអំពើពុករលួយក៏អាចកើតមានទ្បើងរវាងសហគ្រាសឯកជនដែរ។ សូមមើល Susan Rose- Ackerman: Corruption and the Global Economy. In: http://magnet.undp.org./Docs/efa/Corruption.htm#2 Corruption
៣ ភវនីយភាពនៃអំពើពុករលួយត្រូវបានបង្ហាញតាមសមីកាៈ អំពើពុករលួយ(C) ភាពផ្ដាច់មុខ(”) + ឆន្ទានុសិទ្ធ(D) - គណនេយ្យ ភាព(A)។ សូមមើលៈ Klitgaard, R.: Controlling Corruption. Berkeley: University of California Press. 1988. In: Luc De Wulf, José B. Sokol (editors): Custom Modernization Handbook. The World Bank. Washing- ton D.C. 2005. p. 71. នៅក្នុងបរិបទនេះ រដ្ឋបាលគយត្រូវបានចាត់ទុកថាជារដ្ឋបាលមួយដែលងាយប្រឈមទៅនឹងអំពើពុក រលួយច្រើនជាងគេក្នុងចំណោមស្ថាប័នរដ្ឋាភិបាល។ ធម្មជាតិ និងវិសាលភាព ព្រមទាំងការរំលោភលើសុចរិតភាពរបស់រដ្ឋបាលគយ ត្រូវបានបង្ហាញនៅក្នុងអត្ថបទរបស់ Gerard Mulinden: Integrity in Customs. In: Luc De Wulf, José B. Sokol (ed.). World Bank 2005. p. 68-71.
៤ មិនត្រឹមតែប៉ុណ្ណោះ អំពើពុករលួយមានវិសាលភាពឆ្លងដែន និងមានអន្ដរកម្មជិតស្និទជាមួយមន្ដ្រីក្នុងស្រុកទៀតផង។ សូមមើលៈ Michal Johnson: Cross-border Corruption: Point of Vulnerability and Challenges for Reform. In: http:// magnet.undp.org/Docs/efa/Corruption/Chapter01.pdf
៥ ការជ្រើសរើសឧទាហរណ៍ស្ដីពីឱកាសពុករលួយនៅក្នុងលទ្ធកម្មសាធារណៈនេះ ដោយសារហេតុផលបច្ចេកទេសប៉ុណ្ណោះ ពីព្រោះ កម្មវត្ថុនេះអាចអនុញ្ញាតឱ្យមានការបកស្រាយជាសមីកាគណិតវិទ្យាបាន។ ម្យ៉ាងទៀតលទ្ធកម្មសាធារណៈ គឺជាចំណុចអាទិភាព មួយនៃកម្មវិធីកំណែទំរង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលកំពុងតែអនុវត្ដបច្ចុប្បន្ននៅកម្ពុជា ក្នុងផែនការសកម្មភាពសំរាប ជំហានទី១ដំណាក់កាលទី។ ក្រៅពីនេះ សូមមើលបញ្ហាពាក់ព័ន្ធនឹងអំពើពុករលួយក្នុងលទ្ធកម្មសាធារណៈ នៅក្នុង http:// www.kubattana.net/tiz/docs/reform000229.pdf
៦ Ades, Alberto, and Rafael di Tella: Competition and Corruption. Working Paper, Oxford University Institute of Economics and Statistics. Oxford, UK 1994.
៧ Gupta, Sanjeev, Hami Davoodi, and Rosa Alonso-Terme: Does Corruption affect Income Inequality and Poverty? Working Paper WP/98/76. IMF. Washington D.C. 1998. World Bank: The State in a changing World: World Development Report 1997. Oxford: Oxford University Press 1997. Cambodia Seizing the Global Opportunity: Investment Climate Assessment & Reform Strategy. Prepa- red for the Royal Cambodian Government by the WB Group. Report No. 27925-KH. 2004. p. 11-32.
៨ Mauro, Paolo: The Effects of Corruption on Growth, Investment, and Government Expenditure: A Cross-Country Analysis. In: Kimberly A. Elliott (editor): Corruption and the Global Economy. Institute for International Economics. Washington D.C. 1997.
៩ Rose-Ackerman, Susan, and Andrew Stone: The Cost of Corruption for private Business: Evidence from World Bank Surveys. Institute for International Economics. Washington D.C. 1997.
១០ IMF (Fiscal Affairs Department): Unproductive Public Expenditures: A pragmatic Approach to Policy Analysis. IMF, Pamphlet Serie 48. Washington D.C. 1995.
១១ ពាក់ព័ន្ធទៅនឹងការកែទំរង់មុខងារសាធារណៈនៅកម្ពុជា ធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ បានធ្វើការ កត់សំគាល់ថា “...ប្រាក់បៀវត្សរ៍ (ដ៏ទាប) នេះ រួមជាមួយនឹងកង្វះការអនុវត្ដន៍ផ្អែកលើគុណសម្បត្ដិការងារ ពុំមានលក្ខណៈ គ្រប់គ្រាន់សំរាប់ជំរុញមន្ដ្រីរាជការ ... ឬទាក់ទាញបេក្ខជនដែលមានសមត្ថភាពចាំបាច់គ្រប់ចំនួន អោយនៅបំរើនៅក្នុងវិស័យ សាធារណៈទ្បើយ។ ...មន្ដ្រីរាជការ...មួយចំនួនថ្កុំថ្កើងបានដោយសារតែមានបណ្ដាញចៅហ្វាយនាយ ដែលពួកគេត្រូវបញ្ជូន ធនធានទៅអោយចៅហ្វាយ និងបញ្ជូនអោយអតិថិជនរបស់ពួកគេ។ មានរបាយការណ៍ជាច្រើនស្ដីពីការសូកសំណូក ជាថ្នូរនឹង ការងារ។ ...គេទិញការងារ (ក្នុងស្ថាប័នសាធារណៈ) ក្នុងតំលៃមួយម៉ឺនដុល្លារអាមេរិក។ “ សូមមើលៈ កម្ពុជាលើផ្លូវបំបែក។ ការ ពង្រឹងគណនេយ្យភាព ដើម្បីកាត់បន្ថយភាពក្រីក្រ។ រៀបរៀងដោយធនាគារពិភពលោក សហការជាមួយមូលនិធិរូបិយវត្ថុ អន្ដរជាតិ សំរាប់កិច្ចប្រជុំក្រុមពិគ្រោះយោបល់។ ភ្នំពេញ ៦-៧ ធ្នូ ២០០។ ទំព័រ ៧៨-៧។
សរសេរដោយ បណ្ឌិត គង់ ថៃ
No comments:
Post a Comment