Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

ល្បែងប្រជា​​ប្រិយខ្មែរ


តែងតែបាន ឮ​ពាក្យ​គេ​និយាយថា គ្រប់​សកម្ម​ភាពជា​លក្ខ​ណៈ​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ សុទ្ធតែ​បាន​បង្កប់​នូវ អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ សម្រាប់​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​សង្គម និង​ផ្នត់គំនិត​របស់​ខ្មែរ។ ឧទាហរណ៍​ការ​រាំ​របាំ​ត្រុ​ដ្ឋ​បាន ឆ្លុះ​ប​ញ្ជាំ​ង​អំពី ជំនឿ​របស់​ខ្មែរ​ដែល​យល់ថា ការ​រាំ​របាំ​នេះ​ជា​សកម្មភាព​បួងសួង​សុំ​នូវ​សេចក្តីសុខ កម្ចាត់​រាល់​ឧ​ប​ទ្រុព ចង្រៃ ដែលជា​ជំនឿតៗគ្នា​រៀង​រហូតមក។ ការ​ពត់ពេន​កាច់ក្បាច់​របស់​តួអង្គ​អប្សរា​ស្ទើរ​គ្រប់​កាយវិការ សុទ្ធតែ​បាន លាក់កំបាំង​នូវ​ខ្លឹមសារ ដែល​ស្ទើរ​មិនអាច​យល់បាន។ លើសពីនេះទៅទៀត ល្បែង​ប្រជាប្រិយ​ខ្មែរ ដែលមាន​រាប់​មិន អស់ បានផ្តល់​ជា​គតិ និង​ការអប់រំ​អ្វីខ្លះ ដល់​កូន​ខ្មែរ ក្រៅពី​ការកម្សាន្ត​សប្បាយ ជួបជុំគ្នា​នោះ?
-ល្បែងស្តេចចង់ ត្រូវមាន​គ្នាច្រើន​ហើយ​បែង​ចែកជា២ក្រុម​ដោយមាន​ម្នាក់​ធ្វើជា​អាជ្ញា កណ្តាល ឬ​ហៅថា​ជា ស្តេច។ ល្បែង​នេះ​បាន​ហាត់​ពត់ចិត្ត​មនុស្ស​ឱ្យ​ប្រកបដោយ​សច្ចៈ និង​យុត្តិធម៌ មិន​លំអៀង។ ឱ្យ​មនុស្ស​ស្អប់​គំនិត​បក្ស ពួកនិយម ឱ្យ​មនុស្ស​មាន​ភាពស្មោះត្រង់​នឹង​គ្នា​ទៅវិញទៅមក។ មិនតែប៉ុណ្ណោះ​ឱ្យ​អ្នកលេង​ចេះ​ពិភាក្សាគ្នា រក​បុគ្គលិក លក្ខណៈ​របស់​គ្នា​ទៅវិញទៅមក ដើម្បី​ជ្រើសរើស​ជា​អ្នកដឹកនាំ ឬ​អ្នកតំណាង។ នៅក្នុង​ការលេង​ល្បែង​នេះ​ក៏បាន បង្ហាញ១ផ្នែក​តូច​ផងដែរ ក្នុង​ដំណើរការ​រើស​អ្នកតំណាង ដោយ​ផ្អែកលើ​មតិ​ភាគច្រើន។
 
-ល្បែងចោល​ឈូង ជា​ប្រភេទ​ល្បែង​ម្យ៉ាង ដែលមាន​ប្រជាប្រិយភាព​ចំពោះ​ប្រជាជន​ខ្មែរ​យើង។ ល្បែង​នេះ​គេ ចូលចិត្ត​លេង​នៅ​រដូវចូលឆ្នាំ​ខ្មែរ ដោយមាន​គ្នា​ពីរ​ក្រុម ស្រី​មួយក្រុម និង​ប្រុស​មួយក្រុម។ ការលេង​ល្បែង​នេះ​ត្រូវ​ចេះ ប្រុងប្រយ័ត្ន​ខ្លួន​ជានិច្ច ភ្នែក​វៃ ដៃ​រហ័ស ដើម្បី​កុំឱ្យ​ភាគី​ម្ខាង​គេ​គប់​ត្រូវ ឯ​ភាគី​ម្ខាង​ទៀត ត្រូវធ្វើ​យ៉ាងណា​គប់​ឱ្យ​ត្រូវ ភាគី​ម្ខាង​ទៀត​ទើប​ហៅថា​អ្នកឈ្នះ។ ល្បែង​នេះ​បង្ក​ភាពសប្បាយ​រីករាយ​ក្រៃលែង ដល់​អ្នកលេង​ទាំងស្រី​ទាំងប្រុស និង​ឱ្យ​ចេះ​ស្រឡាញ់​រាប់អាន​គ្នា​ទៅវិញទៅមក។
-ល្បែងបោះ​អ​ង្គ‌​ញ់ ត្រូវមាន​គ្នាច្រើន​លេង​ទើបបាន​សប្បាយ ដោយ​បែង​ចែកជា២ក្រុម គឺ​គេ​ចូលចិត្ត​លេង​នៅ រដូវចូលឆ្នាំ​ខ្មែរ។ ការលេង​ល្បែង​នេះ​បង្កើតឱ្យមាន​ភាពស្និទ្ធស្នាល​រវាង​គ្នា​នឹង​គ្នា ការមិន​ប្រកាន់​រើសអើង និង​ធ្វើឱ្យ​អ្នក លេងម្នាក់ៗត្រូវ​ចេះ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ក្នុង​ការធ្វើ​អ្វីមួយ ដូចជា​ការបោះ​អង្គញ់​ឱ្យចំ​គោលដៅ​នេះ​ជាដើម។ ម្យ៉ាង ទៀត​ជា​កីឡា​ផង និង​ហាត់​ឱ្យមាន​ភាព​ប៉ិនប្រសប់ ភ្នែក​រវៃរ​វាស​ផង។
-ល្បែងលាក់កន្សែង ត្រូវមាន​មនុស្ស​មួយក្រុម កាន់តែច្រើន​កាន់តែ​សប្បាយ អង្គុយ​ដំកង់ ដោយមាន​ម្នាក់ ជា អ្នក​កាន់​រមូរ​កន្សែង​ដើរ​ជុំវិញ​អ្នក​ទាំងនោះ។ នៅពេល​អ្នកដើរ​ទម្លាក់​កន្សែង​នៅ​ខាងក្រោយ​នរណាម្នាក់ អ្នកនោះ ត្រូវ​ស្ទុះ​ងើប​ភ្លាម​យក​កន្សែង​វាយ​ទៅ​អ្នក​អង្គុយ​បន្ត។ ការធ្វើ​បែបនេះ​ត្រូវ​បន្ត​រហូតដល់​បំបែក​វង់​គ្នា។ ដូចនេះ​អ្នក អង្គុយ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា ដែលជា​ការហ្វឹកហាត់​មួយ​សម្រាប់​ឱ្យ​អ្នក​ទាំងនោះ​មាន​ស្មារតី ប្រុងប្រយ័ត្ន រឹងមាំ រហ័សរហួន​ផងដែរ។ ល្បែង​នេះ​អាច​ចាត់ទុក​ជាការ​លត់​ដំ ពង្រឹងស្មារតី​របស់​ម​នុស្ស​ឱ្យ​ឆ្លៀវឆ្លាត និង​មិន​តក់ស្លុត ព្រួយបារម្ភ​អ្វី​ទាំងអស់ សំខាន់​គឺ​ត្រូវ​ចេះ​ប្រុងប្រយ័ត្ន។
-ល្បែង​ទាញព្រ័ត្រ អ្នកលេង ត្រូវមាន​គ្នាច្រើន ចែកជា​ពីរ​ក្រុម ដើម្បី​ទាញ​ខ្សែពួរ យកជ័យ​ជំនះ​លើ​គូបដិបក្ខ។ ក្រុមអ្នកលេង​អាច ស្រី​ម្ខាង ប្រុស​ម្ខាង ឬ​ប្រុស​ទាំងសងខាង ស្រី​ទាំងសងខាង​ក៏បាន​ដែរ។  កាលណា​និយាយ អំពី ល្បែង​នេះ យើង​នឹកឃើញ​ដល់​ភ្លាម​រូបចម្លាក់​នៅតាម​ខ្លោងទ្វារ​ចូលទៅ​អង្គរធំ​ដែលមាន រូបចម្លាក់​ទេវ​ម្ខាង និង​អសុរ ម្ខាង ដែល​ទាំងសងខាង​នេះ​កំពុង​តោង​សត្វ​នាគ​វា​សុ​គី ដែលមាន​តំណាល​នៅក្នុង​រឿង​កូរ​សមុទ្រ​ទឹកដោះ និង​មាន​ឆ្លាក់​នៅតាម​ប្រាសាទបុរាណ​មួយចំនួន។ ងាក​មក​ល្បែង​ទាញព្រ័ត្រ​នេះ​វិញ អ្នកលេង ត្រូវតែកំណត់​ទី​ជា​ចំណុចកណ្ដាល បែងចែក​ព្រំដែន​របស់ខ្លួន ហើយ​អ្នកលេង​ទាំងសងខាង​ត្រូវតែ​ព្យាយាម ប្រើ​កម្លាំង​ដើម្បី​ទាញយក​ជ័យ​លើ​ក្រុម​ម្ខាង​ទៀត។ ល្បែង​ទាញព្រ័ត្រ ជា​ប្រភេទ​កីឡា​ម្យ៉ាង​បង្កើន​ភាពសប្បាយ​រីករាយ និង​ដើម្បី​សុខភាព​រឹងមាំ​ទៀតផង។ អ្នកលេង​នៃ​ក្រុម​ទាំងសងខាង​ត្រូវតែ​ចេះ​សាមគ្គី​គ្នា សំយោគ​កម្លាំង​របស់​ស​មា​ជិ​ក​ក្រុមម្នាក់ៗ មកជា​កម្លាំង​ធំ​តែមួយ នាំទៅ​កាន់ការ​យកជ័យ​ជំនះ​លើ​គូ​ប្រ​គួ​ត​បាន។
          សរុបមក  ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​រដូវ​បុណ្យទានម្តងៗ ឬ​នៅពេល​ណាមួយ​ក៏ដោយ ក្រៅពី​ការបង្កើន ភាពសប្បាយ​រីករាយ​អ៊ូអរ​ហើយ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ចេះ​ស្រឡាញ់គ្នា និង​បាន​បង្កើត​ចំណងមិត្តភាពថ្មីៗដល់ ពួកគេ។ ជាទូទៅ គេ​សង្កេតឃើញថា​នៅ​រាល់​ការលេងម្តងៗ គេ​ពុំដែល​ឃើញ​មានការ​រើសអើង ឬ​ការប្រកាន់​គ្នា ហាម ឃាត់​មិនឱ្យ​លេង​នោះទេ គឺអាច​លេង​បានគ្រប់ៗគ្នា​ដោយ​គ្មាន​ទើសទាល់។ តាមរយៈ​ការលេង​ល្បែង​ប្រជាប្រិយ បានធ្វើ ឱ្យ​ភាពស្និទ្ធស្នាល​កើតមានឡើង​រវាង​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ឬ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត។ តាមរយៈ​ភាព ស្និទ្ធស្នាល ការ​រាប់អាន​គ្នា​នេះហើយ មានពេលខ្លះ​បាន​បង្កើត​ចំណងស្នេហា​ដល់ក​ម្លោះ និង​ក្រមុំ​ថែម​ទៀតផង ដែល​ឈានទៅដល់​ការរៀប​អា​ពា​ពិពាហ៍។ នេះ​គ្រាន់តែ​ជា​ឧទាហរណ៍ខ្លះៗប៉ុណ្ណោះ អ្វីដែល​សំខាន់​ជាងនេះទៅទៀត នោះ យើង​គ្រប់គ្នា​គួរ​គប្បី​ថែរក្សា​ឱ្យបាន​គង់វង្ស​នូវ​រាល់​ល្បែង​ប្រជាប្រិយ របស់​ខ្មែរ​យើង ដើម្បី​កុំឱ្យ​បាត់បង់ ព្រោះ​វា​ជា វប្បធម៌ ទំនៀមទម្លាប់​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​តាំងពី​យូរយារ​ណាស់​មកហើយ។ ប្រពៃណី​អស់នេះ​មិនបាន​បង្ក ភាព​អន្តរាយ ឬ​ធ្វើឱ្យ​ខាតបង់​ប្រយោជន៍​របស់​យើង​នោះទេ ផ្ទុយទៅវិញ​វា​បាន​បង្កើត​ភាពសប្បាយ​រីករាយ​ដល់​អ្នកលេង និង​អ្នកទស្សនា។ វា​ជា​កីឡា​ម្យ៉ាង ដែល​ផ្តល់​ទាំង​សុខភាព ភាពស្និទ្ធស្នាល និង​ការយោគយល់​អធ្យាស្រ័យ​ល្អ​សម្រាប់ ការរស់នៅ​ក្នុងសង្គម​មួយ ដែលមាន​ការគោរព​រា​ប់​អាន ស្រឡាញ់ និង​ពឹងពាក់ ទំនាក់ទំនង​គ្នា​ទៅវិញទៅមក។ ហេតុដូចនេះ យើង​ជា​កូន​ខ្មែរ​គួរ​គប្បី​ថែរក្សា​ឱ្យបាន​គង់វង្ស នូវ​ទំនៀមទម្លាប់​ទាំងអស់នេះ។

No comments:

Post a Comment