Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Tuesday, December 22, 2015

របៀប​គណនា ​ចំនួន​អាសនៈ​ ក្នុង​ការ​បោះឆ្នោត​ តំណាងរាស្រ្ត​កម្ពុជា


នៅ​កម្ពុជា ការ​បោះឆ្នោត​តំណាងរាស្រ្ត គឺ​ជា​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ។ ពលរដ្ឋ​កម្ពុជា​មិន​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ណាមួយ​ឲ្យ​ធ្វើ​ជា​តំណាង​ រាស្រ្ត​នោះទេ ក៏ប៉ុន្តែ បោះឆ្នោត​ជ្រើសរើស​បញ្ជីឈ្មោះ​បេក្ខជន​តំណាងរាស្រ្តនៃ​គណបក្ស​មួយ។ ចេញ​ពី​ចំនួន​ស្លឹកឆ្នោត​សរុប​ដែល​បោះ​ឲ្យ​គណបក្ស​នីមួយៗ​នេះ ទើប​គេ​យក​ទៅ​គណនា​រក​ចំនួន​អាសនៈ ដែល​គណបក្ស​នីមួយ​ៗ​ទទួលបាន នៅ​ក្នុង​រដ្ឋសភា។ តើ​ការ​កំណត់​ចំនួន​អាសនៈ​នេះ ត្រូវ​ធ្វើឡើង​ដោយ​របៀបណា?
តាមច្បាប់ ​បោះឆ្នោត​កម្ពុជា ចំនួន​អាសនៈ​សភា ដែលត្រូវ​បែងចែក​ទៅ​ឲ្យ​​គណបក្ស​នយោបាយ​ណាមួយ នៅ​ក្នុងការ​បោះឆ្នោត​ ត្រូវ​គណនា​ ដោយ​ប្រើ​រូបមន្ត​ “មធ្យមភាគ​ខ្ពស់បំផុត” ហើយ​ការ​បែងចែក​អាសនៈ​ ត្រូវ​ធ្វើ​ឡើង​នៅ​តាម​មណ្ឌលនីមួយៗ។
ជំហានទី១៖ កំណត់​ចំនួន​កូតា​នៃ​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ
មុននឹង​ចាប់ផ្តើម​​ធ្វើការ​បែងចែក​ចំនួន​អាសនៈ​ ជាដំបូង គេ​ត្រូវ​គណនា​ឲ្យ​ឃើញ​សិន​​អំពី​ចំនួន​កូតា​នៃ​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ (មានន័យថា ចំនួន​សន្លឹកឆ្នោត ដែលគណបក្ស​មួយ​ត្រូវ​ទទួលបាន ដើម្បី​ទទួល​បាន​អាសនៈមួយ​)។ ដើម្បី​គណនា​ គេ​ត្រូវ​យក​ចំនួន​សន្លឹកឆ្នោត​បាន​ការ​សរុប នៅ​ក្នុង​មណ្ឌលមួយ ចែក​នឹង​ចំនួន​អាសនៈ​សរុប​នៅក្នុង​មណ្ឌល​នោះ ដោយ​មិន​គិត​ពីសំណល់ចែក។
                                                                   សន្លឹកឆ្នោត​បានការ​សរុប​ក្នុងមណ្ឌល
កូតា​សន្លឹកឆ្នោត​ក្នុងមួយ​អាសន = ​​ ————————————————————–
​​​                                                                       
អាសនៈសរុប​ក្នុងមណ្ឌល
គួរបញ្ជាក់ថា សន្លឹកឆ្នោត​បាន​ការសរុប ខុស​ពី​ចំនួន​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត។ អ្នក​ដែល​មានឈ្មោះ​ក្នុង​បញ្ជីឈ្មោះ​បោះឆ្នោត ដែល​មិនទៅ​បោះឆ្នោត ឬ​ទៅបោះឆ្នោត​ដែរ​ ប៉ុន្តែ គូស​សន្លឹកឆ្នោត​មិន​ត្រឹមត្រូវ ជា​សន្លឹក​ឆ្នោត​មិនបានការ មិនត្រូវ​រាប់បញ្ចូល​នៅ​ក្នុង​ចំនួន​សន្លឹកឆ្នោត​បាន​ការ​សរុបទេ។
ឧទាហរណ៍៖ នៅ​មណ្ឌល​កំពង់ចាម ដែល​មាន​ចំនួន​អាសនៈ​សរុប​ទាំងអស់ ១៨​អាសនៈ មាន​សន្លឹកឆ្នោត​បានការ​សរុ​ប ចំនួន ១៨ម៉ឺនសន្លឹក។ ដូច្នេះគណបក្ស​មួយ​ចាំបាច់​ត្រូវ​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ ១ម៉ឺន​សន្លឹក ទើបអាច​ទទួល​បាន​១អាសនៈ​។
ជំហានទី២៖ កំណត់​ចំនួន​អាសនៈ​បឋម
ក្រោយ ​ពី​បាន​កំណត់​ចំនួន​កូតា​សន្លឹកឆ្នោត​ក្នុង​មួយអាសនៈ​ហើយ ជំហានទីពីរ គេ​ត្រូវ​ធ្វើ​ការ​កំណត់​ចំនួន​អាសនៈ​បឋម សម្រាប់​គណបក្ស​នីមួយៗ ដោយ​យក​ចំនួន​សំឡេងឆ្នោត​សរុប ដែល​គណបក្ស​នីមួយៗ​ទទួលបាន នៅ​ក្នុង​មណ្ឌល​មួយ ចែក​ឲ្យ​ចំនួនកូតា​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ ដោយ​មិន​គិត​ពី​សំណល់ចែក។
                                     ចំនួនសន្លឹកឆ្នោត​ដែល​បោះ​ឲ្យ​គណបក្សមួយ
អាសនៈបឋម =  ————————————————————————
                                                 កូតា​សន្លឹកឆ្នោត​ក្នុងមួយ​អាសនៈ
ឧទាហរណ៍៖ នៅ​ក្នុង​មណ្ឌល​កំពង់ចាម គណបក្ស “ក” ទទួល​បាន​សំឡេង​គាំទ្រ ៩៦ ០០០​សន្លឹក។ ដើម្បី​កំណត់​ចំនួន​អាសនៈបឋម​របស់គណបក្ស “ក” គេ​ត្រូវ​យក ៩៦ ០០០​ ទៅ​ចែក​នឹង ១០ ០០០។ ដោយ​មិនគិត​ពី​សំណល់ចែក គណបក្ស “ក” ត្រូវ​ទទួលបាន ៩អាសនៈ។
ជំហានទី៣៖ ការបែងចែក​ចំនួន​អាសនៈ​ដែល​នៅ​សល់​ក្នុង​មណ្ឌល
បន្ទាប់ ​ពី​ការ​កំណត់​ចំនួន​អាសនៈ​បឋម​របស់​គណបក្ស​នីមួយៗ​រួចរាល់​ហើយ ប្រសិនបើ​មាន​នៅ​សល់​​អាសនៈ​ក្នុងមណ្ឌល គេ​ត្រូវ​ធ្វើការ​បែងចែក​អាសនៈ​ដែល​នៅ​សេសសល់​នេះ​ជា​បន្តទៀត ដោយ​ប្រើរូបមន្ត “មធ្យមភាគខ្ពស់បំផុត” ពោលគឺ គេ​ត្រូវ​យក​ចំនួន​សន្លឹកឆ្នោត​បានការ​សរុប ដែល​បោះឲ្យ​គណបក្ស​នីមួយៗ ចែក​នឹង​ចំនួន​អាសនៈ​បឋម ដែល​គណបក្ស​នោះទទួល​បាន តាម​ការ​គណនា​ខាងលើ ដោយ​បន្ថែម​មួយអាសនៈ​ពីលើ។
                                                   ចំនួនសន្លឹកឆ្នោត​ដែល​បោះ​ឲ្យ​គណបក្សមួយ
មធ្យមភាគខ្ពស់បំផុត = ———————————————————————–
​                                                                       
អាសនៈបឋម 
ឧទាហរណ៍៖ នៅក្នុង​មណ្ឌល​កំពង់ចាម គណបក្ស “ក” ដែល​ទទួលបាន​សំឡេង​គាំទ្រ ៩៦ ០០០​សន្លឹក មាន​ចំនួន​អាសនៈបឋម ៩អាសនៈ។ នៅ​ក្នុង​ការបែងចែក​ចំនួន​អាសនៈ​ ដែល​នៅ​សេសសល់​ក្នុងមណ្ឌល សម្រាប់​គណបក្ស “ក” គេ​ត្រូវ​យក ៩៦ ០០០ ចែក​នឹង ១០។
បន្ទាប់​ ពី​បាន​អនុវត្ត​រូបមន្ត​នេះ សម្រាប់​គ្រប់គណបក្ស​ហើយ គេ​ត្រូវ​ធ្វើការ​ប្រៀបធៀប​លទ្ធផល រវាង​គណបក្ស​នីមួយៗ។ គណបក្ស​ណា ដែល​ទទួលបាន​ផលចែក​ខ្ពស់ជាង​គេ​បង្អស់ (មធ្យមភាគខ្ពស់បំផុតគឺ​ជា​អ្នក​ទទួល​បាន​អាសនៈ​មួយ​បន្ថែមទៀត។
ក្រោយ ​ពី​អាសនៈ​មួយថ្មីនេះ​ត្រូវ​បាន​បែងចែក​ទៅ​ឲ្យ​គណបក្ស ដែល​មាន​មធ្យមភាគខ្ពស់​បំផុត រួចហើយ ប្រសិនបើ​មាន​នៅ​សល់​អាសនៈ​ក្នុងមណ្ឌល​នេះ​ទៀត គេ​ត្រូវ​ធ្វើការ​បែងចែក​អាសនៈ​សេសសល់​នេះ​បន្តទៀត ដោយ​អនុវត្ត​រូបមន្ត​ដដែល ដោយ​លើកនេះ គណបក្ស​ដែល​ទើប​នឹង​បាន​អាសនៈ​បន្ថែម​ក្នុងការ​គណនា​ខាងលើ ត្រូវ​យក​អាសនៈ​ថ្មីបន្ថែម​នេះ មក​គិតបញ្ចូល​​ ក្នុងការ​គណនា​មធ្យមភាគខ្ពស់បំផុតលើកទី២។
ឧទាហរណ៍៖ នៅ​មណ្ឌល​កំពង់ចាម គណបក្ស “ក” ជា​អ្នក​ទទួល​បាន​អាសនៈ​បន្ថែម ក្នុងការ​គណនា​មធ្យមភាគខ្ពស់​បំផុត​លើកទីមួយ។ ចំនួន​អាសនៈ​សរុប​របស់​គណបក្ស​នេះ ត្រូវ​កើនឡើង​ពី ៩អាសនៈ ទៅ ១០​អាសនៈ។ នៅ​ក្នុងការ​គណនា​​មធ្យមភាគខ្ពស់បំផុត​លើកទី២ ដើម្បី​បែងចែក​អាសនៈ​សេសសល់​បន្ត សម្រាប់​គណបក្ស “ក” គេ​ត្រូវ​យក​ចំនួន​សន្លឹកឆ្នោត​បានការ​សរុប ដែល​គណបក្ស​នេះ​ទទួល​បាន គឺ ៩៦ ០០០​សន្លឹក ចែក​នឹង​១១​អាសនៈ។
ការគណនា​បែបនេះ​ត្រូវ​ធ្វើជា​បន្តបន្ទាប់​ រហូត​ទាល់តែ​ចំនួន​អាសនៈ ដែល​នៅ​សេសសល់ ក្នុង​មណ្ឌល ត្រូវ​ធ្វើការ​បែងចែក​អស់។
ជាទូទៅ គេ​សង្កេតឃើញ​ថា ការ​គណនា​ដោយ​ប្រើ​រូបមន្ត “មធ្យមភាគខ្ពស់បំផុត”​ នេះ ចំនួន​អាសនៈ​ដែល​នៅសេសសល់​ក្នុងមណ្ឌល​បោះឆ្នោត ច្រើន​តែ​បាន​ទៅ​គណបក្ស ដែល​ទទួលបាន​សំឡេង​ឆ្នោត​សរុប​ច្រើន​ជាងគេ ក្នុងមណ្ឌលនេះ។ ហេតុដូច្នេះ​ហើយបាន​ជា​មាន​ការ​រិះគន់​ថា រូបមន្ត “មធ្យមភាគខ្ពស់បំផុត” នេះ ផ្តល់​ផលប្រយោជន៍​ដល់​តែ​គណបក្ស​ធំៗ៕

Source: onlinebreakingnews

Oxford English for Telephoning

Oxford English for Telephoning


English for The Professional Nurse

English for The Professional Nurse

Oxford English for Careers Nursing 1 SB

Oxford English for Careers Nursing 1 SB

Dictionary of Nursing


Dictionary of Nursing

Career Paths Hotels & Catering

Career Paths Hotels & Catering

Career Paths Secretarial

Career Paths Secretarial


Telephone English

Telephone English

Oxford English for Telecoms

Oxford English for Telecoms

English for Socializing

English for Socializing

English for Social Interaction

English for Social Interaction

English for Secretaries and Administrative Personnel

English for Secretaries and Administrative Personnel


Cambridge English for Scientists

English for Scientists

Oxford English for Sales and Purchasing

Oxford English for Sales and Purchasing


Oxford English for Presentations




English for Work Business Presentations

English for Work Business Presentations

Career Paths English for Police

Career Paths English for Police

English for The Pharmaceutical Industry

English for The Pharmaceutical Industry