Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

សម្មតិកម្ម​សេដ្ឋកិច្ច​នៃ​អំពើ​ពុករលួយ


.គ្រឹះ
អំពើពុករលួយ​អាច​ត្រូវ​សន្ម​ត់​ថា​ជា​អំពើ​រំលោភច្បាប់ ឬ​លិ​ខឹ​តបទ​ដ្ឋ្ឋា​ន។ នៅក្នុង​អត្ថបទ​នេះ ត្រូវបាន​កំណត់ ថា អំពើពុករលួយ​គឺជា​សកម្មភាព​ខុសច្បាប់ ក្នុង​គោលបំណង​ទទួលបាន​នូវ​ផលប្រយោជន៍​បុគ្គល​ជា​រូបិយវត្ថុ ឬ​ពុំមែន​ជា​រូបិយវត្ថុ។ ឧទាហរណ៍ មន្ដ្រី​ម្នាក់​ពុំបាន​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ​ទេ បើ​មន្ដ្រី​នោះ​ទប់ស្កាត់ ឬ​បង្ក្រាប បទល្មើស​មួយ​ពុំបាន​សម្រេច។ ប៉ុន្ដែ​បើ​មន្ដ្រី​នោះ ដែល​មានឱកាស​ទប់ស្កាត់ ឬ​បង្ក្រាប​បទល្មើស​នោះបាន តែ មិន​អនុវត្ដ​តាម​ភារកិច្ច​ខ្លួន ដោយសារ​មន្ដ្រី​នោះបាន​ឃុ​ប​ឃឹ​ត​គ្នា​ជាមួយ​អ្នក​សូក នោះ​មន្ដ្រី​នោះបាន​ប្រ​ព្រឹ​ត្ដ អំពើពុករលួយ។ ក្នុង​បរិបថ​នៃ​តម្រូវការ និង​ការផ្គត់ផ្គង់ បញ្ហា​នេះ​អាច​ត្រូវបាន​យកមក​វិភាគ​ដូចខាងក្រោម។ អ្នកមាន​តម្រូវការ​លុយ​សំណូក ត្រូវតែ​ផ្គត់ផ្គង់​នូវ​សេវាកម្ម​ខុសច្បាប់។ អ្នក​សូក​អាចមាន​ជម្រើស យ៉ាង។ ទី១ គេ​អាច​បដិសេធ​មិន​ទទួលយក​ការផ្គត់ផ្គង់​សេវាកម្ម​ខុសច្បាប់​នេះ ឬ​ទី២ គេ​អាច​ទទួលយក​ការ​ផ្គត់​ផ្គង សេវាកម្ម​ខុសច្បាប់​នេះ ហើយ​គេ​សូកលុយ​មន្ដ្រី​នោះ។ នៅក្នុង​ដំណើរ​ប្រ​ព្រឹ​ត្ដទៅ​នៃ​អំពើពុករលួយ ការ​វែក ញែក​រក​អ្នក​នាំអាទិ៍ ពុំមែន​ជា​បញ្ហាសំខាន់​ទេ។ បទពិសោធ (learning by doing) ច្រើនដង​នៃ​ចម្លងការ (transactions) នេះ នាំមក​នូវ​ការ​ត្រូវ​រូ​វ​គ្នា​រវាង​អ្នកផ្គត់ផ្គង់ និង​អ្នកមាន​តម្រូវការ។ មន្ដ្រី​ណា​ម្នាក់ ក្នុង​ភាវៈ​ខ្លួន​ជា​បុគ្គល​សេដ្ឋកិច្ច​សួនតួ (homo economicus) តែង​ខឹ​ត​ខំ​បង្កើន​ឱ្យបាន​ជា​អតិបរិមា​នូវ​ចំណូល​របស់ខ្លួន​ពី​ប្រភពផ្សេង។ មន្ដ្រី​ម្នាក់ ដែល​ចំណុះ​តែ​ម្យ៉ាង​ទៅនឹង​ប្រាក់បៀវត្សរ៍ ,និង​ប្រាក់ បំណាច់​ប្រចាំខែ​ក្នុង​ក​ម្រឹត​មួយ​ថេរ ត្រូវបំពេញ​ការងារ​ទៅតាម​ភារកិច្ច​ខ្លួន​ដើម្បី​ចៀសវាង​ការដាក់ពិន័យ ឬ​ការ ដកហូត​តួនាទី។ ក្នុងករណីនេះ ចំណូល​សរុប​របស់​ម​ន្ដ្រី​នោះ​អាច​នឹង​កើន​ទ្បើង​បាន អាស្រ័យ​ទៅនឹង​ការទទួល សំណូក។ ការរក្សា​តួនាទី​របស់ខ្លួន គឺជា​លក្ខ​ខ័​ណ្ឌ​ចាំបាច់ ពុំ​នោះទេ ទាំង​ប្រាក់បៀវត្សរ៍ /និង​ប្រាក់​បំណាច់ ព្រមទាំង​ឱកាស​ពុករលួយ នឹងត្រូវ​បាត់បង់។ អាចមាន​កត្ដា​សំខាន់ ៣យ៉ាង ដែល​អនុញ្ញាតឱ្យ​មន្ដ្រី​ម្នាក់ អាច​ទារ​សំណូក
i) មន្ដ្រី​នោះ​មាន​សិទ្ធ​ផ្ដាច់មុខ ដោយសារ​មានលទ្ធភាព​អនុម័ត (scope of decision marking) នៅក្នុង រង្វង់​នៃ​សមត្ថកិច្ច​ជំនាញ​របស់ខ្លួន ហើយ​ក្ដាប់បាន​ច្បាស់លាស់​ជាងគេ​អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ អាច​ពិនិត្យ​លិ​ខឹ​ត​ស្នើសុំ ឬ​អាច​បង្ក​ការលំបាកផ្សេងៗចំពោះ​អ្នកស្នើសុំ។
ii) មន្ដ្រី​នោះ​កម្រ​នឹង​ប្រឈមមុខ​ទល់នឹង​ការដាក់ពិន័យ ឬ​ការដាក់ទោស​ទ័​ណ្ឌ​ណាស់ ហើយ​សន្ទុះ​ជំរុញ​ក្នុងការ អនុវត្ដ​ន៍​តាម​តួនាទី នៅមាន​ក​ម្រឹត។ មន្ដ្រី​មាន​សមត្ថភាព​ជំនាញ​ខ្ពស់ អាចមាន​ជម្រើស ២យ៉ាង​គឺ ឬមួយ តា​មក​ម្រឹត​ប្រាក់បៀវត្សរ៍ /និង​ប្រាក់​បំណាច់​ដូច​បច្ចុប្បន្ន ត្រូវ​បន្ថយ​ការប្រឹងប្រែង​បំពេញ​តាម​ភារកិច្ច ហើយ​ខឹ​ត​ខំ​ប្រើប្រាស់​លទ្ធភាព​ទទួល​លុយ​សំណូក ដើម្បី​លើក​កំពស់​ប្រាក់ចំណូល​ខ្លួន ឬមួយ​ត្រូវ​សំរេច​ចិ​ត្ដ ផ្លាស់​ទៅធ្វើ​ការ​នៅ​កន្លែង​ផ្សេងទៀត ដែល​ផ្ដល់​ចំណូល​ច្រើនជាង។
iii) ថ្នាក់លើ​ពុំ​អាច​នឹង​ក្ដាប់បាន​លំ​អឹ​ត​អំពី​សភាពការណ៍​ជាក់ស្ដែង ដែល​កើតមានទ្បើង​ក្នុងពេល​អនុវត្ដ​ភារកិច្ច របស់​ថ្នាក់ក្រោម ទាំងស្រុង​បានទេ។ ដូច្នេះ​មន្ដ្រី​ថ្នាក់ក្រោម​អាច​បំភ្លៃ ឬ​បិទបាំង​ព៌​ត​មាន​មួយចំនួន ដែល ត្រូវ​រាយការណ៍​ទៅ​ថ្នាក់លើ។ ជួនកាល​កត្ដា​មនោសញ្ចេតនា​អាច​ជំរុញឱ្យមាន​ការអត់ធ្មត់​ចំពោះ​ការមិន គោរព​ច្បាប់។ និយាមយល់​ញាតិ​ឃ្លាត​ច្បាបអាច​ស្ថិតនៅក្រោម​ផលប្រយោជន៍​បុគ្គល ឬ​ក្រុម។ ម្យ៉ាងទៀត​អំពើពុករលួយ​ច្រើន​ប្រ​ព្រឹ​ត្ដទៅ​ក្នុង​ទម្រង់​ជា​កិច្ចសហការ​ណ៍៤ (joint ventures) ហើយ​កម្រ​កើត មាន​ក្នុង​លក្ខណៈ​ជា​ទង្វើ​បុគ្គល​ណាស់ ពីព្រោះ​ការផ្គត់ផ្គង់​សេវាកម្ម​ពុករលួយ​ច្រើន​កើត​ទ្បើង​ក្នុង​ទ្រង់ទ្រាយ​ជា កិច្ចសហប្រតិបត្ដិការ​រវាង​មន្ដ្រី​ច្រើន​រូប ដើម្បី​ចែក​លាភសក្ការៈ​គ្នា ឬ​ដើម្បី​កុំឱ្យ​បែកការណ៍ និង​ជា​ញឹកញយ ច្រើន​ពាក់ព័ន្ធ​ទៅនឹង​សមត្ថកិច្ច​ជំនាញ​ច្រើន។
. ភវនីយភាព (probability) នៃ​ជោគជ័យ
ឧទាហរណ៍ ក្រុមហ៊ុន A ចូលរួម​ដេញថ្លៃ​គម្រោង​មួយ ដែលមាន​តម្លៃ P មាន​ក្រុមហ៊ុន​ចំនួន N ចូលរួម ទៅក្នុង​លទ្ធកម្ម​សាធារណៈ​នេះ។ នៅក្នុង​បរិយាកាស​មួយ​ដែល​គ្មាន​អំពើពុករលួយ ភវនីយភាព (pA) ដែល ក្រុមហ៊ុន A អាច​ដេញថ្លៃ​បាន គឺមាន​ក​ម្រឹត​ស្មើនឹង
pA= 1/N
មន្ដ្រី​ពុករលួយ​ម្នាក់ (O) អាចមាន​ឥទ្ធិពល​ដល់ កំណើន​ភវនីយភាព​របស់ ក្រុមហ៊ុន A ក្នុងការ​ដេញថ្លៃ​ឈ្នះ​ក្នុង ក​ម្រឹត​មួយ​ស្មើនឹង ប៉ា​រ៉ា​មែត្រ e ដោយ 0<e< 1 ដូច្នេះ​ការ​សូកប៉ាន់ អាចធ្វើឱ្យ​ភវនីយភាព​នៃ​ការដេញ ថ្លៃ​ឈ្នះ​របស់​ក្រុមហ៊ុន A កើន​ទ្បើង​ដល់
p`A = pA + e (1 - pA)
ឥទ្ធិពល​របស់​មន្ដ្រី O អាច​មានកំ​រឹត​ខ្លាំង ឬ​ខ្សោយ អាស្រ័យ​ទៅនឹង​កត្ដា​ច្រើន។ នៅទីនេះ​ត្រូវបាន​សន្ម​ត់​ថា បើ​ក្រុមហ៊ុន​ចូលរួម​ក្នុងការ​ដេញថ្លៃ​ទាំងអស់ លើកលែងតែ​ក្រុមហ៊ុន A មួយ​ចេញ សុទ្ធតែ​ស្អាតស្អំ​អត់​សូកប៉ាន់ ហើយ​មន្ដ្រី O មាន​សមត្ថកិច្ច​ផ្ដាច់មុខ​តែម្នាក់ឯង​ក្នុងការ​អនុម័ត នោះ e = 1 ផ្ទុយទៅវិញ​បើ​មន្ដ្រី O គ្មាន​ឥទ្ធិពល​សោះ នោះ​ការ​សូកប៉ាន់ គឺ​គ្មាន​ន័យ ហើយ e = 0 និង p`A = pA ប្រសិនបើ​គូប្រជែង​របស់​ក្រុមហ៊ុនAស្ទើរតែ​ទាំងអស់សុទ្ធតែ​ពុករលួយលើកលែងតែ​ ក្រុមហ៊ុនBតែមួយដែល​ស្អាតស្អំនោះ​ក៏​ភវនីយភាព​នៃ​ជោគជ័យ​របស់​ ក្រុមហ៊ុនBនៅតែ​វិជ្ជមាន​ដែរ (p`B > 0) ពីព្រោះ​ទំហំ និង​ទម្រង់​នៃ​ការ​សូកប៉ាន់​របស់​ក្រុមហ៊ុននីមួយៗ មិន​ដូចគ្នា​ទេ។ ក្នុងករណីនេះ ភវនីយភាព​នៃ​ជោគជ័យ​របស ក្រុមហ៊ុន A ត្រូវមាន​ក​ម្រឹត​ស្មើនឹងៈ
p*A = pA + (e (1 - pA ))/(N - 1)
ហើយ​ភវនីយភាព ដែល​ក្រុមហ៊ុន B អាច​ឈ្នះ​ការដេញថ្លៃ​គឺៈ
p*B = 1 - (N - 1) x p*A
      = 1 - (N - 1)(1⁄(N+) (e (1 -1/N))¦(N - 1))
​​      = (N - (N - 1) + e (N - 1))/N
      = 1/N -(e (N -1))/N
បើ P*B > 0 នោះ​ប៉ារ៉ាម៉ែត្រ e អាចមាន​កម្រិត​ខ្ពស់បំផុត​ស្មើនឹង 1/N ឬ​មានន័យថាៈ e < 1/(N - 1)
ឧទាហរណ៍ បើ​មាន​គូប្រជែង​ចំនួន ក្រុមហ៊ុន ចូលរួម​ទៅក្នុង​លទ្ធកម្ម នោះ​មន្ដ្រី O មិនអាច​សន្យា​ចំពោះ ក្រុមហ៊ុន​ចំនួន ដែល​ពុករលួយ នូវ​ប៉ារ៉ាម៉ែត្រ e ក្នុង​កំរិត​ច្រើនជាង , ទ្បើ​យ។ បញ្ហា​មួយទៀត​របស់ ក្រុមហ៊ុន A គឹ​ស្ថិតនៅត្រង់​ការប៉ាន់ស្មាន​មិន​ប្រាកដប្រជា​ថា តើ​គូប្រជែង​របស់ខ្លួន​នោះ ពុករលួយ​ដែរ ឬ​អត់? ករណី​ម្យ៉ាងទៀត​ក៏​អាចធ្វើឱ្យ​ភាព​ទាក់ទាញ​នៃ​សំណូក​ធ្លាក់ចុះ​ដែរ កាលណា​ចំនួន​អ្នកចូលរួម​ទៅក្នុង​លទ្ធកម្ម9ណ​ប កាន់តែច្រើន ពីព្រោះ​តាមរយៈ​នេះ ផលចំណេញ (g) ដែល​មន្ដ្រី O អាច​ផ្ដល់ឱ្យ​ក្រុមហ៊ុន​ដែល​ត្រៀម សូកប៉ាន់ កាន់តែ​ថយចុះ :
g = p`A - pA
   = pA + e (1 - pA) – pA
   = e (1 - pA)
   = e (1 - 1/N)
ដោយ 1 - 1/N បង្ហាញថា ភវនីយភាព​នៃ​ការដេញថ្លៃ​មិនបាន​សម្រេច​កាន់តែ​មាន​កំរិត​ខ្ពស់ បើ​អ្នកចូលរួម ទៅក្នុង​លទ្ធកម្ម​សាធារណៈ មាន​ចំនួន (N) កាន់តែច្រើន។
. កត្ដា​កំណត់​នៃ​អំពើពុករលួយ
ចំនួន​នៃ​អំពើពុករលួយ (NCO) អាច​ចំណុះ​ទៅនឹង​កត្ដាសំខាន់ៗមួយចំនួន​ដូចខាងក្រោមៈ
              NCO = f (JUDGE, TERM, ARR, RINC, TUR, LSTY)
     NCO = ចំនួន​នៃ​អំពើពុករលួយ។
   JUDGE = ការដាក់ទោស​ទ័​ណ្ឌ​ដោយ​តុលាការ​ចំពោះ​អ្នក​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ។
    TERM = កម្រិត​នៃ​ការកាត់ទោស ឧទាហរណ៍​រយៈពេល​នៃ​ការជាប់​ពន្ធនាគារ។
     ARR = ភវនីយភាព​នៃ​ការរកឃើញ​និង​ចាប់កំហុស​ដោយ​គ្មាន​លើកលែង​ចំពោះ ករណី​ពុករលួយ។
    RINC = ក​ម្រឹត​ប្រាក់បៀវត្ស​របស់​មន្ដ្រី​មុខងារសាធារណៈ ធៀប​ទៅនឹង​ប្រាក់ចំណូល របស់​អ្នកធ្វើការ នៅតាម​ផ្នែក​ឯកជន។
     TUR = អត្រា​គ្មាន​ការងារ​ធ្វើ​សរុប។
    LSTY = ការឱ្យ​តម្លៃ​ទៅ​លើក​ម្រឹត​ជីវភាព​សំភារៈ ដែលជា​គំរូ​នៃ​កិត្យានុភាព​សង្គម ហើយ​ដែល​ជំរុញ ឱ្យមាន​ការ​ប្រ​ព្រឹ​ត្ដ​នូវ​អំពើពុករលួយ។
. ផលប៉ះពាល់​នៃ​អំពើពុករលួយ
     អំពើពុករលួយ​អាច​បណ្ដាលឱ្យមាន​ផលប៉ះពាល់​ដូចខាងក្រោមៈ
    . បង្កើន​ការចំណាយ​ក្នុងការ​ចូលទៅក្នុង​ទីផ្សារ ព្រមទាំង​បង្ករ​ឧបសគ្គ​ដល់​សកម្មភាព​អាជីវកម្ម និង​ការប្រកួត ប្រជែង។ ថ្លៃផលិតកម្ម ឬ​ថ្លៃ​ផ្គត់ផ្គង់​អាច​កើន​ទ្បើង តាមរយៈ​ការចំណាយ​ក្រៅផ្លូវការ ដែល​ធ្វើឱ្យ​ថយ ចុះ​ដល់​អំណាច​ទិញ​របស់​អ្នកក្រ​ច្រើនជាង​អ្នកមាន។ ជា​លទ្ធផល អំពើពុករលួយ បណ្ដាលឱ្យ​រាំងស្ទះ​ដល់ កំណើនសេដ្ឋកិច្ច។
    . ធ្វើឱ្យ​ស្ដួច​នូវ​ប្រាក់ចំណេញ​របស់​ផ្នែក​ឯកជន៩ ដែលជា​ប្រភព​មួយ​ដ៏​សំខាន់​សំរាប់​កសាង ទុនវិនិយោគ។ ឥរិយាបថ​សន្សំ​របស់​មន្ដ្រី​ទទួល​សំណូក​តែងមាន​កម្រិត​ទាប។ បើ​ភាគច្រើន​នៃ​ប្រាក់ សំណូក ត្រូវបាន​យក ទៅ​ទិញ​របស់របរ​ប្រណិត ដែល​នាំចូល​ពី​បរទេស​នោះ នឹង​បណ្ដាលឱ្យមាន​ឥទ្ធិពល អវិជ្ជមាន​ដល់​ជញ្ជីង ទូទាត់ និង​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក។
    . ប​ន្ទុ​ច​បង្អាក់​ដល់​ឆ​ន្ទះ និង​សកម្មភាព​របស់​សហគម​ន៍​អ្នកផ្ដល់ជំនួយ និង​ធ្វើឱ្យ​ធ្លាក់ចុះ​នូវ​ប្រសិទ្ធភាព​នៃ​ការ អនុវត្ដ​ន៍​គម្រោង​អភិវឌ្ឍន៍​នានា ដែល​ទទួល​មូលនិធិ​ពី​បរទេស១។
    . រំខាន​ដល់​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ធនធានមនុស្ស និង​ការគោរព​គោលការណ៍​ទិន្នផល​ការងារ (job- performance principle)១។
     កំណត់ចំណាំ
     អំពើពុករលួយ​កើត​មាននៅ​គ្រប់​ទីកន្លែង និង​មាន​ទម្រង់​ច្រើន​ប្រភេទ ហើយ​ពុំមែន​ជា​បាតុភូត​ថ្មី​នៃ​យុគសម័យ​នេះ​ទេ។ ឧទាហរណ៍ នៅក្នុង​អាណាចក្រ​អាល្លឺម៉ង់​នា​សតវត្ស​ទី ១៦ ក៏បាន​កើតមាន​នូវ​អំពើ​នេះដែរ។ សូម​មើល Becker, Henning: Fiscalstaat Deutschland: Entwicklung, Zustand, Perspektiven. München: Vahlen, 1995. Seite 279-282. ព៌​ត​មាន​ពិ​ស្ថា​ស្ដីពី​ទ្រង់ទ្រាយ​នៃ​អំពើពុករលួយ មាននៅ​ក្នុង Jean-François Arvis, Ronald E. Berenbeim: Fighting Corruption in East-Asia: Solution from the Private Sector. World Bank. Washington D.C. 2003. p.7-33. មាន​និយមន័យផ្សេងៗស្ដីពី​អំពើពុករលួយ ដូចជា អំពើពុករលួយ​គឺជាការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​ការិយាល័យ​រដ្ឋ​សំរាប់​ផល ចំណេញ​ឯកជន គឺ​រោគសញ្ញា​សំខាន់​នៃ​អភិបាលកិច្ច​ទន់ខ្សោយ។សូម​មើលៈ កម្ពុជា ការស្រាវជ្រាវ​អភិបាលកិច្ច និង​អំពើ​ពុក- រលួយៈ ភស្ដុតាង​ពី​ការស្ទង់មតិ​លើ​ប្រជាពលរដ្ឋ សហគ្រាស និង​មន្ដ្រីរាជការ។ រៀបចំ​ដោយ​ធនាគារពិភពលោក​តាម​សំណើ​របស់ រាជរដ្ឋាភិបាល​កម្ពុជា។ ភ្នំពេញ មេសា ២០០។ ទំព័រ
     សកម្មភាព​ពុករលួយ​គឺជា​ចំលងការ​មួយ ដែល​ទាមទារ​ការចូលរួម​ពី​សំណាក់​តួអង្គ គឺ​អ្នកទិញ និង​អ្នកលក់។ ផ្នែក​ឯកជន​ជា អ្នកទិញ​សេវាកម្ម​ពុករលួយ តាមរយៈ​ការបង់​សំណូក​ទៅឱ្យ​អ្នកលក់​សេវាកម្ម​នេះ​នៅតាម​ស្ថាប័ន​សាធារណៈ ដើម្បី​ជា​ថ្នូ​នឹង​ផល ប្រយោជន៍​អ្វីមួយ។ ក៏ប៉ុន្ដែ​អំពើពុករលួយ​ក៏​អាច​កើតមានទ្បើង​រវាង​សហគ្រាស​ឯកជន​ដែរ។ សូម​មើល Susan Rose- Ackerman: Corruption and the Global Economy. In: http://magnet.undp.org./Docs/efa/Corruption.htm#2 Corruption
     ភវនីយភាព​នៃ​អំពើពុករលួយ​ត្រូវបាន​បង្ហាញ​តាម​សមីកាៈ អំពើពុករលួយ(C) ភាពផ្ដាច់មុខ(”) + ឆន្ទា​នុ​សិទ្ធ(D) - គណនេយ្យ ភាព(A) សូម​មើលៈ Klitgaard, R.: Controlling Corruption. Berkeley: University of California Press. 1988. In: Luc De Wulf, José B. Sokol (editors): Custom Modernization Handbook. The World Bank. Washing- ton D.C. 2005. p. 71. នៅក្នុង​បរិបទ​នេះ រដ្ឋបាល​គយ​ត្រូវបាន​ចាត់ទុកថា​ជា​រដ្ឋបាល​មួយ​ដែល​ងាយ​ប្រឈម​ទៅនឹង​អំពើ​ពុក រលួយ​ច្រើនជាងគេ​ក្នុងចំណោម​ស្ថាប័ន​រដ្ឋាភិបាល។ ធម្មជាតិ និង​វិសាលភាព ព្រមទាំង​ការរំលោភ​លើ​សុចរិត​ភាព​របស់​រដ្ឋ​បាល​គយ ត្រូវបាន​បង្ហាញ​នៅក្នុង​អត្ថបទ​របស់ Gerard Mulinden: Integrity in Customs. In: Luc De Wulf, José B. Sokol (ed.). World Bank 2005. p. 68-71.
     មិន​ត្រឹមតែ​ប៉ុណ្ណោះ អំពើពុករលួយ​មាន​វិសាលភាព​ឆ្លងដែន និង​មាន​អន្ដរ​កម្ម​ជិតស្និទ​ជាមួយ​មន្ដ្រី​ក្នុងស្រុក​ទៀតផង។ សូម​មើលៈ Michal Johnson: Cross-border Corruption: Point of Vulnerability and Challenges for Reform. In: http:// magnet.undp.org/Docs/efa/Corruption/Chapter01.pdf
     ការជ្រើសរើស​ឧទាហរណ៍​ស្ដីពី​ឱកាស​ពុករលួយ​នៅក្នុង​លទ្ធកម្ម​សាធារណៈ​នេះ ដោយសារ​ហេតុផល​បច្ចេកទេស​ប៉ុណ្ណោះ ពីព្រោះ កម្មវត្ថុ​នេះ​អាច​អនុញ្ញាតឱ្យ​មានការ​បកស្រាយ​ជា​សមីកា​គណិតវិទ្យា​បាន។ ម្យ៉ាងទៀត​លទ្ធកម្ម​សាធារណៈ គឺជា​ចំណុច​អាទិភាព មួយ​នៃ​កម្មវិធី​កំណែ​ទំរង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​កំពុងតែ​អនុវត្ដ​បច្ចុប្បន្ន​នៅ​កម្ពុជា ក្នុង​ផែនការ​សកម្មភាព​សំរាប ជំហាន​ទី១ដំណាក់កាល​ទី។ ក្រៅពីនេះ សូម​មើល​បញ្ហា​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុង​លទ្ធកម្ម​សាធារណៈ នៅក្នុង http:// www.kubattana.net/tiz/docs/reform000229.pdf
     Ades, Alberto, and Rafael di Tella: Competition and Corruption. Working Paper, Oxford University Institute of Economics and Statistics. Oxford, UK 1994.
     Gupta, Sanjeev, Hami Davoodi, and Rosa Alonso-Terme: Does Corruption affect Income Inequality and Poverty? Working Paper WP/98/76. IMF. Washington D.C. 1998. World Bank: The State in a changing World: World Development Report 1997. Oxford: Oxford University Press 1997. Cambodia Seizing the Global Opportunity: Investment Climate Assessment & Reform Strategy. Prepa- red for the Royal Cambodian Government by the WB Group. Report No. 27925-KH. 2004. p. 11-32.
     Mauro, Paolo: The Effects of Corruption on Growth, Investment, and Government Expenditure: A Cross-Country Analysis. In: Kimberly A. Elliott (editor): Corruption and the Global Economy. Institute for International Economics. Washington D.C. 1997.
     Rose-Ackerman, Susan, and Andrew Stone: The Cost of Corruption for private Business: Evidence from World Bank Surveys. Institute for International Economics. Washington D.C. 1997.
     ១០ IMF (Fiscal Affairs Department): Unproductive Public Expenditures: A pragmatic Approach to Policy Analysis. IMF, Pamphlet Serie 48. Washington D.C. 1995.
     ១១ ពាក់ព័ន្ធ​ទៅនឹង​ការកែ​ទំរង់​មុខងារសាធារណៈ​នៅ​កម្ពុជា ធនាគារពិភពលោក និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ បានធ្វើការ កត់សំគាល់ថា “...ប្រាក់បៀវត្សរ៍ (ដ៏​ទាប) នេះ រួមជាមួយ​នឹង​កង្វះ​ការ​អនុវត្ដ​ន៍​ផ្អែកលើ​គុណ​សម្បត្ដិ​ការងារ ពុំមាន​លក្ខណៈ គ្រប់គ្រាន់​សំរាប់​ជំរុញ​មន្ដ្រីរាជការ ... ឬ​ទាក់ទាញ​បេក្ខជន​ដែលមាន​សមត្ថភាព​ចាំបាច់​គ្រប់​ចំនួន អោយនៅ​បំរើ​នៅក្នុង​វិស័យ សាធារណៈ​ទ្បើ​យ។ ...មន្ដ្រីរាជការ...មួយចំនួន​ថ្កុំថ្កើង​បាន​ដោយសារ​តែមាន​បណ្ដាញ​ចៅហ្វាយនាយ ដែល​ពួកគេ​ត្រូវបញ្ជូន ធនធាន​ទៅអោយ​ចៅហ្វាយ និង​បញ្ជូន​អោយ​អតិថិជន​របស់​ពួកគេ។ មាន​របាយការណ៍​ជាច្រើន​ស្ដីពី​ការ​សូក​សំណូក ជា​ថ្នូរ​នឹង ការងារ។ ...គេ​ទិញ​ការងារ (ក្នុង​ស្ថាប័ន​សាធារណៈ) ក្នុង​តំលៃ​មួយ​ម៉ឺន​ដុល្លារ​អាមេរិក។សូម​មើលៈ កម្ពុជា​លើផ្លូវ​បំបែក។ ការ ពង្រឹង​គណនេយ្យភាព ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ។ រៀបរៀង​ដោយ​ធនាគារពិភពលោក សហការ​ជាមួយ​មូលនិធិ​រូបិយវត្ថុ អន្ដរជាតិ សំរាប់​កិច្ចប្រជុំ​ក្រុម​ពិគ្រោះ​យោបល់។ ភ្នំពេញ - ធ្នូ ២០០។ ទំព័រ ៧៨-៧។
សរសេរដោយ បណ្ឌិត គង់ ថៃ

No comments:

Post a Comment