តើអ្នកចង់បានខ្ទង់ទឹកប្រាក់របស់អ្នកមានលេខសូន្យប៉ុន្មាននៅពីក្រោយ? អាថ៌កំបាំង៧ចំនុចខាងក្រោមនឹងធ្វើឱ្យ សុបិន្ដរបស់អ្នកក្លាយ ជាការពិត។ មានមនុស្សភាគច្រើនគិតថា បើចង់ក្លាយជាអ្នកមាន“ត្រូវរក ប្រាក់ឱ្យបានលឿនកាន់តែល្អ។ នេះពិតជាពុំមែនយុទ្ធសាស្ដ្រល្អនោះទេ ព្រោះគោលដៅចុងក្រោយមិនមែនប្រាក់ទេវាគឺជាការសំរេចបំណងរបស់ ខ្លួនក្នុងជីវិត។ គោលដៅពីនោះអាចផ្ទះធំ-កូនបានរៀនចប់មហាវិទ្យាល័យទេសចរណ៍ ជុំវិញពិភពលោកហើយមានអ្នកខ្លះចង់មាន បានសុភង្គល-សុខដុមរម្យនាដែរ។ ពេលកំណត់បាននូវគោលដៅ ច្បាស់លាស់ហើយអ្នកគួរវ៉ៃ ស្មានថាតើប្រាក់ចំនួនប៉ុន្មានទើបជាអ្នក មាន ? ៥០លានរៀល-១៥០លានរៀល? ហើយត្រូវចំណាយរយៈពេលប៉ុន្មានឆ្នាំ? ២ឆ្នាំ-៨ឆ្នាំរឺ២០ឆ្នាំ? យើងត្រូវតែកំណត់ឱ្យត្រឹមត្រូវដើម្បីកុំឱ្យដើរវង្វេងផ្លូវ។ បន្ទាប់មកចូរប្រៀបធៀប ការស្រមៃរបស់អ្នកនិងភាពពិតជាមួយអាថ៌កំបាំង ខាងក្រោម ៖
១.ចំណាយទៅលើផ្ទាល់ខ្លួនមុន ៖
សូមគិតមើលថា ប្រាក់ចំណូលនិងចំណាយរបស់អ្នកមានប៉ុន្មានក្នុងមួយខែ។ ឯប្រាក់ដែលនៅសល់វិញគឺជាប្រាក់ដែលអ្នកអាចសន្សំសំរាប់គោលដៅរបស់ខ្លួន។ ប្រាក់ចំណាយប្រចាំថ្ងៃរបស់អ្នកគួរកុំឱ្យលើសពី២៥%នៃប្រាក់ចំណូល។ ប្រាក់ដែលនៅសល់គឺចំណាយលើបញ្ហាបន្ទាន់ដូចជា ៖ ញ៉ាំ ការឈឺ បង់ថ្លៃសាលាកូន...និងបណ្ដាក់ទុនសំរាប់ផ្ទាល់ខ្លួន។ ពេលបើកប្រាក់បៀវត្សរ៍ រាល់ចុងខែ អ្នកគួរដាក់ប្រាក់ខែមួយចំនួនឱ្យប្រាកដរួចសន្សំទុកនៅទីដែលមានសុវត្ថិភាព។ ដំបូងចាប់ផ្ដើមពី១០%នៃប្រាក់ខែ បន្ទាប់មក២០%និងកើនឡើងទៀតតាមដែលអ្នកអាចធ្វើទៅបាន។មិនបាច់ព្រួយឡើយចំពោះប្រាក់ដ៏ស្តួចស្តើងរបស់អ្នក ត្រូវចងចាំថា“តក់តក់ពេញបំពង់។ ប៉ុន្ដែត្រូវកំណត់ថាប្រាក់សន្សំនោះមិនត្រូវបានគេដកទេ បើនៅមិនទាន់ដល់គោលដៅ។
អ្នកក៏អាចបង្កើតជាតារាងគោលដៅមួយតាមប្រភេទពីតូចដល់ធំដើម្បីស្រួលលៃលក។ ឧទាហរណ៍៖ អ្នកចង់បានសម្ភារៈប្រើគ្រប់គ្រាន់ដូច ៖ ទូរទស្សន៍ ម៉ូតូ ឡាន...។ អ្នកចាប់ផ្ដើមពីគោលដៅទីមួយ ទីពីរ រួចទីបី។ ធ្វើម្ដងមួយៗទើបអ្នកជាការប្រសើរ។ តែអាថ៌កំបាំងសូមផ្ដល់យោបល់ថាគួរតែយកការទិញផ្ទះ ជាគោលដៅចំបងវិញប្រសើរបើអ្នកកំពុងរស់នៅជាមួយម្ដាយក្មេកឬផ្ទះជួលជាដើម។ អ្នកមានភាគច្រើនគេគិតគូបញ្ហាផ្ទះ សំបែងមុននិងគិតដល់អ្វីមួយទៀត។ ឧទាហរណ៍ថាពេលនេះអ្នកកំពុងតែនៅផ្ទះឈ្នួល។ តម្លៃប្រចាំខែ២០០ដុល្លារមួយឆ្នាំតើត្រូវចំណាយប៉ុន្មានគឺ ២៤០០ ដុល្លារ។ ខណៈនោះអ្នករឺនិងប្រពន្ធរបស់អ្នកអាចខ្ចីប្រាក់ធនាគារដោយប័ណ្ណបៀវត្សវ៍នៅកន្លែងធ្វើការរបស់អ្នក។
ចំនួនការប្រាក់បច្ចុប្បន្នប្រហែល១១%ឆ្នាំ។ បើសិនអ្នកខ្ចី១០០០០ដុល្លារប្រាក់ការនិងជា១.១០០ ដុល្លារក្នុងមួយឆ្នាំ។ ម្យ៉ាងទៀតមានផ្ទះល្វែងខ្លះលក់បណ្ដាក់ ៥០% និងឱ្យជំពាក់យូរឆ្នាំទៀតផង។ មានមនុស្សចំនួនគិតថាខ្លួនមិនអាចសន្សំបានមួយរៀល។ មនុស្សប្រភេទនេះពិតជាមិនអាចស្គាល់អ្វីសំខាន់ជាងគេនាពេលអនាគតឡើយ។ ចូរសន្សំទុកប្រាក់មួយខ្ទង់ទុកសំរាប់គំរោងយូរអង្វែងមុននឹងទូទាត់ប្រាក់ចំណាយផ្សេង។
២.សំចៃ ៖
អ្នករាល់គ្នាដឹងរួចហើយថាមិនត្រូវចាយវាយគ្មានមុខមាត់នោះទេ ប៉ុន្ដែពុំមែនរាល់គ្នាមិនចេះប្រើរបស់ថ្មីនោះទេ។ ជាធម្មតាណាស់ពេលទៅផ្សារទិញសាច់ បន្លែគ្រឿងធ្វើម្ហូប...គួរតែទិញល្មមនឹងហូបនិងប្រើប្រាស់មួយថ្ងៃបានហើយ។ ចំពោះសំលៀកបំពាក់ក៏ដូចគ្នា។ ចូរគិតថាល្អស្អាតមួយប្រសើរជាងច្រើនដែលប្រើមិនអស់ប្រយោជន៍របស់វា។ មានអ្នកខ្លះមានខោអាវតែបីឈុតគេអាចពាក់បានដោយស្អាតសមរម្យពេញមួយឆ្នាំ។
ក្រៅពីនោះ យើងនៅមានវិធី។មួយក្នុងចំណោមនោះគឺផលិតផលលក់បញ្ចុះតម្លៃ។ ពេលមានគំរោងឡើងផ្សារ ចូរចំណាយពេលបន្ដិចដើម្បីឆែក Internet កាសែតនៅមុនពេលទៅផ្សាររួចកត់ភ្លាមចូលក្នុងកូនសៀវភៅរបស់ទំព័រពាណិជ្ជកម្ម និងទំព័រផលិតផលបញ្ចុះតម្លៃពិសេស អ្នកដើម្បីស្វែងរកវិធីប្រឌិតការងារឱ្យដល់គោលដៅប្រកបដោយសុវត្ថិភាពនិងជោគជ័យ។ ផ្សេងពីនោះ ពុំមែនយើងរាល់គ្នាចូលចិត្ដ និងសប្បាយចំពោះការសន្សំបែបនោះ។
៣.តាមដានគោលដៅ ៖
ពួកអ្នកជំនាញការសេដ្ឋកិច្ចតែងរំលឹកអ្នកវិនិយោគឱ្យសរសេរឡើងឱ្យបាន ច្បាស់នូវគោលដៅរបស់យើងសំចៃ មិនមានន័យថា“ស៊ីអត់ស៊ីឃ្លាន”ឡើយ។ អ្នកអាចទទួលនូវការរស់នៅដោយសមរម្យត្រឹមត្រូវ។ ប្រាក់ដែលរកបានត្រូវបញ្ជូនចូលធនាគារអស់ខ្ទង់ប្រាក់កាន់តែកើនឡើង ខណៈដែលអ្នកកំពុងបែកញើសហូរញើសគ្មានថ្ងៃសំរាក តើដើម្បីអ្វីខ្លះ? ពេលចាស់ទៅអ្នកចង់ដើរទេសចរណ៍ជុំវិញពិភពលោក? បើដូចច្នេះហេតុអ្វីមិនចំណាយពេលតិចតួចដើរទស្សនាកំសាន្ដ ម្ដងមួយកន្លែងៗក្នុងប្រទេសដែលមានរាងស្ទើរមូលនេះព្រោះការចំណាយប្រាក់ ដ៏ស្ដួចស្ដើង នឹងពុំមានផលប៉ះពាល់ខ្ទង់ប្រាក់ដ៏សម្បើមរបស់អ្នកនៅធនាគារឡើយ។ អ្នកចង់ទុកប្រាក់ឱ្យកូនទៅរៀននៅបរទេស? ចង់ទុកទ្រព្យចែកកូន?ចង់ធ្វើអ្វីទាំងអស់សំរាប់កូន?បើដូច្នេះ របស់ខ្លួនជាមួយ និងទីផ្សារបាន។ បើចង់ដឹងលទ្ធផលជាក់ស្ដែងច្បាស់លាស់ចូរពិនិត្យតាមរយៈពេលវែងឧទាហរណ៍ បីរឺប្រាំមួយឆ្នាំម្ដង។ ប៉ុន្ដែការពិនិត្យក្នុងរយៈពេលខ្លីក៏ត្រូវធ្វើឡើងដែរដើម្បីមើល ឡើងវិញនូវគោលដៅនិងស្ថានភាពហិរញ្ញវត្ថុ និងការចាត់ចែងទ្រព្យ។ គួរចាំថាគោលដៅ និងមុខជំនួញវិនិយោគក៏អាចត្រូវផ្លាស់ប្ដូរដែរនោះ ដោយសារស្ថានការណ៍ទីផ្សារផ្លាស់ប្ដូរ។ សូម្បីជីវភាពគ្រួសារក៏ត្រូវប្ដូរផ្លាស់ដូចជាកើតកូន ដូរការងារ លក់ ទិញផ្ទះជាដើម។
៤.វិនិយោគសំរាប់ខ្លួន ៖
វាច្បាស់ណាស់ថាយើងត្រូវការឱ្យខ្ទង់ប្រាក់របស់យើងមានលេខ“សូន្យ”នៅ ពីក្រោយកាន់តែរីកចំរើន អ្នកចេះដឹងខ្ពស់កាន់តែសំបូរ។ បើទុកខ្លួនឯងឱ្យដើរមិនទាន់សម័យនោះការ ប្រកួតប្រជែងក្នុងការងាររឺមុខរបររបស់យើងមិនអាចយកឈ្នះបាន ឡើយ។ ដូច្នេះចូរត្រៀមនូវចំណេះដឹងចំណេះធ្វើ និងបទពិសោធន៍ឱ្យបានគ្រប់គ្រាន់ដូចជាITFLFM…
បើសិនអ្នកជាបុគ្គលិកចូរខំធ្វើការដោយច្នៃប្រឌិត។ បើជាអ្នកជំនួញចូរលក់របស់ដែលសុទ្ធល្អសង្កេត និងចាប់យកឱកាសល្អៗដើម្បីពង្រីករឺពង្រឹងមុខរបរក្នុងនោះក៏ត្រូវយកចិត្ដអតិថិជនផងដែរ។
គ្រប់គ្រងពេលវេលា ក៏ជាបញ្ហាគួរដឹងដែរ។ ចូរយកពេលទំនេរមកគិត និងធ្វើផែនការងារដែលធ្វើបែបណាដើម្បីបង្កើនប្រាក់ចំណូលវិញ អ្នកនឹងឆាប់បានចូលនិវត្ដ១០ឆ្នាំ មុនពេលធម្មតា។
៥.រក្សាការមានបាន ៖
ធ្វើមាន គឺជារឿងមិនពិបាកខ្លាំងនោះទេប៉ុន្ដែដើម្បីរក្សាការមានបានវិញ ពិតជាពិបាក។ ខ្ទង់ប្រាក់របស់អ្នកតែងទទួលឥទ្ធិពលពីទីផ្សារដែលអាចឡើងរឺចុះ។ បើវិនិយោគអស់ពីខ្លួនពេលទីផ្សារមានស្ថានភាពល្អនោះវាពុំត្រូវឡើយ។ ឧទាហរណ៍ ចុងឆ្នាំ២០០៨ វិបត្ដិសេដ្ឋកិច្ចកើតឡើងគ្រប់កន្លែងលើពិភពលោកធ្វើឱ្យតម្លៃ អចលនទ្រព្យ (មានដី ផ្ទះ...) ធ្លាក់ចុះបណ្ដាលឱ្យពួកអ្នករកស៊ីដីវ័ន្ដកព្រោះតែខ្ចីប្រាក់ពីធនាគារយ៉ាងសន្ធឹកសន្ធាប់ បោះចូលទៅក្នុងទីផ្សារដី។ ដីលក់មិនបានវាត្រូវខាតបង់ច្រើន។ ឯធនាគារវិញចេះតែកើនឡើងពេលនេះទើបដឹងថា “ប្រាក់ក៏បង់ថង់ក៏ដាច់។
ម្យ៉ាងទៀត សំរាប់អ្នកមានជំនាន់ថ្មី (មានដោយសារការលក់ដី) គួរកុំហ៊ឺហាហ៊ឺកហាក់ពេកប្រយ័ត្ន“ប្រាក់ក៏អស់ដីកេរ្ដិ៍កោះក៏បង់។ ចូរយកប្រាក់នោះវិនិយោគមុខរបរដែលជាជំនាញរបស់ខ្លួនមួយផ្នែកសល់ពីនោះផ្ញើនៅធនាគារដើម្បីសុវត្ថិភាព។
៦.ប្រាក់កាសពុំមែនជាអ្វីៗទាំងអស់ទេ ៖
មិនចាំបាច់ញ៉ាំ បាយទេ !
ពេលនឿយហត់ ធុញថប់ចូររកកន្លែងមួយសំរាប់ធ្វើសរសៃរឺ ជាវផលិតផលធ្វើមុខធ្វើខ្លួនមួយឈុត ដើម្បីរក្សាសុខភាព និងសម្ផស្សធ្វើឱ្យជីវិតអ្នកស្រស់ស្រាយ..
គំរោងយូរអង្វែង នាអនាគតពិតជារឿងសំខាន់ ប៉ុន្ដែសូមកុំទាន់ចោលសម័យទំនើបសូម្បីតែមួយវិនាទីនោះ។
៧.ធ្វើឱ្យប្រាក់កើតកូនពូនជាចៅ ៖
មានរូបមន្ដ ជាច្រើនដើម្បីវិនិយោគរកចំណេញដូចជា ផ្ញើធនាគារ ទិញមាស ទិញដី និងវិនិយោគលើអច័លនទ្រព្យផ្សេងៗរឺធ្វើជំនួញបើកហាងជាដើម។ ក្នុងចំណោមនេះផ្ញើរធនាគារជាវិធីដែលសុវត្ថិភាពបំផុត។ អ្នកក៏អាចធ្វើវិនិយោគលើអច័លនទ្រព្យនៅ ម្ដុំជាយ ក្រុងបានដែរព្រោះពេលនេះតម្លៃដីកំពុងធ្លាក់ចុះ រឺមិនទាន់បន្ដការឡើង ថ្លៃ។
បន្ទាប់ពីបណ្ដាក់ទុនអ្នកត្រូវតែតាមដានប្រាក់របស់អ្នក។ មិនមែនមានន័យថាមើលប្រាក់ចំណេញរាល់ថ្ងៃនោះទេ។ ចូរធ្វើជាតារាងពេលវេលាមួយសំរាប់ពិនិត្យដើម្បីឱ្យឃើញ ថាអ្នកខាតរឺក៏ចំណេញ។
ឧទាហរណ៍ ៖ ប្រៀបធៀបទ្រព្យកំពុងមាន និងទ្រព្យពីដើមទីមួយខែម្ដង បីខែម្ដង រឺមួយឆ្នាំ ពីរដង។ អ្នកក៏អាចប្រៀបធៀប ប្រាក់ចំណេញ ដើម្បីងាយស្រួលក្នុងការស្វែងរក។ ថ្វីបើវាមានតម្លៃថោកប៉ុន្ដែវាក៏អាចមានផលមិនល្អដែរ។ ជួនកាលយើងទិញបានវាក្នុងតម្លៃថោកបែរជាប្រើបានតែមួយរឺ ពីរដងក្នុងមួយឆ្នាំព្រោះតែគុណភាព។ ដូច្នេះចូរធ្វើការថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងសិន។ នៅមានទៀតកុំភ្លេចចុះឈ្មោះជាសមាជិកអតិជនរបស់ផ្សារទំនើប ហាងផ្សេងៗ ដើម្បីអាចទទួលបានការបញ្ចុះតម្លៃពិសេស។ យ៉ាងណា ក៏ដោយសូមកុំប្រើប័ណ្ណ ATMច្រើនពេកជាពិសេសថ្ងៃចុងសបា្ដហ៍។
No comments:
Post a Comment