Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

ប្រភព​នៃ​ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ


ប្រភពនៃព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ
ជំនឿ​របស់​ខ្មែរ ក្នុង​ទំនៀម​ព្រះ​រាជ​ពិធី​ប្រណាំង​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ ត្រូវបានអះអាង​ដោយ​ប្រភព​នានា ដូច​ពណ៌នា​ដោយ​សង្ខេប​ដូចតទៅ
ប្រភព​នៃ​ព្រះ​រាជ​ពិធី​ប្រណាំង​ទូក
1.) សៀវភៅ «ជ័យ​វរ្ម័ន​ទី » របស់​វិជ្ជាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ មាន​ចែង​ថា
«នៅ​សម័យ​អង្គរ នា​គ្រិស្ត​សតវត្ស​ទី ១២ ក្រុង​កម្ពុជា​មាន​សេចក្ដី​សុខ​ក្សេមក្សាន្ត រុងរឿង​ណាស់ ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ស្ដេច​ចេញ​ធ្វើ​សង្គ្រាម​ជើង​ទឹក​បង្ក្រាប​ពួក​ចាម ដោយ​កង​ទ័ព​ទូក ជា​ចម្បាំង​ដោះ​ក្រុង​កម្ពុជា​ឲ្យ​រួច​ផុត​ស្រឡះ​ចេញ​ពី​ខ្មាំង​សត្រូវ ( គ.ស. ១១៧៧-១១៨១ ) រឿង​ចម្បាំង​គ្រា​នេះ មាន​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន នឹង​បន្ទាយ​ឆ្មារ»
ក្នុង​ចម្លាក់​នោះ ឃើញ​មាន​កង​ទ័ព​ទូក​ជា​ច្រើន​មហិមា ដែល​មាន​ព្រះ​បរម​ឆាយាល័ក្ខណ៍​នៃ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ទ្រង់​ប្រថាប់​ឈរ​លើ​ព្រះ​ទីនាំង​នាវា​ចម្បាំង ដោយ​ទ្រង់​ធ្នូ​នឹង​ដំបង​យ៉ាង​សម្បើម ក្នុង​ចំណោម​កងទ័ព​ទូក​ទាំងឡាយ
) ឯកសារ «ល្បែង​ប្រណាំង​ទូក» របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​លេខ ១៩.០០៤ និពន្ធ​ដោយ​លោក ថាច់-ប៉ែន ហៅ ប៉ាង អាចារ្យ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​រង ខែត្រ​ឃ្លាំង កម្ពុជា​ក្រោម មាន​ចែង​ថា :
«សម័យ​លង្វែក ( ព។ស. ២០៧១ .. ១៥២៨ ) ព្រះ​បាទ​អង្គ​ចន្ទ​ទី ទ្រង់​តាំង​ពញា តាត ងារ​ជា​ស្និទ្ធ​ភូបាល​ ជា​ស្ដេច​ត្រាញ់​នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់ ស្ដេច​ត្រាញ់​នេះ បាន​ចាត់​របៀប​រៀប​ចំ​ការពារ​ស្រុក មាន​របៀប​ដូច​រៀប​រាប់​ត​ទៅ​នេះ
ទាហាន​ជើង​ទឹក ចែក​ជា ក្រុម៖
ក្រុម​ទី ហៅ​ទ័ព​ស្រួច ហាត់​ច្បាំង​នឹង​ទូក​ដែល​មាន​ជំនាង​ដូច​ទូក​ប្រណាំង​យើង​សព្វ​ថ្ងៃ។
ក្រុម​ទី ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង​នឹង​ទូក​ចែវ​ពីរ​ជួរ ដែល​មាន​ជំនាង​ដូច​ទូក​ចែវ​​ប្រណាំង​យើង​សព្វ​ថ្ងៃ
ក្រុម​ទី ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ​មាន​ក្ដោង ដែល​មាន​ជំនាង​ដូច​ទូក​បាសាក់ ហៅ​ទូក​ប៉ុកចាយ តែ​រាង​ស្ដួច​វែង មាន​ដំបូល​តែ​មួយ​កាត់​ខាង​មុខ ឥត​ជញ្ជាំង ។ល។ ជា​ទូក​ដាក់​ស្បៀង​អាហារ សម្រាប់​កង​ទ័ព ។ល។
របៀប​បង្ហាត់​ច្បាំង (តាម​ទំនៀម​ស្ដេច​ត្រាញ់​នៅ​កម្ពុជា​ក្រោម) ស្រេច​លើ​មន្ត្រី​ទាំង ទិស ដែល​ឋិត​នៅ​ក្នុង​ឱវាទ​លោក​ស្និទ្ធ​ភូបាល (ស្ដេច​ត្រាញ់) គ្រប់​ចំពូក ដែល​បញ្ញត្តិ​ច្បាប់​សម្រាប់​ស្រុក ។ល។ កំណត់​ថ្ងៃ​ពេញ​បូណ៌មី ខែ​កត្តិក រដូវ​អក​អំបុក​នោះ, មន្ត្រី​ទាំង ទិស​ត្រូវ​កេណ្ឌ​ទាហាន​ទាំង​ជើង​គោក​ទាំង​ជើង​ទឹក ទៅ​ប្រជុំ​នៅ​បន្ទាយ​ស្ដេច​ត្រាញ់​ប្រឡង​ឫទ្ធិ​គ្នា (សម​យុទ្ធ) ថ្ងៃ យប់​រាល់​ឆ្នាំ
ចំណែក​ទាហាន​ជើង​ទឹក​ឲ្យ​ទៅ​ប្រឡង​ឫទ្ធិ​ឯ​ទន្លេ​ពាម​កន្ថោ ក្នុង​ខែត្រ​ឃ្លាំង ដ្បិត​កន្លែង​នោះ​ជា​ទី​ប្រជុំ​ផ្លូវ​ទឹក​គ្រប់​ខែត្រ នឹង​ទៅ​មក​បាន​ដោយ​ស្រួល
តាម​សៀវភៅ នឹង​ឯកសារ ជា​ប្រភព​ទាំង ខាង​លើ​នេះ អាច​ឲ្យ​សន្និដ្ឋាន​ថា ប្រទេស​កម្ពុជា​សម័យ​បុរាណ​ជា​ប្រទេស​មាន​កង​ទ័ព​ជើង​ទឹក​យ៉ាង​ខ្លាំង​ពូកែ នឹង​មាន​ពិធី​ហ្វឹកហ្វឺន ពិធី​សម​យុទ្ធ​កង​ទ័ព​នេះ ជា​ប្រពៃណី រៀង​រាល់​ឆ្នាំ ហើយ​អាច​សន្និដ្ឋាន​ទៀត​ថា ដែល​ប្រទេស​កម្ពុជា សម័យ​បច្ចុប្បន្ន​ធ្វើ​ព្រះ​រាជ​ពិធី​អុំ​ទូក​នេះ គឺ​ជាប់​ពូជ​ត​មក​អំពី​ព្រះ​រាជ​ពិធី​សម​យុទ្ធ ដែល​ត្រូវ​នឹង​ភាសា​បារាំង​ថា ម៉ាណឺវ្រិ៍ ( Manœuvre ) នៃ​កង​ទ័ព​ទូក ក្នុង​សម័យ​បុរាណ​នោះ​ឯង
ប្រភព​នៃ​ព្រះ​រាជ​ពិធី​បណ្ដែត​ប្រទីប
) គម្ពីរ​ទាឋា​វង្ស ភាសា​បាលី មាន​ចែង​ថា ព្រះ​ចង្កូម​កែវ​ទាំង នៃ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរម​គ្រូ​ប្រតិស្ឋាន​នៅ​ទី​ទាំង គឺ
ទី - នៅ​ត្រៃត្រឹង្ស​សួគ៌
ទី - នៅ​នាគ​ពិភព
ទី - នៅ​ស្រុក​គន្ធា
ទី - នៅ​ទន្ត​បុរៈ ក​លិង្គ​រដ្ឋ
) ភាណ​វារៈ​បាលី ត្រង់​ពុទ្ធ​ន​មក្ការ​គាថា មាន​ចែងថា ព្រះ​បាទ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរម​គ្រូ​ប្រតិស្ឋាន​នៅ​ទី​ទាំង គឺ
ទី - នៅ​សុវណ្ណ​មាលិក​បព៌ត
ទី - នៅ​សុវណ្ណ​បព៌ត
ទី - នៅ​សុមនកូដ​បព៌ត
ទី - នៅ​យោនក​បុរី
ទី - នៅ​ស្ទឹង​នម្មទា
) ពាក្យ​សរសើរ​ព្រះ​បាទ​ទាំង​បាលី (យស្សបាទេ) ទាំង​សម្រាយ​ក៏មាន​ចែង​ថា ព្រះ​បាទ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​បរម​គ្រូ​ប្រតិស្ឋាន​នៅ​ទី​ទាំង ដូច​ក្នុង​ភាណ​វារៈ​ដែរ
ដោយ​ហេតុ មាន​គម្ពីរ​ដីកា​ជា​ប្រភពដូច្នេះ បាន​ពុទ្ធ​បរិស័ទ​ខេមរជាតិ​តែង​ធ្វើ​ពិធី​បណ្ដែត​ប្រទីប នៅ​យប់​ពេញ​បូណ៌មី ខែ​អស្សុជ, ព្រះ​រាជា​តែង​ទ្រង់​ធ្វើ​ព្រះ​រាជ​ពិធី​បណ្ដែត​ប្រទីប នៅ​យប់ ១៤ - ១៥ កើត​នឹង រោច ខែ​កត្តិក បូជា​ចំពោះ​ព្រះ​ចង្កូម​កែវ​នៅ​នាគ​ពិភព ព្រះ​ពុទ្ធ​បាទ​នៅ​ស្ទឹង​នម្មទា នឹង​នៅ​ទី​ឯ​ទៀត ដូច​ពោល​ហើយ ដោយ​ជឿ​ថា​ជា​ការ​កុសល នឹង​ជា​ព្រះ​រាជ​កុសល​ដ៏​ធំ​ដែល​បាន​ផល​យ៉ាង​ប្រសើរ​ដើម្បី​សេចក្ដី​សុខ​ចំរើន-រុង​រឿង ដល់​ខ្លួន ដល់​ព្រះ​អង្គ នឹង​ដល់​ប្រទេស​ជាតិ
ប្រភព​នៃ​ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែ
គម្ពីរ​បរមត្ថ​ទីបនី អដ្ឋ​កថា​ចរិយា​បិដក ភាសា​បាលី​មាន​ចែង​ថា
ក្នុង​ដើម​ភទ្ទកប្ប​នេះ ព្រះ​បរម​ពោធិសត្វ​នៃ​យើង ទ្រង់​ឧប្បត្តិ​ជា​ស​ស​បណ្ឌិត (ទន្សាយ) នៅ​ថ្ងៃ​ពេញ​បូណ៌មី ទ្រង់​អធិដ្ឋាន​ឧបោសថ​សីល​ហើយ​ទ្រង់​ឧទ្ទិស​ព្រះ​មំសៈ​ព្រះ​អង្គ​ជា​ទាន​បរមត្ថ​បារមី ដើម្បី​បំពេញ​ព្រះ​ពោធិ​សម្ភារ​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ ព្រះ​ឥន្ទ​ទ្រង់​ជ្រាប​ទ្រង់​ក្រឡា​ព្រះ​អង្គ​ជា​ព្រាហ្មណ៍​ចាស់ មក​សុំ​ព្រះ​មំសៈ​ស​ស​បណ្ឌិត​ជា​អាហារ ព្រះ​ពោធិសត្វ​ឲ្យ​ឥន្ទ​ព្រាហ្មណ៍​បង្កាត់​ភ្លើង ដើម្បី​ដុត​ព្រះ​អង្គ​ កាល​ឥន្ទ​ព្រាហ្មណ៍ បង្កាត់​ភ្លើង​ឆេះ​ឡើង ព្រះ​ពោធិសត្វ​លោត​ចូល​ភ្លើង​នោះ ភ្លើង​ពុំ​ឆេះ ឥន្ទ​ព្រាហ្មណ៍​ស្ទុះ​ទៅ​ពរ​ព្រះ​ពោធិសត្វ​ឡើង​ទៅ​ដល់​មណ្ឌល​ព្រះ​ចន្ទ ហើយ​ទ្រង់​យក​ម្នាង​សិលា​គូរ​រូប​ទន្សាយ​អធិដ្ឋាន​ឲ្យ​នៅ​ជាប់​រហូត​ដល់​ទី​បំផុត​កប្ប ដោយ​អានុភាព​ទាន​បរមត្ថ​បារមី​នៃ​ព្រះ​ពោធិសត្វ​ផង សេចក្ដី​អធិដ្ឋាន​របស់​ព្រះ​ឥន្ទ​ផង រូប​ទន្សាយ​ក៏​ឃើញ​ប្រាកដ​ក្នុង​ចន្ទ​មណ្ឌល​ដរាប​ដល់​សព្វ​ថ្ងៃ
ដោយ​ជឿ​តាម​រឿង​នេះ​ហើយ បាន​ជា​នៅ​វេលា​យប់​នៃ​ថ្ងៃ​ពេញបូណ៌មី ខែ​កត្តិក រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​យក​នំ​ចំណី​មាន​អំបុក នឹង​ចេក​ជា​ដើម​មក​បូជា​ព្រះ​ចន្ទ​ហៅ​ថា «ពិធី​អក​អំបុក ឬ​ហៅ​ថា ពិធី​សំពះ​ព្រះ​ខែ» សូម្បី​ព្រះ​រាជា​ក៏​ទ្រង់​សព្វ​ព្រះ​រាជ​ហ្ឫទ័យ​ធ្វើ​ព្រះ​រាជ​ពិធី​នេះ​ដែរ ដូច​បាន​ពណ៌នា​រួច​សព្វ​គ្រប់​មក​ហើយ

2 comments:

  1. ពាក្យខ្លះមានខុសអក្ខរាវិរុទ្ធ។ សូមពិនិត្យឡើងវិញឲបានច្បាស់មុនបោះ ជាឯកសារសាធារណៈជាពិសេសសៀវភៅ​និងការបង្ហោះលើគេហទំព័រ។
    ភាគច្រើនឯកសារនៃសៀវភៅគឺខុសសឹងតែ៤០ភាគរយដែលសុទ្ធតេអះងាងថាត្រូវបានពិនិត្យបានយ៉ាងត្រឹមត្រូវពីក្រសួង។

    ReplyDelete
  2. ពាក្យខ្លះមានខុសអក្ខរាវិរុទ្ធ។ សូមពិនិត្យឡើងវិញឲបានច្បាស់មុនបោះ ជាឯកសារសាធារណៈជាពិសេសសៀវភៅ​និងការបង្ហោះលើគេហទំព័រ។
    ភាគច្រើនឯកសារនៃសៀវភៅគឺខុសសឹងតែ៤០ភាគរយដែលសុទ្ធតេអះអាងថាត្រូវបានពិនិត្យបានយ៉ាងត្រឹមត្រូវពីក្រសួង។

    ReplyDelete