ប្រាសាទនេះស្ថាបនាឡើងអំពីថ្មភក់ និងឥដ្ឋតាមបែបរចនាបទកោះកេរ ជាស្នាព្រះហ្ថស្តរបស់ ព្រះបាទជ័យវរ័្មនទី៤ នៅក្នុងសតវត្សទី១០ (៩២១-៩៤១)នៃគ.ស សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា ដែលមានប្រាសាទ៣ នៅទន្ទឹមគ្នា។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះនៅសល់តែប្រាង្គប្រាសាទពីរប៉ុណ្ណោះ ហើយប្រាង្គមួយទៀតត្រូវបាក់បែកខូចខាតអស់ ត្រូវគេសាងសង់ជំនួសថ្មីនូវចេតិយមួយវិញ (នេះជា ទម្លាប់មួយមិនល្អ ដែលបំបាត់ស្លាកស្នាមនៃប្រាសាទបុរាណចាស់ចោល ដោយសង់នូវសំណង់ថ្មី! ស៊ូបើទុកសំណល់ ប្រាសាទនៅរ៉ាត់រាយ ឬគរជាពំនូកនៅទីតាំងចាស់ប្រសើរ ជាជាង)។ ក្នុងនោះ ផងដែរនៅលើសរសរស្តម្ភនៃប្រាង្គទីមួយ នៃប្រាសាទនាងខ្មៅ ក៏មានបន្សល់នូវសិលាចារឹកដែលចារ ជាភាសាសំស្រ្កឹតចំនួន១០បន្ទាត់ផងដែរ។
ប្រាសាទនាងខ្មៅមើលពីចំហៀង ប្រាង្គទី២នៃប្រាសាទនាងខ្មៅ ប្រាង្គទី១នៃប្រាសាទនាងខ្មៅ ផ្តែរប្រាសាទ សិលាចារឹកប្រាសាទនាងខ្មៅ |
No comments:
Post a Comment