Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, September 10, 2011

ទស្សនវិទូ ប្លាតុង

ទស្សនវិទូ ប្លាតុង

……………………
លោកគ្រូ ប្លាតុង និង សិស្ស អារីស្តូត………………………
……………………ប្លាតុង(៤២៨៣៤៧មុន.)……………………..ប្លាតុងមានឪពុកឈ្មោះAristonនិងម្ដាយឈ្មោះPérictionéលោកជាអ្នកក្រុងអាតែន។ម្ដាយរបស់់លោកជាប់់ខ្សែញាតិជាមួយSolon,អ្នកតែងច្បាប់់និងតែងកំណាព្យដ៏ល្បីម្នាក់់ជាប់់នាមក្នុងបណ្ដាបណ្ឌិតទំាងប្រាំពីររបស់់ប្រទេសក្រិក។បណ្ឌិតSolonមានបងប្រុសឈ្មោះDropidesដែលបង្កើតជាបន្តបន្ទាប់់CallaischosហើយCritiasដែលបានធ្វើជាចៅក្រមក្នុងបណ្ដាចៅក្រមទំាងសាបសិបហៅថាTrentes,និងGlauconបន្តមកទៀតCharmideនិងPérictionéដែលបានរៀបការជាមួយAristonហើយបង្កើតPlatonមកក្នុងជំនាន់់ទី៦រាប់់បន្តពីSolon។ចំណែកឯឪពុករបស់់Platonវិញ,ឮគេថាតវង្សត្រកូលពីCodrusដែលជាកូនរបស់់MélanthosដែលThrasylosជាអ្នកប្រវត្តិសាស្រ្តបានប្រាប់់ថាជាកូនចៅរបស់់អាទិទេពPoseidonSpeusippeនៅក្នុងសៀវភៅLebanquetdePlaton,Cléarqueនៅក្នុងសៀវភៅÉlogedePlatonហើយនិងAnaxilédèsក្នុងសៀវភៅTraitédelaphilosophieភាគពីរបាននិយាយរៀបរាប់់រឿងមួយដែលឮពេញក្រុងអាតែនថា៖កាលពីPerictionéទើបធំពេញវ័យក្រមុំ,Aristonចង់់ចាប់់រំលោភប៉ុន្តែក៏បានឃើញមុខអាទិទេពApollonចេញមកជួយសង្រ្គោះPérictionéហើយថែរក្សានាងអោយនៅព្រហ្មចារីរហូតទាល់់ដល់់ពេលសំរាលកូនប្លាតុងមកនៅថ្ងៃទី៧ឧសុភាជាថ្ងៃខួបកំណើតរបស់់Apollonនៅឯក្រុងDelphesHermippeនិយាយថាប្លាតុងបានទទួលមរណភាពក្នុងពិធិជប់់លៀងអាពាហ៏ពិពាហ៏មួយក្នុងជន្មាយុ៨១ឆ្នាំ។ក្នុងពេលកំពុងប្រលងប្រជែងការនិពន្ធរឿងផ្នែកសោកនាដកម្ម,ស្រាប់់តែប្លាតុងបានជួបសូក្រាតនៅខាងមុខរោងល្ខោនDionysosហើយក្រោយពីបានសំណេះសំណាលគ្នានោះមក,ប្លាតុងក៏បានដុតចោលរឿងនិពន្ធទាំងអស់់ដែលលោកបានសរសេរដោយនិយាយឡើងថា៖Hephaistoឯងមកទីនេះមក!ប្លាតុងឥឡូវនេះត្រូវការឯង។ចាប់់តាំងពីកាលនោះមកគឺនៅអាយុ២០ឆ្នាំ,ប្លាតុងក៏បានក្លាយខ្លួនជាសាវ័ករបស់់សូក្រាត។ប្លាតុងក្នុងទ្រឹស្ដីអំពីគំនិតបាននិយាយថា៖បើសិនសតិចងចាំមានមែន,នោះក៏មកពីតែមានគំនិតក្នុងវត្ថុពិតដោយសារថាសតិចងចាំគឹជាសតិចងចាំអំពីអ្វីមួយដែលនៅនឹង(មិនកំរើកឫគ្មានចលនា)ហើយដែលមាននៅតទៅហើយថាមានតែគំនិតទេដែលស្ថិតនៅនឹង(សំរាក)យុត្តិធម៌,ការប្រុងប្រយ័ត្ន,សេចក្ដីក្លាហាននិងគតិបណ្ឌិតគឺជាទ្រព្យសម្បត្តិរបស់់ព្រលឹង;សម្ផស្សស្អាត,រូបរាងល្អ,សុខភាពល្អនិងកំលាំងកាយគឺជាទ្រព្យសម្បត្តិរបស់់ខ្លួនប្រាណ;មិត្តភក្ដិ,សុភមង្គលនៃមាតុភូមិ,ភាពសំបូររុងរឿងគឺជាទ្រព្យសម្បត្តិខាងក្រៅ។ពេលវេលាគឺជារូបភាពនៃអនន្តកាលហើយមាននៅជានិច្ចជាកាលតទៅគ្មានទីបញ្ចប់់។ពេលវេលាគឺជាចលនាមេឃព្រោះថាយប់់,ថ្ងៃនិងខែ។ល។គឺជាចំណែករបស់់ពេលវេលា។ដូច្នេះអ្នកណាដែលលុបបំបាត់់ការបង្កើតពិភពលោកបានក៏លុបបំបាត់់ពេលវេលាបានដែរ។ចាប់់តាំងពីពិភពលោកត្រូវបានបង្កើតមក,ពេលវេលាក៏កើតមានឡើង។បន្ទាប់់ពីពេលវេលាកើតមានហើយ,ព្រះអាទិត្យ,ព្រះចន្ទនិងភពនៃប្រព័ន្ធព្រះអាទិត្យទំាងអស់់ត្រូវបានកកើតឡើងដែរ។ដើម្បីអោយសត្វលោកបានស្គាល់់ចំនួនម៉ោងនិងចំនួនលេខទើបព្រះបានផ្ដល់់ពន្លឺព្រះអាទិត្យអោយពួកគេ។មានមិត្តភាពបីប្រភេទគឺ៖

_មិត្តភាពដែលកើតមកមានពីធម្មជាតិ
_មិត្តភាពដែលកើតមកមានពីសង្គម
_មិត្តភាពដែលកើតមានមកពីការទទួលអោយស្នាក់់នៅ

មិត្តភាពប្រភេទទីមួយគឺជាមិត្តភាពដែលកើតមានរវាងឪពុកម្ដាយនិងកូន។គឺជាមិត្តភាពដែលគ្រប់់សត្វលោកចូលរួមចំណែក។មិត្តភាពប្រភេទទីពីរគឺជាមិត្តភាពសង្គមដែលកើតមកពីការជួបជុំគ្នាការទៅលេងគ្នាទៅវិញទៅមកដោយគ្មានជាប់់សាច់់ញាតិគ្នានឹងគ្នា។រីឯមិត្តភាពប្រភេទទីបីកឺជាមិត្តភាពដែលកើតមានឡើងពីការទទួលអោយស្នាក់់នៅដល់់អ្នកដែលមិនស្គាល់់មកពីទីឆ្ងាយ។ជួនកាលគេបន្ថែមប្រភេទមិត្តភាពមួយទៀតជាមិត្តភាពទីបួនគឺមិត្តភាពនៃសេចក្ដីស្រលាញ់់។

ទស្សនវិទូ ប៉ាមេនីដ


ទស្សនវិទូ ប៉ាមេនីដ
Parménide
មានដើមកំណើតមកពីទីក្រុងÉlée,Parménideជាកូនប្រុសរបស់់Pyrèsនិងជាសាវ័ករបស់Xénophane,ប៉ុន្តែThéophraste ក្នុងសៀវភៅសន្ទរកថាខ្លី(Abrégé)របស់់លោកបាននិយាយថាParménideគឺជាសាវ័ក​របស់់​Anaximandre។ប៉ុន្តែ,ទោះបីជាលោកជាសាវ័ករបស់់Anaximandreក៏ដោយ,ក៏Parménideមិនដែល​និយាយត្រូវគ្នាជាមួយគាត់់ដែរក្រោយមក។លោកមានមិត្តជិតស្និទ្ធពីរនាក់់,ម្នាក់់ឈ្មោះ​Aminias ហើយម្នាក់់​ទៀតឈ្មោះDiochète,សាវ័ករបស់់Pythagore,ជាមនុស្សក្រីក្រកំសត់់ តែជាមនុស្សល្អដែលលោកសេពគប់់​ជាងគេ ហើយដែលលោកបានសាងសង់់វិហារតូចមួយធ្វើអំណោយជូនក្រោយពីគាត់់ស្លាប់់ទៅ។ជាអ្នកមាន ហើយមានកត្តិនាមល្បី, Parménideបានត្រូវដឹកនាំអោយរស់់នៅមានជីវិតប្រកបដោយគតិបណ្ឌិតមិនមែន ដោយXénophaneទេ គឺដោយមិត្តសំលាញ់់របស់់លោកAminias។លោកគឺជាអ្នកដែលបានបង្ហាញមុនគេ បង្អស់់ថាផែនដីរាងមូល ហើយស្ថិតនៅកណ្ដាលសាកលលោក។សំរាប់់លោក,មានធាតុតែពីរយ៉ាងទេគឺ​ភ្លើងនិងធាតុដី។ភ្លើងគឺជាអ្នកបង្កើតលោក រីឯដីគឺជារូបធាតុ។មនុស្សកើតមកពីធាតុដី។ក្នុងខ្លួនមនុស្ស​មាន​ធាតុត្រជាក់់ និងធាតុក្ដៅដែលជាធាតុផ្សំផ្គុំក្នុងវត្ថុធាតុនីមួយៗ។ចិត្តនិងព្រលឹងគឺជាធាតុតែមួយគត់់។មាន​ទស្សនវិជ្ជាពីរបែប៖មួយនិយាយពីការពិតមួយទៀតដូចជាមតិឫយោបល់់។ហេតុនេះហើយបានជាកាលមួយ
លោកបាននិយាយដូចនេះថា៖ត្រូវតែរៀនអោយស្គាល់់អ្វីទាំងអស់់,ហើយបេះដូងរឹងមាំចំពោះការពិត,ហើយ​មតិមនុស្សមិនស្ថិតនៅជាជំនឿពិតទេ។លោកក៏ជាទស្សនវិទូតែងកំណាព្យដូចHésiode,Xénophane និង Empédocle ដែរ។លោកយកវិចារណញ្ញាណជាលក្ខណៈវិនិច្ឆ័យហើយប្រកាស់ថា៖វិញ្ញាណទាំងប្រាំរបស់់​យើងបោកបញ្ឆោតយើង។លោកបាននិយាយដូចនេះថា៖កុំខំប្រឹងយកភ្នែកខ្វាក់់ ,ត្រចៀកហឹងថ្លង់និង​អណ្ដាត មកធ្វើជាវិធានក្នុងការស្វែងរកការពិត។មានតែវិចារណញ្ញាណទេដែលជាអ្នកកាត់់ក្ដី។ហេតុដូច្នេះ​ហើយបានជាTimonបាននិយាយពីលោកថា៖Parménide ក្អេងក្អាងជ្រុលពេកហើយ។ចំណេះដឹងខ្ពស់់ ប្រយុទ្ធប្រឆាំងនឹងគំហើញខុសនិងការបោកបន្លំរបស់់វិញ្ញាណ។Platonបានសរសេរការសន្ទនាមួយដាក់់ចំណងជើងថាParménide រឺ គំនិត។Parménideបានកត់់សំគាល់់មុនគេបង្អស់់ថា ផ្កាយព្រឹក និងផ្កាយល្ងាច
គឺជា ភពតែមួយ។ចំពោះរឿងហ្នឹង,អ្នកខ្លះថាគឺPythagoreទេ។មានParménideម្នាក់់ផ្សេងទៀតដែលបាន​សរសេរអំពីវិជ្ជាថ្លែងសន្ទរកថា។

ទស្សនវិទូ តាឡេស


ទស្សនវិទូ តាឡេស
Thalès(ចុងសតវត្សទី៧-ដើមសតវត្សទី៦មុន .)
Thalèsកើតនិងស្លាប់់នៅMilet។លោកប្រហែលជាទស្សនវិទូដំបូងគេបង្អស់់ហើយជាអ្នកបង្កើតធរណីមាត្រ។ក្រោយមកលោកបានធ្វើជាវិស្វករបំរើពួកស្ដេចនៅនរគLydieដែលបានពង្វាងឫគ្រប់់គ្រងផ្លូវទឹកHalysដើម្បីអនុញ្ញាតិអោយកងទ័ពរបស់់ស្ដេចCrésusឆ្លងកាត់់។Thalèsបានបង្រៀនអ្នករកស៊ីធ្វើដំណើរតាមសមុទ្រ
អោយចេះប្រើហ្វូងផ្កាយរូបខ្លាឃ្មុំធំ(Grand  ours)ដើម្បីដឹកនំាដំណើររបស់់ខ្លួន។លោកបានបង្កើតប្រក្រតិ​ទិនហើយបានគណនាចំងាយរបស់់នាវាដែលមើលឃើញពីដីគោកដោយប្រើវិធានត្រៃថាន។ក្នុងទេពកោសល្យនេះ,លោកអាចប្រើប្រាស់់ឯកសារវិទ្យាសាស្រ្តនិងសាសនាដែលជាកេរដំណែលមកពីអារ្យធម៌Babylone។គេដំណាលថាThalèsថ្ងៃមួយពេលកំពុងសង្កេតមើលផ្កាយស្រាប់់តែធ្លាក់់ចូលក្នុងរណ្ដៅមួយហើយមនុស្សទាំងឡាយនាំគ្នាសើចចំអកអោយលោក ដែលអួតខ្លួនថាស្គាល់់វត្ថុទាំងឡាយលើមេឃ,តែបែរជាមិនឃើញ​ថា​ខ្លួនឯងកំពុងឈរនៅទីណា។ពួកគេសើចចំអកពីឧប្បត្តិហេតុនេះជាការប្រសើរហើយដែលទស្សនវិទូមិន​អាចសើចចំអកតបទៅវិញ។ពួកគេមិនអាចធ្លាក់់ក្នុងរណ្ដៅគឺមកពីពួកគេនៅក្នុងទីនោះរហូតតែម្ដង ហើយ​មិនដែលព្យាយាមសង្កេតមើលវត្ថុខ្ពស់់ក្នុងលំហអាកាស។Thalès ចាត់់ថាទឹកជាដើមកំណើតនៃអ្វីៗទាំង​អស់់។ផែនដីគឺជាថាសសំប៉ែតមួយដែលមានទឹកនៅខាងក្រោម។លោកយល់់ថាប្រាជ្ញាញ្ញាណនៃពិភពលោកគឺព្រះ ។គំនិតនេះដូចទៅនឹងទ្រឹស្ដីរបស់់Platonច្រើនមែនទែនណាស់់តើ។ដើម្បីពន្យល់់អោយជឿ….លោក ថាទឹកបង្កើតដីដោយកំណករឹង។ទឹកបង្កើតខ្យល់់ដោយរំហួតហែង។ ហើយដីនិងខ្យល់់បង្កាត់់គ្នាបង្កើតបាន មួយចំណែកបានជាភ្លើង និងមួយចំណែកទៀតបានជាសត្វលោក។

ទស្សនវិទូ ដេម៉ូគ្រីត


ទស្សនវិទូ ដេម៉ូគ្រីត
Démocrite(៤៦០?-៣៧០មុន .)
Démocrite ,កូនប្រុសរបស់់លោក Hégésistrate Athénocrite ឫបើមិនអញ្ចឹងទេ Damasippe,មាន ដើមកំណើតមកពីក្រុងAbdère Milet ។លោកជាសាវ័ករបស់់ពួកបព្វជិតសាសនារបស់់ Zoroastre ហើយ និងអ្នកស្រុកChaldée ខាងកើតនៃប្រទេសSumer ដែលស្ដេច Xerxès បានប្រគល់ជូនឪពុករបស់់លោក ពេលដែលលោកបានមករស់់នៅក្នុងទីលំនៅស្ដេចដូចដែលHérodoteបានប្រាប់់យើងអោយដឹង,គឺពីពួកអ្នកទាំងនោះហើយដែលDémocriteកាលពីនៅក្មេងតូចបានរៀនទេវវិទ្យានិងតារាវិទ្យា។បន្ទាប់់ពីនោះ,DémocriteបានមកជួបLeucippeAnaxagore បើតាមប្រភពមួយផ្សេង។Démocrite មានអាយុ៤០ឆ្នាំតិចជាងគាត់់។ Démocrite បាននិយាយពី Anaxagoreថា ទ្រឹស្ដីដែលគាត់់បង្រៀនអំពីព្រះអាទិត្យនិងព្រះចន្ទមិនមែនជា របស់់គាត់់ទេ ៖គឺជាទ្រឹស្ដីពីជំនាន់់ដើមដែលគាត់់បានប្រមូលធ្វើជារបស់់គាត់់។Démocriteថែមទាំងបាន រិះគន់់សេចក្ដីពន្យល់់របស់់គាត់់អំពីពិភពលោក និងព្រលឹងព្រោះមកពីDémocriteស្អប់់គាត់់ដែលមិនបាន ព្រមទទួលយកលោកធ្វើជាសិស្ស។Démétriosនិយាយប្រាប់់ថាDémocriteជាមនុស្សប្រឹងប្រែងនឹងការងារណាស់់ រហូតដល់់ទៅបានសង់់កូនខ្ទមមួយក្នុងបរិវេណផ្ទះដើម្បីជ្រកលាក់់ខ្លួនទីនោះ។Démétriosបានបន្ថែម​ថា Démocriteបានមករស់់នៅទីក្រុងអាតែន ហើយក៏មិនបានចង់់ល្បីឈ្មោះរន្ទឺអីទេ ព្រោះលោកស្អប់់ការល្បី​ឈ្មោះ។លោកក៏បានជួបសូក្រាតដែរតែមិនអោយគាត់់ស្គាល់់លោកទេ។Démocriteបាននិយាយដូចនេះថា៖
ខ្ញុំបានទៅទីក្រុងអាតែន ហើយគ្មាននរណាបានស្គាល់់ខ្ញុំឡើយ។Aristoxène (ក្នុងសៀវភៅSouvenirs Historiques) និយាយថាPlatonចង់់ដុតកំទេចចោលសៀវភៅរបស់់Démocriteទាំងអស់់ដែលលោក អាចរកឃើញ ប៉ុន្តែបានត្រូវបង្ខាំងដោយAmydas និងCliniasជាសាវ័ករបស់់ Pythagore,ដែលបានប្រាប់់​ប្លាតុងថា ជាទង្វើអត់់ប្រយោជន៏ទេ ព្រោះថាមនុស្សជាច្រើនមានសៀភៅរបស់់គាត់់រួចស្រេចទៅហើយ។ Platonមិនដែលនិយាយបន្តិចណាសោះអំពីDémocriteបើទោះជានៅទីណាដែលខ្លួនមានឱកាសនឹងនិយាយប្រឆំាងក៏ដោយ។តទៅនេះ ជាទ្រឹស្ដីខ្លះៗរបស់់​ Démocrite៖នៅទីដំបូងបង្អស់់ មានតែអាតូមនិងលំហ ទទេ(អ្វីផ្សេងទៀត មានឡើងដោយគ្រាន់់តែជាការសន្មត់់ប៉ុណ្ណោះ)។ពិភពលោកកកើតមានឡើង ដោយមាន​ចំនួនគ្មានកំណត់់ហើយមិនអាចរលាយបាត់់ឡើយ។គ្មានអ្វីកើតមកពីភាពទទេហើយក៏គ្មានអ្វីត្រលប់់ទៅកាន់់ទីទទេដែរ។អាតូមមានចំនួនឥតគណនាហើយមាននៅក្នុងគ្រប់់អ្វីទំាងអស់់ដោយធ្វើចលនាវិលគួច។ដូច្នេះហើយទើបវត្ថុធាតុទំាងបួនគឺ ភ្លើង ខ្យល់់ ទឹក ដី កើតមានឡើង។

ទស្សនវិទូក្លេអង់


ទស្សនវិទូ ក្លេអង់
Cl​​éanthe

ក្លេអង់់,កូនប្រុសរបស់់ Phanias, មានស្រុកកំណើតនៅ Asso ហើយ រស់់នៅធ្វើជាអត្ថពលករកីឡាប្រដាល់់ ក្បាច់់បុរាណក្រិក។លោកបានមករស់់នៅទីក្រុងអាតែនមានលុយតែបួន Drachmes ក្នុងកាបូប ហើយបាន ទៅរកជួបទស្សនវិទូ ZénonCléanthe ព្យាយាមរៀនសូត្រទស្សនវិជ្ជាណាស់់ហើយមិនដែលឃ្លៀងឃ្វាត ចេញពីទ្រឹស្ដីរបស់់លោកគ្រូហ្សែនណុងឡើយ។លោកក្លេអង់់ល្បីឈ្មោះក៏ដោយសារលោកស្រលាញ់់ការងារ ដែរ។រស់់នៅក្នុងសភាពក្រីក្រ,លោកធ្វើការស៊ីឈ្នួលដងទឹកពេលយប់់អោយម្ចាស់់ចំការបន្លែម្នាក់់,ដើម្បីពេលថ្ងៃលោកអាចរៀនទស្សនវិជ្ជា។ដោយហេតុដូច្នេះហើយបានជាគេនាំគ្នាហៅលោកថា អ្នកដងទឹក។Antigoneថ្ងៃមួយពេលមកស្ដាប់់លោកនិយាយ បានសួរទៅកាន់់លោកថា៖ ហេតុម្ដេចបានជាលោកដងទឹក?។​លោក ក៏ឆ្លើយថា «ខ្ញុំមិនមែនធ្វើតែកិច្ចការនេះប៉ុណ្ណោះទេ។ចុះខ្ញុំអត់់ជីកដីទេអី?ហើយខ្ញុំមិនស្រោចដំណាំទេអី?
ហើយខ្ញុំមានធ្វើអីខ្លះទៀតទេដោយសេចក្ដីស្រលាញ់់ចំពោះទស្សនវិជ្ជាមានយុវជនម្នាក់់ជាអ្នកនិយាយសើចលេងបានបន្ទោសជរាភាពរបស់់លោក, ជាហេតុនាំអោយលោកក្លេអង់់តបសំដីទៅថា៖  ខ្ញុំក៏ចង់់ចាកចេញ ពីលោកនេះទៅដែរ,ប៉ុន្តែដល់់ឃើញថាខ្ញុំនៅមានសុខភាពល្អ ហើយអាចអានហើយសរសេរបានទើបខ្ញុំដូរ គំនិតវិញ ,អញ្ចឹងខ្ញុំក៏រស់់នៅបន្តទៀត។ខាងក្រោមនេះបង្ហាញអោយដឹងថាលោកស្លាប់់របៀបម៉េច៖លោក កើតមានសាច់់ដុះនៅអញ្ចាញធ្មេញហើយតាមបញ្ជាពីវេជ្ជបណ្ឌិត,លោកត្រូវតែតមអាហាររយៈពេលពីរថ្ងៃ។ លោកព្យាយាមរហូតបានជាសះស្បើយ ហើយវេជ្ជបណ្ឌិតក៏អនុញ្ញាតអោយលោកបរិភោគអារហារជាធម្មតា ឡើងវិញបាន។ប៉ុន្តែលោកមិនព្រមធ្វើតាមវេជ្ជបណ្ឌិតក៏នៅតែមិនបរិភោគអាហារដោយអះអាងថាលោកបាន ធ្វើដំណើរផ្លូវឆ្ងាយល្មមគួរសមហើយ។ចឹងហើយលោកក៏ទទួលអនិច្ចកម្មទៅ នៅជន្មាយុ៨០ឆ្នាំ ក្រោយពី បានធ្វើជាសាវ័ករបស់់ Zénon អស់់រយៈពេល១៩ឆ្នាំមក។