Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, September 10, 2011

ទស្សនវិទូ ដេម៉ូគ្រីត


ទស្សនវិទូ ដេម៉ូគ្រីត
Démocrite(៤៦០?-៣៧០មុន .)
Démocrite ,កូនប្រុសរបស់់លោក Hégésistrate Athénocrite ឫបើមិនអញ្ចឹងទេ Damasippe,មាន ដើមកំណើតមកពីក្រុងAbdère Milet ។លោកជាសាវ័ករបស់់ពួកបព្វជិតសាសនារបស់់ Zoroastre ហើយ និងអ្នកស្រុកChaldée ខាងកើតនៃប្រទេសSumer ដែលស្ដេច Xerxès បានប្រគល់ជូនឪពុករបស់់លោក ពេលដែលលោកបានមករស់់នៅក្នុងទីលំនៅស្ដេចដូចដែលHérodoteបានប្រាប់់យើងអោយដឹង,គឺពីពួកអ្នកទាំងនោះហើយដែលDémocriteកាលពីនៅក្មេងតូចបានរៀនទេវវិទ្យានិងតារាវិទ្យា។បន្ទាប់់ពីនោះ,DémocriteបានមកជួបLeucippeAnaxagore បើតាមប្រភពមួយផ្សេង។Démocrite មានអាយុ៤០ឆ្នាំតិចជាងគាត់់។ Démocrite បាននិយាយពី Anaxagoreថា ទ្រឹស្ដីដែលគាត់់បង្រៀនអំពីព្រះអាទិត្យនិងព្រះចន្ទមិនមែនជា របស់់គាត់់ទេ ៖គឺជាទ្រឹស្ដីពីជំនាន់់ដើមដែលគាត់់បានប្រមូលធ្វើជារបស់់គាត់់។Démocriteថែមទាំងបាន រិះគន់់សេចក្ដីពន្យល់់របស់់គាត់់អំពីពិភពលោក និងព្រលឹងព្រោះមកពីDémocriteស្អប់់គាត់់ដែលមិនបាន ព្រមទទួលយកលោកធ្វើជាសិស្ស។Démétriosនិយាយប្រាប់់ថាDémocriteជាមនុស្សប្រឹងប្រែងនឹងការងារណាស់់ រហូតដល់់ទៅបានសង់់កូនខ្ទមមួយក្នុងបរិវេណផ្ទះដើម្បីជ្រកលាក់់ខ្លួនទីនោះ។Démétriosបានបន្ថែម​ថា Démocriteបានមករស់់នៅទីក្រុងអាតែន ហើយក៏មិនបានចង់់ល្បីឈ្មោះរន្ទឺអីទេ ព្រោះលោកស្អប់់ការល្បី​ឈ្មោះ។លោកក៏បានជួបសូក្រាតដែរតែមិនអោយគាត់់ស្គាល់់លោកទេ។Démocriteបាននិយាយដូចនេះថា៖
ខ្ញុំបានទៅទីក្រុងអាតែន ហើយគ្មាននរណាបានស្គាល់់ខ្ញុំឡើយ។Aristoxène (ក្នុងសៀវភៅSouvenirs Historiques) និយាយថាPlatonចង់់ដុតកំទេចចោលសៀវភៅរបស់់Démocriteទាំងអស់់ដែលលោក អាចរកឃើញ ប៉ុន្តែបានត្រូវបង្ខាំងដោយAmydas និងCliniasជាសាវ័ករបស់់ Pythagore,ដែលបានប្រាប់់​ប្លាតុងថា ជាទង្វើអត់់ប្រយោជន៏ទេ ព្រោះថាមនុស្សជាច្រើនមានសៀភៅរបស់់គាត់់រួចស្រេចទៅហើយ។ Platonមិនដែលនិយាយបន្តិចណាសោះអំពីDémocriteបើទោះជានៅទីណាដែលខ្លួនមានឱកាសនឹងនិយាយប្រឆំាងក៏ដោយ។តទៅនេះ ជាទ្រឹស្ដីខ្លះៗរបស់់​ Démocrite៖នៅទីដំបូងបង្អស់់ មានតែអាតូមនិងលំហ ទទេ(អ្វីផ្សេងទៀត មានឡើងដោយគ្រាន់់តែជាការសន្មត់់ប៉ុណ្ណោះ)។ពិភពលោកកកើតមានឡើង ដោយមាន​ចំនួនគ្មានកំណត់់ហើយមិនអាចរលាយបាត់់ឡើយ។គ្មានអ្វីកើតមកពីភាពទទេហើយក៏គ្មានអ្វីត្រលប់់ទៅកាន់់ទីទទេដែរ។អាតូមមានចំនួនឥតគណនាហើយមាននៅក្នុងគ្រប់់អ្វីទំាងអស់់ដោយធ្វើចលនាវិលគួច។ដូច្នេះហើយទើបវត្ថុធាតុទំាងបួនគឺ ភ្លើង ខ្យល់់ ទឹក ដី កើតមានឡើង។

No comments:

Post a Comment