ទស្សនវិទូ ឌីយ៉ូហ្សែន និង ម៉ូនីម
Diogène…
ឌីយ៉ូហ្សែនជាកូនប្រុសរបស់់Ikésiosដែលជាបុគ្គលិកធនាគារ។លោកកើតនៅឯSinope។តាមDioclèsប្រាប់់មកថាលោកបានរត់់គេចខ្លួនតាំងពីឱពុករបស់់លោកដែលគ្រប់់គ្រងធនាគារសារធារណៈបានផលិតប្រាក់់ក្លែងក្លាយ។គេថែមមានជំនឿទៀតថា៖ឌីយូហ្សែនខ្លួនឯងបានក្លែងប្រាក់់ដែលឱពុករបស់់លោកបានចែកអោរួចហើយលោកត្រូវបានគេចាប់់បានហើយនីរទេសខ្លួនហើយក៏បានមកដល់់ទីក្រុងDelphesតែមិនមែនដើម្បីលួចធ្វើប្រាក់់ក្លែងក្លាយទៀតទេគឺមកនេះចង់់ដឹងថាតើធ្វើំ់ម៉េចទើបលោកអាចមានកត្តិនាមល្បីល្បាញ(សំណួរនេះ,Oracleបានឆ្លើយរួចហើយ)ចំណែកឯឱពុករបស់់លោកវិញបានត្រូវគេចាប់់ខ្លួនបញ្ជូនចូលគុកហើយទទួលមរណភាពនៅទីនោះទៅ។ក្រោយមកឌីយ៉ូហ្សែនបានមករស់់នៅទីក្រុងAthènesហើយជួបអង៉ទីស្តែនក៏ធ្វើសុំធ្វើជាសាវ័ក។ប៉ុន្តែអង៉ទីស្តែនដេញលោកចេញព្រោះមិនត្រូវការសាវ័កទេ។ទោះបីយ៉ាងណាអង់់ទីស្តែនមិនអាចទប់់ទល់់នឹងការរឹងមានៈរបស់់ឌីយ៉ូហ្សែនឡើយ។ថ្ងៃមួយអង់់ទីស្តែនបានគំរាមវាយលោកនឹងដំបងតែទស្សនវិទូរបស់់យើងបានអោនក្បាលអោយវាយហើយថា៖វាយទៅៗលោកនឹងមិនមានដំបងណារឹងមាំមកវាយដេញខ្ញុំទេល្គឹកណាលោកនៅតែនិយាយនោះ។មានថ្ងៃមួយទៀតគេបានសួរទៅឌីយ៉ូហ្សែនថា៖តើនៅម៉ោងប៉ុន្មានគួរយើងញ៉ាំបាយ?លោកបានឆ្លើយតបទៅថា៖ពេលគេមាន,គេញ៉ាំតាមចិត្តគេចង់់,ពេលគេក្រគេញុំាតាមដែលគេអាចធ្វើទៅបាន។មានមនុស្សម្នាក់់បាននិយាយទៅកាន់់លោកថា៖លោកអត់់ចេះអីផងចង់់ធ្វើទស្សនវិទូដែរ?ឌីយ៉ូហ្សែនក៏តបសំដីទៅថា៖ធ្វើខ្លួនជាអ្នកចេះក៏ជាទស្សនវិទូដែរ!មានបុរសម្នាក់់បាននាំកូនមកជួបឌីយ៉ូហ្សែនហើយនិយាយប្រាប់់ថា៖កូននេះមានបញ្ញាហើយសុភាពរាបសាណាស់់!ចឹងវាអត់់ត្រូវការខ្ញុំទេ_ឌីយ៉ូហ្សែនតប។ថ្ងៃមួយលោកបានចូលទៅមើលល្ខោនតាមទ្វារចេញហើយដោយគេគ្រប់់គ្នាងឿងឆ្ងល់់,លោកក៏ប្រកាស់់ឡើងថា៖ខ្ញុំខំប្រឹងមួយជីវិតរបស់់ខ្ញុំធ្វើអ្វីផ្ទុយនឹងមនុស្សទាំងអស់់។លោកបាននិយាយទៅកាន់់យុវជនខ្ទើយម្នាក់់ថា៖ឯងមិនចេះខ្មាស់់អៀនអីទេ..ដែលចង់់ទៅជាអាក្រក់់ជាងធម្មជាតិដែលបានបង្កើតឯង?។ធម្មជាតិបង្កើតឯងមកជាប្រុសហើយឯងព្យាយាមចង់់ក្លាយជាស្រី?។
ម៉ូនីម
Monime
ម៉ូនីមជាសាវ័ករបស់់ឌីយ៉ូហ្សែនហើយជាកូនរបស់់ធនាគារិកម្នាក់់នៅទីក្រុងCorinthe,បើតាមសំដីរបស់់Sosicrate។លោកគឺជាមនុស្សម៉ឺងមាត់់ដែលស្អប់់ខ្ពើមភាពរុងរឿងហើយស្វែងរកតែការពិត។
No comments:
Post a Comment