Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, September 10, 2011

ទស្សនវិទូក្លេអង់


ទស្សនវិទូ ក្លេអង់
Cl​​éanthe

ក្លេអង់់,កូនប្រុសរបស់់ Phanias, មានស្រុកកំណើតនៅ Asso ហើយ រស់់នៅធ្វើជាអត្ថពលករកីឡាប្រដាល់់ ក្បាច់់បុរាណក្រិក។លោកបានមករស់់នៅទីក្រុងអាតែនមានលុយតែបួន Drachmes ក្នុងកាបូប ហើយបាន ទៅរកជួបទស្សនវិទូ ZénonCléanthe ព្យាយាមរៀនសូត្រទស្សនវិជ្ជាណាស់់ហើយមិនដែលឃ្លៀងឃ្វាត ចេញពីទ្រឹស្ដីរបស់់លោកគ្រូហ្សែនណុងឡើយ។លោកក្លេអង់់ល្បីឈ្មោះក៏ដោយសារលោកស្រលាញ់់ការងារ ដែរ។រស់់នៅក្នុងសភាពក្រីក្រ,លោកធ្វើការស៊ីឈ្នួលដងទឹកពេលយប់់អោយម្ចាស់់ចំការបន្លែម្នាក់់,ដើម្បីពេលថ្ងៃលោកអាចរៀនទស្សនវិជ្ជា។ដោយហេតុដូច្នេះហើយបានជាគេនាំគ្នាហៅលោកថា អ្នកដងទឹក។Antigoneថ្ងៃមួយពេលមកស្ដាប់់លោកនិយាយ បានសួរទៅកាន់់លោកថា៖ ហេតុម្ដេចបានជាលោកដងទឹក?។​លោក ក៏ឆ្លើយថា «ខ្ញុំមិនមែនធ្វើតែកិច្ចការនេះប៉ុណ្ណោះទេ។ចុះខ្ញុំអត់់ជីកដីទេអី?ហើយខ្ញុំមិនស្រោចដំណាំទេអី?
ហើយខ្ញុំមានធ្វើអីខ្លះទៀតទេដោយសេចក្ដីស្រលាញ់់ចំពោះទស្សនវិជ្ជាមានយុវជនម្នាក់់ជាអ្នកនិយាយសើចលេងបានបន្ទោសជរាភាពរបស់់លោក, ជាហេតុនាំអោយលោកក្លេអង់់តបសំដីទៅថា៖  ខ្ញុំក៏ចង់់ចាកចេញ ពីលោកនេះទៅដែរ,ប៉ុន្តែដល់់ឃើញថាខ្ញុំនៅមានសុខភាពល្អ ហើយអាចអានហើយសរសេរបានទើបខ្ញុំដូរ គំនិតវិញ ,អញ្ចឹងខ្ញុំក៏រស់់នៅបន្តទៀត។ខាងក្រោមនេះបង្ហាញអោយដឹងថាលោកស្លាប់់របៀបម៉េច៖លោក កើតមានសាច់់ដុះនៅអញ្ចាញធ្មេញហើយតាមបញ្ជាពីវេជ្ជបណ្ឌិត,លោកត្រូវតែតមអាហាររយៈពេលពីរថ្ងៃ។ លោកព្យាយាមរហូតបានជាសះស្បើយ ហើយវេជ្ជបណ្ឌិតក៏អនុញ្ញាតអោយលោកបរិភោគអារហារជាធម្មតា ឡើងវិញបាន។ប៉ុន្តែលោកមិនព្រមធ្វើតាមវេជ្ជបណ្ឌិតក៏នៅតែមិនបរិភោគអាហារដោយអះអាងថាលោកបាន ធ្វើដំណើរផ្លូវឆ្ងាយល្មមគួរសមហើយ។ចឹងហើយលោកក៏ទទួលអនិច្ចកម្មទៅ នៅជន្មាយុ៨០ឆ្នាំ ក្រោយពី បានធ្វើជាសាវ័ករបស់់ Zénon អស់់រយៈពេល១៩ឆ្នាំមក។

No comments:

Post a Comment