ពាក្យចាស់បានដំណាលថា
“ស្ត្រីដែលរៀនសូត្រ បានជ្រៅជ្រះពិបាករកគូស្រករ” ដោយសម្អាងថា រៀនសូត្រ យូរ
ទៅកាន់តែមានវ័យចំណាស់ បាត់បង់សម្រស់។ ម្យ៉ាង វិញទៀតវប្បធម៌ខ្មែរ
បុរសច្រើនតាំងខ្លួនជាអ្នកចេះ ឬ ធំជាងគេនៅក្នុងគ្រួសារ។ ដូច្នេះ
មិនចង់បានភរិយាដែលចេះជាងខ្លួន ឡើយ។ តើវប្បធម៌នេះមានទៀតទេនៅក្នុងសង្គមខ្មែរនា បច្ចុប្បន្ន?
យល់ស្របថា
មានរឿងបែបនេះមែនយុវជន ចាន់ ប្រសិទ្ធិ និស្សិតផ្នែកគ្រប់គ្រង ពាណិជ្ជ កម្ម
នៃសាកលវិទ្យាល័យនន័រតុន បានឲ្យដឹងថា កាលណាមនុស្សស្រីរៀនបានជ្រៅ ជ្រះរហូត
ដល់ថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនោះ ជាកម្រិតខ្ពស់ដែលមានមនុស្សប្រុសភាគច្រើន
គិតថា មនុស្សស្រីទាំងនោះមានចំណេះដឹងខ្ពស់ជាងខ្លួន
ឬមានសមត្ថភាពស្មើនឹងខ្លួន ពួកគេមិនចង់ បានឡើយ ព្រោះពេលរៀបអាពាហ៍ពិពាហ៍ទៅ
ខ្លាចមនុស្សស្រីមើលងាយ។ ជាពិសេសបុរស
ចង់មានឥទ្ធិពលលើមនុស្សស្រីក្នុងគ្រួសារផង ប៉ុន្តែសម័យនេះភាពច្រើន
ស្ត្រីដែលរៀនពូកែហើយសុទ្ធតែមានគេកក់តាំងពីរៀនថ្នាក់ទាបរួចអស់ហើយ។
កត្តាប្រាក់ចំណូលក៏ជារឿងដែលបុរសមិនចង់បាននារីមានសមត្ថភាពខ្ពស់ជាងខ្លួនដែរ
នេះជាការលើកឡើងរបស់យុវជន សួន សេងតាយ និស្សិតផ្នែកច្បាប់នៃសាកលវិទ្យាល័យ
ជាតិគ្រប់គ្រង់។ តាយ បានបន្ថែមថា បុរសចង់ចេះជាងស្ត្រីនោះ ជារឿពិតហើយ ហើយបើ
កាលណាស្ត្រីចេះជាងអាចធ្វើការបានប្រាក់ខែខ្ពស់ជាងខ្លួន
បុរសៗនិងមានភាពអៀនខ្មាស ហើយការរស់នៅមិនចុះសម្រុងគ្នាឡើយ។
មិនមែនរឿនសមត្ថភាព
ប្រាក់ខែប៉ុណ្ណោះទេ ដែលជាបញ្ហាចោទនោះ សម្រស់ក៏ជារឿង សំខាន់ដែរ។ យុវជន
ម៉ាក់ បញ្ញា និស្សិតសាកលវិទ្យាល័យបៀប្រាយ បានឲ្យដឹងថា មនុស្ស
ស្រីដែលរៀនបានខ្ពស់ គេមិនបានផ្តោតលើស្នេហាទេ ហើយបុរសៗគេគិតថាមនុស្សស្រី
ដែលរៀនបានច្រើន មិនសូវគិតរឿងស្នេហាទេ។ ម្យ៉ាងទៀត បុរសភាពច្រើន ស្រឡាញ់នារី
ក្មេងជាងខ្លួន ហើយស្រស់ស្អាតប៉ណ្ណោះ។
មិនមែនតែបុរសទេដែលគិតបែបនេះ
សូម្បីតែស្ត្រីក៏គិតបែបនេះដែរ។ កញ្ញា ភា និស្សិត ផ្នែកគណនេយ្យបានឲ្យដឹងថា
កញ្ញាយល់ស្រប់ ៥០% ចំពោះគំនិតខាងលើនេះ ព្រោះខ្មែរ យើងយល់ថា
មនុស្សស្រីយកប្តី ត្រូវតែមានសមត្ថភាពជាងខ្លួន។ ទន្ទឹមនឹងនេះ បើសិនជា
បុរសគេមានសមត្ថភាពខ្ពស់ អាចរកចំណូលបានច្រើនជាង គេមិនសម្លឹងមើលមនុស្សមាន
វ័យចំណាស់នោះទេ។ មកដល់បច្ចុប្បន្ននេះ មិនត្រូវទាំងអស់នោះទេ
ព្រោះនារីមិនចាំឲ្យ បុរសចិញ្ចឹមទៀតឡើយ
គឺអាចធ្វើការរកចំណូលដើម្បីចិញ្ចឹមគ្រួសារដូចបុរស ហើយបុរស
ខ្លះក៏មិនគិតដូចពិមុនដែរ។
លោកជំទាវ
ស៊ីវណ្ណ បុទុម ធ្លាប់មានប្រសាសន៍កាលពីទិវា ៨ មីនាកន្លងទៅថា ក្រសួង
បានសង្កេតឃើញថា ក្នុងកម្រិតសិក្សាបឋមសិក្សា ឬនៅកម្រិតវិទ្យាល័យ សមតុល្យរវាង
សិស្សស្រី និង សិស្សប្រុស ប្រហាក់ប្រហែលគ្នា
ប៉ុន្តែឈានដល់កម្រិតឧត្តមសិក្សា បែរជា នៅតែទាបទៅវិញ។
នេះជារឿងដែលរដ្ឋាភិបាលបានខិតខំជំរុញលើកទឹកចិត្ត ឲ្យមានការ
ចូលរៀនស្មើគ្នាវិញ។
គេមិនដឹងច្បាស់ថា ចំនួនសិស្សនារីសិក្សាថ្នាក់ឧត្តមសិក្សាទាបបែបនេះ អាចបណ្តាល មកពីឥទ្ធិពលទស្សនៈចាស់បុរាណដែលថា “នារីរៀនច្រើនពិបាករកប្តី” នោះទេ។ ចុះអ្នក គិតយ៉ាងម៉េចដែរ?
ដក់ស្រង់ពី http://news.sabay.com/
No comments:
Post a Comment