Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

នរណាបង្កើតអោយមាន​បាគូឡើងវិញ​នៅ​កម្ពុជា?


តាម​ឯក​សារបាន​បង្ហាញថា ក្រោយពី​ប្រទេស​យើង​ជួបប្រទះ​នូវ​សង្គ្រាម​ជាង២ទស្សវត្ស​កន្លងមក អ្វីៗទាំងអស់ បាន​ប្រែប្រួល និង​បាត់បង់​ស្ទើរ​គ្រប់​វិស័យ សូម្បីតែ​វិស័យ​សាសនា​ក៏ត្រូវ​បាន​បាត់បង់​ដែរ។ ជាក់ស្តែង ដូចជា​ក្រុម ព្រាហ្មណ៍​បុរោហិត​ដែលជា​អ្នក​ប្រកាន់​និកាយ​ព្រាហ្មណ៍​សាសនា គឺ​ត្រូវគេ​បំបាត់ចោល​ទាំងស្រុង ព្រោះ​ក្រុម​នេះឯង ជា​អ្នក​ប្រកាន់​នូវ​លទ្ធិ​ស្តេច ដូច្នេះ​ប្រសិនបើ​ប្រទេស​គ្មាន​ស្តេច ពួក​បា​គូ​បុរោហិត​ទាំងនោះ​ក៏ត្រូវ​គេ​លប់បំបាត់ចោល​ដែរ។ ទើបតែ​មកដល់​ឆ្នាំ១៩៩២-១៩៩៣ ក្រោយពី​ប​ពា្ច​ប់​កិច្ចចរចា​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​កម្ពុជា​មក ព្រះបាទ​នរោត្តម​សីហនុ​វរ្ម័ន ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន​យាង​និវត្ត​ចូល​ប្រទេស ពេលនោះ​ទ្រង់ ក៏​បានចេញ​រាជានុញ្ញាត​អោយ​ពួក​មន្ត្រី​ទាំងឡាយ​ក្នុង​ព្រះបរមរាជវាំង​ប្រកាស​ស្វែងរក​បា​គូ​បុរោហិត​ទាំង​អម្បាល​មាន នោះ អោយ​ចូលមក​ធ្វើការ​ក្នុង​ព្រះបរមរាជវាំង​វិញ។
    ក្នុង​គ្រានោះ​បា​គូ ដែល​ធ្លាប់​ធ្វើការ​ក្នុង​ព្រះបរមរាជវាំង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ចំនួន១០នាក់ ដែល​សព្វ ថ្ងៃ​គេ​ឃើញ​នៅសល់តែ២នាក់​ប៉ុណ្ណោះ ហើយ​សុទ្ធ​តែមាន​វ័យ​ចំណាស់​ទៀតផង។ លុះ​ក្រោយមក​លោក​ទាំងពីរ ក៏បាន ខិតខំ​ស្វះ​ស្វែងរក​កូនចៅ​បា​គូ​ដែល​ធ្លាប់​ធ្វើការ​ជាមួយគ្នា​ពីមុនមក​បាន​ចំនួន៣នាក់ ហើយ​លោក​ក៏បាន​បណ្តុះបណ្តាល កូនចៅ​បង្កើតបាន​ចំនួន៥នាក់​ថែមទៀត​ទើប​គម្រប់​ចំនួន១០នាក់​ដូច​សម័យ​ដើម​វិញ។
សរសេរដោយ អ្នកស្រាវជ្រាវ ឯកសារអេឡិចត្រូនិច ប៉ាន មូលដ្ឋានីយកម្មអក្ខរក្រម

No comments:

Post a Comment