Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

គិរីមានន្ទ​សូត្រ


គិរីមានន្ទ​សូត្រ

ព្រះ​មហា​សែស (ចន្ទ​ធម្ម) ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក
ក្នុង
ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា ក្រុង​ភ្នំពេញ
បាន​ប្រែ​ពី​បាលី​គម្ពីរ​អង្គុត្តរ​និកាយ ទសកនិបាត
.. ២៤៧៤
អារម្ភកថា
ហេតុ​ដែល​ខ្ញុំ​ឲ្យ​មាន​កំឡាំង​ព្យាយាម​នឹង​បាន​ប្រែ​ធម៌​គិរីមានន្ទ​សូត្រ​នេះ​ជា​សម្រាយ​ឡើង​នោះ ដោយ​លោក​គ្រូ​ព្រះ​ឧត្ដមមុនី អធិបតី​រង​ក្រម​ជំ​នុំ​ប្រែ​ព្រះ​ត្រៃ​បិដក លោក​មាន​សេចក្ដី​ប្រាថ្នា នឹង​ឲ្យ​កើត​មាន​ធម៌​នេះ​ជា​សម្រាយ​ឡើយ​យូរ​មក​ហើយ​ព្រោះ​ព្រះ​សូត្រ​នេះ​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សំដែង​នូវ​សញ្ញា​ទាំង ១០ ប្រការ​មាន​អនិច្ច​សញ្ញា​ជា​ដើម ជា​ធម៌​ដ៌​ឧត្ដម​ខ្ពង់​ខ្ពស់​អ្នក​ណា​បាន​រៀន​បាន​ស្ដាប់​ទៅ​ហើយ នឹង​នាំ​អ្នក​នោះ​ឲ្យ​កើត​មាន​សេចក្ដី​សំវេគ​នឹង​ការ​ជ្រះ​ថ្លា​ឡើង​មិន​ខាន ហើយ​លោក​ក៏​បាន​និយាយបង្គាប់​មក​ខ្ញុំ​ឲ្យ​ប្រែ​ឲ្យ​កើត​ឡើង ចំណែក​ខ្លួន​ខ្ញុំ​ទៀត​ក៏​មាន​សេចក្ដី​ពេញ​ចិត្ត​នឹង​ព្រះ​សូត្រ​នេះ ចង់​ប្រែ​ជា​សម្រាយ​នោះ​យូរ​មក​ហើយ តែ​មិន​ទាន់​មាន​ពេល​ល្មម​នឹង​ធ្វើ​បាន លុះ​លោក​នាំ​ផ្ដើម​ការ​នេះ​ឡើង​ក៏​ត្រូវ​លើ​នឹង​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន​ខ្ញុំ ទើប​ខ្ញុំ​ក៏​បាន​ចាត់​ការ​រៀប​រៀង​ឡើង​ដរាប​ដល់​ចប់ លុះ​បាន​ប្រែ​ចប់​ហើយ​ក៏​យក​ទៅ​ប្រគេន​លោក​ឲ្យ​លោក​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឲ្យ​ថែម​ទៀត លោក​ក៏​បាន​ទទួល​ត្រួត​ត្រា​មើល​ដោយ​សព្វ​គ្រប់ រួច​ហើយ​ទើប​លោក​យក​មក​ជូន​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា សូម​ឲ្យ​ព្រះ​រាជ​បណ្ណាល័យ​បោះ​ពុម្ព​ផ្សាយ ដល់​ពួក​អ្នក​ដែល​ត្រូវ​ការ​រៀន​សូត្រ​ក្នុង​ព្រះ​ពុទ្ធ​សាសនា
យើង​ខ្ញុំ សូម​ឧទ្ទិស​ផល​ធម្ម​ទាន​ជូន​ទៅ​លោក​អ្នក​មាន​គុណ​ទាំង​ឡាយ​មាន​មាតា​បិតា​នឹង​ឧបជ្ឈាយ៍​ជា​ដើម សូម​ឲ្យ​លោក​បាន​ដំកល់​នៅ​ក្នុង​សេចក្ដី​ចំរើន​គ្រប់​ប្រការ ដោយ​កំឡាំង​ផល​ធម្មទាន​នេះ

ព្រះមហាសែស (ចន្ទធម្ម)
គិរិមានន្ទសូត្រ

ឯវម្មេសុត្តិ (សូត្រ​នេះ​ឈ្មោះ​ថា គិរិមានន្ទសូត្រ) គឺ​ខ្ញុំ​ឈ្មោះ​អានន្ទ​បាន​ស្ដាប់​ហើយ​យ៉ាង​នេះ ឯកំសមយំ ភគវាសាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ ក្នុង​សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​នៅ​ក្នុងវត្ត​ព្រះ​ជេត​ពន​ជា​របស់​អនាថបិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី តេនខោបន សមយេន អាយស្មា គិរិមានន្ទោ អាពាធិកោហាតិ ទុក្ខិតោ ពាឡ្ហគិលានោ គ្រា​នោះ​ឯង គិរិមានន្ទ​ដ៏​មាន​អាយុ មាន​អាពាធ ដល់​នូវ​សេចក្ដី​ទុក្ខ មាន​ជម្ងឺ​ជា​ទំងន់ អថខោ អាយស្មា អានន្ទោ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ ឯកមន្តំ និសិន្នោខោ អាយស្មា អានន្ទោ ភគវន្តំ ឯតទវោច អាយស្មា ភន្តេ គិរិមា នន្ទោ អាពាធិកោ ទុក្ខិតោ ពាឡ្ហគិលានោ ភគវា យេនាយស្មា គិរិមានន្ទោ តេនុបសង្កមតុ អនុកម្បំ ឧបាទាយាតិ លំដាប់ នោះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រង់​ទី​ដែល​ព្រះ​អង្គ​គង់​នៅ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ ក៏​អង្គុយ​នៅ​ក្នុង​ទី​ដ៏​សម​គួរ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ លុះ​អង្គុយ​នៅ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ក៏​ក្រាប​ទូល​​ព្រះ​ដ៏​មាន​ព្រះភាគ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន គិរិមានន្ទដ៏​មាន​អាយុ មាន​អាពាធ ដល់​នូវ​សេចក្ដី​ទុក្ខ មាន​ជម្ងឺ​ជា​ទំងន់ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​យ៉ាង​ចូល​ទៅ​ត្រង់​ទី​ដែល គិរិមានន្ទ ដ៏​មាន​អាយុ​ស្ថិត​នៅ ដោយ​សេចក្ដី​អនុគ្រោះហ៍ ចំពោះ​គិរិមានន្ទ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា សចេខោត្វំ អានន្ទ គិរីមានន្ទស្ស ភិក្ខុនោ ឧបសង្កមិត្វា ទសសញ្ញា ភាសេយ្យាសិ ឋានំខោបនេតំ វិជ្ជតិ យំគិរិមានន្ទស្សភិក្ខុនោ ទសសញ្ញា សុត្វា សោ អាពាធោ ឋានសោ បដិប្បសម្ភេយ្យ ម្នាលអានន្ទ មិន​បាច់​តថាគត​ទៅ​ទេ គ្រាន់​តែ​អ្នក​ចូល​ទៅ​កាន់​សំណាក់ គិរិមានន្ទ​ភិក្ខុ ហើយ​សំដែង​ប្រាប់​នូវ​សញ្ញា​ទាំង ១០ ប្រការ​ឯ​អាពាធ​ទាំង​នោះ​ក៏​នឹង​បាន​ជា​សះ​ស្បើយ​ដោយ​ពិត​មិន​ខាន ព្រោះ​គិរិមានន្ទ​ភិក្ខុ​អ្នក​បាន​ស្ដាប់​នូវ​សញ្ញា​ទាំង ១០ ប្រការ​នេះ​ឯង កតមាទស សញ្ញា​ទាំង ១០ ប្រការ​នោះ​តើ​ដូច​ម្ដេច អនិច្ច​សញ្ញា អនត្តសញ្ញា អសុភសញ្ញា អាទីនវសញ្ញា បហានសញ្ញា វិរាគសញ្ញា និរោធ-សញ្ញា សព្វលោកេអនភរតសញ្ញា សព្វសង្ខារេសុអនិច្ចសញ្ញា អានាបានសតិ សញ្ញា​ទាំង ១០ ប្រការ​នោះ​គឺ អនិច្ចសញ្ញា អនត្តសញ្ញា អសុភសញ្ញា អាទីនវសញ្ញា បហានសញ្ញា វិរាគសញ្ញា និរោធសញ្ញា សព្វលោកេអនភិរតសញ្ញា សព្វសង្ខារេសុអនិច្ចសញ្ញា អានាបានសតិ
- កតនាចានន្ទ អនិច្ចសញ្ញា ម្នាល​អានន្ទ អនិច្ចសញ្ញា នោះ​តើ​ដូច​ម្ដេច ឥធានន្ទ ភិក្ខុ អរញ្ញគតោវា រុក្ខមូលគតោវា សុញ្ញាគារតោវា ឥតិបដិសញ្ចិក្ខតិ រូបំ អនិច្ចំ វេទនា អនិច្ចាសញ្ញា អនិច្ចា សង្ខារា អនិច្ចា វិញ្ញាណំ អនិច្ចន្តិ ឥតិ ឥមេសុ បញ្ចសុ ឧបាទានក្ខន្ធេសុ អនិច្ចានុបស្សី វិហរតិ អយំ វុច្ចតានន្ទ អនិច្ចសញ្ញា ម្នាលអានន្ទ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ក្ដី ក្រោម​ម្លប់​ឈើ​ក្ដី ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ក្ដី តែង​ពិចារណា​ថា​ដូច្នេះ "រូប​មិន​ទៀង វេទនា​មិន​ទៀង​សញ្ញា​មិន​ទៀង សង្ខារ​មិន​ទៀង វិញ្ញាណ​ក៏​មិន​ទៀង​ដូច​គ្នា" ភិក្ខុ​មាន​ប្រក្រតី​ឃើញ​រឿយ​ៗ ក្នុង​ឧបាទានក្ខន្ធ​ទាំង នេះ​ថា​មិន​ទៀង​ដោយ​ប្រការ​ដូច្នេះ នែ​អានន្ទ សេចក្ដី​នេះ​ហើយ​ដែល​តថា​គត​ហៅ​ថា អនិច្ចសញ្ញា​នោះ​ឯង
- កតមាចានន្ទ អនត្តសញ្ញា ម្នាល​អានន្ទ អនត្តសញ្ញា​នោះ​តើ​ដូច​ម្ដេច ឥធានន្ទ ភិក្ខុ អរញ្ញគតោវា រុក្ខមូលគតោវា សុញ្ញាគារគតោវា ឥតិ បដិសញ្ចិក្ខតិ ចក្ខុំ អនត្តា រូបា អនត្តា សោតំ អនត្តា សទ្ទា អនត្តា ឃានំ អនត្តា គន្ធា អនត្តា ជិវ្ហា អនត្តា រសា អនត្តា កាយោ អនត្តា ផោដ្ឋព្វា អនត្តា មនោ អនត្តា ធម្មា អនត្តា ឥតិ ឥមេសុ ធសុ អជ្ឈត្តិកពា ហិរេសុ អាយតនេសុ អនត្តានុបស្សី វិហរតិ អយំវុច្ចតានន្ទ អនត្តសញ្ញា ម្នាល​អានន្ទ ភផិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ក្ដី ក្រោម​ម្លប់​ឈើ​ក្ដី ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ក្ដី តែង​ពិចារណា​ថា​ដូច្នេះ "ភ្នែក​មិន​មែន​ជា​របស់​ខ្លួន​ទេ រូប​មិន​មែន​ជា​របស់​ខ្លួន​ទេ ត្រចៀក​មិន​មែន​ជា​របស់​ខ្លួន​ទេ សំឡេង​មិន​មែន​ជា​របស់​ខ្លួន​ទេ ច្រមុះ​មិន​មែន​ជា​របស់​ខ្លួន​ទេ ក្លិន​មិន​មែន​ជា​របស់​ខ្លួន​ទេ អណ្ដាត​មិន​មែន​ជា​របស់​ខ្លួន​ទេ រសអាហារ​មិន​មែន​ជា​របស់​ខ្លួន​ទេ កាយ​មិន​មែន​ជា​របស់​ខ្លួន​ទេ សម្ផស្ស​មិន​មែន​ជា​របស់​ខ្លួន​ទេ ចិត្ត​សោត​ក៏​មិន​មែន​ជា​របស់​ខ្លួន​ទេ ទាំង​ធម៌​ទៀត​មិន​មែន​ជា​របស់​ខ្លួន​ដែរ ភិក្ខុ​មាន​ប្រក្រតី​ឃើញ​រឿយ​ៗ ក្នុង​អាយតន ជា​ចំណែក​ខាង​ក្នុង នឹង​ខាង​ក្រៅ នេះ​ថា​មិន​មែន​ជា​របស់​ខ្លួន​ដោយ​ប្រការ​ដូច្នេះ នែ​អានន្ទ សេចក្ដី​នេះ​ហើយ​ដែល​តថាគត​ហៅ​ថា អនត្តសញ្ញា
- កតមាចានន្ទ អសុភសញ្ញា ម្នាល​អានន្ទ អសុភ​សញ្ញា​នោះ​តើ​ដូច​ម្ដេច ឥធានន្ទ ភិក្ខុ ឥមមេវ កាយំ ឧទ្ធំបា ទតលា អធោកេសមត្ថកា តចបរិយន្តំ បូរន្នានប្បការស្ស អសុចិនោ បច្ចវេក្ខតិ អត្ថិ ឥមស្មឹ កាយេ កេសា លោមា នខា ទន្តា តចោ មំសំ នហារូ អដ្ឋី អដ្ឋិមិញ្ជំ ១០ វក្កំ ១១ ហទយំ ១២ យកនំ ១៣ កិលោមកំ ១៤ បិហកំ ១៥ បប្ផាសំ ១៦ អន្តំ ១៧ អន្តគុណំ ១៨ ឧទរិយំ ១៩ ករីសំ បិត្តំ សេម្ហំ បុព្វោ លោហិតំ សេទោ មេទោ អស្សុ វសា ខេឡោ ១០ សឹឃាណិកា ១១ លសិកា ១២ មុត្តន្តិ ឥតិ ឥមស្មឹ កាយេ អសុ ភានុបស្សី វិហរតិ អយំ វុច្ចតានន្ទ អសុភសញ្ញា ម្នាល​អានន្ទ ភិក្ខុ​ក្នុង​សាសនា​នេះ តែង​ពិចារណា​នូវ​កាយ​នេះ​ថា​ដូច្នេះ​កាយ​របស់​យើង​ខាង​លើ តាំង​អំពី​បាទ​ជើង​ឡើង​ទៅ ខាង​ក្រោម​តាំង​អំពី​ចុង​សក់​ចុះ​មក មាន​ស្បែក​ជុំ​វិញ​ជា​ទី​បំផុត ដ៏​ពេញ​ទៅ​ដោយ​វត្ថុ​មិន​ស្អាត​មាន​ប្រការ​ផ្សេង​ៗ មាន​នៅ​ក្នុង​រូប​កាយ​នេះ​គឺ សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សសៃ ឆ្អឹង ខួររ​ក្នុង​ឆ្អឹង ១០ ទាច ១១ បេះដូង ១២ ថ្លើម ១៣ វាវ ១៤ ក្រពះ ១៥ សួត ១៦ ពោះវៀនធំ ១៧ ពោះវៀនតូច ១៨ អាហារថ្មី ១៩ អាហារ​ចាស់ ប្រមាត់ ស្លេស ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹក​ភ្នែក ខ្លាញ់រាវ ទឹកមាត់ ១០ ទឹកសំបោ ១១ ទឹក​រំអិល ១២ ទឹក​មូត្រ ភិក្ខុ​មាន​ប្រក្រតី​ឃើញ​រឿយ ក្នុង​កាយ​នេះ​ថា​ជា​អសុភ ដោយ​ប្រការ​ដូច្នេះ នែ​អានន្ទ​សេចក្ដី​នេះ​ហើយ ដែល​តថាគត​ហៅ​ថា អសុភសញ្ញា
- កតមាចានន្ទ អាទីនវសញ្ញា ម្នាល​អានន្ទ អាទីនវសញ្ញា នោះ​តើ​ដូច​ម្ដេច ឥធានន្ទ ភិក្ខុ អរញ្ញគតោវា រុក្ខមូលគតោវា សុញ្ញាគារគតោវា ឥតិ បដិសញ្ចិក្ខតិ ពហុទុក្ខោ ខោ អយំកាយោ ពហុអាទីនវោតិ ឥតិ ឥមស្មឹ កាយេ វិវិធា អាពាធា ឧប្បជ្ជន្តិ សេយ្យថីទំ ចក្ខុរោគា សោតរោគោ ឃានរោគោ ជិវ្ហារោគោ កាយរោគោ សីសរោគោ កណ្ណរោគោ មុខរោគោ ទន្តរោគោ ១០ កាសោ ១១ សាសោ ១២ បិនាសោ ១៣ ឌហោ ១៤ ជរោ ១៥ កុច្ឆិរោគោ ១៦ មុច្ឆា ១៧ បក្ខន្ទិកា ១៨ សុលា ១៩ វិសូចិកា ២០ កុដ្ឋំ ២១ កណ្ឌោ ២២ កិលាសោ ២៣ សោសោ ២៤ អបមារោ ២៥ ទទ្ទុ ២៦ កណ្ឌុ ២៧ កច្ឆុ ២៨ រខសា ២៩ វិតច្ឆិកា ៣០ លោហិតំ ៣១ បិត្តំ ៣២ មធុមេហោ ៣៣ អំសា ៣៤ បិឡកា ៣៥ ភគណ្ឌលា ៣៦ បិត្តសមុដ្ឋានា អាពាធា ៣៧ សេម្ហសមុដ្ឋានា អាពាធា ៣៨ វាតសមុដ្ឋានា អាពាធា ៣៩ សន្និបាតិកាអាពាធា ៤០ ឧតុបរិនាមជា អាពាធា ៤១ វិសមបរិហារជា អាពាធា ៤២ ឱបក្កមិកា អាពាធា ៤៣ កម្មវិបាកជា អាពាធា ៤៤ សីតំ ៤៥ ឧណ្ហំ ៤៦ ជិឃច្ឆា ៤៧ បិបាសា ៤៨ ឧច្ចារោ ៤៩ បស្សាវោតិ ឥតិ ឥមស្មឹ កាយេ អាទីន-វានុបស្សី វិហរតិ អយំ វុច្ចតានន្ទ អាទីនវសញ្ញា ម្នាល​អានន្ទ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ក្ដី ក្រោម​ម្លប់​ឈើ​ក្ដី ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ក្ដី តែង​ពិរណា​ដូច្នេះ "កាយ​របស់​អាត្មា​នេះ​តែង​មាន​ទុក្ខ​ទោស​ច្រើន​ប្រការ​ពេក​ណាស់ ព្រោះ​ថា​អាពាធ​ទាំង​ឡាយ​មាន​ប្រការ​ផ្សេង រមែង​កើត​ឡើង​ក្នុង​កាយ​នេះ អាពាធ​ទាំង​នោះ​តើ​មាន​ប្រការ​ដូច​ម្ដេច​ខ្លះ ឯ​អាពាធ​ទាំង​នោះ​គឺ រោគ​ក្នុង​ភ្នែក រោគ​ក្នុង​ត្រចៀក រោគ​ក្នុង​ច្រមុះ រោគ​ក្នុង​អណ្ដាត រោគ​ក្នុង​កាយ រោគ​ក្នុង​ក្បាល រោគ​ក្នុង​ត្រចៀក រោគ​ក្នុង​មាត់ រោគ​ក្នុង​ធ្មេញ ១០ រោគ​ក្អក ១១ រោគ​ហឺត ១២ រោគ​ឫស​ដូង​ច្រមុះ ១៣ រោគ​ក្ដៅ​ក្រហាយ ១៤ រោគ​ស្គាំង​ស្គម ១៥ រោគ​ក្នុង​ផ្ទៃ ១៦ រោគ​វិល​មុខ​ឬ​រោគ​ជ្រប់ ១៧ រោគ​ធ្លាក់​ឈាម ១៨ រោគ​ចុក​សៀត ១៩ រោគ​ចុះ​ផ្ទៃ ២០ រោគ​ឃ្លង់ ២១ រោគ​ពក ២២ រោគ​ស្រែង ២៣ រោគ​រីង​រៃ ២៤ រោគ​ឆ្កួត ២៥ រោគ​ទំនួច​ពិស ២៦ រោគ​រមាស់ ២៧ រោគ​កម​ក្រិន ២៨ រោគ​ក្នុង​ទី​ខ្វារ​ដោយ​ក្រចក ២៩ រោគ​កម​រលាយ ៣០ រោគ​ឈាម ៣១ រោគប្រមាត់ ៣២ រោគ​ប្រមេះ​ប្អែម​មាត់ ៣៣ រោគ​ម្រេញ ៣៤ រោគ​បូស ៣៥ រោគ​ឬស​ដូង​បាត ៣៦ អាពាធ​តាំង​ឡើង​អំពី​ប្រមាត់ ៣៧ អាពាធ​តាំង​ឡើង​អំពី​ស្លែស ៣៨ អាពាធ​តាំង​ឡើង​អំពី​ខ្យល់ ៣៩ អាពាធ​កើត​អំពី​ធាតុ​ទាំង កម្រើក​ទើប​ប្រជុំ​គ្នា​ឲ្យ​ទោស ៤០ អាពាធ​កើត​អំពី​ប្រែ​ប្រួល​រដូវ ៤១ អាពាធ​កើត​អំពី​រក្សា​ឥរិយា​បថ​មិន​ស្មើ ៤២ អាពាធ​កើត​អំពី​សេចក្ដី​ព្យាយាម​របស់​គេ មាន​វាយ​ចង​ជាដើម ៤៣ អាពាធ​កើត​អំពី​ផល​នៃ​កម្ម ៤៤ អាពាធ​កើត​អំពី​ត្រជាក់ ៤៥ អាពាធ​កើត​អំពី​ក្ដៅ ៤៦ អាពាធ​កើត​អំពី​សេចក្ដី​ឃ្លាន ៤៧ អាពាធ​កើត​អំពី​សេចក្ដី​ស្រេក ៤៨ អាពាធ​កើត​អំពី​ទុក្ខ​សត្វ​ធំ ៤៩ អាពាធ​កើត​អំពី​ទុក្ខ​សត្វ​តូច ភិក្ខុ​មាន​ប្រក្រតី​ឃើញ​រឿយ នូវ​ទោស​ក្នុង​កាយ​នេះ ដោយ​ប្រការ​ដូច្នេះ នែ​អានន្ទ​សេចក្ដី​នេះ​ហើយ​ដែល​តថាគត​ហៅ​ថា អាទីនវសញ្ញា
- កតមាចានន្ទ បហានសញ្ញា ម្នាល​អានន្ទ បហានសញ្ញា នោះ​តើ​ដូច​ម្ដេច ឥធានន្ទ ភិក្ខុ ឧប្បន្នំ កាមវិតក្កំ នាធិវាសេតិ បជហតិ វិនោទេតិ ព្យន្តីករោតិ អនភាវង្កមេតិ ឧប្បន្នំ ព្យាបាទវិតក្កំ នាធិវាសេតិ បជហតិ វិនោទេតិ ព្យន្តីករោតិ អនភាវង្កមេតិ ឧប្បន្នំ វិហឹសាវិតក្កំ នាធិវាសេតិ បជហតិ វិនោទេតឹ ព្យន្តីករោតិ អនភាវង្កមេតិ ឧប្ប្នុប្បន្នេ បាបកេ អកុសលេ ធម្មេ នាធិវាសេតិ បជហតិ វិនោទេតិ ព្យន្តីករោតិ អនភាវង្កមេតិ អយំ វុច្ចតានន្ទ បហានសញ្ញា ម្នាល​អានន្ទ ភិក្ខុ​ក្នុង​សាសនា​នេះ​តែង​ញាំង​សេចក្ដី​ត្រេះ​រិះ​ក្នុង​កាម​ដែល​កើត​ឡើង​ហើយ មិន​ឲ្យ​អាស្រ័យ​នៅ​ក្នុង​សន្ដាន​បាន គឺ​ថា​ភិក្ខុ​ខំ​លះ​បង់ បន្ទោបង់ ធ្វើ​ឲ្យ​សាប​សូណ្យ ធ្វើ​ឲ្យ​ដល់​នូវ​ភាវ​មិន​មាន (ម្យ៉ាង​ទៀត) ញាំង​សេចក្ដី​ត្រិះ​រិះ ក្នុង​ការ​ធ្វើ​ប្រយោជន៍​នឹង​សេចក្ដី​សុខ​របស់​អ្នក​ដទៃ​ឲ្យ​វិនាស ដែល​កើត​ឡើង​ហើយ មិន​ឲ្យ​អាស្រ័យ​នៅ​ក្នុង​សន្ដាន​បាន គឺ​ថា​លះ​បង់​បន្ទោបង់ ធ្វើ​ឲ្យ​សាប​សូណ្យ ធ្វើ​ឲ្យ​ដល់​នូវ​ភាវ​មិន​មាន (ម្យ៉ាង​ទៀត) តែង​ញាំង​សេចក្ដី​ត្រិះ​រិះ ក្នុង​ការ​បៀត​បៀន​គេ ដែល​កើត​ឡើង​ហើយ មិន​អាស្រ័យ​នៅ​ក្នុង​សន្ដាន​បាន គឺ​ថា​ភិក្ខុ​ខំ​លះ​បង់ បន្ទោបង់ ធ្វើ​ឲ្យ​សាប​សូណ្យ ធ្វើ​ឲ្យ​ដល់​នូវ​ភាវ​មិន​មាន (ម្យ៉ាង​ទៀត) តែង​ញាំង​អកុសល​ទាំង​ឡាយ​ដ៏​លាមក់ ដែល​កើត​ឡើង​ហើយ​រឿយ​ៗ មិន​ឲ្យ​អាស្រ័យ​នៅ​ក្នុង​សន្ដាន​បាន គឺ​ថា​ភិក្ខុ​ខំ​លះ​បង់ បន្ទោ​បង់ ធ្វើ​ឲ្យ​សាប​សូណ្យ ធ្វើ​ឲ្យ​ដល់​នៅ​ភាវ​មិន​មាន នែ​អានន្ទ​សេចក្ដី​នេះ​ហើយ​ដែល​តថាគត​ហៅ​ថា បហានសញ្ញា
- កតមាចានន្ទ វិរាគសញ្ញា ម្នាល​អានន្ទ​វិរាគ​សញ្ញា​នោះ​តើ​ដូច​ម្ដេច ឥធានន្ទ ភិក្ខុ អរញ្ញគតោវា រុក្ខមូលគតោវា សុញ្ញាគារគតាវា ឥតិ បដិសញ្ចិក្ខតិ ឯតំសន្តិ ឯតំបណីតំ យទិទំ សព្វ​សង្ខារ​សមថោ សព្វុបធិបដិនិស្សគ្គោ តណ្ហក្ខយោ វិរាគោ និព្វានន្តិ អយំ វុច្ចតានន្ទ វិរាគសញ្ញា ម្នាល​អានន្ទ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ក្ដី​ក្រោម​ម្លប់​ឈើ​ក្ដី ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ក្ដី តែង​ពិចារណា​ថា​ដូច្នេះ "វិរាគធម៌ គឺ​សេចក្ដី​នឿយ​ណាយ​ឯ​ណា​នេះ គឺ​ព្រះ​និព្វាន​ធម៌​នោះ​ឯង ជា​សភាវ​តែង​រម្ងាប់​នូវ​សង្ខារ​ទាំង​ពួង ជា​សភាវ​លះ​ចោល​នូវ​ឧបធិ គឺ​ខន្ធ​នឹង​កិលេស​ទាំង​ពួង ជា​គ្រឿង​អស់​ទៅ​នៃ​តណ្ហា វិរាគធម៌​នេះ​ជា​ធម៌​ដ៏​ល្អិត​ជា​ធម៌​ដ៏​ឧត្ដម" នែ​អានន្ទ​សេចក្ដី​នេះ​ហើយ​ដែល​តថាគត​ហៅ​ថា វិរាគសញ្ញា
- កតមាចានន្ទ និរោធ​សញ្ញា ម្នាល​អានន្ទ និរោធ​សញ្ញា​នោះ​តើ​ដូច​ម្ដេច ឥធានន្ទ ភិក្ខុ អរញ្ញគតោវា រុក្ខ​មូល​គតោវា សុញ្ញាគារគតោវា ឥតិ បដិសញ្ចិក្ខតិ ឯតំសន្តំ ឯតំបណីតំ យទិទំ សព្វ​សង្ខារ​សមថោ សព្វុបធិបដិនិស្សគ្គោ តណ្ហក្ខយោ និរោធោ និព្វានន្តិ អយំវុច្ចតានន្ទ និរោសញ្ញា ម្នាល​អានន្ទ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ក្ដី ក្រោម​ម្លប់​ឈើ​ក្ដី ក្នុង​ផ្ទះ​ដី​ស្ងាត់​ក្ដី តែង​ពិចារណា​ថា​ដូច្នេះ (និរោធធម៌ គឺ​សេចក្ដី​រំលត់​នៃ​កង​ទុក្ខ​ឯ​ណា​នេះ គឺ​ព្រះ​និព្វាន​ធម៌​នោះ​ឯង ជា​សភាវ​តែង​រម្ងាប់​នូវ​សង្ខារ​ទាំង​ពួង ជា​សភាវ​លះ​ចោល​នូវ​ឧបធិ គឺ​ខន្ធ​នឹង​កិលេស​ទាំង​ពួង ជា​គ្រឿង​អស់​ទៅ​នៃ​តណ្ហា និរោធធម៌​នេះ​ជា​ធម៌​ដ៏​ល្អិត ជា​ធម៌​ដ៏​ឧត្ដម) នែ​អានន្ទ​សេចក្ដី​នេះ​ហើយ​ដែល​តថាគត​ហៅ​ថា និរោធ​សញ្ញា
- កតមាចានន្ទ សព្វ​លោកេ អនភិរតសញ្ញា ម្នាល​អានន្ទ សព្វ​លោកេ អនភិរត​សញ្ញា​នោះ​តើ​ដូច​ម្ដេច ឥធានន្ទ ភិក្ខុ យេ លោកេ ឧបាយុបាទានា ចេតសោ អធិដ្ឋានា ភិនិវេសានុសយា តេ បជហន្តោ វិរមតិ នឧបាទិយន្តោ អយំ វុច្ចតានន្ទ សព្វ​លោកេ អនភិរតសញ្ញា ម្នាល​អានន្ទ ភិក្ខុ​ក្នុង​សាសនា​នេះ តែង​លះ​បង់​នូវ​សេចក្ដី​ប្រកាន់​មាំ​ដោយ​ឧបាទាន​ក្នុង​លោក​ជា​ទី​ឈរ​នៅ ជា​ទី​អង្គុយ​នៅ ជា​ទីដេក​នៅ របស់​ចិត្ត​ឯ​ណា​នោះ ក៏​អាច​លះ​បង់​ចោល មិន​ប្រកាន់​ឡើយ នែអានន្ទ សេចក្ដី​នេះ​ហើយ​ដែល​តថាគត​ហៅ​ថា សព្វ​លោកេ​អនភិរត​សញ្ញា
- កតមាចានន្ទ សព្វ​សង្ខរេសុអនិច្ច​សញ្ញា ម្នាល​អានន្ទ សព្វ​សង្ខារេសុអនិច្ចសញ្ញា នោះ​តើ​ដូច​ម្ដេច ឥធានន្ទ ភិក្ខុ សព្វ​សង្ខារេហិ អដ្ដិយតិ ជិគុច្ឆតិ អយំ វុច្ចតានន្ទ សព្វ​សង្ខារេសុអនិច្ច​សញ្ញា ម្នាល​អានន្ទ ភិក្ខុ ក្នុង​សាសនា​នេះ តែង​ធុញ​ទ្រាន់ ស្អប់​ខ្ពើម នឿយ​ណាយ​ចាក​សង្ខារ​ទាំង​ពួង នែ​អានន្ទ សេចក្ដី​នេះ​ហើយ​ដែល​តថាគត​ហៅ​ថា សព្វ​សង្ខាររេសុ អនិច្ច​សញ្ញា
១០- កតមាចានន្ទ អានាបានសតិ ម្នាល​អានន្ទ អានា បាន​សតិ​នោះ​តើ​ដូច​ម្ដេច ឥធានន្ទ ភិក្ខុ អរញ្ញគតោវា រុក្ខ លគតោវា សុញ្ញាគារគតោវា និសីទតិ បល្លង្កំ អាភុជិត្វា ឧជុំ កាយំ បណិធាយ បរិមុខំ សតឹ ឧបដ្ឋបេត្វា ម្នាល​អានន្ទ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ក្ដី ក្រោម​ម្លប់​ឈើ​ក្ដី ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ក្ដី តែង​អង្គុយ​ពែន​ភ្នែន តាំង​កាយ​ឲ្យ​ត្រង់ ដំកល់​ស្មារតី ផ្ចិត​ផ្ចង់​ហើយ សោសតោវ អស្សសតិ សតោបស្សសតិ ភិក្ខុ​នោះ​មាន​ស្មារតី​ចាំ​ជាក់ ក្នុង​កាល​ដង្ហើម​ចេញ​នឹង​ដង្ហើម​ចូល ទីឃំ វា អស្សសន្តោ ទីឃំ អស្សសាមី តិបជានាតិ កាល​ដង្ហើម​ចេញ​វែង​ក្ដី ក៏​ដឹង​ច្បាស់​ថា (អាត្មា​អញ​ដក​ដង្ហើម​ចេញ​វែង ទីឃំវាបស្សសន្តោ ទីឃំបស្សសាមីតិ បជានាតិ កាល​ដង្ហើម​ចូល​វែង​ក្ដី ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​ដក​ដង្ហើម​ចូល​វែង រស្សំវាអស្សសន្តោ រស្សំអស្សសាមីតិ បជានាតិ កាល​ដង្ហើម​ចេញ​ខ្លី​ក្ដី ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​ដក​ដង្ហើម​ចេញ​ខ្លី រស្សំ​វាបស្សសន្តោ រស្សំបស្សសាមីតិ បជានាតិ កាល​ដង្ហើម​ចូល​ខ្លី​ក្ដី ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​ដក​ដង្ហើម​ចូល​ខ្លី សព្វ​កាយ​បដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​ដឹង​ច្បាស់​នូវ​កាយ គឺ​ដង្ហើម​ចេញ​ទាំង​ពួង ហើយ​ក៏​ដក​ដង្ហើម​ចេញ
សព្វ​កាយ​បដិសំវេទី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មាអញ​ដឹង​ច្បាស់​នូវ​កាយ គឺ​ដក​ដង្ហើម​ចូល​ទាំង​ពួង​ហើយ​ក៏​ដក​ដង្ហើម​ចូល
បស្សម្ភយំ កាយសង្ខារំ អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​រម្ងាប់​នូវ​កាយ​សង្ខារ គឺ​ដង្ហើម​ចេញ​ហើយ​ក៏​ដក​ដង្ហើម​ចេញ
បស្សម្ភយំ កាយសង្ខារំ បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​រម្ងាប់​នូវ​កាយ​សង្ខារ គឺ​ដង្ហើម​ចូល​ហើយ​ក៏​ដក​ដង្ហើម​ចូល
បីតិបដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា​អាត្មា​អញ​ដឹង​ច្បាស់​នូវ​បីតិ 1 ហើយ​ដក​ដង្ហើម​ចេញ បីតិបដិ សំវេទី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុសិក្សា​ថា អាត្ម​អញ​ដឹង​ច្បាស់​នូវ​បីតិ ហើយ​ដង្ហើម​ចូល
សុខ​បដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា​អាត្មា​អញ​ដឹង​ច្បាស់​នូវ​សុខ 2 ហើយ​ដក​ដង្ហើម​ចេញ សុខ​បដិសិវេទី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខ​សិក្សា​ថា អាត្មា​អញ​ដឹង​ច្បាស់​នូវ​សុខ ហើយ​ដក​ដង្ហើម​ចូល ចិត្ត​សង្ខារ​បដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​ដឹង​ច្បាស់​នូវ​ចិត្ត​សង្ខារ 3 គឺ វេទក្ខន្ធ នឹង​សញ្ញាក្ខន្ធ ហើយ​ដក​ដង្ហើម​ចេញ ចិត្ត​សង្ខារ​បដិសំវេទី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ សិក្សា​ថា អាត្មា​អញ​ដឹង​ច្បាស់​នូវ​ចិត្ត​សង្ខារ គឺ​វេទនាក្ខន្ធ នឹង​សញ្ញាក្ខន្ធ ហើយ​ដក​ដង្ហើម​ចូល បស្សម្ភយំ ចិត្ត​សង្ខារំ​អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​រម្ងាប់​នូវ​ចិត្ត​សង្ខារ ដែល​គ្រោត​គ្រាត ហើយ​ដក​ដង្ហើម​ចេញ បស្សម្ភយំ ចិត្ត​សង្ខារំ បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​រម្ងាប់​នូវ​ចិត្ត​សង្ខារ ដែល​គ្រោត​គ្រាត ហើយ​ដក​ដង្ហើម​ចូល ចិត្ត​បដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ សិក្សា​ថា អាត្មា​អញ​ដឹង​ច្បាស់​នូវ​ចិត្ត 4 ហើយ​ដក​ដង្ហើម​ចេញ​ចិត្ត​បដិសំវេទី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​ដឹង​ច្បាស់​នូវ​ចិត្ត ហើយ​ដក​ដង្ហើម​ចូល អភិប្បមោទយំ ចិត្តំ អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​ធើ្វ​ចិត្ត​ឲ្យ​រីក​រាយ 5 ហើយ​ដក​ដង្ហើមន​ចេញ អភិប្បមោទយំ ចិត្តំ បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​ធ្វើ​ចិត្ត​ឲ្យ​រីករាយ ហើយ​ដក​ដង្ហើម​ចូល សមាទហំ ចិត្តំ អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​ដំកល់​ចិត្ត​ឲ្យ​ស្មើ​ក្នុង​អារម្មណ៍ 6 ហើយ​ដក​ដង្ហើម​ចេញ សមាទហំ ចិត្តំ បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​ដំកល់​ចិត្ត​ឲ្យ​ស្មើ​ក្នុង​អារម្មណ៍ ហើយ​ដក​ដង្ហើម​ចូល វិមោចយំ ចិត្តំ អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​និង​ធ្វើ​ចិត្ត​ឲ្យ​រួច​ចាក​នីវរណ​ធម៌​ជា​ដើម7 ហើយ​ដក​ដង្ហើម​ចេញ វិមោចយំ ចិត្តំ បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​ធ្វើ​ចិត្ត​ឲ្យ​រួច​ចាក​នីវរណ​ធម៌​ជា​ដើម ហើយ​ដក​ដង្ហើម​ចូល អនិច្ចានុបស្សី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​ឃើញ​រឿយ​ៗ នូវ​បញ្ចក្ខន្ធ​ថា​មិន​ទៀង ហើយ​ដក​ដង្ហើម​ចេញ​អនិច្ចានុបស្សី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​ឃើញ​រឿយ​ៗ​នូវ​បញ្ចក្ខន្ធ​ថា​មិន​ទៀង ហើយ​ដក​ដង្ហើម​ចូល វិរាគានុបស្សី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា​អាត្មា​អញ​នឹង​ឃើញ​រឿយ​ៗ នូវ​ធម៌​ជា​គ្រឿង​ធ្វើ​ចិត្ត​ឲ្យ​ប្រាស​ចា​ដម្រេក គឺ​វិស្សនា​នឹង​មគ្គ ហើយ​ដក​ដង្ហើម​ចេញ វិរាគានុបស្សី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​ឃើញ​រឿយ​ៗ នូវ​ធម៌​ជា​គ្រឿង​ធ្វើ​ចិត្ត​ឲ្យ​ប្រាស​ចាក​ដម្រេក ហើយ​ដក​ដង្ហើម​ចូល និរោធានុបស្សី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​ឃើញ​រឿយ​ៗ នូវ​េសចក្ដី​រលត់​នៃ​កង​ទុក្ខ ហើយ​ដក​ដង្ហើម​ចេញ និរោធានុបស្សី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​ឃើញ​រឿយ នូវ​សេចក្ដី​រលត់​នៃ​កង​ទុក្ខ ហើយ​ដក​ដង្ហើម​ចូល បដិនិស្សគ្គានុបស្សី អស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​ឃើញ​រឿយ​ៗ នូវ​ធម៌​ជា​គ្រឿង​ធ្វើ​ចិត្ត​ឲ្យ​លះ​ចោល​នូវ​កិលេស​ព្រម​ទាំង​ខន្ធ​នឹង​អភិសង្ខារ បាន​ដល់​វិបស្សនា​នឹង​មគ្គ ហើយ​ដក​ដង្ហើម​ចេញ បដិនិស្សគ្គានុបស្សី បស្សសិស្សាមីតិ សិក្ខតិ ភិក្ខុ​សិក្សា​ថា អាត្មា​អញ​នឹង​ឃើញ​រឿយ​ៗ នូវ​ធម៌​ជា​គ្រឿង​ធ្វើ​ចិត្ត​ឲ្យ​លះ​ចោល​កិលេស​ព្រម​ទាំង​ខន្ធ​នឹង​អភិសង្ខារ បាន​ដល់​វិបស្សនា​នឹង​មគ្គ ហើយ​ដក​ដង្ហើម​ចូល នែ​អានន្ទ សេចក្ដី​នេះ​ហើយ​ដែល​តថា​គត​ហៅ​ថា អានាបានសតិ សចេខាត្វំ អានន្ទ គិរិមានន្ទស្ស ភិក្ខុនោ ឧបសង្កមិត្វា ឥមាទសសញ្ញា ភាសេយ្យាសិ ឋានិខោបនេតំ វិជ្ជតិ យំគិរិមានន្ទស្ស ភិក្ខុនោ ឥមាទសសញ្ញា សុត្វា សោ អាពាធោ ឋានសោ បដិប្បស្សម្ភេយ្យាតិ ម្នាល​អានន្ទ បើ​អ្នក​ចូល​ទៅ​កាន់​សំណាក់​គិរិមានន្ទ​ភិក្ខុ​ហើយ ត្រូវ​សំដែង​នូវ​សញ្ញា​ទាំង ១០ ប្រការ​នេះ លុះ​គិរិមានន្ទ​ភិក្ខុ​បាន​ស្ដាប់​សញ្ញា​ទាំង ១០ ប្រការ​នេះ​ហើយ អាពាធ​នោះ​ក៏​រម្ងាប់​សះ​ស្បើយ​ដោយ​ហេតុ​នេះ​ឯង​ជា​ប្រាកដ អថខោ អាយស្មា អានន្ទោ ភគវាតោ សន្តិកេ ឥមាទសសញ្ញា ឧគ្គហេត្វា យេនាស្មាគិរិ មានន្ទោ តេនុបសង្កមិ ឧបសង្កមិត្វា អាយស្មតោ គិរិមានន្ទស្ស ឥមាទសសញ្ញា អភាសិ លំដាប់​នោះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ក៏​រៀន​ទន្ទេញ​សញ្ញា​ទាំង ១០ ប្រការ​នេះ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​បុណ្យ ហើយ​ក៏​ចូល​ទៅ​ត្រង់​ទី​ដែល​គិរិមានន្ទ​ដ៏​មាន​អាយុ​ស្ថិត​នៅ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​សំដែង​សញ្ញា​ទាំង ១០ ប្រការ​នេះ ចំពោះ​គិរិមានន្ទ​ដ៏​មាន​អាយុ អថខោ អាយស្មតោ គិរិមានន្ទស្ស ឥមាទសសញ្ញា សុត្វា សោ អាពាធោ ឋានសោបដិប្បស្សម្ភិ វុដ្ឋហិ ចាយស្មា គិរិមានន្ទោ តម្ហាអាពាធា តថា បហីនោ ចបនាយស្មតោ គិរិមានន្ទស្ស សោ អាពាធោ អហោសីតិ គ្រា​នោះ​គិរិមានន្ទ​ដ៏​មាន​អាយុ លុះ​បាន​ស្ដាប់​សញ្ញា​ទាំង ១០ ប្រការ​នេះ​ហើយ អាពាធ​នោះ​ក៏​រម្ងាប់​សះ​ស្បើយ​ដោយ​ហេតុ​នេះ​ឯង ឯ​គិរិមានន្ទ​ដ៏​មាន​អាយុ ក៏​បាន​ចេញ​ចាក​អាពាធ​នោះ​ផង អាពាធ​របស់​គិរិមានន្ទ​ដ៏​មាន​អាយុ​នោះ ក៏​សាប​សូណ្យ​ទៅ​ហើយ ដោយ​ប្រការ​ដូច្នោះ​ផង
គិរិមានន្ទសុត្តំ និដ្ឋិតំ
គិរិមានន្ទសូត្រ ចប់

No comments:

Post a Comment