ល្បើកក្រើនជាតិ
កាព្យពាក្យ ៧ តាមលំដាប់អក្សរ
ឃុនបណ្ណានុរក្ស ប៊ូ- ប៉ូ នៅពុទ្ធសាសនបណ្ឌិត្យ
រៀបរៀង
ក - កបកើតមកជាកូនខ្មែរកាព្យពាក្យ ៧ តាមលំដាប់អក្សរ
ឃុនបណ្ណានុរក្ស ប៊ូ- ប៉ូ នៅពុទ្ធសាសនបណ្ឌិត្យ
រៀបរៀង
ខ - ខំគិតបែរប្រែគំនិត
គ - គួរសេពគប់លោកបណ្ឌិត
ឃ - ឃើញត្រូវពិតរួចសឹមថា ។
ង - ងើបមើលជាតិខ្មែរដូចគ្នា
ច - ចូរសមគ្គាជួយរដ្ឋា
ឆ - ឆបប្រកបដោយបញ្ញា
ជ - ជួយស្តីថាតឿនកូនចៅ ។
ឈ - កុំឈប់ស្ងៀមមើលបំណាំ
ញ - ញឹកខាងចាំពាក្យប្រដៅ
ដ - ដឹងឲ្យគ្រប់កុំល្ងង់ខ្លៅ
ឋ - កុំដុកដាន់ដោលគ្នាឯង
ឍ - ធើឫកខែងចង់ស្រណុក
ណ - ណាត់ញុះញង់ឲ្យអុកឡុក
ត - តោងសំកុកគិតឲ្យជ្រៅ ។
ថ - ថប់ទៅមុខក្រែងវិនាស
ទ - កុំទីសទាសចោលលំនៅ
ធ - ធៀបដូចទូក ឬ សំពៅ
ន - នៅមិននឹងមួយកន្លែង
ប - បើបានធំកុំស្អប់តូច
ផ - ផាត់កាត់ខូចចេញឲ្យស្ដែង
ព - ពិតជាប្រុសខំប្រឹងប្រែង
ភ - ភ័យខ្លាចក្រែងជាតិខ្ញុំគេ ។
No comments:
Post a Comment