បន្ទាប់ពីរំដោះប្រទេសខ្មែរចេញពីអំណាចរបស់ពួកជ្វាឈ្លានពានរួចហើយ ព្រះបាទជ័យវរ្ម័នទី២ទ្រង់បានទ្រង់បានប្រារព្វពិធីទេវរាជនៅលើ កំពូលភ្នំគូលេន ឬមហេន្ទ្របព៌ត និងបានតាំងរាជធានីនៅលើនោះ។ ប៉ុន្តែដោយសារស្ថានភាពទីតាំងមានការលំបាកច្រើនក្នុងការធ្វើដំណើរ ចេញចូលរាជធានី និងលំបាកក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជារាស្ត្រខ្មែរផងនោះ ព្រះបាទជ័យវរ្ម័នទី២ក៏ទ្រង់បានផ្លាស់រាជធានីពីតំបន់នោះមកត្រង់ ហរិហរាល័យ ឬរលួសម្តងទៀតដោយនាំយកលិង្គទេវរាជមកជាមួយផង (ព្រះបាទជ័យវរ្ម័នទី២ទ្រង់ធ្លាប់បានតាំងរាជធានីនៅរលួសម្តងរួចទៅហើយ មុននឹងទៅធ្វើពិធីទេវរាជនៅមហេន្ទ្រមព៌តក្នុងឆ្នាំ៨០២)។ ក្រោយមកនៅក្នុងរាជព្រះបាទយសោវរ្ម័នទី១(៨៩៩-៩១៧)ទ្រង់បានរើរាជធានី ជាបន្តទៀត ហើយតាំងនៅតំបន់អង្គរសព្វថ្ងៃដែលជារាជធានីទី១ ឬហៅថារាជធានីយសោធបុរៈ។ ហើយមូលហេតុដែលព្រះអង្គរើរាជធានីពីរលួសមកយសោធបុរៈនេះគឺមាន អ្នកសិក្សាបង្ហាញហេតុផលថាដោយសារនៅរលួសមានប្រាសាទច្រើនទៅហើយ ដូចនេះដើម្បីបង្ហាញពីឬទ្ធិអំណាចរបស់ទ្រង់ដែលជាអាទិទេពគឺត្រូវ ស្វែងរកទីតាំងថ្មីដើម្បីសាងសង់ប្រាសាទជាបន្តទៀត។ ហើយការរើទៅកន្លែងថ្មីនេះព្រះអង្គក៏បាននាំយកសិវលិង្គដែលមាន ការគោរពតាំងពីសម័យជ័យវរ្ម័នទី២នោះទៅជាមួយផង។ ដោយតម្កល់នៅលើកំពូលភ្នំព្រះសុមេរុ(លំនៅរបស់អាទីទេពក្នុង សាសនាព្រាហ្មណ៍) ដែលគេស្គាល់ថាជាភ្នំកណា្តល ឬភ្នំបាខែងនេះឯង។ លុះដល់ក្រោយមកទៀត ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤នៅសតវត្សទិ១០ ឆ្នាំ៩២១ទ្រង់បានធ្វើការផ្លាស់ប្តូររាជធានីបន្តទៀតទៅតំបន់កោះកែ រ្តិ៍ក្នុងខេត្តព្រះវិហារសព្វថ្ងៃ។ ព្រះអង្គផ្លាស់រាជធានីទៅនៅតំបន់ថ្មីដែលមានចម្ងាយប្រមាណ ជាង៧០គីឡូម៉ែត្រពីតំបន់អង្គរ ដោយសារព្រះអង្គចង់បង្ហាញពីមហិទ្ធិរិទ្ធរបស់ទ្រង់ឱ្យ ប្រជារាស្ត្រមានការខ្លបខ្លាច ព្រោះព្រះអង្គជាស្តេចជ្រែករាជ្យពីក្មួយរបស់ទ្រង់ គឺបុត្ររបស់ព្រះបាទយសោវរ្ម័នទី។ ហើយការរើទៅកន្លែងថ្មីនេះទ្រង់បានខិតខំកសាងនូវ សមិទ្ធិផលធំៗជាច្រើនដូចជាប្រាសាទកោះកែរ្តិ៍ ឬប្រាសាទធំដែលមានកម្ពស់៣៥ម៉ែត្រ មានខឿន៧ជាន់សម្រាប់តម្កល់សិវលិង្គឈ្មោះត្រីភូវនេស្វរជាដើម។ តែក្រោយពីការចូលទីវង្គតរបស់ទ្រង់ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នការតាំងនៅរាជធានីកោះកែរ្តិ៍ ឬឆោកគគ៌្យរ ក៏ត្រូវបានផ្លាស់ចូលមកក្នុងរាជធានីយសោធបុរៈវិញ។ បន្ទាប់ពីមានការកសាងអង្គរវត្តអច្ឆរិយវត្ថុដ៏អស្ចារ្យរបស់ខ្មែរ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២រួចមក នៅពាក់កណ្តាលសតវត្សទី១១ បុត្រច្បងរបស់ទ្រង់(សូរ្យវរ្ម័នទី២) ព្រះនាមឧទយាទិត្យវរ្ម័នទី២បានរំកិលរាជធានីបន្តិចដោយដៅយក ចំណុចកណ្តាលត្រង់ប្រាសាទបាពួន នៅខាងជើងភ្នំបាខែង។ ទីក្រុងថ្មីនេះត្រូវបានអ្នកសិក្សាហៅឈ្មោះថាជាក្រុងអង្គរទី២ មានប្រាសាទបាពួនជាចំណុចកណ្តាល។ រីឯក្រុងអង្គរទី៣វិញកកើតឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ក្រោយការរំដោះរាជធានីអង្គរពីពួកចំម្ប៉ា។ រាជធានីថ្មីនេះត្រូវបានសាងឡើងដោយមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ មានប្រវែង៣គីឡូម៉ែត្រតាមជ្រុងនីមួយៗ និងមានប្រាសាទបាយ័ននៅចំកណ្តាល។
រាជធានីយសោធបុរៈនេះជារាជធានីអង្គរដែលមានការតាំងនៅរយៈពេលវែងក្នុងប្រវត្តិសាស្ត្រខ្មែរ គឺរហូតដល់ទៅជាង៦សតវត្សឯណោះ ពីចុងសតវត្សទី៩ ប្រហែលឆ្នាំ៨៩៣ ក្នុងរាជព្រះបាទយសោធវរ្ម័ន រហូតដល់សតវត្សទី១៥ឆ្នាំ១៤៣១ ក្នុងរាជព្រះបាទព្រះបរមពញាយ៉ាត។ ហើយមូលហេតុដែលនាំឱ្យព្រះមហាក្សត្រខ្មែរបោះបង់ចោលទីក្រុងដ៏អស្ចារ្យនេះទៅកាន់កន្លែងថ្មីនោះ គឺដោយសារតែនៅសតវត្សទី១៥នោះពួកចោរសៀមអប្បលក្ខណ៍បានកើតឡើង ហើយបាន បន្តចូលលុកលុយប្រទេសខ្មែរជាបន្តបន្ទាប់។
រាជធានីយសោធបុរៈនេះជារាជធានីអង្គរដែលមានការតាំងនៅរយៈពេលវែងក្នុងប្រវត្តិសាស្ត្រខ្មែរ គឺរហូតដល់ទៅជាង៦សតវត្សឯណោះ ពីចុងសតវត្សទី៩ ប្រហែលឆ្នាំ៨៩៣ ក្នុងរាជព្រះបាទយសោធវរ្ម័ន រហូតដល់សតវត្សទី១៥ឆ្នាំ១៤៣១ ក្នុងរាជព្រះបាទព្រះបរមពញាយ៉ាត។ ហើយមូលហេតុដែលនាំឱ្យព្រះមហាក្សត្រខ្មែរបោះបង់ចោលទីក្រុងដ៏អស្ចារ្យនេះទៅកាន់កន្លែងថ្មីនោះ គឺដោយសារតែនៅសតវត្សទី១៥នោះពួកចោរសៀមអប្បលក្ខណ៍បានកើតឡើង ហើយបាន បន្តចូលលុកលុយប្រទេសខ្មែរជាបន្តបន្ទាប់។
សរសេរដោយ អ្នកស្រាវជ្រាវ ឯកសារអេឡិចត្រូនិច ប៉ាន មូលដ្ឋានីយកម្មអក្ខរក្រម
No comments:
Post a Comment