ជាច្រើនលើកដែលអ្នកបានឃើញកូនក្រោក ពីព្រលឹម ម៉ោង៤:០០ដើម្បីរៀន និងត្រៀមទៅសាលា ប៉ុន្ដែចុងខែនៅតែមានលទ្ធផលមិនល្អហើយត្រូវគ្រូនិយាយថា កូនអ្នកចាំមេរៀន!ព្រោះតែ ពេលគ្រូហៅសូត្រមេរៀន រឺប្រឡងគឺអ្វីៗដែលបានរៀនត្រូវភ្លេចអស់។ បើដូច្នេះអ្នកគួរតែជួយកូនរបស់អ្នកដោយវិធីខាងក្រោម ដើម្បីអោយពួកគេចងចាំបានល្អ។
វិធីកំណត់ទិសដៅ
នៅក្នុងខួរក្បាលក្មេង តែងតែមាន ខ័ណ្ឌនៃការចងចាំពីរដោយឡែកពីគ្នាខ័ណ្ឌទីមួយគឺ “ខ័ណ្ឌខ្ចី” ជាកន្លែងដែលការចងចាំត្រូវប្រមូលផ្ដុំ នៅទីនេះមួយរយះពេលខ្លី រួចភ្លេចទៅវិញ(រយះពេល៥នាទី)។ ខ័ណ្ឌទីពីរគឺ“ខ័ណ្ឌវែង”ជាខ័ណ្ឌដែលអាចទទួលយកព័ត៌មានទាំងឡាយ និងម្តុំនៅទីនេះ និងរក្សាទុកបានរយះពេលវែងអាចរហូតដល់អស់មួយជីវិតផង។
ព័ត៌មានមួយត្រូវរក្សាក្នុងរយះពេលវែងបើសិន ក្មេងគិតថានឹងចាំបាច់ក្នុងការប្រើប្រាស់នូវ ចំណេះដឹង ពេលនេះសំរាប់អនាគត។ ឧទាហរណ៍ៈពេលរៀនពីរូបមន្ដគុណរឺចែកអ្នកគួររំពោះកូនៈ “បើកូនរៀនចេះវិធីគុណ ចែក បូកនិងសង ហើយនោះកូននឹងអាចគិតលុយបានត្រឹមត្រូវពេល កូនទៅទិញរបស់របរនៅផ្សារ”រឺ បើពេលរៀនភាសាអង់គ្លេសវិញគួរនិយាយថាៈ“ ពេលកូនរៀនចេះភាសាអង់ គ្លេសពុកម៉ែនាំកូនទៅលេងបរទេសហើយ កូនត្រូវ និយាយភាសាអង់គ្លេសដើម្បីសួរផ្លូវណា។ ចំពោះមេរៀនដូចជាប្រវត្ដិសាស្ដ្រ ផែនដីវិទ្យា.....ជាដើម ដែលមិនមានឥទ្ធិពលបន្ទាប់ផ្ទាល់នោះ អ្នកគួរស្មាននិងធ្វើការដាក់ចេញនូវសំនួរដែលគិតថា នឹង ត្រូវសួរដោយគ្រូពេលថ្ងៃស្អែក។ ពេលក្មេងដឹងថាអ្វីដែលឆ្លើយនៅថ្ងៃស្អែកនោះរាល់ព័ត៌មាន ចាំបាច់នឹងត្រូវរក្សាក្នុងការចងចាំដោយ Logic និងបាន យូរជាង។
វិធីប្រៀបធៀប
ខួរក្បាលដំណើរការគឺទទួលព័ត៌មាន បន្ទាប់មកបំព្រួញ និង ផ្សាភ្ជាប់បណ្ដាព័ត៌មានទាំងនោះមកម្ដុំ។ ដើម្បីរក្សាព័ត៌មានអោយបានល្អនិងមាន ប្រសិទ្ធភាពជាងក្នុងរយះពេលវែងនោះកត្ដាសំខាន់ គឺខួរក្បាល ក្មេងត្រូវចេះតភ្ជាប់ព័ត៌មានតាមលំដាប់លំដោយ Logic និងចេះប្រៀបធៀបរវាងព័ត៌មានថ្មីនិងចាស់។ព័ត៌មានទើបនិងទទួលបាន ត្រូវដាក់ចូលតាមទំនាក់ទំនង និង ព័ត៌មានចាស់។ ព័ត៌មានថ្មីដែលបន្ថែមបដិសេធ រឺបញ្ជាក់អោយព័ត៌មានចាស់។ ដើម្បីអោយក្មេងចងចាំបានល្អអ្នកគួរតែឧស្សាហ៍ធ្វើការប្រៀបធៀបរវាង ព័ត៌មានរឺរបស់ចាស់និងថ្មីដែលក្មេងទើបទទួលបាន។
វិធីរំលឹកឡើងវិញ
ការពិសោធអោយដឹងថាៈមនុស្សធម្មតា នឹងភ្លេច៥០% ព័ត៌មានដែលទទួលបានក្នុងរយះពេល៣០ នាទីបន្ទាប់។ ៥០% នៃព័ត៌មាននឹងត្រូវភ្លេចបន្ដិចម្ដងពីមួយថ្ងៃ។តែព័ត៌មាន ទាំងនេះនឹងអាចរក្សាបានយូរបើវាត្រូវគេរំលឹកជា ញឹកញាប់។ ពេលកូនត្រូវរៀនវិធីគុណចែក.....អ្នកត្រូវរំលឹកឡើងវិញក្រោយពីកូនរៀនចាំ ១០នាទី។ បន្ទាប់មកត្រូវរំលឹកមុនពេលចូលគេង នឹងពេលព្រលឹមមុនកូន ទៅសាលារៀន ។អ្នកត្រូវនិយាយថា អ្នកនឹងពិនិត្យសួរឡើងវិញនៅថ្ងៃស្អែក រឺបីថ្ងៃបន្ទាប់ រឺមុនការប្រលងប្រចាំសប្ដាហ៍នៅសាលា.....។ អ្នកក៏គួរសួរកូននូវសំនួរ ក្នុងមេរៀនថ្មីដែល ជាប់ទាក់ទងនិងចំណេះដឹងមេរៀនចាស់ផងដែរ.....។
ម្តាយក៏ជាគ្រូ
ធ្វើអោយកូនខំសិក្សាពុំមែនជារឿងពិបាកទេជួន កាលអ្នកគ្រាន់តែអង្គុយក្បែរកូន ពេលគេរៀននៅ ផ្ទះគឺគ្រប់គ្រាន់ហើយដែលកូនអាចយល់ពីភារកិច្ចសិក្សារបស់ខ្លួន។
១-លើកទឹកចិត្ដក្មេងៈ អ្នកគួរនិយាយនូវពាក្យសរសើរល្អៗដែលត្រឹមត្រូវចំពោះកូន។ក្រោយពី ការរៀនប្រកបដោយភាពស្ងៀមស្ងាត់និងតឹងតែងចូរជូនរង្វាន់កូនសំរាប់ នូវរង្វាន់ណាដែលមានអត្ដន័យជាសំណូក។
២-មានមុខគ្រប់ពេលដើម្បីឆ្លើយសំនួរកូនៈ អ្នកគួរធ្វើការរឺអានសៀវភៅក្បែរកូនកំពុងរៀន។លើកទឹកចិត្ដកូនអោយខំរៀន និងព្យាយាមដោះ ស្រាយបញ្ហាដោយខ្លួនឯងមុននឹងសុំជួយពីអ្នក។ អ្វីដែលនៅក្រៅសមត្ថភាពកូនអ្នកគួរពន្យល់អោយច្បាស់និងលើក ឧទាហរណ៍សមស្របសំរាប់កូនធ្វើ ដោយខ្លួនឯង ដែលអាចធ្វើឱ្យ ឯករាជ្យជាង។
៣-បង្កើតកាលវិភាគសិក្សាសំរាប់កូនៈ កូននឹងគូសចំណាំនូវអ្វី ដែលត្រូវរៀនថ្ងៃស្អែក។ ភារកិច្ចត្រូវធ្វើគួរតែបង្កើតជាជំហ៊ានៗ អោយក្មេង៤-ធ្វើសៀវភៅកំណត់ហេតុៈ វាអាចជួយអោយកូនធ្វើទៅតាមភារកិច្ចដែលត្រូវប្រគល់តាមរយះសៀវភៅនេះ វាក៏អាចកត់នូវលេខទូរស័ព្ទរបស់មិត្ដរួមថ្នាក់ រឺគ្រូប្រចាំថ្នាក់ដើម្បីទាក់ទងពេលត្រូវការ...។
៥-ទាក់ទង និងគ្រូបង្រៀនៈ គួរជួបគ្រូបង្រៀនកូនអោយបានញឹកញាប់ដើម្បីពិភាក្សាពីការសិក្សារបស់កូន និងគំរោងផ្សេងៗទៀតដើម្បីកូន.....។
No comments:
Post a Comment