១. មនុស្សមិនមែនជាកេរដំណែលនៃព្រហ្មលិខិតនោះទេ
តែមនុស្សគ្រាន់តែជាកេរដំណែលនៃគំនិតរបស់ខ្លួនតែប៉ុណ្ណោះ ។
២. ខ្លួនអ្នកគឺជាអ្វីដែលអ្នកបានគិត
ហើយសូមចាំថាអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត ។
៣. បុគ្គលដែលល្អជាបុគ្គលដែលចូលចិត្តពិចារណាឲ្យបានគ្រប់យ៉ាង
មិនមែនបុគ្គលដែលចូលចិត្តតែនិយាយគ្រប់យ៉ាងនោះទេ ។
៤. គ្មានអ្វីអាក្រក់ គ្មានអ្វីល្អឡើយ ។
គឺគំនិតរបស់យើងដែលបង្កើតសុភមង្គល ឬអពមង្គល ។
អ្នកដែលតាំងចិត្តឲ្យសប្បាយរីករាយប៉ុណ្ណា គេនឹងជួបនូវសុភមង្គលប៉ុននោះ ។
៥. កុំខ្វល់នូវអ្វីដែលអ្នកដទៃកំពុងគិត កុំពុងនិយាយអំពីអ្នក
តែត្រូវយកចិត្តទុកដាក់តែអ្វីដែលអ្នកកំពុងធ្វើបានហើយ ។
៦. ធម្មជាតិបានបង្កើតអ្វីៗគ្រប់បែបយ៉ាងសម្រាប់មនុស្ស
តែធម្មជាតិមិនបានបង្កើតអ្វីៗគ្រប់យ៉ាងដើម្បីបំពេញនូវមហិច្ឆតារបស់មនុស្សបានទេ
។
៧. មនុស្សគ្រប់រូបមិនត្រូវរិះគន់អ្នកដទៃ
មុននឹងរិះគន់ខ្លួនឯងឡើយ ។
៨. ការរិះគន់និងជជែកវែកញែក
ដែលមិនបានឆ្លងកាត់នូវការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ
បានផលត្រឹមតែការតវ៉ា និងចងគំនុំតែប៉ុណ្ណោះ ។
៩. មនុស្សគ្រប់រូបគួររៀនដាក់ទោសខ្លួនឯងឲ្យខ្លាំងនៅពេលដែលខ្លួនបានប្រព្រឹត្តអំពើខុសឆ្គងនៅពេលស្រវឹងស្រា
ជាជាងមិនទាន់បានស្រវឹងស្រា ។
១០. បើសិនជាអ្នកយកចិត្តទុកដាក់ធ្វើតាមបុគ្គលណាម្នាក់
អ្នកនឹងអាចអភិវឌ្ឍន៍ខ្លួនឯងក្លាយជាបុគ្គលនោះទី២ តែបើអ្នកខំប្រឹងប្រែងដោយខ្លួនឯងតទៅទៀតអ្នកនឹងក្លាយជាខ្លួនឯងទី១
។
១១.
យើងចាប់អារម្មណ៍អ្នកដទៃនៅពេលដែលគេចាប់អារម្មណ៍យើងដែរ ។
១២. អ្នកដទៃបានចំណេញ មិនមែនជារឿងសំខាន់នោះទេ
បញ្ហាសំខាន់ ថាតើយើងបានចំណេញឬមិនចំណេញ ហើយចំណេញតិច ឬច្រើន ។
១៣. រូបសម្ផស្សតែងស្ថិតនៅក្នុងភ្នែករបស់អ្នកមើល
បើទោះបីជាអ្នកមើល និងអ្នកដែលត្រូវបានគេមើលជាមនុស្សតែម្នាក់ក៏ដោយ ។
១៤. ជីវិតធ្វើឲ្យយើងពេញចិត្ត
ដូចដែលយើងពេញចិត្តនឹងជីវិតដែរ ។
១៥. រាល់មនុស្សដែលខ្ញុំបានជួប
មានកម្រឹតលើសខ្ញុំត្រង់ចំនុចខ្លះ ។ ហេតុដូចនេះហើយបានជាខ្ញុំរៀនសូត្រពីគេ
នៅពេលដែលខ្ញុំបានជួបជាមួយគេ។
១៦. ស្ថេរភាពនៃទ្រព្យសម្បត្តិ បង្ហាញអំពីវិសាលភាពនៃគំនិត ។
១៧. ទីណាមានសេចក្ដីស្រលាញ់ ទីណាមានសេចក្ដីស្អប់
ទីនោះនឹងមានសេចក្ដីទុក្ខ ។ កាន់តែស្រលាញ់ កាន់តែស្អប់ នឹងនាំឲ្យកាន់តែមានទុក្ខ ។
១៨. ដំណើរជីវិតពិតជាមិនទៀត
តែជីវិតពិតជាទៀងនូវសេចក្ដីស្លាប់ ។
១៩. ពេលវេលាកំពុងតែធ្វើដំណើរទៅមុខ
តែអាយុជីវិតរបស់អ្នកកំពុងតែធ្វើដំណើរថយក្រោយ ។
២០. អាយុរបស់អ្នកកាន់តែកើនឡើងប៉ុណ្ណា
លទ្ធភាពនៃការរស់នៅរបស់អ្នកក៏កាន់តែថយចុះប៉ុននោះផងដែរ ។
២១. គំនិតរបស់មនុស្សគ្មានដែនកំណត់នោះទេ
តែមនុស្សទេដែលដាក់លក្ខខ័ណ្ឌលើគំនិតរបស់ខ្លួន។
២២. ការទិតៀនដូចជាព្រាបនាំសារ រមែងវិលត្រឡប់មកចំនុចដើមវិញជានិច្ច
។
២៣.
នៅក្នុងបេះដូងរបស់មនុស្សគ្រប់គ្នាមានបេះដូងមួយដ៏ស្អាតស្អំ
និងពុំដែលចង់ធ្វើបាបនរណាម្នាក់ឡើយ តែដោយសារតែខួរក្បាលរបស់គេដែលផ្ទុកដោយអវិជ្ជា
និង តណ្ហា បានជម្រុញឲ្យពួកគេប្រព្រឹត្តអំពើខុសឆ្គងទាំងឡាយ ។