សីលធម៌ដែលគួរយកចិត្តទុកដាក់
ក. សីលធម៌សម្រាប់ផ្ទាល់ខ្លួន
-
មនុស្សគ្រប់រូប គួរស្គាល់ល្អ និង អាក្រក់
ដឹងខុស និងត្រូវ ហើយបែងចែកប្រភេទរបស់វាឲ្យបានជាក់លាក់ ។
-
មនុស្សគ្រប់រូប គួរស្គាល់និងបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អ
ជាកូន ជាពុក ជាម្ដាយ ជាពលរដ្ឋ ជាកសិករ ជាមន្រ្តីរាជការ ។ល។
-
មនុស្សគ្រប់រូប គួរតាំងចិត្តធ្វើជាម្ចាស់លើខ្លួនឯង
។
-
មនុស្សគ្រប់រូប គួរហ៊ានទទួលស្គាល់នូវទង្វើរបស់ខ្លួន
ទោះបីលទ្ធផលវិជ្ជមាន ឬ អវិជ្ជមានក្ដី ។
-
មនុស្សគ្រប់រូប គួរហ៊ានលះបង់អ្វីៗដែលអាច
ដើម្បីអំពើល្អរបស់ខ្លួន ។
-
មនុស្សគ្រប់រូប គួរហ៊ានលះបង់អ្វីៗដែលអាច
ដើម្បីទប់ស្កាត់អំពើអាក្រក់របស់អ្នកដទៃ ។
-
មនុស្សគ្រប់រូប គួរសោមនស្សនូវអ្វីដែលខ្លួនមាន
ទោះជាតិចក្ដី ច្រើនក្ដី ។
-
មនុស្សគ្រប់រូប គួរមានការជម្រុញទឹកចិត្តរបស់ខ្លួន
ដើម្បីជ័យជំនះ បរាជ័យ ជាមាតានៃជ័យជំនះ។
-
មនុស្សគ្រប់រូប មិនគួរបាក់ស្មារតីរាថយនូវភាពបរាជ័យរបស់ខ្លួនក្នុងជំហាននីមួយៗដែលបានឆ្លងផុតនោះទេ។
-
យុវជន គួរខិតខំរៀនសូត្រនិងអនុវត្តន៍តែអំពើល្អ
ជៀសវាងការភ្លើតភ្លើន បណ្ដោយឱ្យសម្ភារៈអូសទាញបាន ។
-
មនុស្សគ្រប់រូប គួររួមចំណែកក្នុងការថែរក្សាការពារវប្បធម៌
អរិយធម៌ល្អៗរបស់ជាតិ
ខ. សីលធម៌សម្រាប់គ្រួសារ
-
គួរស្គាល់ពីកាតព្វកិច្ចជា ឪពុក ម្ដាយ
ដោយមិនគិតពីគុណស្រ័យអ្វីទាំងអស់ ។
-
គួរមានមេត្តា ករុណា មុទិតា និង ឧបេក្ខា
ចំពោះបុត្រធីតាខ្លួន
-
គួរចូលរួមក្នុងការអប់រំបុត្រធីតា ឲ្យគេក្លាយជាមនុស្សមានប្រយោជន៍ក្នុងសង្គម
។
-
គួររៀបចំគ្រួសារឲ្យមានសុភមង្គលជានិច្ច
។
-
គួរបង្កើតនូវអ្វីដែលជាស្នាដៃល្អៗសម្រាប់ជាបទពិសោធន៍
ឬជាគម្រូដល់កូនចៅ ជំនាន់ក្រោយៗ ។
គ. សីលធម៌សម្រាប់សង្គម
-
គួរស្រលាញ់រាប់អានមនុស្សទូទៅ ។
-
មិនឈ្លានពានជិវិតអ្នកដទៃ
-
គួរតែគោរពសិទ្ធិគ្នាទៅវិញទៅមក ។
-
មានសាមគ្គីល្អ រវាងគ្នា និង គ្នា ។
-
មិនធ្វើឲ្យអ្នកដទៃរងទុក្ខដោយសារខ្លួន។
-
ស្រលាញ់យុត្តិធម៌ និង សន្តិភាពសង្គម
។
-
គួររស់នៅក្នុងភាពប្រុងប្រយ័ត្នគ្រប់វិនាទី
។ ដូចជាពាក្យស្លោកមួយបានពោថា “នៅម្នាក់ឯងត្រូវប្រយ័ត្នគំនិត នៅក្នុងគ្រួសារត្រូវប្រយ័ត្នទឹកមុខ
នៅក្នុងសង្គមត្រូវប្រយ័ត្នសម្ដី ។
-
សាលារៀនគួរតែបញ្ចូលនូវការសិក្សាសីលធម៌ទៅក្នុងកម្មវិធីសិក្សាឱ្យបានច្រើន
-
លោកគ្រូ អ្នកគ្រូគួរដើរតួជាគម្រូល្អដល់យុវវ័យ
ឬសិស្ស ឬនិស្សិត
-
រាល់ច្បាប់ដែលបង្កើតឡើងត្រូវតែមានភាពយុត្តិធម៌ចំពោះបុគ្គលគ្រប់រូប
និងប្រកបដោយក្រមសីលធម៌
-
រិតបន្តឹងច្បាប់និងត្រូវលុបបំបាត់អំពើពុករលួយ
ស៊ីសំណូកនៅក្នុងសង្គម
-
គួរដានឱ្យបានល្អិតល្អន់ នូវរាល់ការផ្សព្វផ្សាយផ្សេងៗ
ដូចជាទស្សនាវដ្ដី កាស្សែត វីដេអូ វិទ្យុ និងទូរទស្សន៍ជាដើម។
-
ត្រូវបង្កើតកម្មវិធីអប់រំឱ្យបានច្រើនតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ
-
លើកទឹកចិត្តដល់អ្នកដែលបានប្រព្រឹត្តអំពើល្អ។
-
គួរតាមដានត្រួតពិនិត្យ និងកែច្នៃអ្វីដែលជាវប្បធម៌បរទេសឲ្យសមស្របទៅតាមវប្បធម៌ជាតិ។
ឃ. សីលធម៌សម្រាប់មុខរបរ
-
គួរប្រមាណកម្លាំទៅនឹងការងារដែរត្រូវធ្វើ
។
-
គួរប្រមាណសមត្ថភាពទៅនឹងការងារដែលត្រូវបំពេញ
។
-
គ្មានការរំលោភបំពានទៅលើអ្នកដទៃ (កម្លាំង
សម្ភារៈនិង ស្មារតី) ។
-
គួរមានមនសិការចំពោះក្រមសីលធម៌វិជ្ជាជីវៈ
។
ង. សីលធម៌សម្រាប់ពិភពលោក
វប្បធម៌សន្តិភាពពិភពលោក មានន័យថាមនុស្សទូទាំងពិភពលោក
ត្រូវតែរស់នៅក្នុងភាពស្មើៗគ្នា មានតម្លៃដូចៗគ្នា ជាភាតរភាព ។ លោក Neal
Arm Strong ជាអាកាសយានិកម្នាក់មានប្រសាសន៍ថា
អនាគត មនុស្សតែមួយ ពិភពលោកតែមួយ។ ដូច្នេះវិជ្ជា និង សីលធម៌គឺសម្បត្តិដ៏មានតម្លៃ សម្រាប់មនុស្សគ្រប់គ្នាត្រូវតែមានជាចាំបាច់
មិនអាចខ្វះណាមួយឡើយ ។ វិជ្ជានឹងសីលធម៌ប្រៀបបានទៅនឹងស្លាបបក្សីទាំងទ្វេរ ។ មនុស្សមានវិជ្ចាហើយត្រូវតែប្រកាន់យកនូវសីលធម៌បន្ថែមទៀត
ដើម្បីបញ្ជាក់ពិគុណភាពនៃវិជ្ជា និងលើកកម្ពស់នូវតម្លៃនៃជីវិតឲ្យកាន់តែមានរស្មីត្រចះត្រចង់
។ មិនតែប៉ុណ្ណោះ វិជ្ជា និង សីលធម៌ បានបញ្ចាំងអោយសង្គមជាតិទាំងមួលមានការអភិវឌ្ឍន៍ប្រកបដោយសុខសន្តិភាព
(៤៨)
។
(៤៨)
ង៉ែត សារឿន, រៀបរៀង, ទស្សនវិជ្ជាសីលធម៌៖
សីលធម៌ អប់រំ (ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា,២០១១), ៦-៨។
ដើម្បីជួយឧបត្ថមកម្មវិធីសូមចុចត្រង់នេះ
សុំទោសផងបាតហេតុអ្វីមិនមានខេត្តបាត់ដំបងអញ្ចឹង?
ReplyDeleteបន្ទាប់ពីជួរាងទីពីរខេត្តបន្ទាយមានជ័យមកគឺខេត្តបាត់ដំបងតែមានតែចំណងជើងទេ។
តើអាចជួយបង្គ្រប់បានដែរឬទេបាត?