Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, January 19, 2013

តួនាទីមាតាបិតា៥យ៉ាង


តួនាទីមាតាបិតា៥យ៉ាង
          មាតាបិតាជាមនុស្សសំខាន់នៅក្នុងគ្រួសារ ជាអ្នកដើរតួយ៉ាងសកម្មក្នុងការ​ទទួល​ខុស​​​ត្រូវអប់រំនិងថែទាំកូន ដោយបំពេញនូវកាតព្វកិច្ច ៥ប្រការសម្រាប់សង្រ្គោះបុត្រ​ធីតា​គឺ​៖
          ទី១៖ មាតាបិតាគប្បីហាមកូនឲ្យវៀរអំពើបាប ក្នុងពេលដែលកូនធ្វើអំពើអាក្រក់ ត្រូវ​​​ហាមឃាត់កូនយ៉ាងម៉ឺងម៉ាត់ មិនបណ្ដែតបណ្ដោយឲ្យកូនធ្វើតាមអំពើចិត្ត ឧស្សាហ៍ព្យា​យាម​ពន្យល់ណែនាំឲ្យជឿផលនៃទោសទុច្ចរិតក្នុងប​ច្ចុប្បន្ន និងបរលោកឲ្យឃើញជាក់​ស្ដែង ឲ្យ​កូន​រាងចាលរួញរអា ខ្លាចអំពោះអាក្រក់លែងហ៊ានប្រព្រឹត្តទៅទៀត ចេះបីបាច់​ចិញ្ចឹមកូន ឲ្យ​បានល្អ មិនថ្នាក់ថ្នមកូនហួសពេក ឲ្យទាល់តែកូនបានចិត្តមិនកោតក្រែងត្រ​កូលរៀបច្បង ។
          ទី២៖ ញ៉ាំងកូនឲ្យតម្កល់នៅក្នុងកុសលធម៌​ ឲ្យចេះរៀនកាន់រៀនប្រព្រឹត្តអំពើ​សុចរិត​​​តាម​​គន្លងធម៌ ពន្យល់អំពីផលនៃការប្រព្រឹត្តល្អឲ្យច្បាស់លាស់ ឲ្យដកចិត្តផ្លាស់ចំណង​ក្នុង​ផ្លូវ​​អា​​ក្រក់ ​ខ្លាចទោសបច្ចុប្បន្ននិងបរលោក ។
          ទី៣៖ គប្បីអប់រំកូនឲ្យពេញចិត្តក្នុងការសិក្សារៀនសូត្រ មុនដំបូងត្រូវបង្រៀនកូនឲ្យ​ចេះ​​​និយាយ​សម្ដីត្រឹមត្រូវ​ច្បាស់​លាស់​សមរម្យ ឲ្យស្គាល់ឋានៈស្គាល់វិន័យ វៀរចាក​ពាក្យ​អាក្រក់​​ពាក្យជេរប្រទេច អា មឹងជាដើម តាំងពីកូននៅតូច មិនបណ្ដោយ​ឲ្យកូន​រត់លេង​ផ្ដេសផ្ដាស់​​លុះកូនមានវ័យធំល្មម ត្រូវចំណាយលុយកាក់កាត់គ្រឿងសំលៀកបំពាក់ និង​គ្រឿង​សិក្សាមានក្ដាឆ្នួនសៀវភៅខ្មៅដៃជាដើម បញ្ជូនឲ្យទៅរៀនអក្សរសាស្រ្តផ្សេងៗ ក្នុង​សា​លា​​តាមគួរដល់កាលៈទេសៈ និងសម័យនិយម មិន​បណ្ដោយទុកឲ្យ​កូននៅ​ល្ងង់ទាំង​ប្រុស​​​ទាំង​ស្រី ។
          ទី៤៖ រៀបចំគូស្រករទៅតាមប្រពៃណី ។ លុះកូនមានវ័យធំល្មមផុតពីការសិក្សា​ហើយ មាតាបិតាគប្បីរៀបចំឲ្យមានផ្ទះ​សម្បែង​គូរស្វាមីភរិយា តាមសេចក្ដីស្ម័គ្រចិត្ត​នៃ​សាមី​​រូប​ទាំង​ពីរខាងផង តាមគួរដល់ពូជ​ពង្សវង្ស​ត្រកូលនិងទ្រព្យធនជាដើមផង ។
          ទី៥៖ ចែកទ្រព្យសម្បត្តិឲ្យជាដើមទុន ។ លុះរៀបចំកូនហើយ មាតាបិតា​គប្បី​ចែក​ចាយ​​ទ្រព្យសម្បត្តិតាមកម្លាំងធនធាន ទោះ​​ទ្រព្យមានវិញ្ញាណក្ដី ឥតវិញ្ញាណក្ដី ក្នុង​និច្ច​សម័យ​១ ក្នុង​កាលសម័យ១ ដើម្បី​ជួយ​បណ្ដុះ​បណ្ដា​ល​ឲ្យបានកើតកាលវាលគុម្ពក្នុង​គ្រួ​សារ​​របស់​កូន​ឲ្យ​ហើយជាស្រេច ឲ្យត្រឹម​ត្រូវ​តាម​លក្ខ​ណៈ​ច្បាប់របស់រដ្ឋ កុំឲ្យ​កូនមាន​វិវាទ​ឈ្លោះ​ទាស់​ទែង​ដណ្ដើមគ្នាទៅថ្ងៃក្រោយ ។ ហេតុ​នេះ​​សូមមាតាបិតានៃបុត្រ​ធីតា​ទាំង​ឡាយគប្បី​សង្រ្គោះ​ចំពោះបុត្រដោយលក្ខណៈ ៥យ៉ាង​នេះ​​ចុះ(១៤)


(១៤) យិន វង់, ប្រជុំបុញ្ញប្រវត្តិ. បោះពុម្ពលើកទី២, (ភ្នំពេញ៖ បណ្ណាគារភ្នំពេញ ៥៩ ប៉ាស្ទ័រ, ១៩៧៣), ៧៣-៧៤
ចូលរួមឧបត្ថមកម្មវិធីនេះដោយចុច

No comments:

Post a Comment