Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Saturday, January 19, 2013

តួនាទីទាសកម្មករឬអ្នកបម្រើការ៥យ៉ាង


តួនាទីទាសកម្មករឬអ្នកបម្រើការ៥យ៉ាង
          ទាសកម្មករត្រូវប្រតិបត្តិនាទីរបស់ខ្លួនមាន ៥យ៉ាងគឺៈ
          ទី១៖ ក្រោកឡើងធ្វើការមុនចៅហ្វាយនាយ កិច្ចការដែលចៅហ្វាយនាយ​ដែល​ចាត់​ចែងឲ្យ​ធ្វើនោះ ត្រូវស្ទុះស្ទារប្រញាប់ប្រញាល់ធ្វើឲ្យបានមុនៗចៅហ្វាយនាយ ។
          ទី២៖ លែងធ្វើការងារក្រោយចៅហ្វាយនាយ កិច្ចការរបស់ចៅហ្វាយនាយ ត្រូវធ្វើ​ឲ្យ​ដល់​​ទី​បំផុតដល់ពេលវេលា មិនត្រូវឈប់ក្នុងពេលវេលា ចាំចៅហ្វាយនាយឈប់​ចាំឈប់​តាម​​ជា​ដំណឹង ។
          ទី៣៖ កាន់យកតែរបស់ណាដែលចៅហ្វាយនាយឲ្យប៉ុណ្ណោះ, ត្រូវមានសច្ចៈទៀង​ត្រង់​និង​ចៅ​​ហ្វាយនាយរបស់ខ្លួន​ មិនត្រូវមានចិត្តគំនិតប្រព្រឹត្តលួច​លាក់របស់ចៅហ្វាយ
​នាយ​​ឡើយ​។
          ទី៤៖ ធ្វើការងារដោយយកចិត្តទុកដាក់ ពោលគឺធ្វើការងារឲ្យបានល្អ ។ ការងារណា​ដែល​ចៅហ្វាយនាយបញ្ជាឲ្យធ្វើ ត្រូវ​​មានឆន្ទៈខំប្រឹងប្រែងធ្វើមិន​ធុញទ្រាន់មិនខ្ជីខ្ជារ​ធ្វើឲ្យ​តែ​រួច​ពីដៃ ចេះសំអាតដូចជារបស់​ខ្លួន​​​ធ្វើទាល់​តែបានសម្រេចជាបំផុត ។
          ទី៥៖ នាំកិត្តិគុណចៅហ្វាយនាយទៅពោលសរសើរក្នុងទីដទៃ, កិត្តិគុណ គឺគុណ​សម្បត្តិ ចរិយាសម្បត្តិ សុភាពស្លូតបូតទៀងត្រង់ ឬ គុណសម្បត្តិដែលល្បីខ្ទរខ្ទាយ, ទាស​កម្មករ​គប្បី​នាំគុណវិសេសនេះទៅពោលប្រាប់ជនដទៃ សរសើរថាចៅហ្វាយ​របស់ខ្លួនមាន​អធ្យាស្រ័យ​​ល្អយ៉ាងនេះមួយយ៉ាងនោះមួយ ពោលពាក្យ​សម្ដីផ្អែម​ល្ហែម​ទៅកាន់ជន​តូច​តាច​មិនរើស​មុខ មិនដែលប្រមាថមើលងាយជាដើមដល់ជនដទៃ ដើម្បីលើកកិត្តិគុណ​របស់​​ចៅ​ហ្វាយ​នាយ ។
បណ្ដាលកិច្ចទាំងឡាយសម្រាប់សង្គមគ្រួសារ គឺមាតាបិតាសង្រ្គោះដល់​បុត្រធីតាៗ​តប​​ស្នងសងគុណមាតាបិតា, ស្វាមីសង្រ្គោះដល់ភរិយាៗចេះប្រតិបត្តិស្វាមី, គ្រូស​ង្រ្គោះ​ដល់​សិស្សៗចេះគោរពប្រតិបត្តិចំពោះគ្រូ, ចៅហ្វាយនាយសង្រ្គោះ​ដល់ទាស​កម្ម​ករ ទាសកម្មករ​ប្រតិ​បត្តិចំពោះចៅហ្វាយនាយ តាមកិច្ចដែលត្រូវសង្រ្គោះគ្នាទៅវិញទៅមក ដូចបាន​ពោល​មក​ហើយនោះក្នុងសង្គមគ្រួសារនោះៗ តែងបានជួបប្រទះនូវសេចក្ដីសុខ ចម្រើន​សប្បាយ​រីក​រាយ ដែលមិនអាចនឹងមានឧបសគ្គណាមួយមកធ្វើឲ្យសង្គមនេះប្រេះឆាឬ​អន្តរាយ​​ដោយ​វិធី​​ណាបាន (២០)


(២០) យិន វង់, ប្រជុំបុញ្ញប្រវត្តិ. បោះពុម្ពលើកទី២, (ភ្នំពេញ៖ បណ្ណាគារភ្នំពេញ ៥៩ ប៉ាស្ទ័រ, ១៩៧៣), ៨៦

 សូមចុចត្រង់នេះដើម្បីចូលរួមឧប្ថមកម្មវិធី

http://earn4refer.com/ref.php?page=act/ref&invcod=159507
http://homezwork.com/-171074.htm
http://yield2me.com/-99563.htm

No comments:

Post a Comment