តួនាទីស្វាមី៥យ៉ាង
បុរសទាំងឡាយណា ដែលទទួលនារីណាមកធ្វើជាភរិយារបស់ខ្លួនហើយ
ត្រូវសង្រ្គោះនាងដោយកិច្ច ៥យ៉ាងគឺៈ
ទី១៖ ប្រដៅសព្វសារពើ ពោលពាក្យពិរោះសរសើរ ដោយលក្ខណៈប្រព្រឹត្តជាប្រយោជន៍ដល់ភរិយា
។ ស្រលាញ់រាប់អានថាជាភរិយា យើងជាស្វាមីរបស់ស្រ្តីណា គប្បីសង្រ្គោះស្រ្តីនោះដោយទំនុកបំរុង
គ្រឿងប្រើប្រាស់មិនឲ្យខ្វះខាត បានដល់សំលៀកបំពាក់ជាដើម ។
ទី២៖ មិនមើលងាយ ជេរវាយភរិយា
ដូចទាសា ទាសី កម្មករឡើយ ។ មិនត្រូវប្រមាទមើលងាយដូចជាខ្ញុំកំដរ “បាវព្រាវ” ការនិយាយចំពោះភរិយា
គប្បីប្រើពាក្យសម្ដីផ្អែមល្ហែមពិរោះពិសារមិនពោលពាក្យរោយរាយឥតប្រយោជន៍ ភរិយាមានកំហុសបន្តិចបន្តួចក៏គួរអត់ឱនឲ្យ
ហើយទូន្មានដោយសេចក្ដីល្អ ។ កាលណាបើយើងប្រើតែ មធ្យោបាយត្រជាក់ដាក់ភរិយាទៅយើងនឹងទទួលផលល្អពីភរិយាវិញ
ដោយគេនឹកឃើញថាជាដំបូន្មានល្អគួរឲ្យប្រតិបត្តិតាម ។
ទី៣៖ មិនប្រព្រឹត្តកន្លងភរិយា
មិនត្រូវប្រព្រឹត្តគំនិតក្បត់ ព្រំដែនជាប្ដី យកកំពូលស្នេហារបស់ខ្លួនទៅបូជា ដល់ស្រ្តីដែលមិនមែនជាកម្មសិទ្ធិនៃភរិយា
ត្រូវប្រកាន់ខ្ជាប់នូវនាទី
ថាជាស្វាមីរបស់គេដោយពិត
។
ទី៤៖ ប្រគល់នូវរបស់របរទាំងពួង ឲ្យមានឥស្សរភាពដល់ភរិយា ប្រគល់អំណាចឲ្យជាធំ
ជាស្រ្តីមេផ្ទះ ជាស្រ្តីរៀបចំទុកដាក់ទ្រព្យសម្បត្តិ រក្សាថែទាំលំអរគេហស្ថាន ព្រោះភរិយាទុកជានាយកស្ដីទីខាងក្រសួងបោសសំអាតលំនៅស្ថាន
សមនិងស្លោកថាៈ
ទ្រព្យគង់ត្បឹតស្រី ចេះសំចៃទុក
មានផ្ទះស្រណុក ត្បឹតភរិយាជា
ទី៥៖ ស្វាមីគប្បីរៀបចំឲ្យមានអលង្ការដល់ភរិយាសម្រាប់ប្រើប្រាស់គ្រប់គ្រាន់
តាមកាលៈទេសៈនិងសម័យនិយម ។ រីឯភរិយាយ៉ាងល្អឯក គាប់ភ្នែកខ្លួនឯង និងអ្នកផង បុរសស្វាមីត្រូវឃុំគ្រង
កុំបីរំលងការរក្សា ។
សូមចុចត្រង់នេះដើម្បីចូលរួមឧប្ថមកម្មវិថី
http://earn4refer.com/ref.php?page=act/ref&invcod=159507
http://homezwork.com/-171074.htm
http://yield2me.com/-99563.htm
http://earn4refer.com/ref.php?page=act/ref&invcod=159507
http://homezwork.com/-171074.htm
http://yield2me.com/-99563.htm
No comments:
Post a Comment