តួនាទីសិស្ស៥យ៉ាង
សិស្សមានតួនាទី
៥ យ៉ាងដែលត្រូវគោរពប្រតិបត្តិគ្រូអាចារ្យគឺៈ
ទី១៖ ក្រោកឈរទទួលក្នុងវេលាដែលគ្រូបាអាចារ្យដើរមក
គឺថាបើខ្លួនអង្គុយក្នុងទីកន្លែងណា
មួយហើយស្រាប់តែគ្រូធ្វើដំណើរមកកាន់ទីកន្លែងនោះ យើងត្រូវក្រោកឈរឡើងដោយគោរព
បើមានវត្ថុអ្វីកាន់នឹងដៃ គប្បីយកដាក់តាមទីកន្លែងសមគួរ ហើយរៀបចំទីសេនាសនៈឲ្យសម រម្យប្រគេនជូន
បើលោកបានទីកន្លែងគួរសមហើយ យើងអង្គុយចុះលុះដល់គ្រូធ្វើដំណើរ
ត្រឡប់ទៅវិញ ត្រូវជូនដំណើរឲ្យផុតពីរបងផ្ទះទើបគួរហើយចាំត្រឡប់ទៅវិញ (១៧) ។
ទី២៖ គាល់បម្រើគ្រូអាចារ្យដោយចិត្តស្មោះស
។ ចូលទៅចាំបម្រើលោក
បម្រើព្រឹកល្ងាចនោះបានការរៀបចំគ្រឿងចង្ហាន់
ពុំនោះ សោតប្រសិនបើលោកមានការរវល់អ្វី សិស្សមិនត្រូវព្រងើយកន្តើយគេចវេស
ដោះដៃឡើយ ត្រូវតែជួយបំពេញធុរៈនោះឲ្យបានសម្រច។
“ផ្គាប់គ្រូមិនសូវមានគ្រោះខ្លួន បើផ្គាប់មិនឲ្យមួនកុំសង្ស័យ
ខុសពីរបីដងលោកអភ័យ បើមានចំណីទុកឲ្យស៊ី” (១៨)។
ទី៣៖ ជឿស្តាប់ឳវាទលោកទូន្មានប្រៀនប្រដៅដោយល្អចំពោះបញ្ហាណាមួយ
យើងគួរគូសចំណាំក្នុងចិត្ត
ហើយត្រូវត្រិះរិះមើលផងបើឃើញថាត្រូវល្អប្រញាប់ប្រតិបត្តិធ្វើតាម។
គតិភាសិត
ក៏បានបញ្ជាក់ប្រាប់យើងថាៈ
“ពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយក”
ពុតគឺចរិយាមិនប្រសើរ គ្រូធ្វើដំណើរដូចម្ដេចក្ដី
កុំយកតម្រាប់អ័ប្បរាសី ត្រាប់ថ្វីព្រោះផ្ទុយក្បួនតម្រា
។
ច្បាប់ក្បួនដែលល្អដ៏ត្រឹមត្រូវ គ្រូលោកប្រដៅគួរជ្រះថ្លា
ឲ្យរើសទុកដាក់ក្នុងចិន្ដា យកតែផ្លូវណាដែលប្រណិត ។
ទី៤៖ ប្រណិប័តន៍ដោយធ្វើការងារជួយគ្រូអាចារ្យ។
សិស្សត្រូវយកចិត្តទុកដាក់បម្រើគ្រូ ធ្វើវត្តប្រតិបត្តិដូចជាសិស្សដែលនៅ ក្នុងសំណាក់គ្រូ
ត្រូវឧស្សាហ៍បោសសំអាតកន្លែងរៀន ឬផ្ទះទីកន្លែងនៅ
និងគក់ច្របាច់ជាដើម
។សិស្សគប្បីសិក្សាថាការប្រតិបត្តិគ្រូដោយធ្វើការងារទោះបីការងារនោះតូចតាចបន្តិចក៏ដោយ ក៏មិនត្រូវឲ្យលោកគ្រូអាចារ្យធ្វើខ្លួនឯងដែរ។
ការជ្រោមជ្រែងការគាំទ្រការសម្តែងសេចក្តីគោរព ជាការអនុមោទនាចំពោះគុណបុណ្យ ជាការបម្រើដោយប្រសើរដោយចិត្តទន់ភ្លន់
លើកស្ទួយរបស់ធ្ងន់បម្រើប្រយោជន៍ដល់ជនទាំងពួង។ មនុស្សឆ្លាតរមែងស្វែងរកគុណធម៌មកទុកក្នុងខ្លួន
សាងគុណចម្រើនប្រយោជន៍ដល់សង្គមមនុស្ស សង្គមសត្វ ប្តេជ្ញាតាំងចិត្តមិនដុតសង្គម
ពោលគឺមិនធ្វើឲ្យសត្វលោកក្តៅក្រហាយដោយសារខ្លួនឯងម្នាក់ឯងឡើយ
ហើយគោរពស្រលាញ់ គាំទ្រនូវបុគ្គលណាដែលមានសម្ថភាពអាចផ្តល់ផលប្រយោជន៍ដល់សង្គមតូចធំសុខក្សេមក្សាន្ត។
សូមមនុស្សលោកគ្រប់គ្នា លើកនូវទង់ជ័យរបស់មនុស្សគឺគុណធម៌។
តាមពិតមានតែគុណធម៌ប៉ុណ្ណោះដែលធ្វើឲ្យមនុស្សយើងមានជីវិតប្រសើរជាងពពួកសត្វតិរច្ឆាន។
ទី៥៖ សិស្សគប្បីសិក្សាថា
អាត្មាអញត្រូវរៀនសិល្ប៍វិជ្ជាអំពីលោកគ្រូអាចារ្យដោយសេចក្តីគោរព។
មិនចំពោះតែវិជ្ជាអ្វីនោះ បើសិស្សមានសមត្ថភាពរៀនបានច្រើនមុខវិជ្ជា គឺរិតតែល្អ ទោសរបស់មុខវិជ្ជានៅលើអ្នកប្រើជាសំខាន់
បើប្រើក្នុងផ្លូវត្រូវគឺជាគុណ តែបើប្រើក្នុងផ្លូវខុស គឺជាទោស។
ការប្រកបនូវមុខវិជ្ជាអ្វីមួយដើម្បីចិញ្ចឹមជីវិតក្តី ដើម្បីជាប្រយោជន៍ដល់សង្គមជាតិក្តី
ត្រូវមើលឆន្ទៈខ្លួនឯងឲ្យជាក់ច្បាស់ ព្រោះឆន្ទៈគឺសេចក្តីពេញចិត្តក្នុងការងារជាកម្លាំងអាចញុំាងសេចក្តីព្យាយាមឲ្យប្រព្រឹត្តជាប់មិនដាច់ជាហេតុឲ្យសម្រេចនូវប្រយោជន៍ បើមិនដូច្នេះ
វាជួបប្រទះនូវការឥតប្រយោជន៍អស់ទាំងក្នុងរឿងផ្សេងៗទៀតផង។
លោកគ្រូនិងសិស្សតោងមានធម៌ ៥យ៉ាងនេះល្អសង្រ្គោះគ្នា
ពន្យល់ហេតុផលការសិក្សា ឲ្យសិស្សជ្រះថ្លាយល់ចូលចិត្ត។
វិជ្ជាផ្លូវលោកនិងផ្លូវធម៌ ជួយលុយអង្ករកុំរឹតត្បិត
ឲ្យគ្នាបានចេះស្គាល់ក្រមក្រឹត្យ ព្រោះត្បឹតលោកគ្រូសង្រ្គោះសិស្ស។
ឯសិស្សវិញសោតត្រូវយល់ការ កុំអាងបញ្ញាថាបំផ្លើស
ស្គាល់នាទីយើងជាសិស្ស កុំឆ្កើសដេញដោលតែគ្រូឯង។
ត្រូវចេះគោរពប្រតិបត្តិគ្រូ អង្គសព្វញ្ញូទ្រង់សម្ដែង
ថាត្រូវតបគុណចេះកោតក្រែង លោកបង្រៀនឯងផុតអវិជ្ជា(១៩)។
(១៧)
ធម្មបាល រ៉ិត សោរង្សី, រៀបរៀង, ទ្រឹស្ដីអប់រំទស្សនវិជ្ជាព្រះពុទ្ធសាសនា៖
ជំនឿ, ចំណេះដឹង, តួនាទី, សីលធម៌, អភិសមាចារ, សេដ្ឋកិច្ចសង្គម និង អនាម័យ, (ភ្នំពេញ៖
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាព.ស. ២៥៥៣), ១៧។
(១៨)
យិន វង់, ប្រជុំបុញ្ញប្រវត្តិ. បោះពុម្ពលើកទី២, (ភ្នំពេញ៖
បណ្ណាគារភ្នំពេញ ៥៩ ប៉ាស្ទ័រ, ១៩៧៣), ៨១ ។
(១៩)
យិន វង់, ប្រជុំបុញ្ញប្រវត្តិ. បោះពុម្ពលើកទី២, (ភ្នំពេញ៖
បណ្ណាគារភ្នំពេញ ៥៩ ប៉ាស្ទ័រ, ១៩៧៣), ៨៣ ។
សូមចុចត្រង់នេះដើម្បីចូលរួមឧប្ថមកម្មវិធី
http://earn4refer.com/ref.php?page=act/ref&invcod=159507
http://homezwork.com/-171074.htm
http://yield2me.com/-99563.htm
http://earn4refer.com/ref.php?page=act/ref&invcod=159507
http://homezwork.com/-171074.htm
http://yield2me.com/-99563.htm
ពេញចិត្តណាស់ សូមបន្តធ្វើទៀត។ យើងខ្ញុំចាំគាំទ្រ។
ReplyDelete