Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

ឯកសារ​​​​ប្រវត្តិសាស្ត្រ​ខ្មែរ


វា​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​អ្នកសិក្សា ស្រាវជ្រាវ​គ្រប់រូប ក្នុងការ​ប្រមូលរ​កឯ​ក​សារ ភស្តុតាងផ្សេងៗ ឱ្យបាន​ច្រើន ដើម្បី​ឈានទៅដល់​ការវិភាគ បកស្រាយ​ប្រកបដោយ​ភាពសមហេតុ​ផល ចងក្រង​ជា​ស្នាដៃ​មួយ​មាន រូបរាង​ជាក់លាក់ និង​មានការ​ទទួលស្គាល់។
ក្នុងការ ចងក្រង​ជា​ស្នាដៃ​ឯកសារ​ប្រវត្តិសាស្ត្រ​ទាំងពីរ​ភាគ​របស់ខ្លួន ដើម្បី​បោះពុម្ពផ្សាយ​ឱ្យ​កូន​ខ្មែរ​បាន​សិក្សារៀនសូត្រ និង​ប្រើប្រាស់​ជា​ឯកសារ​បន្តទៀត អ្នកស្រី​ត្រឹង​ងា បាន​ប្រើប្រាស់​ឯកសារ​ជាច្រើន​ជា​ជំនួយ​ដល់​ការសិក្សា វិភាគ​ទៅលើ​ប្រវត្តិសាស្ត្រ​ខ្មែរ។ ឯកសារ​ទាំងអស់​ដែល​អ្នកស្រី​បាន​ប្រើប្រាស់ ហើយ​បាន​ចុះបញ្ជី​ជា​ឯកសារពិគ្រោះ មាន​រហូតដល់​ទៅ៤០ប្រភព សម្រាប់​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ភាគ១ គឺ​ក្នុងនោះ​មាន៣៦ប្រភព​ជា​ភាសាបរទេស និង៤ប្រភព​ទៀត​ជា​ភាសា​ខ្មែរ។ សម្រាប់​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ភាគ២មាន៦០ប្រភព ដែល​ក្នុងនោះ​មាន​ឯកសារ ជា​ភាសា​ខ្មែរ​ចំនួន២៥ និង​ឯកសារ​ជា​ភាសាបរទេស​ចំនួន។       សៀវភៅ​របស់​អ្នកស្រី​ត្រឹ​ងា​បានឱ្យដឹងថា ប្រភព​ឯកសារ​នៃ​ការស្រាវជ្រាវ​រក​ឫសគល់​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​គឺ មាន​ប្រភព ពីរ​សំខាន់។  
១-ប្រភព​ជាតិ មានដូចជា៖
-សិលាចារឹក និង​បុរាណវត្ថុ ជា​ប្រភព​យ៉ាងសំខាន់ ក្នុងការ​ក្រឡេកមើល​អតីតកាល​ដ៏​យូរលង់​របស់​ខ្មែរ។ ប៉ុន្តែ ការសិក្សា​តាមរយៈ​សិលាចារឹក​នេះ គឺ​ពួក​អឺរ៉ុប​ទេ ដែល​ចាប់ផ្តើម​ធ្វើការ​សិក្សា​មុនគេ។ ការប្រើប្រាស់​បុរាណវត្ថុ​នានា គឺជា​ជំនួយ​ដល់​ការវិភាគ​ទៅលើ​ខ្លឹមសារ​នៃ​អត្ថបទ​សិលាចារឹក និង​វិភាគ​ដល់​ស្ថានភាព​សង្គម ប្រជាសាស្ត្រ នយោបាយ​ផងដែរ។ នៅតាម​ជញ្ជាំង​នៃ​ប្រាសាទបុរាណ​នានា ក្រៅពី​រៀបរាប់​ដំណើររឿង​តាមបែប​សាសនា គឺ​នៅ​មានការ​ឆ្លាក់​នូវ​រូប ភាពផ្សេងៗស្តីពី​ជីវភាព​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សម័យ​នោះ ទៀតផង។ លើសពីនេះទៅទៀត តាមរយៈ​ការសាងសង់​ប្រាសាទ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា នាំ​ឱ្យគេ​អាច​ដឹង​ពី​នយោបាយ ការដឹកនាំ ផ្នត់គំនិត លិ​ល្បៈ បច្ចេកទេស​ជាដើម។
 -រាជពង្សាវតារ​ខ្មែរ      មាន​ឯកសារ​មួយទៀត​ក្រៅពី​សិលាចារឹក នោះ​គឺ​ឯកសារ​រាជពង្សាវតារ​ខ្មែរ។  ឯកសារ​ប្រភេទ​នេះ​ភាគច្រើន​ចងក្រង​ពី​រៀង​រ៉ាវ​នៅ​សម័យ​ក្រោយ​អង្គរ ដែល​នៅ​សម័យ​នោះគេ​ឈប់​ប្រើប្រាស់​ផ្ទាំង​ថ្ម​ដើម្បី​ធ្វើការ​កត់ត្រា ទៀតហើយ គឺ ខ្មែរ​យើង​បាន​សរសេរ​នៅលើ​ក្រាំង និង​ប្រើប្រាស់​សាស្ត្រា​ស្លឹករឹត​ជា​សន្លឹក​សរសេរ ដោយ​ចេះ​នូវ​បច្ចេកទេស​ថ្មី​នេះ​ពី ប្រទេស​ស្រីលង្កា។ អ្នក​ដែល​បាន​ចងក្រង​ជា​ស្នាដៃ​ពង្សាវតារ​របស់​ខ្មែរ​នៅ​សម័យ​នោះ ភាគច្រើន​ជា​អ្នករៀន​សូត្រ​ចេះ ដឹង​ខ្ពង់ខ្ពស់ មាន​ឋានៈ​ជា​មន្ត្រី​ក្នុង​ព្រះបរមរាជវាំង។ ឯកសា​រាជពង្សាវតារ ខ្មែរ​មានដូចជា រាជពង្សាវតារ​របស់​ឧកញ៉ា វង្ស​សារ​ពេ​ជ នង ព្រះរាជ​ពង្សាវតារ​ក្រុង​កម្ពុជា​ធិបតី​របស់​ឧកញ៉ា​វាំង​ជួន ព្រះរាជ​ពង្សាវតារ​នគ​រ​ខ្មែរ ព្រះរាជ​ពង្សាវតារ ខ​ត្តិ​យារ​មហារាជ និង​ពង្សាវតារ​ប្រទេស​កម្ពុជា​ជាដើម។
២-ប្រភព​បរទេស មានដូចជា៖
-ប្រភពពី​ប្រទេស​ចិន 
  ប្រទេសមួយ​នេះ​បាន​ចាប់អារម្មណ៍​ទឹកដី​សុវណ្ណ​ភូមិ​នេះ​ជា​យូរ​មកហើយ។ ពួកគេ​បាន​ស្គាល់​ទឹកដី​នេះ​តាមរយៈ ការសិក្សា​ពី​ព្រះពុទ្ធសាសនា និង​វិស័យ​ជំនួញ​ជាដើម។ លោក​ជីវ​តាក្វាន់​ជា​ជនជាតិ​ចិន ដែល​បានមក​ទស្សនា​ក្រុង​អង្គរ ហើយ​បាន​ចងក្រង​នូវ​ហេតុការណ៍​នានា​ដែល​លោក​បានឃើញ​ក្នុង​ទឹកដី​អាណាចក្រ មួយ​នេះ។ លោក​បាន​រៀបរាប់​ពី សកម្មភាព​របស់​ប្រជាជន ការ​ស្លៀកពាក់ ទីតាំង​ភូមិសាស្ត្រ និង​ពិធីផ្សេងៗមួយចំនួនទៀត​ជា​ភាសារ​ចិន។ នៅក្រោយ មក​នៅក្នុង​សតវត្ស​ទី២០ ឆ្នាំ១៩៦២ ក្រោម​ការជួយជ្រោមជ្រែង​ពី​រដ្ឋាភិបាល​ខ្មែរ ឱ្យ​មានការ​ចងក្រង​ប្រវត្តិសាស្ត្រ​ខ្មែរឡើងវិញ គេ​បាន​បញ្ជូន​លោក លី ធា​ម​តេង សមាជិកសមាគម​អ្នកនិពន្ធ​ខ្មែរ ដែលមាន​ជំនាញ​ភាសា​ចិន ទៅ​ប្រទេស ចិន​ដើម្បី​ធ្វើការ​បកប្រែ​ឯកសារ​ប្រវត្តិសាស្ត្រ​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​ជា​ភាសា​ខ្មែរ។ លោក​បាន​បកប្រែ​ឯកសារដែលជា​កំណត់ហេតុ​របស់លោក​ជីតា​ក្វាន់ ស្តីពី​ទំនៀមទម្លាប់​នៃ​ប្រទេស​ចេនឡា។ ឯកសារ​បរទេស​បន្ទា​ប់​បន្សំ​ក្រៅពី ឯកសារ​របស់​ចិន នៅមាន​ឯកសារ​មួយចំនួនទៀត​ដែល​ចាត់ទុកជា​ឯកសារ​បន្ទាប់បន្សំ​ដែល​ចងក្រង ឡើង​ដោយ​ជនជាតិ​ក្រិច ឥណ្ឌា អារ៉ាប់ ព័រ​ទុយ​ហ្គា​ល អេ​ស្ប៉ា​ញ យួន សៀម និង​លាវ​ជាដើម។

សរសេរដោយ អ្នកស្រាវជ្រាវ ឯកសារអេឡិចត្រូនិច ប៉ាន មូលដ្ឋានីយកម្មអក្ខរក្រម  

2 comments:

  1. សូមអរគុណចំពោះការuploadឯកសារជាច្រើន

    ReplyDelete
  2. រួមគ្នាចែករំលែកចំណេះដឹង។

    ReplyDelete