Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Friday, August 31, 2012

សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ

ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងអម្បាលម៉ាន ទោះបីមិនមានជើងក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី មិនមានរូបក្តី មានសញ្ញាក្តី មិនមានសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរ ជាងពួកសត្វទាំងអម្បាលនោះ ( យ៉ាងណាមិញ ) ម្នាលភិក្ខុទាំងឡាយ កងធម៌ជាកុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫស ប្រជុំចុះក្នុងអប្បមាទ អប្បមាទ ប្រាកដជាប្រសើរជាងកងធម៌ជាកុសលទាំងនោះ ក៏យ៉ាង នោះដែរ ។
សេចក្តីប្រៀបធៀបនឹងដានជើងដំរី ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាស្នាម  ជើងទាំងឡាយណាមួយ របស់ពួកសត្វ ដែលដើរលើផ្ទៃផែនដី ស្នាមជើងទាំងអស់នោះ  រមែងដល់នូវការប្រជុំចុះ ក្នុងស្នាមជើងនៃដំរី ស្នាមជើងនៃដំរី ប្រាកដជាប្រសើរជាងស្នាម ជើងនៃសត្វទាំងនោះ ព្រោះជាស្នាមជើងធំ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ ជាកុសលឯណានីមួយ កងធម៌ ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫសប្រជុំចុះ ក្នុង អប្បមាទ អប្បមាទប្រាកដជាប្រសើរជាងកងធម៌ ជាកុសលទាំងអស់នោះក៏យ៉ាងនោះដែរ ។
សេចក្តីប្រៀបធៀបនឹងដានជើងដំរី ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាស្នាម  ជើងទាំងឡាយណាមួយ របស់ពួកសត្វ ដែលដើរលើផ្ទៃផែនដី ស្នាមជើងទាំងអស់នោះ  រមែងដល់នូវការប្រជុំចុះ ក្នុងស្នាមជើងនៃដំរី ស្នាមជើងនៃដំរី ប្រាកដជាប្រសើរជាងស្នាម ជើងនៃសត្វទាំងនោះ ព្រោះជាស្នាមជើងធំ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ ជាកុសលឯណានីមួយ កងធម៌ ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫសប្រជុំចុះ ក្នុង អប្បមាទ អប្បមាទប្រាកដជាប្រសើរជាងកងធម៌ ជាកុសលទាំងអស់នោះក៏យ៉ាងនោះដែរ ។
សេចក្តីប្រៀបធៀបនឹងក្លិនឫសក្លាំពាក់ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិន ឫសឈើទាំងឡាយ ឯណានីមួយ ក្លិនឫសក្លាំពាក់ ប្រាកដជាប្រសើរជាងក្លិនឫសឈើទាំង នោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ។ល។ ក៏យ៉ាងនោះដែរ។
សេចក្តីប្រៀបធៀបនឹងក្លិនខ្លឹមចន្ទន៍ក្រហម ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជា ក្លិនខ្លឹមទាំងឡាយឯណានីមួយ ក្លិនខ្លឹមចន្ទន៍ក្រហមប្រាកដជាប្រសើរជាងក្លិនខ្លឹមទាំងនោះ  យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ។ល។ យ៉ាងនោះដែរ។
សេចក្តីប្រៀបធៀបនឹងក្លិនផ្កាម្លិះ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិនផ្កាឈើ ទាំងឡាយ ឯណានីមួយ ក្លិនផ្កាម្លិះ ប្រាកដជាប្រសើរ ជាងក្លិនផ្កាឈើទាំងនោះ យ៉ាងណា មិញ ម្នាលភិក្ខុទាំងឡាយ ។ល។ ក៏យ៉ាងនោះដែរ។
សេចក្តីប្រៀបធៀបនឹងស្តេចចក្រពត្តិ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាពួកស្តេច តូចៗ ឯណានីមួយ ពួកស្តេចតូចៗ ទាំងអស់នោះ រមែងជាចំណុះរបស់ស្តេចចក្រពត្តិ ស្តេច ចក្រពត្តិ ប្រាកដជាប្រសើរជាងពួកស្តេចតូចៗ ទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ  ។ល។ ក៏យ៉ាងនោះដែរ។
សេចក្តីប្រៀបធៀបនឹងពន្លឺព្រះចន្ទ្រ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាពន្លឺ របស់ រូបផ្កាយទាំងឡាយឯណានីមួយ ពន្លឺទាំងអស់នោះ មិនបានដល់នូវចំណិត ជាគម្រប់ ១៦ៗ  ដង នៃពន្លឺព្រះចន្ទ្រ ពន្លឺព្រះចន្ទ្រប្រាកដ ជាប្រសើរ ជាងពន្លឺនៃរូបផ្កាយទាំងនោះ យ៉ាងណា មិញ ម្នាលភិក្ខុទាំងឡាយ ។ល។ ក៏យ៉ាងនោះដែរ។
សេចក្តីប្រៀបធៀបនឹងព្រះអាទិត្យម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាព្រះអាទិត្យ  កាលបើភ្លៀងស្វាង ប្រាសចាកពពកក្នុងសរទសម័យ ខ្ពស់ផុតពពក កម្ចាត់បង់នូវងងឹតទាំង អស់ ដែលនៅលើអាកាស ហើយភ្លឺស្វាងរុងរឿង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ។ល។  ក៏យ៉ាងនោះដែរ។
សេចក្តីប្រៀបធៀបនឹងមហាសមុទ្រម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាទន្លេធំទាំង ឡាយ ឯណានីមួយ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងអស់នោះ ក៏ឈមទៅ រកសមុទ្រ ឱនទៅរកសមុទ្រ ទេរទៅរកសមុទ្រ ញោចទៅរកសមុទ្រ មហាសមុទ្រ ប្រាកដជា ប្រសើរជាងទន្លេធំទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ ជាកុសលឯណា នីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫសប្រជុំចុះក្នុងអប្បមាទ អប្បមាទ  ប្រាកដជាប្រសើរជាងកងធម៌ ជាកុសលទាំងនោះ ក៏យ៉ាងនោះដែរ ។
អដ្ឋកថាការាបកអប្បមាទ សេចក្តីមិនប្រមាទជាហេតុនាំឲ្យធ្វើកុសល គប្បីយល់ ឃើញថា ជាកំពូលនៃកុសលធម៌ទាំងពួង ដូចព្រះសម្មាសម្ពុទ្ធទ្រង់ជាកំពូលនៃសត្វទាំង ពួងដូច្នោះ។
សួរថា៖  ក៏ការាបកអប្បមាទនោះ ជាលោកិយ ចំណែកកុសលធម៌ទាំងឡាយ  ជា លោកុត្តរក៏មាន ការាបកអប្បមាទនេះ ជាកាមាវចរតែម្យ៉ាង ចំណែកកុសលធម៌ទាំងឡាយ  ប្រព្រឹត្តទៅក្នុងភូមិ ៤ មិនមែនឬ ការាបកអប្បមាទនេះជាកំពូលនៃកុសលធម៌ទាំងឡាយនោះ  បានយ៉ាងដូចម្តេច?
ឆ្លើយថា៖ព្រោះអត្ថថា ជាហេតុឲ្យបាន ។ ពិតមែន កុសលធម៌ទាំងឡាយនោះ បុគ្គល រមែងបានដោយសេចក្តីមិនប្រមាទ ព្រោះហេតុនោះ សេចក្តីមិនប្រមាទនោះ ទើបឈ្មោះថា  ជាកំពូលនៃកុសលធម៌ទាំងឡាយនោះ ដោយហេតុនោះ ទើបត្រាស់ថា កុសលធម៌ទាំងអស់ នោះ មានសេចក្តីមិនប្រមាទជាឫសគល់ ។
អធិប្បាយអំពីសេចក្តីប្រៀបធៀបនឹងផ្កាម្លិះបានឮថា ព្រះបាទភាតិយមហារាជ ទ្រង់ព្រះសណ្តាប់សូត្រនេះហើយ ទ្រង់ប្រាថ្នានឹងពិសោធមើល ទើបឲ្យគេយកផ្កាក្រអូបមក  អប់ដោយរបស់ក្រអូប ៤ ប្រភេទ ក្នុងបន្ទប់នីមួយៗ ដាក់ក្តាប់ផ្កាម្លិះទុកកណ្តាលបន្ទប់ ធ្វើផ្កា ដទៃទៀតដែលនៅសល់ជាក្តាប់ដាក់ជុំវិញក្តាប់ផ្កាម្លិះនោះ ទ្រង់បិទទ្វារហើយ ស្តេចយាង  ចេញទៅខាងក្រៅ កាលទ្រង់សម្រាកនៅខាងក្រៅមួយស្របក់ហើយ បើកទ្វារស្តេចយាង  ចូលទៅ ក្លិនផ្កាម្លិះប៉ះនឹងព្រះនាសិកមុនផ្កាដទៃទាំងអស់ ។ ទ្រង់យាងចុះពីក្រឡាព្រះបន្ទំ   ឈរនៅលើព្រះទែនធំនោះឯង បែរព្រះភក្ត្រទៅរកព្រះមហាចេតិយ ទ្រង់ថ្វាយបង្គំព្រះមហា  ចេតិយ ដោយទ្រង់ព្រមទទួលថា ព្រះសម្មាសម្ពុទ្ធកាលត្រាស់ថា ក្លិនផ្កាម្លិះជាកំពូលនៃបុប្ផា  គន្ធជាតិទាំងនោះ ឈ្មោះថា ត្រាស់ដោយប្រពៃហើយ ។
ប្រភពៈ  http://5000-years.org

No comments:

Post a Comment