ទស្សនវិជ្ជា ជាអ្វី?
ទស្សនវិជ្ជាជាអ្វី? ភាសាបារាំងថា philosophie = philo+ sophieដែលមានន័យថា ស្រ លាញ់់ + គតិបណ្ឌិត។ ប៉ុន្តែតាមការបកប្រែក្នុងវចនានុក្រមរបស់់សម្ដេចសង្ឃជួន ណាត ប្រែ ថា ៖ វិជ្ជាដែលកើតឡើងដោយទស្សនៈ , វិទ្យាសាស្រ្តចែងអំពីគោលការសំខាន់់់ៗនិង បុព្វហេតុ ផ្សេងៗឫអំពីជិវិតសត្វនិងមនុស្ស។តាមការបកប្រែជាភាសាខ្មែរ ពិតជាមានការឆ្គងពីន័យដើម
នៃពាក្យ philosophie ដែល មានដើមកំណើតយ៉ាងប្រាកដឡើងនៅប្រទេសក្រិកបុរាណ ក្នុង សតវត្សទីប្រាំ មុនគ្រឹស្ទសករាជ។តើទស្សនវីជ្ជាជាវិជ្ជាដែលកើត ចេញមកពីទស្សនៈ? ឫក៏ ទស្សនៈកើតចេញមកពីវិជ្ជា? ឫក៏ជាវិជ្ជាដែលបង្រៀនអំពីទស្សនៈ? ទស្សនៈផ្សេងៗរបស់់អ្នក ប្រាជ្ញ? កាលដែលខ្មែរយើង ប្រែពាក្យ philosophieថា ទស្សនវិជ្ជា ដូចជាមិនទំនងទេ ព្រោះ បើពិនិត្យមើលន័យដើមរបស់់ពាក្យនោះគឺខុសគ្នា…ចឹងយើងថាscience des opinions ឫ science des points de vue ក៏បានដែរ ព្រោះថា science=វិជ្ជា រីឯopinions ប្រែថា មតិ ឫ ទស្សនៈ។ ទោះបីយ៉ាងណា ទស្សនវិជ្ជា ក៏យើងអាចយល់់ន័យបានដែល ពីព្រោះទស្សនវិជ្ជា ជាវិជ្ជាមួយដែលបង្រៀនសិស្សអោយសិក្សាគំនិត ឫ ទស្សនៈផ្សេងៗ របស់់អ្នកប្រាជ្ញបណ្ឌិតនា នាក្នុងលោកដែលមានមិនដូចគ្នា ទៅតាមជំនឿ រឺ ការយល់់ដឹងនៃទស្សនវិទូម្នាក់់ៗ។តាមដោ យពិត philosophieគឺបង្កប់់ន័យយ៉ាងត្រឹមត្រូវអំពីការស្រលាញ់់ ឫចូលចិត្ត គតិបណ្ឌិតដែល
ជាប្រាជ្ញាញាណរបស់់អ្នកប្រាជ្ញ ហើយពាក្យ ហ្នឹងពិតជាបានចាប់់កំណើតចេញមកពីប្រទេសក្រិកបុរាណដែលកកើតទស្សនៈវិទូមុនគេ ហើយដែលមានទស្សនវិទូគឺលោក ប្លា តុង(Platon)
ដែលជាមហាទស្សនៈវិទូមានកត្តិនាមល្បីល្បាញ កោតសរសើរនិងគោរពជាងគេទាំងអស់់ក្នុងបណ្ដាទស្សនវិទូទាំងឡាយនៅបស្ចិមប្រទេស។ទស្សនវិទូ និងអ្នកគណិតសាស្រ្តអង់់គ្លេសម្នាក់់ឈ្មោះ Alfred Northwhiteheadបាននិយាយពីលោកប្លាតុងថាប្រវត្តិសាស្រ្តនៃទស្សនវិជ្ជាបស្ចិមប្រទេសគ្រាន់់តែជាសេរ៊ីលេខយោង(footnote)ទៅនឹងលោកប្លាតុងតែប៉ុណ្ណោះ។ចំណែកឯកវី និងទស្សនវិទូ Ralph Waldo Emersonបាននិយាយពីលោកប្លាតុងថា ៖ប្លាតុង គឺ ទស្សនវិជ្ជា ហើយទស្សនវិជ្ជា គឺប្លាតុង( Plato is Philosophy ,and philosophy Plato.)ហើយថា ចេញពីលោកប្លាតុង គឺរឿងរ៉ាវទាំងអស់់ដែលនៅតែត្រូវបានសរសេរនិងពិភាក្សាក្នុងចំណោមអ្នកប្រាជ្ញ។ ចឹងចង់់ដឹងណាស់់ថា ទស្សនវិជ្ជា មានដើមកំណើតយ៉ាងម៉េច? ដើម្បីអ្វី? ហេតុអ្វីស្រលាញ់់ ទស្សនវិជ្ជា?មានអាថ៌កំបាំងអ្វីដែលនាំអោយទស្សនវិជ្ជាត្រូវបានអ្នកប្រាជ្ញទាំងឡាយក្នុងលោ ករស្រលាញ់់រាប់់អាន? ឫក៏ថាទស្សនវិជ្ជាជាដំណើរការនៃការស្វែងរក ការពិត ?តាមពិត ទស្ស នវិជ្ជាមិនមែនត្រឹមតែជាដំណើរការស្វែងរកការពិត ប៉ុណ្ណោះទេ ថែមទាំងជាការត្រូវរស់់នៅក្នុង ការពិតទៀត។ដូច្នេះ ទស្សនវិទូទាំងអស់់ យល់់ឃើញការពិតហើយ ត្រូវតែរស់់ក្នុងការពិតផង ដែរ ទើបមានឈ្មោះថាទស្សនវិទូ តួយ៉ាងដូចជាលោកសូក្រាត ការដែលបានយល់់ដឹងការពិត
យ៉ាងណាហើយលោកបញ្ចូលជីវិតលោកក្នុងការពិតនោះទៀត..មិនមាននរណាអាចបង្វែងលោកចេញពីគំនិតយល់់ឃើញរបស់់លោកបានឡើយ..លោកត្រូវរស់់ជាមនុស្សសាមញ្ញបំផុតម្នាក់់ដែលអោយភាពគ្មានតំលៃអ្វីសំខាន់់ចំពោះជីវិតនូវរបស់់ទាំងឡាយណាដែលលោកមើលឃើញថាបានត្រឹមតែបំរើចក្ខុ គ្រាន់់តែល្អមើល តែមិនបានចិញ្ចឹមជីវិតដូចឃ្លាមួយលោកបាន ពោលខ្លួនឯងឡើងពេលកំពុងសំលឹងមើលគំនរឥវ៉ាន់់ដែលគេលក់់ដូរនៅទីផ្សារយ៉ាងដូច្នេះ៖តើ មានរបស់់របរប៉ុន្មានទៅ ដែលខ្ញុំអត់់ត្រូវការទាល់់តែសោះ?លោកឧស្សាហ៏សូត្រកាព្យមួយដូច នេះ ៖គ្រឿងតុបតែងពណ៌ក្រហមនិងប្រាក់់បំរើសំរាប់់សំដែងល្ខោនតែមិនសំរាប់់ចិញ្ចឹមជីវិត ឡើយ។ប៉ុន្តែ ទស្សនវិជ្ជា ទោះបីថាជាការស្វែងរកការពិតចឹងមែនហើយ តែមិនបានន័យថា មានការពិតជាកម្មសិទ្ធនោះទេហើយដោយហេតុថា ទស្សនវិទូមានន័យថាជាអ្នកស្រឡាញ់់ រាប់់អានការពិត ដូច្នេះជាអ្នកដែលមិនចាំបាច់់ជាមនុស្សមានវិជ្ជានោះទេ philosophe est ,par opposition à celui qui possédant le savoir qui se nomme savant, nommé aimant du savoir ដែលប្រែថា ទស្សនវិទូ ផ្ទុយពីអ្នកដែលមានចំណេះដឹង ដែលគេហៅថាអ្នកប្រាជ្ញ,មាន នាមថា អ្នកដែលស្រលាញ់់ចំណេះដឹង។ប៉ុន្តែតាមការយល់់ដឹងពីមនុស្សភាគច្រើន បែរជាថា ទស្សនវិទូគឺជាអ្នកប្រាជ្ញា មានចំណេះដឹងជ្រៅជ្រះ មានទ្រឹស្ដីល្អត្រឹមត្រូវដែលគួររៀនសូត្រ តាម។មិនអញ្ចឹង,ទស្សនវិជ្ជា គឺជាការស្រលាញ់់ចំណេះដឹង ការស្រលាញ់់គតិបណ្ឌិតដែលមនុ- ស្ស ទាំងចាស់់ទាំងក្មេងអាចរៀនបាន អាចរាប់់អានឫស្រលាញ់់ចូលចិត្ត គ្មានកំណត់ព្រំដែន។
តាមការបកប្រែពីវចនានុក្រមអង់់គ្លេសមួយថាទស្សនវិជ្ជាគឺជាការស្រាវជ្រាវរកចំណេះដឹង…
ជាពិសេសអំពីលក្ខណៈនិងអត្ថន័យនៃជីវិត តែក៏មានន័យមួយទៀតដែរថាជាប្រព័ន្ធនៃការស្វែ រកចំណេះដឹង ដូចគេថាមនុស្សមា្នក់់នេះ គ្មានតស្សនវិជ្ជាសោះ!ដែលមានន័យថាមិនមានដំរេះ អំពីប្រព័ន្ធខាងលើហ្នឹង។ក្នុងវចនានុក្រមបារាំងមួយបានបកន័យថាទស្សនវិជ្ជាគឺជាសាខាមួយនៃវិជ្ជាឫចំណេះដឹងដែលសិក្សាអំពីគោលការណ៏និងហេតុផលនិងគោលការណ៏នៃសិលធម៌។ន័យមួយទៀតថា ជាការស្រាវជ្រាវនៃគោលការណ៏ដែលនាំបង្កើតបានវិទ្យាសាស្រ្ត។

No comments:
Post a Comment