Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

ប្រវត្ដិក្រុមភ្លេងពិណពាទ្យ

ក្រុមភ្លេងពិណពាទ្យ គឺជាក្រុមភ្លេងបុរាណខ្មែរយើង ដែលនិយមប្រគំនៅក្នុងពិធីបុណ្យផ្សេងៗ ដែលភាគ ច្រើនប្រជាជនខ្មែរយើង តែងតែហៅភ័ន្តច្រឡំថាភ្លេងសៀម។បើតាមសៀវភៅជំនុំទំនៀមទម្លាប់ភ្លេងខ្មែរ បានបង្ហាញថា ភ្លេងពិណពាទ្យ គឺជាភ្លេងរបស់ខ្មែរសុទ្ធ មានដើមកំណើតមកពីប្រទេសឥណ្ឌាតាមការដែលពោលបែបនេះ ក៏គួរឱ្យជឿបានដែរ ព្រោះអរិយធម៌ខ្មែរខ្លះ ត្រូវបានទទួលលំនាំអំពីប្រទេសឥណ្ឌានេះ។ ថ្វីបើប្រទេសខ្មែរ យើងមានអរិយធម៌មួយបែបរបស់ខ្លួនហើយក៏ដោយ។ មុននឹងទទួលអរិយធម៌ខ្លះពីប្រទេសឥណ្ឌា តាមការសរសេរទុករបស់លោក ឧកញ្ញា ឈឹមក្រសេម លោកបានបង្ហាញថា គ្រឿងតូតន្ត្រីរបស់ខ្មែរយើង ដែលលេង សព្វថ្ងៃនេះ បានបែកមកពីប្រទេសឥណ្ឌា តាំងពីសម័យព្រេងនាយ លុះមកដល់សម័យក្រោយ វិជ្ជាតូរ្យតន្ត្រី និង បែបគ្រឿងតូរ្យតន្ត្រីរបស់ខ្មែរ បានផ្សព្វផ្សាយចេញទៅប្រទេសសៀម ក្នុងសម័យក្រុងអយុធ្យា (គឺរវាង . ១៨៩៣ មកដល់ ២៣០០) លោកបានសរសេរដូច្នេះដែរថាការពោលបែបនេះ សូម្បីតែសៀមខ្លួនឯងក៏ ទទួល ស្គាល់ដូច្នេះដែរថាគឺមានសំអាងនៅក្នុងសៀវភៅតំណាងគ្រឿងមហោរីប៉ីពាទ្យរបស់សៀម លោកក៏បាន សរសេរបន្តទៀតថា ក្នុងតម្រានាដសាស្ត្ររបស់ឥណ្ឌាមួយនិយាយថា ភ្លេងពិពាទ្យក្នុងសម័យដើម គឺមានច្រើន តែបួនគ្រឿងទេ គឺខ្លុយ . ពិណ . សម្ភោររនិងឈឹង
          ចំនួន​គ្រឿង​នេះ សម​តាម​ពាក្យ​ក្នុង​តម្រា​នាដ​សាស្ត្រ​ថា សម័យមួយ ព្រះ​ឥសូរ​ទ្រង់​គង់​កណ្ដាល​ទេវ​សភាព ដែល​ឋិត​នៅ​កំពូលភ្នំ​កៃលាស មានបំណង​នឹង​សម្ដែង​វិធី​រាំ ឱ្យ​ជា​បែប​ច្បាប់​សម្រាប់​លោកទើប​ស្ដេច​ត្រាស់បង្គាប់ ឱ្យ​ព្រះ​នាង​ឧមា​ទេវី គង់​សុវណ្ណ​ប​ង​ង្គ ឱ្យ​នាង​សរ​សូ​តៅ ជា​ទេពី​ព្រះព្រហ្ម​ដេញ​ពិណ​ឱ្យ​ព្រះ​ឥ​ន្ធ​ផ្ដុំ​ខ្លុយ ឱ្យ​ព្រះព្រហ្ម​គោះ ឈឹង ឱ្យ​ព្រះ​ម៉ែ​ល​ក្ម្សី​ ជាទី​ពី​ព្រះ​នារាយណ៍​ច្រៀង ឱ្យ​ព្រះ​នារាយណ៍​វាយ​ថូនឯ​ព្រះ​ឥសូរ​ព្រះអង្គឯង​ទ្រង់​រាំ ដើម្បី ឱ្យ​ទេវតា គន្ធព្វ​យក្ស​ទាំងឡាយ ដែល​ឡើងទៅ​គាល់​ព្រះអង្គ​មើល​គ្រប់គ្នា
          ក្រោយ​អំពី​បាន​ចម្លង​បែប​ភ្លេង​តាមរបៀប​ឥណ្ឌា​មកជា​យូរ​ឆ្នាំ ជនជាតិខ្មែរ​ក៏បាន​គិត​កែប្រែ​ផ្លាស់ប្ដូរ និង ថែមថយ​គ្រឿង​ភ្លេងពិណពាទ្យ​នោះ ឱ្យក្លាយ​ទៅជា​ភ្លេង​របស់​ខ្មែរ អាស្រ័យ​សេចក្ដីចម្រើន និង​ការលូតលាស់​នៃ បញ្ញា​ស្មារតី​របស់​ខ្មែរ ក្នុងសម័យ​នោះ។
          សព្វថ្ងៃនេះ ភ្លេងពិណពាទ្យ ដែល​មានប្រើ​ក្នុងប្រទេស​ខ្មែរ ពិតមែនតែ​មានការ​ផ្លាស់​ប្ដូរ​គ្រឿង​ភ្លេង​ជាច្រើន តែ​គង់​នៅសល់​បែប​ចាស់​ខ្លះ​នៅ​ឡើង ហើយ​ទោះបី​មិនមាន​ពិណ​ក្នុងចំណោម​គ្រឿង​ភ្លេង​នោះ​សោះ ក៏ដោយ គេ​ក៏ នៅ​និយម​ហៅថា ពិណពាទ្យ ដដែល ភ្លេងពិណពាទ្យ ដែល​យើង​ធ្លាប់​ឃើញ​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃនេះ មានរនាតឯក​មួយគង​វង់​ធំ​មួយ ស្គរធំ​មួយសម្ភោររ​មួយ ស្រ​ឡៃ​ង​មួយ។
                                                  ​​​​​  រៀបរៀងដោយ​​ ឡុង​ រដ្ឋា

No comments:

Post a Comment