ទស្សនវិទូ ប្លាតុង
……………………ប្លាតុង(៤២៨៣៤៧មុនគ.ស)……………………..ប្លាតុងមានឪពុកឈ្មោះAristonនិងម្ដាយឈ្មោះPérictioné។លោកជាអ្នកក្រុងអាតែន។ម្ដាយរបស់់លោកជាប់់ខ្សែញាតិជាមួយSolon,អ្នកតែងច្បាប់់និងតែងកំណាព្យដ៏ល្បីម្នាក់់ជាប់់នាមក្នុងបណ្ដាបណ្ឌិតទំាងប្រាំពីររបស់់ប្រទេសក្រិក។បណ្ឌិតSolonមានបងប្រុសឈ្មោះDropidesដែលបង្កើតជាបន្តបន្ទាប់់CallaischosហើយCritiasដែលបានធ្វើជាចៅក្រមក្នុងបណ្ដាចៅក្រមទំាងសាបសិបហៅថាTrentes,និងGlauconបន្តមកទៀតCharmideនិងPérictionéដែលបានរៀបការជាមួយAristonហើយបង្កើតPlatonមកក្នុងជំនាន់់ទី៦រាប់់បន្តពីSolon។ចំណែកឯឪពុករបស់់Platonវិញ,ឮគេថាតវង្សត្រកូលពីCodrusដែលជាកូនរបស់់MélanthosដែលThrasylosជាអ្នកប្រវត្តិសាស្រ្តបានប្រាប់់ថាជាកូនចៅរបស់់អាទិទេពPoseidon។Speusippeនៅក្នុងសៀវភៅLebanquetdePlaton,Cléarqueនៅក្នុងសៀវភៅÉlogedePlatonហើយនិងAnaxilédèsក្នុងសៀវភៅTraitédelaphilosophieភាគពីរបាននិយាយរៀបរាប់់រឿងមួយដែលឮពេញក្រុងអាតែនថា៖កាលពីPerictionéទើបធំពេញវ័យក្រមុំ,Aristonចង់់ចាប់់រំលោភប៉ុន្តែក៏បានឃើញមុខអាទិទេពApollonចេញមកជួយសង្រ្គោះPérictionéហើយថែរក្សានាងអោយនៅព្រហ្មចារីរហូតទាល់់ដល់់ពេលសំរាលកូនប្លាតុងមកនៅថ្ងៃទី៧ឧសុភាជាថ្ងៃខួបកំណើតរបស់់Apollonនៅឯក្រុងDelphes។Hermippeនិយាយថាប្លាតុងបានទទួលមរណភាពក្នុងពិធិជប់់លៀងអាពាហ៏ពិពាហ៏មួយក្នុងជន្មាយុ៨១ឆ្នាំ។ក្នុងពេលកំពុងប្រលងប្រជែងការនិពន្ធរឿងផ្នែកសោកនាដកម្ម,ស្រាប់់តែប្លាតុងបានជួបសូក្រាតនៅខាងមុខរោងល្ខោនDionysosហើយក្រោយពីបានសំណេះសំណាលគ្នានោះមក,ប្លាតុងក៏បានដុតចោលរឿងនិពន្ធទាំងអស់់ដែលលោកបានសរសេរដោយនិយាយឡើងថា៖Hephaistoឯងមកទីនេះមក!ប្លាតុងឥឡូវនេះត្រូវការឯង។ចាប់់តាំងពីកាលនោះមកគឺនៅអាយុ២០ឆ្នាំ,ប្លាតុងក៏បានក្លាយខ្លួនជាសាវ័ករបស់់សូក្រាត។ប្លាតុងក្នុងទ្រឹស្ដីអំពីគំនិតបាននិយាយថា៖បើសិនសតិចងចាំមានមែន,នោះក៏មកពីតែមានគំនិតក្នុងវត្ថុពិតដោយសារថាសតិចងចាំគឹជាសតិចងចាំអំពីអ្វីមួយដែលនៅនឹង(មិនកំរើកឫគ្មានចលនា)ហើយដែលមាននៅតទៅហើយថាមានតែគំនិតទេដែលស្ថិតនៅនឹង(សំរាក)។យុត្តិធម៌,ការប្រុងប្រយ័ត្ន,សេចក្ដីក្លាហាននិងគតិបណ្ឌិតគឺជាទ្រព្យសម្បត្តិរបស់់ព្រលឹង;សម្ផស្សស្អាត,រូបរាងល្អ,សុខភាពល្អនិងកំលាំងកាយគឺជាទ្រព្យសម្បត្តិរបស់់ខ្លួនប្រាណ;មិត្តភក្ដិ,សុភមង្គលនៃមាតុភូមិ,ភាពសំបូររុងរឿងគឺជាទ្រព្យសម្បត្តិខាងក្រៅ។ពេលវេលាគឺជារូបភាពនៃអនន្តកាលហើយមាននៅជានិច្ចជាកាលតទៅគ្មានទីបញ្ចប់់។ពេលវេលាគឺជាចលនាមេឃព្រោះថាយប់់,ថ្ងៃនិងខែ។ល។គឺជាចំណែករបស់់ពេលវេលា។ដូច្នេះអ្នកណាដែលលុបបំបាត់់ការបង្កើតពិភពលោកបានក៏លុបបំបាត់់ពេលវេលាបានដែរ។ចាប់់តាំងពីពិភពលោកត្រូវបានបង្កើតមក,ពេលវេលាក៏កើតមានឡើង។បន្ទាប់់ពីពេលវេលាកើតមានហើយ,ព្រះអាទិត្យ,ព្រះចន្ទនិងភពនៃប្រព័ន្ធព្រះអាទិត្យទំាងអស់់ត្រូវបានកកើតឡើងដែរ។ដើម្បីអោយសត្វលោកបានស្គាល់់ចំនួនម៉ោងនិងចំនួនលេខទើបព្រះបានផ្ដល់់ពន្លឺព្រះអាទិត្យអោយពួកគេ។មានមិត្តភាពបីប្រភេទគឺ៖
១_មិត្តភាពដែលកើតមកមានពីធម្មជាតិ
២_មិត្តភាពដែលកើតមកមានពីសង្គម
៣_មិត្តភាពដែលកើតមានមកពីការទទួលអោយស្នាក់់នៅ
មិត្តភាពប្រភេទទីមួយគឺជាមិត្តភាពដែលកើតមានរវាងឪពុកម្ដាយនិងកូន។គឺជាមិត្តភាពដែលគ្រប់់សត្វលោកចូលរួមចំណែក។មិត្តភាពប្រភេទទីពីរគឺជាមិត្តភាពសង្គមដែលកើតមកពីការជួបជុំគ្នាការទៅលេងគ្នាទៅវិញទៅមកដោយគ្មានជាប់់សាច់់ញាតិគ្នានឹងគ្នា។រីឯមិត្តភាពប្រភេទទីបីកឺជាមិត្តភាពដែលកើតមានឡើងពីការទទួលអោយស្នាក់់នៅដល់់អ្នកដែលមិនស្គាល់់មកពីទីឆ្ងាយ។ជួនកាលគេបន្ថែមប្រភេទមិត្តភាពមួយទៀតជាមិត្តភាពទីបួនគឺមិត្តភាពនៃសេចក្ដីស្រលាញ់់។
១_មិត្តភាពដែលកើតមកមានពីធម្មជាតិ
២_មិត្តភាពដែលកើតមកមានពីសង្គម
៣_មិត្តភាពដែលកើតមានមកពីការទទួលអោយស្នាក់់នៅ
មិត្តភាពប្រភេទទីមួយគឺជាមិត្តភាពដែលកើតមានរវាងឪពុកម្ដាយនិងកូន។គឺជាមិត្តភាពដែលគ្រប់់សត្វលោកចូលរួមចំណែក។មិត្តភាពប្រភេទទីពីរគឺជាមិត្តភាពសង្គមដែលកើតមកពីការជួបជុំគ្នាការទៅលេងគ្នាទៅវិញទៅមកដោយគ្មានជាប់់សាច់់ញាតិគ្នានឹងគ្នា។រីឯមិត្តភាពប្រភេទទីបីកឺជាមិត្តភាពដែលកើតមានឡើងពីការទទួលអោយស្នាក់់នៅដល់់អ្នកដែលមិនស្គាល់់មកពីទីឆ្ងាយ។ជួនកាលគេបន្ថែមប្រភេទមិត្តភាពមួយទៀតជាមិត្តភាពទីបួនគឺមិត្តភាពនៃសេចក្ដីស្រលាញ់់។
No comments:
Post a Comment