Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

យសោធបុរៈ រាជធានីដំបូងនៃក្រុងអង្គរ

បន្ទាប់ពីរំដោះប្រទេសខ្មែរចេញពីអំណាចរបស់ពួកជ្វាឈ្លានពានរួចហើយ ព្រះបាទជ័យវរ្ម័នទី២ទ្រង់បានទ្រង់បានប្រារព្វពិធីទេវរាជនៅលើ កំពូលភ្នំគូលេន ហេន្ទ្រព៌ និងបានតាំងរាជធានីនៅលើនោះ។ ប៉ុន្តែដោយសារស្ថានភាពទីតាំងមានការលំបាកច្រើនក្នុងការធ្វើដំណើរ ចេញចូលរាជធានី និងលំបាកក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជារាស្ត្រខ្មែរផងនោះ ព្រះបាទជ័យវរ្ម័នទី២ក៏ទ្រង់បានផ្លាស់រាជធានីពីតំបន់នោះមកត្រង់ ហរិរាល័យ រលួសម្តងទៀតដោយនាំយកលិង្គទេវរាជមកជាមួយផង (ព្រះបាទជ័យវរ្ម័នទី២ទ្រង់ធ្លាប់បានតាំងរាជធានីនៅរលួសម្តងរួចទៅហើយ មុននឹងទៅធ្វើពិធីទេវរាជនៅហេន្ទ្រព៌ក្នុងឆ្នាំ៨០២) ក្រោយមកនៅក្នុងរាជព្រះបាទសោវរ្ម័នទី១(៨៩៩-៩១៧)ទ្រង់បានរើរាជធានី ជាបន្តទៀត ហើយតាំងនៅតំបន់អង្គរសព្វថ្ងៃដែលជារាជធានីទី១ ហៅថារាជធានីសោធបុរៈ។ ហើយមូលហេតុដែលព្រះអង្គរើរាជធានីពីរលួសមកសោធបុរៈនេះគឺមាន អ្នកសិក្សាបង្ហាញហេតុផលថាដោយសារនៅរលួសមានប្រាសាទច្រើនទៅហើយ ដូចនេះដើម្បីបង្ហាញពីទ្ធិអំណាចរបស់ទ្រង់ដែលជាអាទិទេពគឺត្រូវ ស្វែងរកទីតាំងថ្មីដើម្បីសាងសង់ប្រាសាទជាបន្តទៀត។ ហើយការរើទៅកន្លែងថ្មីនេះព្រះអង្គក៏បាននាំយកសិវលិង្គដែលមាន ការគោរពតាំងពីសម័យជ័យវរ្ម័នទី២នោះទៅជាមួយផង។ ដោយតម្កល់នៅលើកំពូលភ្នំព្រះសុមេរុ(លំនៅរបស់អាទីទេពក្នុង សាសនាព្រាហ្មណ៍) ដែលគេស្គាល់ថាជាភ្នំកណា្ត ភ្នំបាខែងនេះឯង។ លុះដល់ក្រោយមកទៀត ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤នៅសតវត្សទិ១០ ឆ្នាំ៩២១ទ្រង់បានធ្វើការផ្លាស់ប្តូររាជធានីបន្តទៀតទៅតំបន់កោះកែ រ្តិ៍ក្នុងខេត្តព្រះវិហារសព្វថ្ងៃ។ ព្រះអង្គផ្លាស់រាជធានីទៅនៅតំបន់ថ្មីដែលមានចម្ងាយប្រមាណ ជាង៧០គីឡូម៉ែត្រពីតំបន់អង្គរ ដោយសារព្រះអង្គចង់បង្ហាញពីហិទ្ធិរិទ្ធរបស់ទ្រង់ឱ្យ ប្រជារាស្ត្រមានការខ្លបខ្លាច ព្រោះព្រះអង្គជាស្តេចជ្រែករាជ្យពីក្មួយរបស់ទ្រង់ គឺបុត្ររបស់ព្រះបាទសោវរ្ម័នទី។ ហើយការរើទៅកន្លែងថ្មីនេះទ្រង់បានខិតខំកសាងនូវ សមិទ្ធិផលធំៗជាច្រើនដូចជាប្រាសាទកោះកែរ្តិ៍ ប្រាសាទធំដែលមានកម្ពស់៣៥ម៉ែត្រ មានខឿន៧ជាន់សម្រាប់តម្កល់សិវលិង្គឈ្មោះត្រីភូនេស្វរជាដើម។ តែក្រោយពីការចូលទីវង្គតរបស់ទ្រង់ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នការតាំងនៅរាជធានីកោះកែរ្តិ៍ ឆោកគគ៌្យ ក៏ត្រូវបានផ្លាស់ចូលមកក្នុងរាជធានីសោធបុរៈវិញ។ បន្ទាប់ពីមានការកសាងអង្គរវត្តអច្ឆរិយវត្ថុដ៏អស្ចារ្យរបស់ខ្មែរ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២រួចមក នៅពាក់កណ្តាលសតវត្សទី១១ បុត្រច្បងរបស់ទ្រង់(សូរ្យវរ្ម័នទី២) ព្រះនាមឧទយាទិត្យវរ្ម័នទី២បានរំកិលរាជធានីបន្តិចដោយដៅយក ចំណុចកណ្តាលត្រង់ប្រាសាទបាពួន នៅខាងជើងភ្នំបាខែង។ ទីក្រុងថ្មីនេះត្រូវបានអ្នកសិក្សាហៅឈ្មោះថាជាក្រុងអង្គរទី២ មានប្រាសាទបាពួនជាចំណុចកណ្តាល។ រីឯក្រុងអង្គរទី៣វិញកកើតឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ក្រោយការរំដោះរាជធានីអង្គរពីពួកចំម្ប៉ា។ រាជធានីថ្មីនេះត្រូវបានសាងឡើងដោយមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ មានប្រវែង៣គីឡូម៉ែត្រតាមជ្រុងនីមួយៗ និងមានប្រាសាទបាយ័ននៅចំកណ្តាល។
          រាជធានីសោធបុរៈនេះជារាជធានីអង្គរដែលមានការតាំងនៅរយៈពេលវែងក្នុងប្រវត្តិសាស្ត្រខ្មែរ គឺរហូតដល់ទៅជាង៦សតវត្សឯណោះ ពីចុងសតវត្សទី៩ ប្រហែលឆ្នាំ៨៩៣ ក្នុងរាជព្រះបាទសោធវរ្ម័ន រហូតដល់សតវត្សទី១៥ឆ្នាំ១៤៣១ ក្នុងរាជព្រះបាទព្រះបរមពញាយ៉ាត។ ហើយមូលហេតុដែលនាំឱ្យព្រះមហាក្សត្រខ្មែរបោះបង់ចោលទីក្រុងដ៏អស្ចារ្យនេះទៅកាន់កន្លែងថ្មីនោះ គឺដោយសារតែនៅសតវត្សទី១៥នោះពួកចោរសៀមអប្បលក្ខណ៍បានកើតឡើង ហើយបាន បន្តចូលលុកលុយប្រទេសខ្មែរជាបន្តបន្ទាប់។
សរសេរដោយ អ្នកស្រាវជ្រាវ ឯកសារអេឡិចត្រូនិច ប៉ាន មូលដ្ឋានីយកម្មអក្ខរក្រម

ប្រស្នា​ធម៌ សត្វកណ្ដូប​នឹង​គ្រុឌ


ប្រស្នាធម៌ សត្វកណ្ដូបនឹងគ្រុឌ
សត្តធនសូត្រ
ឲកញា​ភក្តី​រាជា​យ៉ាំង​អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់
រៀប​រៀង
ឯវម្មេសុតំ ឯកំសម​យំភគវា សាវត្ថិ​យំ​វិហរតិ ជេតវនេ​អនាថ​បិណ្ឌិកស្សអារាមេ
ឯតំ​សុត្តំ រីសត្តធន​សូត្រ គឺ​ខ្ញុំ​អានន្ទ​ថេរ​ស្តាប់​យើយ​អំពី​ទី​ចំពោះ​ព្រះ​ភក្រ្ត​នៃ​ព្រះ​ដមាន​បុណ្យ​ជា​ម្ចាស់, ដោយ​អាការ​តែ​ម្តង ក៏​ចង់​ចាំ​ទ្រ​ទ្រង់​ដោយ​សោត​វិញ្ញាណ​វិថី​មាន​មនោ​វិញ្ញាណ​ជា​ប្រធាន ពុំ​មាន​ឲ្យ​ឃ្លៀង​ឃ្លាត​ដោយ​អក្ខរ​ព្យញ្ជន​ឯ​ណា​និមួយ​ឡើយ ,
ក្នុង​កាល​សម័យ​ថ្ងៃ សម្តេច​ព្រះ​បរម​គ្រូ​សាស្តា​ជា​ម្ចាស់​ទ្រង់​សម្រេច​ព្រះ​ឥរិយាបថ​ទាំង គង់​នៅ​ក្នុង​វិហារ​ព្រះ​ជេតពន​ជា​អារាម​នៃ​អនាថ​បិណ្ឌិក​សេដ្ឋី សាង​ថ្វាយ​ទៀប​ក្រុង​សាវត្ថី​រាជា​ធានី​និវេស​ស្ថាន គ្រា​កាល​នោះ​ឯង ព្រះ​ដមាន​ព្រះ​ភាគ​ជា​ម្ចាស់ ទ្រង់​បន្ទូលត្រាស់​ហៅ​នូវ​ព្រះ​ភិក្ខុ​ទាំង​ឡាយ​ថា ភិក្ខវោ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទើប​ព្រះ​ភិក្ខុ​ទាំង​ឡាយ​ឆ្លើយ​ទទួល​ព្រះ​ពុទ្ធ​ដិកា​ថា ភទ្ទន្តេ​ដូច្នេះ សម្តេច​ព្រះ​ជិន​វង្ស​ត្រាស់​ថា សត្ថិមានិ ភិក្ខ​វេធ​នានិ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​ទាំង​ឡាយ​នេះ​មាន ប្រកា​កតមានិត្ត ទ្រព្យ​ទាំង​ឡាយ ៧​ប្រការ​នេះ សទ្ធាធនំ ទ្រព្យ​គឺ​សទ្ធា សីល​ធនំ ទ្រព្យ​គឺ​សីល​១, ហិរិធនំ ទ្រព្យ​គឺ​ហិរិ១, ឱតប្បធនំ ទ្រព្យ​គឺ​ឱតប្ប១, សុតធនំ ទ្រព្យ​គឺ​សុត១, ចាគធនំ ទ្រព្យ​គឺ​ចាគ​១, បញ្ញាធនំ ទ្រព្យ​គឺ​បញ្ញា​១, កតមញ្ចភិក្ខ​វេ សទ្ធាធនម ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​សទ្ធា​តើ​ដូច​ម្តេច, ឥធភិក្ខវេ អរិយ​សាវ​កោស​ទ្ធោ​ហោតិ, ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អឬិយ​សាវក​ក្នុង​សាសនា​នេះ មាន​សទ្ធា​ជឿ​នូវ​ពោធិញាណ​នៃ​ព្រះ​តថាគត​ដូច្នេះ​គឺ, ឥតិបិ សោភគវ អរហំ សម្មា​សម្ពុទ្ធោ វិជ្ជាចរណ​សម្បន្នោ សុគតោ លោកវិទូ អនុត្ត​រោ​បុរិសទ​ម្មសារថិ សត្ថាទេវ​មនុស្សានំ ពុទ្ធោ ភគវាតិ, ដូច្នេះ​ថា ព្រះ​ដ៏​មាន​ព្រះភាគ​ជា​ម្ចាស់​នោះ ជា​ព្រះ​អរហំ ដោយ​ហេតុ​ដូច្នេះ​ផង, ជា​ព្រះ​សម្មា​សម្ពុទ្ធ ដោយ​ហេតុ​ដូច្នេះ​ផង, ដល់​ព្រម​ដោយ​វិជ្ចា វិជ្ជា​៨​ នឹង​ចរណ ១៥ ដោយ​ហេតុ​ដូច្នេះ ខ្លះ, សុគតោ មាន​ព្រះ​ដំណើរ​ល្អ​ដោយ​ហេតុ​ដូច្នេះ​ខ្លះ, អនុត្តរោ​បុរិសទម្មសារថិ ជា​នាយសារ​ថី ទូន្មាន​នូវ​បុរស​គួរ​ដល់​ទូន្មាន​មាន​បុគ្គល​ដទៃ​ក្រៃ​លែង​ពុំ​មាន ដោយ​ហេតុ​ដូច្នេះ​ខ្លះ, សត្ថា​ទេវមនុស្សានំ ជា​សាស្តា​ប្រដៅ​នៃ​ទេវតា​នឹង​មនុស្ស​ទាំង​ឡាយ ដោយ​ហេតុ​ដូច្នេះ​ខ្លះ, ពុទ្ធោ ត្រាស់​ដឹង (គឺ​ថា​រីក​ពេញ​ទី) ដោយ​ហេតុ​ដូច្នេះ​ខ្លះ, ភាគវា មាន​ចំណែក​គឺ​បារមី​ធម៌ ដោយ​ហេតុ​ដូច្នេះ​ខ្លះ, ឥទំវុច្ចតិ​ភិក្ខ​វេសទ្ធាធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​នេះ​ឯង​គឺ​តថាគត ពោល​ថា​ទ្រព្យ​គឺ​សទ្ធា, កតមញ្ច​ភិក្ខ​វេសីលធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​សីល​តើ​ដូច​ម្តេច, ឥធភិក្ខ​វេ​អរិយ​សាវកោ បាណាតិ​បា​តា​បដិវិរតោ​ហោត, អទិន្នា​ទា​នាប​ដិវិរ​តោ​ហោតិ កាមេ​សុមិច្ឆា​ចារាប​ដិវិរ​តោ​ហោតិ, មុសាវា​ទាប​ដិវិរ​តោ​ហោតិ សុរា​មេរយម​ជ្ជបមាទដ្ឋា​នាប​ដិរិវតោ​ហោតិ,ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា វៀរ​ចំពោះ​ចាក​បាណា​តិ​បាត ការ​សម្លាប់​សត្វ​មាន​ជីវិត, វៀរ​ចំ​ពោះ​ចាក​អទិន្នាទាន ការ​កាន់​យក​នូវ​ទ្រព្យ គឺ​ម្ចាស់​ពុំ​បាន​ឲ្យ​ដោយ​កាយ​ដោយ​វាចា, វៀរ​ចំពោះ​ចាក​មុសាវាទ ការ​ពោល​កុហក់​បញ្ឆោត, វៀរ​ចំពោះ​ចាក​សុរាមេរយ​មជ្ជបមាទ​ដ្ឋាន, ហេតុ​ជា​ទី​ដំកល់​នូវ​សេចក្តី​ប្រមាទ​គឺ​ក្រេប​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា យ៉ាង​នឹង​មេរយ​៥​យ៉ាង, ឥទំវុច្ច​តិភិក្ខ​វេសីលធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ ព្រះ​តថា​គត​ពោល​ថា ទ្រព្យ​គឺ​ហិរិ​តើ​ដូច​ម្តេច ,ឥធភិក្ខវេ អរិយ​សាវកោ ហិរិមា​ហោតិ បិរិយ​តិកាយ​ទុច្ចរិតេន វចីទុច្ច​រិតេន មនោ​ទុច្ចរិ​តេន​ហិរិយ​តិ បាប​កានំ អកុសលានំ ធម្មានំ សមា​បត្តិយា, ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា​នេះ មាន​សេចក្តី​អៀន​ខមាស់​អមពី​កាយ​ទុច្ច​រិត ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ ខ្មាស់​អំពី​ចីទុច្ចរិត ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​វាចា ខ្មាស់​អំពី​មនោទុច្ចរិត, ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​ចិត្ត, ខ្មាស់​អមពី​កិរិយា​ដល់​ព្រម​នៃ​ធម៌ទាំង​ឡាយ ដ៨លាមក​ជា​អកុសល​ឥទំ​វុច្ច​តិភិក្ខ​វេហិរិធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ​តថាគត​ពោល​ថា ទ្រព្យ​គឺ​ហិរិ, កតមញ្ចភិក្ខ​វេឱតប្បធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​គឺ​ឱតប្ប​តើ​ដូច​ម្តេច,ឥធភិក្ខ​វេ អរិយ​សាវកោ ឱតប្បីហោតិ ឱតប្បតិកាយ​ទុច្ចរិតេន វចីទុច្ចរិតេន មនោទុច្ចរិតេន ឱតប្បតិ បាប​កានំ​អកុសលានំ ធម្មានំ សមាបត្តិយា,ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយសាវក​ក្នុង​សាសនា​នេះ មាន​សេចក្តី​ក្តៅ​ក្រហាយ​តក់​ស្លុត អមពី​កាយ​ទុច្ចរិត អមពីវចី​ទច្ចរិត, អំពី​មនោទុច្ចរិត អំពី​កិរិយា​ដល់​ព្រម​នៃ​ធម៌​ទាំង​ឡាយ ដ៏​លាមក​ជា​អកុសល, ឥទំវុច្ចតិភិក្ខ​វេ​ឱតប្បធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​នេះ​ឯង​ហើយ គឺ​តថាគត​ពោល​ថា​ទ្រព្យ​គឺ​ឱតប្បកត​មញ្ចភិក្ខវេសុតធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​គឺ​សុត​តើ​ដូច​ម្តេច ,ឥធភិក្ខ​វេអរិយសាវកោ ពហុស្សុតោ​ហោតិ សុតធរោ​សុត​សន្និច្ចយោ យេ​តេ​ធម្មា​អាទិកល្យាណា មជ្ឈេក​ល្យាណា បរិយោសាន​កល្យាណា សាត្ថំ​សព្យញ្ជនំ កេវ​លំបរិបុណ្ណំ​បរិសុទ្ធំ ព្រហ្មចរិយំ​អភិវទន្តិ តថា​រូប​ស្សធម្មា​សុតា​ហោន្តិ​ធតា​វច​សាប​រិចិត្តា មនសានុបេក្ខិតា​ ទិដ្ឋិយា​សុប្បដិវទ្ធា​ឥទំវុច្ចតិសុត​ធនំ, ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា​នេះ ជា​ពហូសូត្រ អ្នក​ទ្រ​ទ្រង់​នូវ​សូត្រ អ្នក​សន្សម​នូវ​សូត្រ ធម៌​ទាំង​ឡាយ​ឯណា​មាន​ពីរោះ​ក្នុង​ខាង​ដើម មាន​ពីរោះ​ក្នុង​កណ្តាល​មាន​ពីរោះ​ក្នុង​ទី​បំផុត សម្តែង​នូវ​ព្រហ្មចរិយ​ប្រកប​ដោយ​អត្ថ​ប្រកប​ដោយ​ព្យញ្ជន បរិសុទ្ធ​បរិបូរណ៌ ពុំ​មាន​សេស​សល់​ធម៌​ទាំង​ឡាយ​មាន​សភាពដូច្នោះ គឺ​អរិយ​សាវក​នោះ ស្តាប់​ហើយ​ទ្រ​ទ្រង់​ហើយ ស្ទាត់​ហើយ​ដោយ​វាចា សំឡឹង​រឿយៗ ដោយ​ចិត្ត​ចាក់​ឆ្លុះ​ដោយ​ប្រពៃ​ដោយ​ទិដ្ឋិ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ​តថាគត​ពោល​ថា ទ្រព្យ​គឺ​សុត, កតមញ្ច​ភិក្ខ​វេចាគ​ធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​ចាគ​តើដូច​ម្តេច,ឥធភិក្ខវេ អរិយសាវកោ វិតមល​មច្ឆេរេន ចេតសា​អគារំ​អជ្ឈាវសតិ មុត្តចាគោ បីយតបាណី វោស្សគ្គរតោ​យាច​យោ​គោ ទាន​សំវិភាគ​រតោ,
ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក ក្នុង​សាសនា​នេះ មាន​ចិត្ត​មាន​មន្ទិល គឺ​សេចក្តី​កំណាញ់ ប្រាស​ចេញ​ហើយ មាន​ទាន​បរិច្ចាគ​រួច​ស្រឡះហើយ មាន​ដៃ​របស់​ខ្លួន​លាង​ស្អាត​ហើយ ត្រេក​អរ​ហើយ​ក្នុង​កិរិយា​លះ​បង់ មុខ​គួរ​ដល់​កិរិយា​សូម​ត្រេក​អរ​ហើយ​ក្នុង​ទាន​នឹង​ចំណែក​ស្មើ នៅ​គ្រប​គ្រង​នូវ​ផ្ទះ, ឥទំវុច្ចតិ​ភិក្ខ​វេចាគ​ធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ​តថាគត​ពោល​ថា​ទ្រព្យ​គឺ​ចាគ, កតមញ្ចភិក្ខ​វេបញ្ញាធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​បញ្ញា​តើ​ដូច​ម្តេច,ឥធភិក្ខ​វេអរិយ​សាវកោ បញ្ញាវាហោតិ ឧភយត្ថគា​មិនិយា​ខយញ្ច អត្ថញ្ច គន្តុំ បរិច្ឆិន្ទិតុំ បញ្ញាយ​សម​ន្នាគ​តោ​អរិយាយ​និព្វេ​ធិតាយ សម្មាទុក្ខ​ខយ​គាមិយា ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា​នេះ មាន​បញ្ញា​ប្រកប​ដោយ​បញ្ញា​ដ៏​ប្រសើរ ជា​គ្រឿង​ត្រាស់​ដឹង​ដើម្បី​ដល់ ដើម្បី​កំណត់ នូវ​កិរិយា​អស់​ទៅ នូវ​កិរិយា​ចំរើន​ជា​ទី​ដល់​ក្នុង​ហេតុ​ទាំង​ពីរ ជា​ទី​ដល់​នូវ​សេចក្តី​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ,ឥទំវុច្ចតិភិក្ខ​វេបញ្ញាធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ហើយ​គឺ​តថាគត​ពោល​ថា ទ្រព្យ​គឺ​បញ្ញា ឥមានិខោភិក្ខវេសត្តធនានិ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​ទាំង​ឡាយ​នេះ ហៅ​ថា​ទ្រព្យ​៧​ប្រការ ព្រះ​បរម​សាស្តា​ចារ្យ ព្រះ​អង្គ​ញាំង​សូត្រ​ឲ្យ​ចប់​ហើយ ព្រះ​អង្គ​កាន់​យក​នូវ​កំបូល​ទេសនា ដោយ​បទ​គាថា​ទាំង​ឡាយ​ថា,
សទ្ធាធនំ​សីល​ធនម ហិរិឱតប្បិយធនំ សុតញ្ចចាគោច​បញ្ញា​វសត្តមំ​យស្សឯតាធនាសន្តិ ឥត្ថិ​យាបុរិសស្សវា អទឡិ​ទ្ធោ​តិតី​អាហុ អមោឃំតស្សជីវិតំ តស្មាសទ្ធញ្ចសីល​ញ្ចបសាទធម្មទស្សនម អនុយុញ្ជថមេធាវី សរំពុទ្ធានសាសនន្តិ,
អធិប្បាយ​ថា ទ្រព្យ​ទាំង​ឡាយ​នេះ ទ្រព្យ​គឺ​សទ្ធា , ទ្រព្យ​គឺ សីល១, ទ្រព្យ​គឺ​ហិរិ១, គឺ​ឱតប្ប១ គឺ​សុត​១, គឺចាគ១, ទ្រព្យ​ជា​គំរប់​៧ គឺ​បញ្ញា​១, មាន​ដល់​បុគ្គល​ឯណា ទោះ​ជា​ស្រ្តី​ក្តី, បុរសក្តី, អ្នក​ប្រាជ្ញ​ទាំង​ឡាយ ហៅ​នូវ​បុគ្គល​នោះ​ថា ពុំ​មែន​មនុស្ស​ក្រខ្សត់​ឡើយ ជីវិត​របស់​អ្នក​នោះ ពុំ​បាន​សោះ​សូន្យ​ទទេ ហេតុ​ដូច្នោះ​បុគ្គល​ជា​អ្នក​ប្រាជ្ញ កាល​នឹក​រលឹក​នូវ​ពាក្យ​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទាំង​ឡាយ​ហើយ​ចូល​ប្រកប​រឿយៗ​នូវ​សទ្ធា​នឹង​សីល នូវ​កិរិយា​ខើញ​នូវ​បសាទ​ធម៌​នេះ​ហោង

សត្តធន​សុត្តំនិដ្ឋិតំ ចប់​សត្តធនសូត្រ​តែ​ប៉ុណ្ណេះ