Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Sunday, March 18, 2012

តម្លៃ និងមុខងារនៃ​សិល្បៈ​ខ្មែរ​បុរាណ


ដើម្បីជា​ជំនួយ​នៅក្នុង​ការសិក្សា​ទៅ​ប្រ​វ​ត្ដិ​សាស្ដ្រ និង​ស្វែងយល់​អំពី​មុខងារ​នៃ​សំណង់​ប្រាសាទ​នានា នៅ​ប្រទេស​កម្ពុជា និង​ស្វែងយល់​អំពី​តម្លៃ នៃ​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​ដូចតទៅ នៅ ពេលដែល​និយាយ​អំពី​ពាក្យ​ថា សិល្បៈ​យើង​គួរតែ​ស្វែងយល់ថា​តើ​ពាក្យ​នេះ​មាន​ប្រភព​និង​ដើមកំណើត និង ប្រភព​មក ពី​ណា ? ពាក្យ​ថា “ សិល្បៈ ” តាម​ភា​សំ​ស្ដ្រឹ​ត ឬ​សិល្បៈ តាម​ភាសាបាលី សំដៅយក​ការងារ ផ្សេងៗ តំណាង​ហត្ថកម្ម គ្រប់បែបយ៉ាង ដែលមាន​សិល្ប៍ ពោលគឺ​ធ្វើឱ្យ​មនុស្ស​ចាប់​ចិ​ត្ដ ចាប់អារម្មណ៍ ចង់​មើល ចង់ឃើញ ចង់​ស្ដាប់ ។ សិល្បៈ​មាន​ច្រើន​ប្រភេទ​ណាស់ ដូចជា សិល្បៈ​របាំ ចម្រៀង ភ្លេង ល្ខោន កុន  ចម្លាក់គំនូរសំណង់សូន្យ​រូប ។ល។
 យើង ខ្ញុំ​សូម​អធិប្បាយ និង​លើក​យកតែ​លក្ខណៈសំខាន់ៗ នៃ​សិល្បៈ​ខ្មែរ​បុរាណ មក​បង្ហាញ​តាម​មុខងារ​តែប៉ុណ្ណោះ ដើម្បី​ជា​ជំនួយ​ដល់ ការសិក្សា។
សិល្បៈ ស្ថាបត្យកម្ម ៖គឺ​យើង​និយាយ​ទៅដល់​ស្នាដៃ​នៃ​ការសាងសង់ផ្សេងៗ ដែលមាន​ដូចជា​ប្រាសាទ  អាគារ រមណី​ដ្ឋា​ន  ផ្ទះសំបែង...ដែល​ប្រកបទៅដោយ​សោ​ភ័​ណ្ឌ​ភាព។
សិល្បៈ ចម្លាក់     ៖ បាន​ដល់​សិល្បៈ​សូន​រូប សិល្បៈ​ស្មិត  សិល្បៈ​ជា​ពុ​ម្ភ  សិល្បៈ​ជាងទង  ដែល​គេ​អាច យក​សម្ភារៈផ្សេងៗ ដូចជា ថ្ម  ឈើ  លោក​ហ​ធាតុ  ដី  ឬ​វត្ថុផ្សេងៗមក​កែច្នៃ​រូបរាងកាយ​មនុស្ស សត្វ និង​ក្បាច់រចនាផ្សេងៗ ។
សិល្បៈ​គំនូរ        ៖ ជា​សិល្បៈ​មួយបែប​ដែល​កើតឡើង​តាមរយៈ​ការគូសវាស​ការឱ្យ​ពណ៌​នៅលើ​រូបភាព នៃ​ការឆ្លុះបញ្ចាំង​អ្វីមួយ ដែល​អាច​ទាក់ទាញ​ចិ​ត្ដ​គំនិត​របស់​មនុស្ស ឱ្យមាន​ការជក់​ចិ​ត្ដ​ជក់​អារម្មណ៍ ។
សិល្បៈ​តន្ដ្រី        ៖ ដែល​ហៅថា​សិល្បៈ​តន្ដ្រី គឺជា​សិល្បៈ​ដែល​ស្ដែងចេញ​តាមរយៈ​ឧបករណ៍ ដែល​អាច បន្លឺ​សូរ សម្លេង​ពិ​រោះ អន្លង់​អ​ន្លោ​ច ពោរពេញ​ទៅដោយ មនោសញ្ចេតនា ដែល​លាយឡំ​ទៅដោយ​ការសប្បាយ រីករាយ និង​ភាព​ក្រៀមក្រំ ដែល​ស្ដែងចេញ​ឡើង​តាមរយៈ​សកម្មភាព​រប​ស់មនុស្ស និង​បង្ហាញ​អំពី​ទិដ្ឋភាព និង ជីវភាព​សង្គមមនុស្ស​ដែល​កំពុង​ជួប​ប្រ​ទៈ ។
សិល្បៈ​របាំ         ៖ គឺជា​សិល្បៈ​ម្យ៉ាង ដែល​សំដៅ​ទៅដល់​នៃ​ការបញ្ចេញ​កាយវិការ ប្រកបដោយ​គំនិត ច្នៃប្រឌិត និង​មាន​លក្ខណៈ​ទន់ភ្លន់ បត់បែន​ទៅតាម​ចង្វាក់ភ្លេង ដើម្បី​សេចក្ដី​សប្បាយរីករាយរ​ប​ស់មនុស្ស និងអ​ទិ​ទេព។
សិល្បៈ​ភាពយន្ដ  ៖ មាន​កុន  ល្ខោន  ជា​សិល្បៈ​ដែល​ស្ដែងចេញ​តាមរយៈ​រូប ភាពពិតៗ ឬ​រូប ភាព​ដែល​ឆ្លុះបញ្ចាំង ធ្វើឱ្យ​មនុស្ស​មាន​ចិ​ត្ដរំ​ដើម  ញាប់​ញ័រ​សប្បាយ​រីក រាយ​គោលបំណង​ធំ​របស់​សិល្បៈ​ប្រភេទនេះ គឺ​ដើម្បី​បម្រើឱ្យ​មនុស្ស​និង​សង្គមមនុស្ស ។
សិល្បៈ​អក្សរសិល្ប៍៖ សិល្បៈ​មួយបែប​ដែល​ឆ្លុះបញ្ចាំង​អំពី​តថភាព  សត្យានុម័ត  នៃ​ជីវភាព​រស់នៅ​របស់​មនុស្ស​ស្ដែងចេញ​តាមរយៈ​ពាក្យសំដី និង​អក្សរ...ដែល​អាចធ្វើឱ្យ​មនុស្ស​មានការ​ចាប់​ចិ​ត្ដ ចាប់អារម្មណ៍ រំភើប​ញាប់​ញ​រ័  សប្បាយរីករាយ  ឬ​ក្ដៅក្រហាយ...។ គោលបំណង​នៃ​សិល្បៈ​នេះ គឺ​ដើម្បី​ដោះស្រាយ ពី​បញ្ហាមនុស្ស និង​សង្គមមនុស្សដើម្បី​មនុស្ស និង​សង្គមមនុស្ស ។
មុខងារ​នៃ​ចម្លាក់​ខ្មែរ៖ នៅក្នុង​សិល្បៈ​ខ្មែរ រូបចម្លាក់​បុរាណ​មានមុខ​ងារសំខាន់ៗ ២ យ៉ាង​គឺ ៖
១-ចម្លាក់​សម្រាប់​បូជា (ស​ជុល​ផ​តុ​រេ Cutltuelle)ដូចជា​រូប​បដិមា ព្រះពុទ្ធ ពោធិសត្វ  ឥសូរ  ព្រហ្ម  នរាយ​ជាដើម ។
២-ចម្លាក់​សម្រាប់​ចំអក(ស​ជុល​ផ​តុ​រេ De Lé Coration) ដូច​រូបចម្លាក់​សត្វ​ខ្លះ ចម្លាក់​ក្បាច់ក្បូរផ្សេងៗ ចម្លាក់​ភ្ញីផ្កា ។ល។
សរសេរដោយ អ្នកស្រាវជ្រាវ ឯកសារអេឡិចត្រូនិច ប៉ាន មូលដ្ឋានីយកម្ម​អក្ខរក្រម

No comments:

Post a Comment