រូបអប្សរាញញឹមចេញធ្មេញមានតែមួយគត់នៅអង្គរ
១. ផ្កា បណ្ណជាតិៈ ថ្វាយទៅព្រះព្រហ្មយកទៅដាំនៅព្រហ្មលោកទាំងដប់ប្រាំមួយជាន់ ២. ដំរីក្បាលបីឈ្មោះ ព្ធរាវ័ណៈ ថ្វាយទៅព្រះឥន្ទ្រធ្វើជាយានជំនិះ ៣. ព្រះនាង ស្រីលក្ស្មីៈ ថ្វាយទៅព្រះវិស្ណុធ្វើជាអគ្គមហេសី ៤. សេះសឈ្មោះ ឧច្ច័យស្វរៈ មិនថ្វាយឲ្យអាទិទេពអង្គណាទេ រក្សាទុកជានិមិត្តរូបគោរពប្រតិបត្តិសីលប្រាំសម្រាប់ឋានទាំងបី គឺឋានទេវលោក ឋានមនុស្សលោក និងឋានបាតាលលោក។ ៥. ទឹកអម្រឹតៈ ជាវត្ថុសក្តិសិទ្ធិធ្វើឲ្យមានអាយុវែងឥតដែនកំណត់ ៦. អប្សរាៈ អប្សររាប់សិបអង្គលេចចេញឡើងអណ្តែតពាសពេញលំហអាកាសរេរាំរបាំសួគ៌ បន្ទាប់ពីវត្ថុសក្តិសិទ្ធិទីប្រាំគឺទឹកអម្រឹតបានធ្លាក់ទៅក្នុង ដៃពួកយក្ស។ ប្រមុខអប្សរធ្វើសញ្ញាឲ្យបរិវារ រាំរបាំងទេពពង្វក់ចិត្តពួកយក្សឲ្យភ្លឹកភ្លេចផឹកទឹកអម្រឹត។ រសរបាំទាក់ទាញពួកអសុរៈឲ្យស្រើបស្រាល ស្លុតស្លុងអារម្មណ៍ទៅតាមក្បាច់រាំ។ ឃើញឱកាសល្អ ព្រះវិស្ណុក៏កាឡាខ្លួនជាព្រះពាយឆក់យកទឹកអម្រឹតឲ្យពួកទេវតា ផឹកទាំងអស់ដើម្បីឲ្យមានជីវិតអមតៈ។ ពេលបេសកកម្មកូរសមុទ្រទឹកដោះបានចប់សព្វគ្រប់ហើយ ពួកស្រីទេពអប្សរទាំងអស់បានក្លាយទៅជាស្រីរបាំសួគ៌រាំថ្វាយព្រះ ឥន្ទ្រតាំងតែតពីនោះមក។ របាំរបស់ពពួកស្រីទេពអប្សរនោះ សន្មត់ហៅថា របាំអប្សរា។ របាំអប្សរារាំលើកទីមួយនៅឋានសមុទ្រទឹកដោះហៅថា របាំទឹកអម្រឹត។ ពេលរេរាំពពួកទេពអប្សរតែងកាន់ផ្កាបណ្ណជាតិជានិច្ច ដែលតំណាងឲ្យទេវលោក សុភមង្គល និងភាពរុងរឿងរបស់សត្តនិករគ្រប់ឋាន។ អត្ថបទដើមៈ សៀវភៅកំណើតអប្សរា រៀបរៀងដោយ ញ៉ែប សែ និង ចក់ ឬទ្ធី បោះពុម្ពឆ្នាំ២០១០ ដោយគ្រឹះស្ថានបោះពុម្ពផ្សាយសាស្ត្រា |
មនុស្សមិនមែនជាកេរដំណែលនៃព្រហ្មលិខិតនោះទេតែមនុស្សគ្រាន់តែជាកេរដំណែលនៃគំនិតរបស់ខ្លួនតែប៉ុណ្ណោះ។
Sunday, September 9, 2012
ដើមកំណើតអប្សរា
ដើមកំណើតអប្សរា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment