Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Friday, August 31, 2012

របៀបចែចង់មនុស្សស្រី

មានវិធីច្រើនយ៉ាង ក្នុងការចែចង់មនុស្សស្រីដែលអ្នកបានចាប់ចិត្ត ស្រឡាញ់ ចំពោះបុរស់ៗដែលកំពុងកណ្តោចកណ្តែងខ្វះអ្នកមើលថែ  ហើយត្រូវការអ្នកយល់ចិត្តមកថ្នាក់ថ្នមនេបនិតជិតកាយ។ តើមាន វិធីណាខ្លះដែលធ្វើឲ្យស្រីៗធ្លាក់ក្នុងអន្លង់ស្នេហ៏របស់អ្នក?
១.កុំរាប់អានមនុស្សស្រីដែលអ្នកចាប់ចិត្តដូចជាមិត្តភក្តិ នាងអាចនឹងយល់ ច្រឡំគិតថាអ្នកត្រឹមជាមិត្តធម្មតា ឬ ក៏គ្រាន់តែជាចែចង់លេងសើចតែប៉ុណ្ណោះ។ បើអ្នក ត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីនាង មុននឹងសេចក្តីស្នេហាកកើតឡើង  នាងអាចនឹងគិតថាអ្នកគឺជាមិត្តល្អម្នាក់ប៉ុណ្ណោះ ទំនាក់ទំនងនេះនឹងកាន់តែរីកដុះដាល  តែការរីកដុះដាលនេះបានតែជាមិត្តភាពដដែល មិនអាចប្រែក្លាយជាសេចក្តីស្នេហានោះទេ  ហើយថ្ងៃណាមួយនឹងត្រូវអ្នកដទៃឆក់យកទៅបាត់ទៀត។ ដូច្នេះបើគិតចង់ទាក់ទងនាងជា សង្សារ ក៏ត្រូវតែសេពគប់នាង ជារបៀបសង្សារតាំងពីចាប់ផ្តើមដំបូងមក កុំឲ្យនាងយល់ ច្រឡំ។
២. ត្រូវចេះបង្កើតភាពភ្ញាក់ផ្អើលដល់មនុស្សដែលអ្នកស្រឡាញ់ ស្រីៗចូល ចិត្តរឿងភ្ញាក់ផ្អើលខ្លាំងណាស់ បើទោះជានាងមានចរឹករឹងរួស យ៉ាងណាក៏ដោយ នាង ពិតជាចូលចិត្តការពញ្ញាក់អារម្មណ៍ និង ភាពអាថ៌កំបាំង ច្រើនជាងការស្គាល់អ្នកអស់ពីពោះ ពីពុង ព្រោះបើនាងបានស្គាល់អ្នកច្បាស់ហើយ វាប្រៀបដូចជាគ្មានអ្វីដែលគួរចាប់អារម្មណ៍  និង ចង់ដឹងទៀតទេ។   ចូរប្រាប់ព័ត៌មានអំពីខ្លួនអ្នកដល់នាងបន្តិចម្តងៗ ដើម្បីដាស់ អារម្មណ៍នាងឲ្យចង់ដឹងបន្តទៀត កុំឲ្យនាងដឹងភ្លាមៗថាអ្នកមានគោលដៅយ៉ាងណា  តែត្រូវ សាងភាពទាក់ទាញចិត្ត និងចងចិត្តនាងទុក នោះនាងនឹងដើរមករកលោកដោយខ្លួន ឯង។
៣.ដៃគូរដែលចូលចិត្តនៅស្ងៀមស្ងាត់ មិនមែនជាដៃគូរដែលដេញតាមប្រមាញ់ រហូតនោះទេ សូមកុំប្រញាប់មានសកម្មភាពមុនឲ្យសោះ ព្រោះដំណាក់កាលនេះចេះតែ ឈានទៅមុនហើយ។ ការដែលអ្នកតាមចែចង់នារីម្នាក់ប្រកិតៗពេក អាចបង្កសេចក្តីរំខាន ដល់នាងបានយ៉ាងងាយ។ ដូច្នេះចូរនៅស្ងៀមៗ ហើយព្យាយាមសង្កេតថា នាងចាប់ អារម្មណ៍នឹងអ្នកឬទេ? ឬក៏អ្នកចាប់អារម្មណ៍នឹងនាងពិតប្រាកដឬនៅ? បើពិតមែនក៏ចាប់ ផ្តើមបើកចំហឲ្យនាងដឹងបន្តិចម្តងៗ តែកុំយឺតយូរពេកប្រយ័ត្ននាងឃ្លាតឆ្ងាយពីអ្នក ដោយ សារនាងគិតថាអ្នកមិនចាប់ចិត្តនឹងនាងក៏ថាបាន។
៤.បង្កើនភាពទាក់ទាញ មុនពេលចេញទៅជួបដៃគូអ្នកតែប្រើផលិតផលខ្លះ ដើម្បី  ឲ្យក្លិនខ្លួនក្រអូបប្រហើរ សម្បុរស្បែកស្រស់ថ្លាគួរគយគន់ កុំឲ្យខ្លួនប្រាណអាប់អួរឲ្យសោះ   ព្រោះនារី សម័យនេះក៏ត្រូវការបុរសដែលមានស្បែកកាយស្អាតដូចគ្នា។ សម្រាប់ស្បែក  គគ្រាតគគ្រើម ទទួលស្គាល់ថាក៏មាននារីមួយចំនួនចូលចិត្តដែរ តែភាគច្រើនបើជាបុរស  ដែលមានស្បែកស្អាត នឹងមានភាពងាយស្រួលក្នុងការទាក់ទាញចិត្តនារីច្រើនជាង។ រឿង  សំខាន់មួយទៀតនោះគឺខ្យល់ដង្ហើមនិងក្លិនមាត់ត្រូវតែស្រស់ថ្លា តែងខ្លួនឲ្យបានស្អាតបាត  គួរគយគន់ ឯការតែងខ្លួនបែបឡូយឆាយហួសហេតុពេកក៏មិនកើតដែរ អ្នកគួរតែផ្លាស់  មកតែងខ្លួនបែបសុភាពរាបសា គួរឲ្យចង់រាប់អាន នោះមិនត្រឹមតែនារី ដែលស្រឡាញ់ទេ សូម្បីតែអ្នកដទៃក៏ចង់រាប់អានអ្នកដែរ។
៥.ត្រូវចេះបង្កើតភាពរីករាយ នារីភាគតិចណាស់ដែលចូលចិត្តបុរសដែលមាន អារម្មណ៍ តានតឹងតប់ប្រមល់គ្រប់ពេលវេលាកាន់តែតានតឹងកាន់តែធ្វើឲ្យនាងធុញទ្រាន់។  នារីចូលចិត្តបុរសដែលមានអារម្មណ៍កំប្លែង ព្រោះអាចធ្វើឲ្យជីវិតរបស់នាងកាន់តែមាន ភាពរីករាយ គ្មានទុក្ខកង្វល់។ ចូរញញឹមដាក់នាង បើអ្នកជាមនុស្សដែលពូកែញញឹម ឫកពា សុភាព ស្គាល់កាលៈទេសៈ មិនថាតែយកឈ្នះចិត្តនាងបាននោះទេ តែឈ្នះទាំងមនុស្សក្នុង គ្រួសារនាងបានយ៉ាងងាយទៀតផង។ រឿងនេះគេបានធ្វើការស្ទាបស្ទង់យ៉ាងប្រាកដ ប្រជារួចមកហើយថា  មាន  ៩នាក់ក្នុងចំណោមនារី    ១០នាក់  គិតដល់ភាពសំខាន់របស់ អារម្មណ៍កំប្លែងរបស់បុរសជារឿងដំបូង។  ដូច្នោះសូមទុកភាពស្រស់សង្ហាមួយឡែកសិន  ហើយយកភាពកំប្លុកកំប្លែងមកបន្ថែមភាពសប្បាយរីករាយ ដល់មនុស្សដែលលោកគិត ថាចង់បានជាសង្សារ។
៦.ត្រូវពិចារណាឲ្យបានច្បាស់ កុំប្រញាប់គិតថានាង គឺ  ជានារីដែលលោកត្រូវ ជ្រើសរើសយកធ្វើជាសង្សារឲ្យសោះ បើគ្រាន់តែបានដើរលេងជាមួយគ្នាបានប៉ុន្មានលើកផង នោះ ព្រោះវាអាចជាការឈ្លក់វង្វេងរបស់អ្នកទៅមួយគ្រាប៉ុណ្ណោះ។ ពេលកំពុងរឈ្លក់វង្វេង នេះហើយ ដែលធ្វើឲ្យភ្នែកលោកស្រវាំងមើលអ្វីក៏ឃើញល្អទាំងអស់ ហើយគិតថានាងពិតជា មនុស្សក្នុងដួងចិត្តអ្នកប្រាកដមែន។ សូមចង់ចាំថា ត្រូវប្រើពេលវេលាយូរបន្តិច ដើម្បីឆ្លើយ តបនឹងសំណួរខ្លួនឯងឲ្យច្បាស់ក្នុងចិត្តសិនថា នារីម្នាក់នេះ ជានារីដែលអ្នកស្រលាញ់ប្រាដក ឬទេ? នារីម្នាក់នេះ ជាអ្នកដែលនឹងក្លាយជាគូជីវិតរបស់អ្នកមែនឬទេ? ហើយនារីម្នាក់នេះ  ពិតជាអ្នកដែលត្រូវក្លាយជាម្តាយរបស់កូនអ្នកមែនឬទេ? ត្រូវចេះប្រើប្រាស់ពេលវេលាក្នុង ការសម្រេចចិត្តឲ្យបានយូរបន្តិច មិនត្រូវសម្រេចចិត្តទាំងងងឹតងងុលនោះទេ៕
ប្រភពៈhttp://www.mungkulkar.com

នារីរៀនខ្ពស់ពិបាករកប្តីឬ?

ពាក្យចាស់បានដំណាលថា “ស្ត្រីដែលរៀនសូត្រ បានជ្រៅជ្រះពិបាករកគូស្រករ” ដោយសម្អាងថា រៀនសូត្រ យូរ ទៅកាន់តែមានវ័យចំណាស់ បាត់បង់សម្រស់។ ម្យ៉ាង  វិញទៀតវប្បធម៌ខ្មែរ បុរសច្រើនតាំងខ្លួនជាអ្នកចេះ ឬ ធំជាងគេនៅក្នុងគ្រួសារ។ ដូច្នេះ មិនចង់បានភរិយាដែលចេះជាងខ្លួន ឡើយ។ តើវប្បធម៌នេះមានទៀតទេនៅក្នុងសង្គមខ្មែរនា បច្ចុប្បន្ន?
យល់ស្របថា មានរឿងបែបនេះមែនយុវជន ចាន់ ប្រសិទ្ធិ និស្សិតផ្នែកគ្រប់គ្រង ពាណិជ្ជ កម្ម នៃសាកលវិទ្យាល័យនន័រតុន បានឲ្យដឹងថា កាលណាមនុស្សស្រីរៀនបានជ្រៅ ជ្រះរហូត ដល់ថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនោះ ជាកម្រិតខ្ពស់ដែលមានមនុស្សប្រុសភាគច្រើន   គិតថា  មនុស្សស្រីទាំងនោះមានចំណេះដឹងខ្ពស់ជាងខ្លួន ឬមានសមត្ថភាពស្មើនឹងខ្លួន  ពួកគេមិនចង់ បានឡើយ ព្រោះពេលរៀបអាពាហ៍ពិពាហ៍ទៅ ខ្លាចមនុស្សស្រីមើលងាយ។  ជាពិសេសបុរស ចង់មានឥទ្ធិពលលើមនុស្សស្រីក្នុងគ្រួសារផង ប៉ុន្តែសម័យនេះភាពច្រើន ស្ត្រីដែលរៀនពូកែហើយសុទ្ធតែមានគេកក់តាំងពីរៀនថ្នាក់ទាបរួចអស់ហើយ។
កត្តាប្រាក់ចំណូលក៏ជារឿងដែលបុរសមិនចង់បាននារីមានសមត្ថភាពខ្ពស់ជាងខ្លួនដែរ នេះជាការលើកឡើងរបស់យុវជន សួន សេងតាយ និស្សិតផ្នែកច្បាប់នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង់។ តាយ បានបន្ថែមថា បុរសចង់ចេះជាងស្ត្រីនោះ ជារឿពិតហើយ ហើយបើ កាលណាស្ត្រីចេះជាងអាចធ្វើការបានប្រាក់ខែខ្ពស់ជាងខ្លួន បុរសៗនិងមានភាពអៀនខ្មាស  ហើយការរស់នៅមិនចុះសម្រុងគ្នាឡើយ។
មិនមែនរឿនសមត្ថភាព ប្រាក់ខែប៉ុណ្ណោះទេ ដែលជាបញ្ហាចោទនោះ សម្រស់ក៏ជារឿង សំខាន់ដែរ។ យុវជន ម៉ាក់ បញ្ញា និស្សិតសាកលវិទ្យាល័យបៀប្រាយ បានឲ្យដឹងថា មនុស្ស ស្រីដែលរៀនបានខ្ពស់ គេមិនបានផ្តោតលើស្នេហាទេ ហើយបុរសៗគេគិតថាមនុស្សស្រី ដែលរៀនបានច្រើន មិនសូវគិតរឿងស្នេហាទេ។ ម្យ៉ាងទៀត បុរសភាពច្រើន ស្រឡាញ់នារី ក្មេងជាងខ្លួន ហើយស្រស់ស្អាតប៉ណ្ណោះ។
មិនមែនតែបុរសទេដែលគិតបែបនេះ សូម្បីតែស្ត្រីក៏គិតបែបនេះដែរ។ កញ្ញា ភា និស្សិត ផ្នែកគណនេយ្យបានឲ្យដឹងថា កញ្ញាយល់ស្រប់ ៥០% ចំពោះគំនិតខាងលើនេះ ព្រោះខ្មែរ យើងយល់ថា មនុស្សស្រីយកប្តី ត្រូវតែមានសមត្ថភាពជាងខ្លួន។ ទន្ទឹមនឹងនេះ បើសិនជា បុរសគេមានសមត្ថភាពខ្ពស់ អាចរកចំណូលបានច្រើនជាង គេមិនសម្លឹងមើលមនុស្សមាន វ័យចំណាស់នោះទេ។ មកដល់បច្ចុប្បន្ននេះ មិនត្រូវទាំងអស់នោះទេ ព្រោះនារីមិនចាំឲ្យ បុរសចិញ្ចឹមទៀតឡើយ គឺអាចធ្វើការរកចំណូលដើម្បីចិញ្ចឹមគ្រួសារដូចបុរស ហើយបុរស ខ្លះក៏មិនគិតដូចពិមុនដែរ។
លោកជំទាវ ស៊ីវណ្ណ បុទុម ធ្លាប់មានប្រសាសន៍កាលពីទិវា ៨ មីនាកន្លងទៅថា ក្រសួង បានសង្កេតឃើញថា ក្នុងកម្រិតសិក្សាបឋមសិក្សា ឬនៅកម្រិតវិទ្យាល័យ សមតុល្យរវាង សិស្សស្រី និង សិស្សប្រុស ប្រហាក់ប្រហែលគ្នា ប៉ុន្តែឈានដល់កម្រិតឧត្តមសិក្សា បែរជា នៅតែទាបទៅវិញ។ នេះជារឿងដែលរដ្ឋាភិបាលបានខិតខំជំរុញលើកទឹកចិត្ត ឲ្យមានការ ចូលរៀនស្មើគ្នាវិញ។
គេមិនដឹងច្បាស់ថា ចំនួនសិស្សនារីសិក្សាថ្នាក់ឧត្តមសិក្សាទាបបែបនេះ អាចបណ្តាល  មកពីឥទ្ធិពលទស្សនៈចាស់បុរាណដែលថា “នារីរៀនច្រើនពិបាករកប្តី” នោះទេ។ ចុះអ្នក គិតយ៉ាងម៉េចដែរ?
 ដក់ស្រង់ពី  http://news.sabay.com/

សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ

ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងអម្បាលម៉ាន ទោះបីមិនមានជើងក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី មិនមានរូបក្តី មានសញ្ញាក្តី មិនមានសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរ ជាងពួកសត្វទាំងអម្បាលនោះ ( យ៉ាងណាមិញ ) ម្នាលភិក្ខុទាំងឡាយ កងធម៌ជាកុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫស ប្រជុំចុះក្នុងអប្បមាទ អប្បមាទ ប្រាកដជាប្រសើរជាងកងធម៌ជាកុសលទាំងនោះ ក៏យ៉ាង នោះដែរ ។
សេចក្តីប្រៀបធៀបនឹងដានជើងដំរី ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាស្នាម  ជើងទាំងឡាយណាមួយ របស់ពួកសត្វ ដែលដើរលើផ្ទៃផែនដី ស្នាមជើងទាំងអស់នោះ  រមែងដល់នូវការប្រជុំចុះ ក្នុងស្នាមជើងនៃដំរី ស្នាមជើងនៃដំរី ប្រាកដជាប្រសើរជាងស្នាម ជើងនៃសត្វទាំងនោះ ព្រោះជាស្នាមជើងធំ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ ជាកុសលឯណានីមួយ កងធម៌ ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫសប្រជុំចុះ ក្នុង អប្បមាទ អប្បមាទប្រាកដជាប្រសើរជាងកងធម៌ ជាកុសលទាំងអស់នោះក៏យ៉ាងនោះដែរ ។
សេចក្តីប្រៀបធៀបនឹងដានជើងដំរី ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាស្នាម  ជើងទាំងឡាយណាមួយ របស់ពួកសត្វ ដែលដើរលើផ្ទៃផែនដី ស្នាមជើងទាំងអស់នោះ  រមែងដល់នូវការប្រជុំចុះ ក្នុងស្នាមជើងនៃដំរី ស្នាមជើងនៃដំរី ប្រាកដជាប្រសើរជាងស្នាម ជើងនៃសត្វទាំងនោះ ព្រោះជាស្នាមជើងធំ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ ជាកុសលឯណានីមួយ កងធម៌ ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫសប្រជុំចុះ ក្នុង អប្បមាទ អប្បមាទប្រាកដជាប្រសើរជាងកងធម៌ ជាកុសលទាំងអស់នោះក៏យ៉ាងនោះដែរ ។
សេចក្តីប្រៀបធៀបនឹងក្លិនឫសក្លាំពាក់ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិន ឫសឈើទាំងឡាយ ឯណានីមួយ ក្លិនឫសក្លាំពាក់ ប្រាកដជាប្រសើរជាងក្លិនឫសឈើទាំង នោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ។ល។ ក៏យ៉ាងនោះដែរ។
សេចក្តីប្រៀបធៀបនឹងក្លិនខ្លឹមចន្ទន៍ក្រហម ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជា ក្លិនខ្លឹមទាំងឡាយឯណានីមួយ ក្លិនខ្លឹមចន្ទន៍ក្រហមប្រាកដជាប្រសើរជាងក្លិនខ្លឹមទាំងនោះ  យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ។ល។ យ៉ាងនោះដែរ។
សេចក្តីប្រៀបធៀបនឹងក្លិនផ្កាម្លិះ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិនផ្កាឈើ ទាំងឡាយ ឯណានីមួយ ក្លិនផ្កាម្លិះ ប្រាកដជាប្រសើរ ជាងក្លិនផ្កាឈើទាំងនោះ យ៉ាងណា មិញ ម្នាលភិក្ខុទាំងឡាយ ។ល។ ក៏យ៉ាងនោះដែរ។
សេចក្តីប្រៀបធៀបនឹងស្តេចចក្រពត្តិ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាពួកស្តេច តូចៗ ឯណានីមួយ ពួកស្តេចតូចៗ ទាំងអស់នោះ រមែងជាចំណុះរបស់ស្តេចចក្រពត្តិ ស្តេច ចក្រពត្តិ ប្រាកដជាប្រសើរជាងពួកស្តេចតូចៗ ទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ  ។ល។ ក៏យ៉ាងនោះដែរ។
សេចក្តីប្រៀបធៀបនឹងពន្លឺព្រះចន្ទ្រ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាពន្លឺ របស់ រូបផ្កាយទាំងឡាយឯណានីមួយ ពន្លឺទាំងអស់នោះ មិនបានដល់នូវចំណិត ជាគម្រប់ ១៦ៗ  ដង នៃពន្លឺព្រះចន្ទ្រ ពន្លឺព្រះចន្ទ្រប្រាកដ ជាប្រសើរ ជាងពន្លឺនៃរូបផ្កាយទាំងនោះ យ៉ាងណា មិញ ម្នាលភិក្ខុទាំងឡាយ ។ល។ ក៏យ៉ាងនោះដែរ។
សេចក្តីប្រៀបធៀបនឹងព្រះអាទិត្យម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាព្រះអាទិត្យ  កាលបើភ្លៀងស្វាង ប្រាសចាកពពកក្នុងសរទសម័យ ខ្ពស់ផុតពពក កម្ចាត់បង់នូវងងឹតទាំង អស់ ដែលនៅលើអាកាស ហើយភ្លឺស្វាងរុងរឿង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ។ល។  ក៏យ៉ាងនោះដែរ។
សេចក្តីប្រៀបធៀបនឹងមហាសមុទ្រម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាទន្លេធំទាំង ឡាយ ឯណានីមួយ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងអស់នោះ ក៏ឈមទៅ រកសមុទ្រ ឱនទៅរកសមុទ្រ ទេរទៅរកសមុទ្រ ញោចទៅរកសមុទ្រ មហាសមុទ្រ ប្រាកដជា ប្រសើរជាងទន្លេធំទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ ជាកុសលឯណា នីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫសប្រជុំចុះក្នុងអប្បមាទ អប្បមាទ  ប្រាកដជាប្រសើរជាងកងធម៌ ជាកុសលទាំងនោះ ក៏យ៉ាងនោះដែរ ។
អដ្ឋកថាការាបកអប្បមាទ សេចក្តីមិនប្រមាទជាហេតុនាំឲ្យធ្វើកុសល គប្បីយល់ ឃើញថា ជាកំពូលនៃកុសលធម៌ទាំងពួង ដូចព្រះសម្មាសម្ពុទ្ធទ្រង់ជាកំពូលនៃសត្វទាំង ពួងដូច្នោះ។
សួរថា៖  ក៏ការាបកអប្បមាទនោះ ជាលោកិយ ចំណែកកុសលធម៌ទាំងឡាយ  ជា លោកុត្តរក៏មាន ការាបកអប្បមាទនេះ ជាកាមាវចរតែម្យ៉ាង ចំណែកកុសលធម៌ទាំងឡាយ  ប្រព្រឹត្តទៅក្នុងភូមិ ៤ មិនមែនឬ ការាបកអប្បមាទនេះជាកំពូលនៃកុសលធម៌ទាំងឡាយនោះ  បានយ៉ាងដូចម្តេច?
ឆ្លើយថា៖ព្រោះអត្ថថា ជាហេតុឲ្យបាន ។ ពិតមែន កុសលធម៌ទាំងឡាយនោះ បុគ្គល រមែងបានដោយសេចក្តីមិនប្រមាទ ព្រោះហេតុនោះ សេចក្តីមិនប្រមាទនោះ ទើបឈ្មោះថា  ជាកំពូលនៃកុសលធម៌ទាំងឡាយនោះ ដោយហេតុនោះ ទើបត្រាស់ថា កុសលធម៌ទាំងអស់ នោះ មានសេចក្តីមិនប្រមាទជាឫសគល់ ។
អធិប្បាយអំពីសេចក្តីប្រៀបធៀបនឹងផ្កាម្លិះបានឮថា ព្រះបាទភាតិយមហារាជ ទ្រង់ព្រះសណ្តាប់សូត្រនេះហើយ ទ្រង់ប្រាថ្នានឹងពិសោធមើល ទើបឲ្យគេយកផ្កាក្រអូបមក  អប់ដោយរបស់ក្រអូប ៤ ប្រភេទ ក្នុងបន្ទប់នីមួយៗ ដាក់ក្តាប់ផ្កាម្លិះទុកកណ្តាលបន្ទប់ ធ្វើផ្កា ដទៃទៀតដែលនៅសល់ជាក្តាប់ដាក់ជុំវិញក្តាប់ផ្កាម្លិះនោះ ទ្រង់បិទទ្វារហើយ ស្តេចយាង  ចេញទៅខាងក្រៅ កាលទ្រង់សម្រាកនៅខាងក្រៅមួយស្របក់ហើយ បើកទ្វារស្តេចយាង  ចូលទៅ ក្លិនផ្កាម្លិះប៉ះនឹងព្រះនាសិកមុនផ្កាដទៃទាំងអស់ ។ ទ្រង់យាងចុះពីក្រឡាព្រះបន្ទំ   ឈរនៅលើព្រះទែនធំនោះឯង បែរព្រះភក្ត្រទៅរកព្រះមហាចេតិយ ទ្រង់ថ្វាយបង្គំព្រះមហា  ចេតិយ ដោយទ្រង់ព្រមទទួលថា ព្រះសម្មាសម្ពុទ្ធកាលត្រាស់ថា ក្លិនផ្កាម្លិះជាកំពូលនៃបុប្ផា  គន្ធជាតិទាំងនោះ ឈ្មោះថា ត្រាស់ដោយប្រពៃហើយ ។
ប្រភពៈ  http://5000-years.org