Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Tuesday, February 12, 2013

គំនិតគ្មានដែនកំណត់


គំនិតគ្មានដែនកំណត់

១. មនុស្ស​មិន​មែន​ជា​កេរ​ដំណែល​នៃ​ព្រហ្ម​លិខិត​នោះ​ទេ តែ​មនុស្ស​គ្រាន់​តែ​ជា​កេរ​ដំ​ណែល​នៃ​គំ​និត​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។

២. ខ្លួន​អ្នក​គឺ​ជា​អ្វី​ដែល​អ្នក​បាន​គិត ហើយ​សូម​ចាំ​ថា​អ្នក​ប្រសើរ​ជាង​អ្វី​ដែល​​អ្នក​​បាន​​គិត ។

៣. បុគ្គលដែលល្អជាបុគ្គល​ដែល​ចូ​ល​ចិត្ត​ពិចារណា​ឲ្យ​បាន​គ្រប់​យ៉ាង មិន​មែន​បុ​គ្គល​ដែល​ចូល​ចិត្តតែ​និយាយគ្រប់​យ៉ាង​នោះ​ទេ ។

៤. គ្មានអ្វីអាក្រក់ គ្មានអ្វីល្អឡើយ ។ គឺគំនិតរបស់យើងដែលបង្កើតសុភមង្គល ឬ​អពមង្គល ។ អ្នក​ដែល​តាំងចិត្តឲ្យសប្បាយរីករាយប៉ុណ្ណា គេ​នឹង​ជួប​នូ​វ​សុភមង្គល​ប៉ុននោះ ។

៥. កុំខ្វល់នូវអ្វីដែលអ្នកដទៃកំពុងគិត កុំពុងនិយាយអំពីអ្នក តែត្រូវយកចិត្តទុកដាក់តែអ្វីដែល​អ្នក​កំពុង​ធ្វើ​បាន​ហើយ ។

៦. ធម្មជាតិបានបង្កើតអ្វីៗគ្រប់បែបយ៉ាងសម្រាប់មនុស្ស តែធម្មជាតិមិនបានបង្កើតអ្វីៗគ្រប់យ៉ាងដើម្បី​បំពេញ​នូវមហិច្ឆតា​របស់​មនុស្សបាន​ទេ ។

៧. មនុស្សគ្រប់រូបមិនត្រូវរិះគន់អ្នកដទៃ មុននឹងរិះគន់ខ្លួនឯងឡើយ ។

៨. ការរិះគន់​និងជជែកវែកញែក ដែលមិនបាន​ឆ្លង​កាត់នូវការពិ​ចារណា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ បាន​ផល​ត្រឹម​តែ​ការ​តវ៉ា និង​ចង​គំ​នុំ​តែ​ប៉ុណ្ណោះ ។

៩. មនុស្សគ្រប់​រូប​គួរ​រៀន​ដាក់​ទោស​ខ្លួន​ឯង​ឲ្យខ្លាំង​នៅពេល​ដែល​ខ្លួន​បានប្រព្រឹត្ត​អំពើខុសឆ្គង​នៅ​ពេល​ស្រវឹង​ស្រា ជាជាងមិនទាន់បានស្រវឹងស្រា ។
១០. បើសិនជាអ្នកយកចិត្តទុកដាក់ធ្វើតាមបុគ្គលណាម្នាក់ អ្នក​នឹង​អាច​អភិវឌ្ឍន៍​ខ្លួនឯង​ក្លាយ​ជា​បុគ្គល​នោះ​ទី២ តែបើអ្នកខំប្រឹង​ប្រែង​ដោយខ្លួនឯងតទៅទៀត​អ្នក​នឹង​ក្លាយជាខ្លួនឯងទី១​ ។

១១. យើងចាប់​អារម្មណ៍​អ្នក​ដទៃ​នៅពេល​ដែល​គេ​ចាប់​អារម្មណ៍​យើង​ដែរ ។

១២. អ្នកដទៃបានចំណេញ​ មិនមែនជា​រឿង​សំខាន់នោះទេ​ បញ្ហាសំខាន់ ថាតើយើងបានចំណេញ​ឬ​មិន​ចំណេញ​ ហើយចំណេញ​តិច ឬច្រើន ។

១៣. រូបសម្ផស្សតែងស្ថិតនៅក្នុងភ្នែករបស់អ្នកមើល បើទោះបីជាអ្នកមើល និងអ្នកដែលត្រូវបានគេ​មើល​ជាមនុស្សតែម្នាក់​ក៏​ដោយ ។

១៤. ជីវិតធ្វើឲ្យយើងពេញចិត្ត​ ដូចដែល​យើង​ពេញចិត្តនឹងជីវិតដែរ ។

១៥. រាល់មនុស្សដែលខ្ញុំបានជួប មានកម្រឹតលើសខ្ញុំត្រង់ចំនុចខ្លះ ។ ហេតុដូចនេះហើយ​បាន​ជា​ខ្ញុំ​រៀន​សូត្រ​ពី​គេ ​នៅពេលដែលខ្ញុំបានជួបជាមួយគេ​។

១៦. ស្ថេរភាពនៃទ្រព្យសម្បត្តិ បង្ហាញអំពីវិសាលភាពនៃគំនិត ។

១៧. ទីណាមានសេចក្ដីស្រលាញ់ ទីណាមានសេចក្ដីស្អប់ ទីនោះនឹងមានសេចក្ដីទុក្ខ ។ កាន់តែ​ស្រលាញ់ កាន់តែស្អប់ នឹងនាំឲ្យកាន់តែមានទុក្ខ ។

១៨. ដំណើរជីវិតពិតជាមិនទៀត តែជីវិតពិតជាទៀងនូវសេចក្ដីស្លាប់ ។

១៩. ពេលវេលាកំពុងតែធ្វើដំណើរទៅមុខ តែអាយុជីវិតរបស់អ្នកកំពុងតែធ្វើដំណើរថយក្រោយ ។

២០. អាយុរបស់អ្នកកាន់​តែ​កើន​ឡើង​ប៉ុណ្ណា លទ្ធភាពនៃការរស់នៅ​របស់​អ្នក​ក៏​កាន់​តែ​ថយ​ចុះ​​ប៉ុននោះ​ផង​ដែរ​ ​។

២១. គំនិតរបស់មនុស្សគ្មានដែនកំណត់នោះទេ តែ​មនុស្ស​ទេ​ដែល​ដាក់​លក្ខខ័ណ្ឌ​លើគំនិត​របស់​​ខ្លួន​។

២២. ការទិតៀនដូចជាព្រាបនាំសារ រមែងវិលត្រឡប់មកចំនុចដើមវិញជានិច្ច ។

២៣.​ នៅក្នុងបេះដូងរបស់មនុស្សគ្រប់គ្នាមានបេះដូងមួយដ៏ស្អាតស្អំ និង​ពុំ​ដែល​ចង់​ធ្វើ​បាប​នរណា​ម្នាក់​ឡើយ តែដោយ​សារ​តែ​ខួរក្បាល​របស់​គេ​ដែលផ្ទុកដោយអវិជ្ជា និង តណ្ហា បានជម្រុញឲ្យពួកគេប្រព្រឹត្ត​អំពើខុសឆ្គងទាំងឡាយ ។