អ្នកស្រីកូរ៉ាល រ៉េមូសាត (Coral Remusat) នៅក្នុងសៀភៅ "Part Khmer" ក្នុងនាមជាអ្នកស្រាវជ្រាវជាតិបារាំងម្នាក់គាត់បានសរសេរថា ប្រាសាទតាកែវនេះកសាងដោយព្រះបាទជយវរ្ម័នទី៥នៅក្នុងគ្រឹស្តសករាជ៩៧៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ។ ព្រះមហាក្សត្រអង្គនេះ បានឡើងសោយរាជ្យសម្បត្តិក្នុងវ័យកុមារភាព ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ព្រោះព្រះមហាក្សត្រអង្គនេះ បានឡើងសោយរាជ្យសម្បត្តិ ក្នុងវ័យកុមារភាពដោយមានព្រះរាជគ្រូ ជាឧត្តមទីប្រឹក្សាផងនោះព្រះអង្គបានកសាងទីក្រុងថ្មីមួយឈ្មោះថា "ជយេន្រ្ទនគរី " ដែលមានប្រាសាទភ្នំ "ហេមគិរី " នៅចំកណ្តាល ហើយតាមការប៉ាន់ស្មានប្រាសាទ ហេមគិរីនេះគឺត្រូវនឹងប្រាសាទតាកែវនេះឯង។
ថ្វីត្បិតតែប្រាសាទតាកែវគ្មានក្បូរក្បាច់រចនា ដូចប្រាសាទនានានៅតំបន់អង្គរ និងត្រូវបានអ្នកទេសចរខ្លះលាន់មាត់ថា ប្រាសាទនេះ ដូនតាធើ្វមិនទាន់ហើយក្តី ក៏ រូបរាងដ៏ស្រស់ច្រឡឹងរបស់ប្រាសាទបានទាក់ទាញអារម្មណ៍ អ្នកទេសចរខ្លាំងណាស់ដោយសារតែមានសិលាចារឹកឆ្លុះបញ្ចាំងឲ្យដឹងថា ជា "ហេមគិរី" បូជនីយ ដ្ឋានកណ្តាលនៃទីក្រុង "ជយេន្រ្ទនគរគិរី" របស់ព្រះបាទជយវរ្ម័នទី៥។
យោងតាមឯកសារប្រវត្តិសាស្រ្តខែ្មរបានបញ្ជាក់ទៀតថា ប្រាសាទតាកែវត្រូវបានកសាងបង្អើយដោយព្រះបាទសូរ្យវរ្ម័នទី១ដែលឡើងសោយរាជ្យនៅដើមសតវត្សរ៍ទី១១ ទន្ទឹមនឹងស្ថាបនាឲ្យចប់ជាស្ថាពរ នៅប្រាសាទភិមានអាកាស គោបុរៈនៃរាជវាំង។ ដូចេ្នះបើប្រាសាទតាកែវ ធ្វើមិនទាន់ហើយ តាំងពីរជ្ជកាលព្រះបាទជយវរ្ម័នទី៥ (សតវត្សរ៍ទី១០ចុះរឿងអីដែលបុព្វបុរសស្ថាបត្យករខែ្មរ ក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវរ្ម័នទី១(សតវត្សរ៍ទី១១)បែរជាធ្វើប្រាសាទមួយនេះមិនហើយ។
ប្រាសាទតាកែវ | |
---|---|
ឈ្មោះ: | ប្រាសាទតាកែវ |
កាលបរិច្ឆេទកសាង: | ១០០០ |
ឧទ្ទិសថ្វាយ: | ព្រះឥសូរ |
ស្ថាបត្យកម្ម: | ខ្មែរ |
ទីតាំង: | ក្រុងអង្គរធំ ខេត្តសៀមរាប |
No comments:
Post a Comment