Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Wednesday, September 21, 2011

ទស្សនវិជ្ជា ជាអ្វី?

ទស្សនវិជ្ជា ជាអ្វី?
ទស្សនវិជ្ជាជាអ្វី?ភាសាបារាំងថាphilosophie=philo+sophieដែលមានន័យថាស្រលាញ់់+គតិបណ្ឌិត។ប៉ុន្តែតាមការបកប្រែក្នុងវចនានុក្រមរបស់់សម្ដេចសង្ឃជួនណាតប្រែថាវិជ្ជាដែលកើតឡើងដោយទស្សនៈ,វិទ្យាសាស្រ្តចែងអំពីគោលការសំខាន់់់ៗនិងបុព្វហេតុផ្សេងៗឫអំពីជិវិតសត្វនិងមនុស្ស។តាមការបកប្រែជាភាសាខ្មែរពិតជាមានការឆ្គងពីន័យដើមនៃពាក្យphilosophieដែលមានដើមកំណើតយ៉ាងប្រាកដឡើងនៅប្រទេសក្រិកបុរាណក្នុងសតវត្សទីប្រាំមុនគ្រឹស្ទសករាជ។តើទស្សនវីជ្ជាជាវិជ្ជាដែលកើតចេញមកពីទស្សនៈ?ឫក៏ទស្សនៈកើតចេញមកពីវិជ្ជា?ឫក៏ជាវិជ្ជាដែលបង្រៀនអំពីទស្សនៈ?ទស្សនៈផ្សេងៗរបស់់អ្នកប្រាជ្ញ?កាលដែលខ្មែរយើងប្រែពាក្យphilosophieថាទស្សនវិជ្ជាដូចជាមិនទំនងទេព្រោះបើពិនិត្យមើលន័យដើមរបស់់ពាក្យនោះគឺខុសគ្នាចឹងយើងថាsciencedesopinionssciencedespointsdevueក៏បានដែរព្រោះថាscience=វិជ្ជារីឯopinionsប្រែថាមតិទស្សនៈ។ទោះបីយ៉ាងណាទស្សនវិជ្ជាក៏យើងអាចយល់់ន័យបានដែលពីព្រោះទស្សនវិជ្ជាជាវិជ្ជាមួយដែលបង្រៀនសិស្សអោយសិក្សាគំនិតទស្សនៈផ្សេងៗរបស់់អ្នកប្រាជ្ញបណ្ឌិតនានាក្នុងលោកដែលមានមិនដូចគ្នាទៅតាមជំនឿរឺការយល់់ដឹងនៃទស្សនវិទូម្នាក់់ៗ។តាមដោយពិតphilosophieគឺបង្កប់់ន័យយ៉ាងត្រឹមត្រូវអំពីការស្រលាញ់់ឫចូលចិត្តគតិបណ្ឌិតដែលជាប្រាជ្ញាញាណរបស់់អ្នកប្រាជ្ញហើយពាក្យហ្នឹងពិតជាបានចាប់់កំណើតចេញមកពីប្រទេសក្រិកបុរាណដែលកកើតទស្សនៈវិទូមុនគេហើយដែលមានទស្សនវិទូគឺលោកប្លាតុង(Platon)ដែលជាមហាទស្សនៈវិទូមានកត្តិនាមល្បីល្បាញកោតសរសើរនិងគោរពជាងគេទាំងអស់់ក្នុងបណ្ដាទស្សនវិទូទាំងឡាយនៅបស្ចិមប្រទេស។ទស្សនវិទូនិងអ្នកគណិតសាស្រ្តអង់់គ្លេសម្នាក់់ឈ្មោះAlfredNorthwhiteheadបាននិយាយពីលោកប្លាតុងថាប្រវត្តិសាស្រ្តនៃទស្សនវិជ្ជាបស្ចិ​មប្រទេសគ្រាន់់តែជាសេរ៊ីលេខយោង(footnote)ទៅនឹងលោកប្លាតុងតែប៉ុណ្ណោះ។ចំណែកឯកវីនិងទស្សនវិទូRalphWaldoEmersonបាននិយាយពីលោកប្លាតុងថា៖ប្លាតុងគឺទស្សនវិជ្ជាហើយទស្សនវិជ្ជាគឺប្លាតុង(PlatoisPhilosophy,andphilosophyPlato.)ហើយថាចេញពី​លោកប្លាតុងគឺរឿងរ៉ាវទាំងអស់់ដែលនៅតែត្រូវបានសរសេរនិងពិភាក្សាក្នុងចំណោមអ្នកប្រាជ្ញ​។ចឹងចង់់ដឹងណាស់់ថា ទស្សនវិជ្ជា មានដើមកំណើតយ៉ាងម៉េច? ដើម្បីអ្វី? ហេតុអ្វីស្រលាញ់់ ទស្សន​វិជ្ជា?មានអាថ៌កំបាំងអ្វីដែលនាំអោយទស្សនវិជ្ជាត្រូវបានអ្នកប្រាជ្ញទាំងឡាយក្នុងលោករស្រលាញ់់រាប់់អាន? ឫក៏ថាទស្សនវិជ្ជាជាដំណើរការនៃការស្វែងរកការពិត?តាមពិតទស្សនវិជ្ជាមិនមែនត្រឹមតែជាដំណើរការស្វែងរកការពិត ប៉ុណ្ណោះទេថែមទាំងជាការត្រូវរស់់នៅក្នុងការពិតទៀត។ដូច្នេះទស្សនវិទូទាំងអស់់យល់់ឃើញការពិតហើយ ត្រូវតែរស់់ក្នុងការពិតផងដែរទើបមានឈ្មោះថាទស្សនវិទូតួយ៉ាងដូចជាលោកសូក្រាតការដែលបានយល់់ដឹងការពិតយ៉ាងណាហើយលោកបញ្ចូលជីវិតលោកក្នុងការពិតនោះទៀត..មិនមាននរណាអាចបង្វែងលោកចេញពីគំនិតយល់់ឃើញរបស់់លោកបានឡើយ..លោកត្រូវរស់់ជាមនុស្សសាមញ្ញបំផុតម្នាក់់ដែលអោយភាពគ្មានតំលៃអ្វីសំខាន់់ចំពោះជីវិតនូវរបស់់ទាំងឡាយណាដែលលោកមើលឃើញថាបានត្រឹមតែបំរើចក្ខុគ្រាន់់តែល្អមើលតែមិនបានចិញ្ចឹមជីវិតដូចឃ្លាមួយលោកបានពោលខ្លួនឯងឡើងពេលកំពុងសំលឹងមើលគំនរឥវ៉ាន់់ដែលគេលក់់ដូរនៅទីផ្សារយ៉ាងដូច្នេះ៖តើមានរបស់់របរប៉ុន្មានទៅដែលខ្ញុំអត់់ត្រូវការទាល់់តែសោះ?លោកឧស្សាហ៏សូត្រកាព្យមួយដូចនេះគ្រឿងតុបតែងពណ៌ក្រហមនិងប្រាក់់បំរើសំរាប់់សំដែងល្ខោនតែមិនសំរាប់់ចិញ្ចឹមជីវិតឡើយ។ប៉ុន្តែទស្សនវិជ្ជាទោះបីថាជាការស្វែងរកការពិតចឹងមែនហើយតែមិនបានន័យថាមានការពិតជាកម្មសិទ្ធនោះទេហើយដោយហេតុថាទស្សនវិទូមានន័យថាជាអ្នកស្រឡាញ់់រាប់់អានការពិតដូច្នេះជាអ្នកដែលមិនចាំបាច់់ជាមនុស្សមានវិជ្ជានោះទេphilosopheest,paroppositionàceluiquipossédantlesavoirquisenommesavant,nomméaimantdusavoirដែលប្រែថាទស្សនវិទូផ្ទុយពីអ្នកដែលមានចំណេះដឹងដែលគេហៅថាអ្នកប្រាជ្ញ,មាននាមថាអ្នកដែលស្រលាញ់់ចំណេះដឹង។ប៉ុន្តែតាមការយល់់ដឹងពីមនុស្សភាគច្រើនបែរជាថាទស្សនវិទូគឺជាអ្នកប្រាជ្ញាមានចំណេះដឹងជ្រៅជ្រះមានទ្រឹស្ដីល្អត្រឹមត្រូវដែលគួររៀនសូត្រតាម។មិនអញ្ចឹង,ទស្សនវិជ្ជាគឺជាការស្រលាញ់់ចំណេះដឹងការស្រលាញ់់គតិបណ្ឌិតដែលមនុស្សទាំងចាស់់ទាំងក្មេងអាចរៀនបានអាចរាប់់អានឫស្រលាញ់់ចូលចិត្តគ្មានកំណត់ព្រំដែន។តាមការបកប្រែពីវចនានុក្រមអង់់គ្លេសមួយថាទស្សនវិជ្ជាគឺជាការស្រាវជ្រាវរកចំណេះដឹងជាពិសេសអំពីលក្ខណៈនិងអត្ថន័យនៃជីវិតតែក៏មានន័យមួយទៀតដែរថាជាប្រព័ន្ធនៃការស្វែរកចំណេះដឹងដូចគេថាមនុស្សមា្នក់់នេះគ្មានតស្សនវិជ្ជាសោះ!ដែលមានន័យថាមិនមានដំរេះអំពីប្រព័ន្ធខាងលើហ្នឹង។ក្នុងវចនានុក្រមបារាំងមួយបានបកន័យថាទស្សនវិជ្ជាគឺជាសាខាមួយនៃវិជ្ជាឫចំណេះដឹងដែលសិក្សាអំពីគោលការណ៏និងហេតុផលនិងគោលការណ៏នៃសិលធម៌។ន័យមួយទៀតថាជាការស្រាវជ្រាវនៃគោលការណ៏ដែលនាំបង្កើតបានវិទ្យាសាស្រ្ត។

ព្រះពុទ្ធ



ព្រះយេស៊ូ


ទស្សនវិទូ សូក្រាត

ទស្សនវិទូ សូក្រាត

រូបភាពខាងលើ៖លោកសូក្រាតទទួលថ្នៃពុលផឹកជាទោសប្រហារ
ជីវិតក្នុងថ្ងៃចុងក្រោយនៃជីវិតរបស់់លោក ដោនឡុត
សូក្រាតមានឪពុកឈ្មោះSophronisqueដែលជាជាងចំលាក់់ថ្មនិងម្ដាយឈ្មោះPhénarèteជាឆ្មបសំរាលកូន។សូក្រាតកើតនៅទីក្រុងAthènesក្នុងខ័ណ្ឌAlopèce។លោកពូកែវោហារណាស់់ទាល់់តែចៅក្រមទាំងសាបសិបTrentesក្រោមឱវាទរបស់់Spartesបានហាមមិនអោយបង្រៀនវីជ្ជាវោហារហើយម្យ៉ាងទៀតបានត្រូវAristophaneនិយាយចំអកអោយថាជាមនុស្សពូកែបង្ហាញរឿងហេតុអាក្រក់់ថាត្រឹមត្រូវល្អ។សូក្រាតដូចÉchineដែរដែលបានបង្រៀនវិជ្ជាវោហារមុនគេបង្អស់់។ប៉ុន្តែលោកបានធ្វើសុន្ទរកថាមុនគេអំពីសុជីវធម៌(របៀបរបបរស់់នៅ)។ហើយ លោកសូក្រាតជាទស្សនវិទូទីមួយដែលត្រូវគេថ្កោលទោសប្រហារជីវិតហើយត្រូវបាន​​ប្រហារជីវិត។សូក្រាតមិនចង់់ធ្វើដំណើរឆ្ងាយទេលើកលែងតែទៅធ្វើទាហាន។លោកចូលចិត្តកីឡាណាស់់។គេដឹងថាសូក្រាតបានចូលទៅវាយប្រយុទ្ធនៅឯAmphipolisហើយបានជួយលើកXénophonឡើងពេលធ្លាក់់ចេញពីសេះក្នុងចំបំាងមួយនៅឯDéliumហើយបានជួយសង្រ្គោះជីវិតXénophon។ខណៈដែលអ្នកក្រុងអាតែននាំគ្នារត់់គេចខ្លួនយ៉ាងប្រសាច,សូក្រាតវាយប្រយុទ្ធដកថយយឺតៗហើយដោយស្ងប់់ស្ងាត់់ហើយងាកក្រោយម្ដងៗដោយត្រៀមខ្លួនរួចជាស្រេចដើម្បីវាយរុញច្រានសត្រូវណាដែលបំរុងលោតមកលើរូបលោក។
សូក្រាតជាមនុស្សដាក់់់ទាបខ្លួន មិនវាយឫកប៉ុន្តែប្រកបដោយមោទនភាពចំពោះខ្លួនឯង៖ថ្ងៃមួយ Alcibiade (សិស្សរបស់់លោក)បានប្រគល់់ជូនលោកនូវដីធ្លាធំមួយដើម្បីទុកសង់់ផ្ទះ។សូក្រាតបាននិយាយទៅAlcibiadeថា៖បើខ្ញុំត្រូវការស្បែកជើងហើយប្អូនឯងយកស្បែកសត្វមកអោយខ្ញុំធ្វើស្បែកជើងដោយខ្លួនឯង,តើប្អូនឯងជឿទេថាបើទទួលយកដីធ្លានោះមក,គេមិននិយាយចំអកអោយទេអី?។ជាញឹកញយ ពេលដែលសូក្រាតសំ លឹងមើលគំនរឥវ៉ាន់់គេដាក់់លក់់នៅទីផ្សារ,លោកស្រដីនឹងខ្លួនឯងថា“ Combien il y en a dont j`ai nul besoin? “ដែលប្រែថាតើមានរបស់់ទំាងនោះប៉ុន្មានដែលខ្ញុំមិនត្រូវការទាល់់តែសោះ?លោកសូត្រកាព្យ​មួយនេះញឹកញាប់់ណាស់់៖“ Ornements d`argent et de pourpre servent au théâtre ,non à la vie.”ប្រែថា៖ គ្រឿងតុបតែងលំអពណ៌ប្រាក់់និងក្រហមប្រើសំរាប់់សំដែងល្ខោន,មិនសំរាប់់ជីវិតទេAristote បាននិយាយថាសូក្រាតមានប្រពន្ធពីរគឺXanthippeដែលបានផ្ដល់់កូនប្រុសមួយឈ្មោះLamproclès ហើយប្រពន្ធមួយទៀតគឺMyrtoដែលលោកបានរៀបការជាមួយដោយគ្មានចំណងដៃហើយបានមានកូនពីរនាក់់គឺSophroniques និង Ménéxène។លោកសូក្រាតស្អប់់ខ្ពើមមនុស្សដែលនិយាយចំអកឡកឡើយអោយ អ្នកដទៃតែលោកលើកតំកើងឫកពារថ្លៃថ្នូររបស់់លោក ហើយមិនដែលបង្គាប់់លុយពីនរណាម្នាក់់ឡើយ។ លោកចូលចិត្តនិយាយថា៖មនុស្សដែលកំពុងឃ្លានបាយមិនពិនិត្យមើលទឹកសម្លទេហើយមនុស្សដែលស្រេកទឹកក៏មិនរង់់ចាំអោយគេទៅយកទឹកមកជូននោះដែរ ហើយអ្នកដែលចេះរស់់នៅដោយគ្មានត្រូវការរបស់់ របរមិនចាំបាច់់ គឺពិតដូចជាព្រះអាទិទេព។លោកសូក្រាតអះអាងថាពេលលំហែគឺជាគុណប្រយោជន៏មួយ ដ៏ប្រសើរបំផុតចំពោះលោកសូក្រាត,គុណធម៌មានតែមួយទេគឺ ចំណេះដឹង ហើយគុណវិបត្តិក៏មានតែមួយ​ដែរគឺសេចក្ដីល្ងង់់។ភាពសំបូរហូរហៀរនិងភាពហ៊ឺហាគឺជាគឺជាគុណវិបត្តិ,មិនមែនជាផ្លាកសំគាល់់កិត្តិយសនោះទេ។
គេបានស្នើរយោបល់់ពីលោកជាញយដងថាតើមនុស្សត្រូវតែរៀបការ ឫយ៉ាងណា?លោកឆ្លើយតប​ថា៖ ទោះជាអ្នកធ្វើយ៉ាងម៉េច ក៏នៅតែស្ដាយក្រោយដែរ។លោកទូន្មានអោយយុវជន យុវនារីឧស្សាហ៏មើល​រូបខ្លួនឯងក្នុងកញ្ចក់់ហើយថាបើឃើញថាខ្លួនឯងរូបស្អាត សូមមានមោទនភាពចំពោះខ្លួនឯងចុះ។ប៉ុន្តែ​បើ ឃើញថាខ្លួនឯងរូបអាក្រក់់វិញ សូមបំភ្លេចរឿងហ្នឹងចោលដោយចំណេះដឹងរបស់់ខ្លួនឯង
ថ្ងៃមួយលោកសូក្រាតបានអញ្ជើញភ្ញៀវអ្នកមានៗមកញ៉ាំអាហារនៅឯផ្ទះរបស់់លោក,ស្រាប់់តែXanthippeប្រពន្ធរបស់់លោកមានអារម្មណ៏មិនស្រួលក្នុងចិត្ត។លោកក៏និយាយប្រាប់់ថាកុំទោម្នេញចិត្តអី,បើពួកគេមនុស្សល្អជាទេ ពួកគេនឹងចូលមកអង្គុយឯតុដោយស្ម័គ្រចិត្ត។ប៉ុន្តែប្រសិនជាពួកគេជាមនុស្សមិនល្អជាវិញ សូមកុំមានកង្វល់់អី្វឡើយ។លោកនិយាយថាមនុស្សទំាងអស់់រស់់នៅដើម្បីញ៉ាំរីឯលោកវិញញ៉ាំដើម្បីរស់់




ទស្សនវិទូ ហ្សេណូហ្វាន


ទស្សនវិទូ ហ្សេណូហ្វាន
Xénophane
Xénophaneជាកូនប្រុសរបស់់Dixios រឺ បើតាមApollodoreថាជាកូនប្រុសរបស់់Orthmène deColophon Timon បានសរសេរកាព្យសរសើរលោកយ៉ាងដូច្នេះថា៖​Xénophaneដោយមិនអួតអាងបាន​ទិតៀនកំហុសរបស់់Homère។លោកបានភៀសខ្លួនមករស់់នៅឯCataneលើកោះSicile(ប្រទេសអ៊ីតាលី)បន្ទាប់់ពីត្រូវបានគេបណ្ដេញចេញ។អ្នកខ្លះថាលោកគ្មានគ្រូអាចារ្យទេ ឯខ្លះទៀតថាលោកមានគ្រូអាចារ្យ
ឈ្មោះBoton រឺ ArchelaosSotionថាលោករស់់នៅក្នុងជំនាន់់Anaximandreហើយថាលោកបានសរសេរ​កំណាព្យពោលសរសើរនិងកាព្យទួញសោកខ្លីៗនិងកាព្យរិះគន់់បញ្ឈឺចិត្តប្រឆាំងនឹងHésiodeនិង Homère ចំពោះអ្វីដែលកវីទំាងពីរនេះបាននិយាយពីព្រះអាទិទេព។លោកសូត្រកាព្យលោកខ្លួនឯងហើយគេថាលោកបានទាំងសរសេរទ្រឹស្ដីប្រឆាំងនឹងThalès និង Pythagoreហើយថាលោកបានវាយប្រហារ​Épiménideផង​ដែរ។លោករស់់បានអាយុយឺនយូរ ហើយបានប្រាប់់យើងដូចនេះថា៖ចិត្តគំនិតរបស់់ខ្ញុំបានហោះហើរលើ
ទឹកដីក្រិកអស់រយៈកាល៦៧ឆ្នាំហើយប៉ុន្តែតំាងពីខ្ញុំកើតមកមុនហ្នឹង២៥ឆ្នាំកន្លងផុតទៅ,មែន,ត្រង់់ចំណុចនេះទោះជាយ៉ាងណា ខ្ញុំចេះនិយាយប្រាប់់ការពិត។លោកបាននិយាយថាអ្វីទំាងអស់់កើតចេញពីលោក​ធាតុបួនយ៉ាង,ហើយថាពិភពលោកមានច្រើនរាប់់មិនអស់់ ហើយមានការប្រែប្រួល។ពពកកកើតឡើងនៅ​ពេលចំហាយ​ទឹកដែលបង្កឡើងដោយព្រះអាទិត្យហើរឡើងខ្ពស់់ទៅក្នុងបរិយាកាសជុំវិញ។សារធាតុអា​ទិទេពគឺមូលដូចស្វ៊ែរហើយមិនមានការស្រដៀងបន្តិចនឹងសារធាតុមនុស្សលោក។អាទិទេពឮអ្វីទាំងអស់់,
ឃើញអ្វីទំាងអស់់ ,ប៉ុន្តែ មិនដកដង្ហើមទេ។អាទិទេពគឺវិញ្ញាណ គតិបណ្ឌិតអនន្ត។លោកគឺជាទស្សនវិទូ​ទីមួយ​ដែល​បាន​បង្ហាញ​ថាអ្វីដែលបានកើតឡើងហើយត្រូវរលាយទៅវិញ ហើយថាព្រលឹងគឺជាដង្ហើម។​លោកថាត្រូវទៅ​ជួបស្ដេចអោយរង្វើលបំផុតឫរបៀបដ៏ល្អបំផុតដូចEmpédocleបាននិយាយថាគាត់់មិនអាច​ស្វែងរកអ្នកមានប្រាជ្ញា៖មែនហ្នឹង,ត្រូវតែប្រកបដោយគតិបណ្ឌិតដើម្បីស្វែងរកអ្នកដែលប្រកបដោយគតិបណ្ឌិត,គាត់ថា។

ទស្សនវិទូ អង់ទីស្តែន


ទស្សនវិទូ អង់ទីស្តែន
Antisthène
អង់ទីស្តែន ជាអ្នករស់់នៅទីក្រុងអាតែន តែមិនមែនជាជនជាតិក្រិកទេ។ដើមឡើយ,លោកធ្វើជាកូន សិស្សរបស់់វាគ្មិន Georgiasដែលលោកបានហាត់់យកគំរូវាគ្មិនក្នុងការសន្ទនារបស់់លោកហើយនិងក្នុង សៀវភៅរបស់់លោកដែលមានចំណងជើងថា: La vériré និងLe protreptique. ក្រោយមកលោកបានមក តោង សូក្រាតហើយទាញយកផលចំណេញយ៉ាងច្រើនពីការបង្រៀនរបស់សូក្រាតដោយលោកបានបបួល យុវជនអោយមកសិក្សារៀនសូត្រពីសូក្រាត។លោករស់់នៅឯPirée,តែរាល់់ថ្ងៃត្រូវតែចាកចេញមករៀនសូត្រនឹងសូក្រាតដោយត្រូវធ្វើដំណើរក្នុងចំងាយជាង៧គីឡូម៉ែត្រ។លោកបានធ្វើត្រាប់់តាមការអត់់ធ្មត់់និងស៊ូ​ទ្រាំរបស់់សូក្រាតហើយបានក្លាយជាប្រធានក្រុមអ្នកទុទិដ្ឋិនិយមមុនគេបង្អស់់។ថ្ងៃមួយមានយុវជនម្នាក់់បានសួរទៅកាន់់លោកថា៖នារីណាដែលលោកគប្បីរៀបការជាមួយ?លោកក៏ឆ្លើយឡើងថា៖បើនាងរូបស្អាត នាង​នឹងមិនស្ម័គ្រស្មោះនឹងឯងទេ ហើយបើនាង រូបអាក្រក់់ នាងនឹងធ្វើអោយឯងមិនសប្បាយចិត្ត។ថ្ងៃមួយទៀត ពេលកំពុងរៀនសូត្រពីអាថ៌កំបាំងក្នុងជំនឿORPHISME (អបិយជំនឿម្យ៉ាងក្នុងសម័យក្រិកបុរាណ) លោក​បានឮគ្រូបព្វជិតមានដីកាថា៖អ្នកកាន់់ជំនឿនឹងបានទទួលរង្វាន់់គួរជាទីគាប់់ចិត្ត នៅក្នុងឋាននរក។ស្រាប់់តែ​លោក​សួរទៅថា៖ចុះហេតុម៉េចបានជាលោកគ្រូ មិនប្រញាប់់ស្លាប់់ទៅឋាននរកទៅ?គេបាន​សួរសំណួរមួយ​ទៅកាន់់អង់់ទីស្តែនថា តើមានវិជ្ជាណាដែលមានប្រយោជន៏ជាងគេ?លោកឆ្លើយតបថា៖គឺវីជ្ជាណាដែល​អនុញា​តិ​​មិន​អោយភ្លេចអ្វីដែលគេបានរៀនចេះចាំ។ខាងក្រោមនេះគឺជាទ្រឹស្ដីឫប្រយោគសំខាន់់ៗរបស់់​លោក៖គុណធម៌គឺអាចបង្រៀនបាន។មនុស្សទាំងឡាយណាថ្លៃថ្នូរគឺមានគុណធម៌។គុណធម៌មាន​លក្ខណៈ​គ្រាន់់​នឹងផ្ដល់់សុភមង្គលបានដោយមិនចាំបាច់់ត្រូវការអ្វីផ្សេងទៀតក្រៅពីអនុភាពរបស់់សូក្រាត។គុណធម៌​មិន​មែនស្ថិតនៅក្នុងសំដី ឫជំនឿទេ,វាស្ថិតនៅក្នុងទង្វើ។អង់ទីស្តែនបានទទួលមរណៈភាពដោយរោគព្យាធិ។​Diogèneបានទៅមើលលោកម្ដងកាលនោះ។