Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Wednesday, September 21, 2011

ទស្សនវិទូ អេពីដូក


ទស្សនវិទូ អេពីដូក
Empédocle, សាវ័ករបស់់ពីតាហ្គ័រ
យោងតាមសំដីរបស់់Hippbotos,Empédocleគឺជាកូនប្រុសរបស់់Métonហើយជាចៅរបស់់លោកតាEmpédocleហើយមានដើមកំណើតមកពីក្រុងAgrigente(សព្វថ្ងៃនៅក្នុងប្រទេសអ៊ីតាលី)Timéeបានបញ្ជាក់់ពីរឿងនេះដែរ ហើយប្រាប់់អោយដឹងថា៖ Empédocle ដែលជាជីតារបស់់កវីបណ្ឌិតនោះគឺជាមនុស្សម្នាក់់​ដែលគេស្គាល់់ច្រើនណាស់់។Hermippeក៏សរសេរប្រាប់់មកអញ្ចឹងដែរ។Héracliteបានប្រាប់់យើងអោយដឹងផងដែរថា Empédocle មកពីត្រកូលគ្រួសារអ្នកមានហើយថាជីតារបស់់លោកមានសេះប្រណាំងមួយហ្វូង។​Alcimmaនិយាយថា Zénon និង Empédocleជាសាវ័កសម័យជាមួយគ្នារបស់់Parménide,រួចហើយក៏បាន​ចាកចេញពីលោកគ្រូ ដោយ Zénon បានបែកចេញទៅបង្កើត និកាយមួយ ហើយEmpédocle ទៅរៀនបន្ត ពីលោកគ្រូPythagoreអំពីទ្រឹស្ដីធម្មជាតិហើយថែមទំាងហ្វឹកហាត់់អត់់ធន់់ការលំបាក និងអំណត់់ជាអ្នក ស្វែងរកធម៌(តាបស )AristoteនិយាយថាEmpédocleជាអ្នកបង្កើតវោហារវិជ្ជាហើយថាZénonជាអ្នកបង្កើត សន្ទនាវិជ្ជាអំពីហេតុផលខាងក្រោមនេះ ជាទ្រឹស្ដីខ្លះៗរបស់់លោក៖ លោកធាតុមានបួនយ៉ាងគឺភ្លើង ទឹក ដី និងខ្យល់់។ មិត្តភាពគឺជាអ្វីដែលបង្រួបបង្រួមរីឯសំអប់់គឺជាអ្វីដែលបំបែកបំបាក់់។Empédocleបានសរ សេរ ដូច្នេះ៖Zeus ភ្លឺចិញ្ចែង Héra ចិញ្ចឹមរក្សា Aidoné និង Nestis ដែលបំពេញទឹកភ្នែកដល់់មនុស្សគ្រប់់គ្នា។ដែល ហៅថាZeus នោះ គឺលោកសំដៅន័យថាភ្លើង , Héra ផែនដី,Aidonéខ្យល់់ ហើយ Nestiទឹក។ហើយលោក រៀបរាប់់បន្តទៀតថា៖ទាំងនោះជាអ្វីដែលប្រែប្រួលជានិច្ច មិនចេះឈប់់ឈរ,លោកចង់់ប្រាប់់ថា  ច្បា់ប់់សាក លលោកគឺស្ថិតស្ថេរជាអមតៈ ។លោកនិយាយទៀតថា៖ ម្ដង ស្នេហាបង្រួបបង្រួមវត្ថុទាំងអស់់អោយរួមគ្នា តែមួយ ម្ដង សំអប់់បំបែកវាចេញទៅជាពីរ លោកនិយាយថា ព្រះអាទិត្យគឺជាដុំភ្លើងមហាធំមួយធំជាងព្រះ ច័ន្រ្ទហើយថាព្រះច័ន្ទ្រស្រដៀងនឹងថាសមួយសំប៉ែត ឯព្រះអាទិត្យដូចនឹងគ្រឹស្តាល់់ហើយថាព្រលឹងឆ្លងកាត់់ គ្រប់់ប្រាណនៃមនុស្ស សត្វ រុក្ខជាតិ។លោកបាននិយាយដូច្នេះថា៖
ខ្ញុំ,ខ្ញុំធ្លាប់់កើតមកជាក្មេងប្រុស និងក្មេងស្រី,រុក្ខជាតិ សត្វស្លាប និងសត្វត្រី ចាំងពន្លឺផ្លេកនៅឯបាតសមុទ្រ

No comments:

Post a Comment