Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Wednesday, September 21, 2011

ទស្សនវិទូ អារីស្តូត


ទស្សនវិទូ អារីស្តូត
……………..អារីស្តូត (៣៨៤៣២២ មុន .)……………
Aristoteមានឪពុកឈ្មោះNicomaqueនិងម្ដាយឈ្មោះPhestias។លោកមានដើមកំណើតមកពីក្រុង Stagire Nicomaqueបានទទួលនូវការគោរពរាប់់អានពីAmintasដែលជាស្ដេចនគរMacédoineហើយ​លោកបានរស់់នៅបំរើស្ដេចនេះដោយអាស្រ័យលើចំណេះដឹងរបស់់លោកខាង វិជ្ជាពេទ្យ។គេបានសួរ​Aristoteថាតើយើងចំណេញអ្វីពីការនិយាយកុហក?លោកឆ្លើយថា៖មិនបានត្រូវគេជឿនៅពេលដែល​និយាយប្រាប់់ការពិតអោយគេជឿ។លោកចូលចិត្តនិយាយប្រាប់់ជារឿយៗដល់់មិត្តភក្ដិនិងសាវ័ករបស់់លោកទោះនៅទីកន្លែងណាក៏ដោយដែលលោកជួបយ៉ាងដូចនេះថា៖គំហើញទាញយកពន្លឺបានមកពីបរិយាកាស ព្រលឹងទាញយកពន្លឺបានមកពីវិជ្ជា។លោកជឿថាសមធម៌មិនទាន់់ធានាបានសុភមង្គលទេព្រោះថាត្រូវ​បន្ថែមទ្រព្យសម្បត្តិរបស់់ខ្លួនប្រាណនិង ទ្រព្យសម្បត្តិលោកិយផងដែរ បើមិនអញ្ចឹងទេអាចនឹងរស់់នៅរង​ទុក្ខវេទនាបាន តែកាលណារស់់នៅខ្វះខាតរបស់់របរចាំបាច់់សំរាប់់ជីវិតឫក៏មានការពិបាកណាមួយស្រដៀង​ដូចនោះ។លោកប្រដូចព្រះដូចដែលPlaton ជឿថា មិនមែនជារូបធាតុមើលឃើញតែជាព្រលឹងវិញ្ញាណ​ដែលអាចទៅឆ្ងាយដល់់ឋានសួគ៌ ហើយមិនស្គាល់់ចលនាគឺមិនស្ថិតក្នុងលំហអាកាសនិងពេលវេលាទេ។
វត្ថុទាំងឡាយលើផែនដី ដូចគ្នានឹងវត្ថុទំាងឡាយនៅឋានសួគ៌ដែរ ទទួលការគ្រប់់គ្រងដោយច្បាប់ដូច​ គ្នា។ចំពោះធាតុទំាងបួនមានទឹក ដី ភ្លើង ខ្យល់់, លោកបន្ថែមធាតុមួយទៀតគឺ Éther ដែលមាន​ចលនា​រង្វង់់មូលខុសពីវត្ថុធាតុផ្សេងទៀត។ព្រលឹងក៏អញ្ចឹងដែរ មិនមែនផ្សំផ្គុំដោយវត្ថុធាតុទេប៉ុន្តែជាសមិទ្ធិផល កំពូលដំបូងបង្អស់់។ចំណែកខ្លួនប្រាណជាវត្ថុធាតុធម្មជាតិមានសរីរាង្គនិងជីវិតមានថាមពល។ឪពុកម្ដាយដែលបង្ហាត់់បង្រៀនកូន គួរអោយគោរពកោតសរសើរជាងឪពុកម្ដាយណាដែលគ្រាន់់តែពេញចិត្តបង្កើតកូនមក​។ឪពុកម្ដាយដែលគួរអោយគោរពកោតសរសើរនោះ គឺមកពីពួកគេ ផ្ដល់់មធ្យោបាយដល់់កូនអោយរស់់បាន​ប្រសើរ រីឯឪពុកម្ដាយដែលគ្រាន់់តែពេញចិត្តបង្កើតកូននោះ ផ្ដល់់ដល់់កូនតែមធ្យោបាយអោយជីវិតរស់់​តែប៉ុណ្ណោះ។

No comments:

Post a Comment