Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Wednesday, September 21, 2011

ទស្សនវិទូ ហ្សេណូហ្វាន


ទស្សនវិទូ ហ្សេណូហ្វាន
Xénophane
Xénophaneជាកូនប្រុសរបស់់Dixios រឺ បើតាមApollodoreថាជាកូនប្រុសរបស់់Orthmène deColophon Timon បានសរសេរកាព្យសរសើរលោកយ៉ាងដូច្នេះថា៖​Xénophaneដោយមិនអួតអាងបាន​ទិតៀនកំហុសរបស់់Homère។លោកបានភៀសខ្លួនមករស់់នៅឯCataneលើកោះSicile(ប្រទេសអ៊ីតាលី)បន្ទាប់់ពីត្រូវបានគេបណ្ដេញចេញ។អ្នកខ្លះថាលោកគ្មានគ្រូអាចារ្យទេ ឯខ្លះទៀតថាលោកមានគ្រូអាចារ្យ
ឈ្មោះBoton រឺ ArchelaosSotionថាលោករស់់នៅក្នុងជំនាន់់Anaximandreហើយថាលោកបានសរសេរ​កំណាព្យពោលសរសើរនិងកាព្យទួញសោកខ្លីៗនិងកាព្យរិះគន់់បញ្ឈឺចិត្តប្រឆាំងនឹងHésiodeនិង Homère ចំពោះអ្វីដែលកវីទំាងពីរនេះបាននិយាយពីព្រះអាទិទេព។លោកសូត្រកាព្យលោកខ្លួនឯងហើយគេថាលោកបានទាំងសរសេរទ្រឹស្ដីប្រឆាំងនឹងThalès និង Pythagoreហើយថាលោកបានវាយប្រហារ​Épiménideផង​ដែរ។លោករស់់បានអាយុយឺនយូរ ហើយបានប្រាប់់យើងដូចនេះថា៖ចិត្តគំនិតរបស់់ខ្ញុំបានហោះហើរលើ
ទឹកដីក្រិកអស់រយៈកាល៦៧ឆ្នាំហើយប៉ុន្តែតំាងពីខ្ញុំកើតមកមុនហ្នឹង២៥ឆ្នាំកន្លងផុតទៅ,មែន,ត្រង់់ចំណុចនេះទោះជាយ៉ាងណា ខ្ញុំចេះនិយាយប្រាប់់ការពិត។លោកបាននិយាយថាអ្វីទំាងអស់់កើតចេញពីលោក​ធាតុបួនយ៉ាង,ហើយថាពិភពលោកមានច្រើនរាប់់មិនអស់់ ហើយមានការប្រែប្រួល។ពពកកកើតឡើងនៅ​ពេលចំហាយ​ទឹកដែលបង្កឡើងដោយព្រះអាទិត្យហើរឡើងខ្ពស់់ទៅក្នុងបរិយាកាសជុំវិញ។សារធាតុអា​ទិទេពគឺមូលដូចស្វ៊ែរហើយមិនមានការស្រដៀងបន្តិចនឹងសារធាតុមនុស្សលោក។អាទិទេពឮអ្វីទាំងអស់់,
ឃើញអ្វីទំាងអស់់ ,ប៉ុន្តែ មិនដកដង្ហើមទេ។អាទិទេពគឺវិញ្ញាណ គតិបណ្ឌិតអនន្ត។លោកគឺជាទស្សនវិទូ​ទីមួយ​ដែល​បាន​បង្ហាញ​ថាអ្វីដែលបានកើតឡើងហើយត្រូវរលាយទៅវិញ ហើយថាព្រលឹងគឺជាដង្ហើម។​លោកថាត្រូវទៅ​ជួបស្ដេចអោយរង្វើលបំផុតឫរបៀបដ៏ល្អបំផុតដូចEmpédocleបាននិយាយថាគាត់់មិនអាច​ស្វែងរកអ្នកមានប្រាជ្ញា៖មែនហ្នឹង,ត្រូវតែប្រកបដោយគតិបណ្ឌិតដើម្បីស្វែងរកអ្នកដែលប្រកបដោយគតិបណ្ឌិត,គាត់ថា។

No comments:

Post a Comment