Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Wednesday, September 21, 2011

ទស្សនវិទូ​ ហ្សែណុង


ទស្សនវិទូ​ ហ្សែណុង
Zenon
ហ្សែនណុង ជាកូនប្រុសរបស់់Mnaséas( Déméo)មានដើមកំណើតមកពីCitiumដែលជាទីក្រុង មួយនៅកោះ Chypre,ជាបន្ទាយរបស់់ជនជាតិ Hellènes (Grecs)ប៉ុន្តែកាន់់កាប់់ដោយក្រុមជនជាតិ Phéniciens។លោកមានកធំ។ Appolonios បាននិយាយថា លោកមានមាឌធំតែស្គមហើយស្បែកសំបុរ សណ្ដែកបាយដែលនាំអោយគេអោយរហ្សសនាមថាដើមតាលព្រឹក្សអេហ្ស៊ីប(ដើមត្នោតអេហ្ស៊ីប)។លោកមានកំភួនជើងធំៗ តែដងខ្លួនស្បែកយៀកសាច់់ជ្រាយ ហើយកំលាំងខ្សោយ។ហេតុដូច្នេះហើយបានជាគេ​កំរឃើញលោកអញ្ជើញទៅចូលរួមពិធីជប់់លៀងណាស់់។តាមការដឹងឮតមកថា ៖លោកចូលចិត្តញ៉ាំផ្លែល្វា ស្រស់់ឫហាលក្រៀម។ លោកគឺជាសាវ័ករបស់់ Cratès។ដើមឡើយលោកធ្វើជាសាវ័ករបស់់ Stilpon ហើយ និងXenocrate អស់់រយៈពេលដប់់ឆ្នាំ។ទីបញ្ចប់់លោកក៏បានមកតោង ក្រាតទែរវិញ។លោកបរិភោគអាហារ បន្តិចបន្តួច,ដូចជានំប៉័ង ហើយនិងទឹកឃ្មុំ និងផឹកស្រាទំពាំងបាយជូរឆ្ងាញ់់តែបន្តិចបន្តួចប៉ុណ្ណោះ។លោក គ្មានស្រីកំណាន់់អីទេ ហើយបើទៅលេងស្រីពេស្យាម្ដងឫពីរដង ក៏ដើម្បីកុំអោយគេមើលមកថាលោក គឺជាមនុស្សស្អប់់ខ្ពើមស្រី(Misogyne)តែប៉ុណ្ណោះឯង។លោករស់់នៅក្រោមដំបូលផ្ទះជាមួយPerséeដែលថ្ងៃមួយបាននំាស្រីម្នាក់់ចេះផ្លុំខ្លុយមក,ប៉ុន្តែលោកច្រានចេញយ៉ាងលឿន។លោកគឺជាមនុស្សដែលមានការរាក់់ទាក់់ជាទីបំផុត ទាល់់តែAntigonបានអញ្ជើញលោកអោយមកចូលរួមពិធីជប់់លៀងរបស់់ខ្លួនហើយមានថ្ងៃ មួយថែមទាំងបាននាំគ្នា(បបួលគ្នា)ទៅចូលរួមពិធីជប់់លៀងនៅផ្ទះAristoclèsជាអ្នកប្រគុំពិនក្រិកទៀតផង។ ប៉ុន្តែក្រោយមក,លោកក៏រស់់នៅដាច់់ឆ្ងាយពីគេដោយមកពីមិនចូលចិត្តនៅក្បែរហ្វូងមនុស្ស(la foule)
លោកទំលាប់់អង្គុយលើបង់់ខាងចុងឆ្ងាយ ។ធ្វើដូច្នេះ គឺលោកអាចគេចការរំខានបានពាក់់កណ្ដាលទៅហើយ ។លោកមិនដែលដើរលេងមានគ្នាលើសពីពីរឫបីនាក់់ឡើយ។ជួនកាលលោកថែមទាំងបានស្មូមប្រាក់់នរណាក៏ដោយដែលមកជិតលោក ដើម្បីកុំអោយរំខានពីមនុស្សច្រើនពេក។លោកមានទឹកមុខក្រៀមស្រពោន និងជូរចត់់ ហើយមានថ្ងាសជ្រួញ។លោកស្លៀកកពាក់់យ៉ាងសាមញ្ញបំផុត ហើយ ដោយយកលេសថាសំចៃ
ក៏ចេះតែសំចៃដូចមនុស្សមិនស៊ីវីល័យ។បើត្រូវជាបន្ទោសនរណាម្នាក់់,លោកបន្ទោសតែមួយភ្លែត ហើយក៏ មិន​ដែលជ្រុលឡើយ។លោកនិយាយថា គ្មានអីចំលែកទៀតទេចំពោះការបានរៀនសូត្រចេះដឹងពីវិទ្យា​សាស្រ្តជាងជំនឿសាសនា ហើយថាគ្មានអីចាំបាច់់សំរាប់់មនុស្សលោកជាងពេលវេលាឡើយ។ មានមនុស្ស​ម្នាក់់បានសួរទៅលោកថា តើដូចម្ដេចហៅថាមិត្ត? លោកក៏ឆ្លើយតបថា៖គឺខ្លួនខ្ញុំម្នាក់់ទៀត។ ទាសីលោក ម្នាក់់បានប្រព្រឹត្តចោរកម្ម,លោកបានវាយគេនឹងរំពាត់់។ទាសីម្នាក់់ទៀតបានប្រាប់់ទៅលោកថា៖វាជាវាសនា
របស់់ខ្ញុំដែលបានជំរុញខ្ញុំអោយធ្វើចោរ_ អើ,ចឹងក៏ជំរុញអោយត្រូវរំពាត់់ដែរ!លោកឆ្លើយតប។ លោកនិយាយ​ថា៖ សម្ផស្សគឺជាផ្លែផ្កានៃគតិបណ្ឌិត តែតាមអ្នកផ្សេងទៀតវិញថាគតិបណ្ឌិតគឺជាផ្លែផ្កានៃសម្ផស្ស។ លោក​បាននិយាយទៅកាន់់មនុស្សម្នាក់់ដែលជាមនុស្សនិយាយច្រើនថា៖ យើងមានត្រចៀកពីរ និងមាត់់តែមួយក៏ ព្រោះថាយើងរត្រូវតែស្ដាប់់ច្រើនជាងនិយាយ ។មានមនុស្សម្នាក់់បានចោទសួរលោកថា៖ហេតុអីលោក ជា មនុស្សម៉ឺងមាត់់ចេះលេងសើចអីដែរក្នុងពេលជប់់លៀង?លោកឆ្លើយតបទៅថា៖ សណ្ដែករឹងខ្លាំងណាស់់ ប៉ុន្តែពេលណាគេដាក់់ត្រាំទឹក ក៏វាចេះទន់់ដែរ!លោកបានទទួលមរណភាពនៅជន្មាយុ៩៨ឆ្នាំ ដោយមិនដែល មានជំងឺព្យាធិឡើយ។Perséeក្នុង«សៀវភៅនិកាយសីលធម៌»របស់់លោកបានប្រាប់់ថា លោកហ្សែនណុង ស្លាប់់នៅអាយុ៧២ឆ្នាំ ហើយថាលោកបានមករស់់នៅទីក្រុងអាតែន នៅអាយុ២២ឆ្នាំ។ប៉ុន្តែAppollonios បានអះអាងថា៖លោកគ្រប់់គ្រងសាលារៀនអស់់រយៈកាល៥៨ឆ្នាំ។ខាងក្រោមនេះ គឺឧប្បដិហេតុដែលកើត ឡើងមុនពេលលោកកំពុងនឹងទទួលមរណភាព៖ ចាកចេញពីសាលារបស់់លោក,ស្រាប់់តែលោកដួលហើយ បាក់់ម្រាមដៃមួយ,ប៉ុន្តែយកដៃទះដីផាំងៗរួចសូត្រកាព្យមួយរបស់់Niobéមានសេចក្ដីដូចនេះ៖ Jeviens, pourquoi m`appelles-tu? ដែលប្រែថា៖ ខ្ញុំមកហើយតើ,ម្ដេចឯងហៅខ្ញុំធ្វើអី?ហើយភ្លាមនោះលោកក៏ដាច់់ ដង្ហើមទៅ។តាមការស្រាវជ្រាវបានអោយដឹងថា ឱពុកលោក Mnaséasជាឈ្មួញលក់់ដូរហើយបានទិញ សៀវភៅជាច្រើនគឺសៀវភៅដែលសរសេរគំនិតរបស់់សូក្រាត ,ទុកអោយកូនតូច ហ្សែនណុងអាន។តាំងពី​នោះមក,ក្មេងហ្សែនណុងក៏ចាប់់ផ្ដើមចាប់់អារម្មណ៏នឹងទស្សនវិជ្ជារួចហើយក៏មកតោងលោកក្រាទ៊ែរ សុំធ្វើ​ជាសាវ័ក។

No comments:

Post a Comment