ទស្សនវិទូ ហេរ៉ាគ្លីត
Héraclite
Héracliteជាកូនប្រុសរបស់់Blysonតែបើតាមប្រភពមួយផ្សេងថាជាកូនប្រុសរបស់់ Hérakion អ្នក ក្រុង Éphèse (សព្វថ្ងៃនៅក្នុងប្រទេសតួគី)។គឺជាមនុស្សប្រកបដោយអំណួត ជាងនរណាទាំងអស់់ ដូចសំ ដីដែលលោកបាននិយាយដោយខ្លួនឯងយ៉ាងនេះថា៖ ចំណេះដឹងជ្រៅជ្រះមិនមែនបញ្ញានោះទេ។ដូច្នេះ តាមគំនិតរបស់់លោកប្រាជ្ញាមានតែម្យ៉ាងទេគឺស្គាល់់ច្បាស់់ហេតុផលដែលជាខ្លឹមសារសំខាន់់។តទៅនេះ គឺជាទ្រឹស្ដីត្រួសៗរបស់់លោក៖គឺភ្លើងជាអ្នកបង្កើតលោកហើយបំផ្លាញលោក។អ្វីទំាងអស់់ស្ថិតនៅក្រោមឥទ្ធិពលនៃព្រេងសំណាង។គឺចលនាដែលជាអ្នករៀបចំលំដាប់់ត្រូវគ្នា។ភ្លើងគឺជាធាតុមួយ ហើយអ្វីទាំងអស់់កកើតឡើងដោយបំលាស់់ប្ដូររបស់់ភ្លើងដែលគ្រាន់់តែស្ដើងតិចទៅឫ ក្រាស់់ឡើង។ទោះបីយ៉ាងណា លោក មិនបានពន្យល់់ច្បាស់់ទេ ដូចសំដីលោកនិយាយយ៉ាងនេះថា៖អ្វីទំាងអស់់កើតឡើងពីការផ្ទុយគ្នានៃវត្ថុផ្ទុយ គ្នាហើយថា អ្វីទំាងអស់់ហូរដូចទឹកទន្លេ។សាកលលោក,Héracliteថា មានដែនកំណត់់ ហើយមានសាកល លោកតែមួយ, ដែលបង្កបង្កើតឡើងដោយភ្លើង ហើយនឹងវិលត្រលប់់ទៅរកភ្លើងវិញក្រោយមួយរយ់ៈពេល ជានិច្ចជាកាលរៀងរហូត។គឺ វាសនា ចង់់បានអញ្ចឹង។មានគេបានសួរលោកថាហេតុអីបានជាលោកមិន សូវនិយាយស្ដី,លោកឆ្លើយតបថា៖ដើម្បីអោយអស់់លោកព្រោកប្រាជ្ញគ្នា។
No comments:
Post a Comment