Drop Down menu

Phin Hen

Phin Hen
រីករាយដែលបានជួបអ្នកម្តទៀត។ អ្នកមិនគ្រាន់តែជាអ្វីដែលអ្នកបានគិតនោះទេ តែអ្នកប្រសើរជាងអ្វីដែលអ្នកបានគិត

Wednesday, September 21, 2011

ទស្សនវិជ្ជា ជាអ្វី?

ទស្សនវិជ្ជា ជាអ្វី?
ទស្សនវិជ្ជាជាអ្វី?ភាសាបារាំងថាphilosophie=philo+sophieដែលមានន័យថាស្រលាញ់់+គតិបណ្ឌិត។ប៉ុន្តែតាមការបកប្រែក្នុងវចនានុក្រមរបស់់សម្ដេចសង្ឃជួនណាតប្រែថាវិជ្ជាដែលកើតឡើងដោយទស្សនៈ,វិទ្យាសាស្រ្តចែងអំពីគោលការសំខាន់់់ៗនិងបុព្វហេតុផ្សេងៗឫអំពីជិវិតសត្វនិងមនុស្ស។តាមការបកប្រែជាភាសាខ្មែរពិតជាមានការឆ្គងពីន័យដើមនៃពាក្យphilosophieដែលមានដើមកំណើតយ៉ាងប្រាកដឡើងនៅប្រទេសក្រិកបុរាណក្នុងសតវត្សទីប្រាំមុនគ្រឹស្ទសករាជ។តើទស្សនវីជ្ជាជាវិជ្ជាដែលកើតចេញមកពីទស្សនៈ?ឫក៏ទស្សនៈកើតចេញមកពីវិជ្ជា?ឫក៏ជាវិជ្ជាដែលបង្រៀនអំពីទស្សនៈ?ទស្សនៈផ្សេងៗរបស់់អ្នកប្រាជ្ញ?កាលដែលខ្មែរយើងប្រែពាក្យphilosophieថាទស្សនវិជ្ជាដូចជាមិនទំនងទេព្រោះបើពិនិត្យមើលន័យដើមរបស់់ពាក្យនោះគឺខុសគ្នាចឹងយើងថាsciencedesopinionssciencedespointsdevueក៏បានដែរព្រោះថាscience=វិជ្ជារីឯopinionsប្រែថាមតិទស្សនៈ។ទោះបីយ៉ាងណាទស្សនវិជ្ជាក៏យើងអាចយល់់ន័យបានដែលពីព្រោះទស្សនវិជ្ជាជាវិជ្ជាមួយដែលបង្រៀនសិស្សអោយសិក្សាគំនិតទស្សនៈផ្សេងៗរបស់់អ្នកប្រាជ្ញបណ្ឌិតនានាក្នុងលោកដែលមានមិនដូចគ្នាទៅតាមជំនឿរឺការយល់់ដឹងនៃទស្សនវិទូម្នាក់់ៗ។តាមដោយពិតphilosophieគឺបង្កប់់ន័យយ៉ាងត្រឹមត្រូវអំពីការស្រលាញ់់ឫចូលចិត្តគតិបណ្ឌិតដែលជាប្រាជ្ញាញាណរបស់់អ្នកប្រាជ្ញហើយពាក្យហ្នឹងពិតជាបានចាប់់កំណើតចេញមកពីប្រទេសក្រិកបុរាណដែលកកើតទស្សនៈវិទូមុនគេហើយដែលមានទស្សនវិទូគឺលោកប្លាតុង(Platon)ដែលជាមហាទស្សនៈវិទូមានកត្តិនាមល្បីល្បាញកោតសរសើរនិងគោរពជាងគេទាំងអស់់ក្នុងបណ្ដាទស្សនវិទូទាំងឡាយនៅបស្ចិមប្រទេស។ទស្សនវិទូនិងអ្នកគណិតសាស្រ្តអង់់គ្លេសម្នាក់់ឈ្មោះAlfredNorthwhiteheadបាននិយាយពីលោកប្លាតុងថាប្រវត្តិសាស្រ្តនៃទស្សនវិជ្ជាបស្ចិ​មប្រទេសគ្រាន់់តែជាសេរ៊ីលេខយោង(footnote)ទៅនឹងលោកប្លាតុងតែប៉ុណ្ណោះ។ចំណែកឯកវីនិងទស្សនវិទូRalphWaldoEmersonបាននិយាយពីលោកប្លាតុងថា៖ប្លាតុងគឺទស្សនវិជ្ជាហើយទស្សនវិជ្ជាគឺប្លាតុង(PlatoisPhilosophy,andphilosophyPlato.)ហើយថាចេញពី​លោកប្លាតុងគឺរឿងរ៉ាវទាំងអស់់ដែលនៅតែត្រូវបានសរសេរនិងពិភាក្សាក្នុងចំណោមអ្នកប្រាជ្ញ​។ចឹងចង់់ដឹងណាស់់ថា ទស្សនវិជ្ជា មានដើមកំណើតយ៉ាងម៉េច? ដើម្បីអ្វី? ហេតុអ្វីស្រលាញ់់ ទស្សន​វិជ្ជា?មានអាថ៌កំបាំងអ្វីដែលនាំអោយទស្សនវិជ្ជាត្រូវបានអ្នកប្រាជ្ញទាំងឡាយក្នុងលោករស្រលាញ់់រាប់់អាន? ឫក៏ថាទស្សនវិជ្ជាជាដំណើរការនៃការស្វែងរកការពិត?តាមពិតទស្សនវិជ្ជាមិនមែនត្រឹមតែជាដំណើរការស្វែងរកការពិត ប៉ុណ្ណោះទេថែមទាំងជាការត្រូវរស់់នៅក្នុងការពិតទៀត។ដូច្នេះទស្សនវិទូទាំងអស់់យល់់ឃើញការពិតហើយ ត្រូវតែរស់់ក្នុងការពិតផងដែរទើបមានឈ្មោះថាទស្សនវិទូតួយ៉ាងដូចជាលោកសូក្រាតការដែលបានយល់់ដឹងការពិតយ៉ាងណាហើយលោកបញ្ចូលជីវិតលោកក្នុងការពិតនោះទៀត..មិនមាននរណាអាចបង្វែងលោកចេញពីគំនិតយល់់ឃើញរបស់់លោកបានឡើយ..លោកត្រូវរស់់ជាមនុស្សសាមញ្ញបំផុតម្នាក់់ដែលអោយភាពគ្មានតំលៃអ្វីសំខាន់់ចំពោះជីវិតនូវរបស់់ទាំងឡាយណាដែលលោកមើលឃើញថាបានត្រឹមតែបំរើចក្ខុគ្រាន់់តែល្អមើលតែមិនបានចិញ្ចឹមជីវិតដូចឃ្លាមួយលោកបានពោលខ្លួនឯងឡើងពេលកំពុងសំលឹងមើលគំនរឥវ៉ាន់់ដែលគេលក់់ដូរនៅទីផ្សារយ៉ាងដូច្នេះ៖តើមានរបស់់របរប៉ុន្មានទៅដែលខ្ញុំអត់់ត្រូវការទាល់់តែសោះ?លោកឧស្សាហ៏សូត្រកាព្យមួយដូចនេះគ្រឿងតុបតែងពណ៌ក្រហមនិងប្រាក់់បំរើសំរាប់់សំដែងល្ខោនតែមិនសំរាប់់ចិញ្ចឹមជីវិតឡើយ។ប៉ុន្តែទស្សនវិជ្ជាទោះបីថាជាការស្វែងរកការពិតចឹងមែនហើយតែមិនបានន័យថាមានការពិតជាកម្មសិទ្ធនោះទេហើយដោយហេតុថាទស្សនវិទូមានន័យថាជាអ្នកស្រឡាញ់់រាប់់អានការពិតដូច្នេះជាអ្នកដែលមិនចាំបាច់់ជាមនុស្សមានវិជ្ជានោះទេphilosopheest,paroppositionàceluiquipossédantlesavoirquisenommesavant,nomméaimantdusavoirដែលប្រែថាទស្សនវិទូផ្ទុយពីអ្នកដែលមានចំណេះដឹងដែលគេហៅថាអ្នកប្រាជ្ញ,មាននាមថាអ្នកដែលស្រលាញ់់ចំណេះដឹង។ប៉ុន្តែតាមការយល់់ដឹងពីមនុស្សភាគច្រើនបែរជាថាទស្សនវិទូគឺជាអ្នកប្រាជ្ញាមានចំណេះដឹងជ្រៅជ្រះមានទ្រឹស្ដីល្អត្រឹមត្រូវដែលគួររៀនសូត្រតាម។មិនអញ្ចឹង,ទស្សនវិជ្ជាគឺជាការស្រលាញ់់ចំណេះដឹងការស្រលាញ់់គតិបណ្ឌិតដែលមនុស្សទាំងចាស់់ទាំងក្មេងអាចរៀនបានអាចរាប់់អានឫស្រលាញ់់ចូលចិត្តគ្មានកំណត់ព្រំដែន។តាមការបកប្រែពីវចនានុក្រមអង់់គ្លេសមួយថាទស្សនវិជ្ជាគឺជាការស្រាវជ្រាវរកចំណេះដឹងជាពិសេសអំពីលក្ខណៈនិងអត្ថន័យនៃជីវិតតែក៏មានន័យមួយទៀតដែរថាជាប្រព័ន្ធនៃការស្វែរកចំណេះដឹងដូចគេថាមនុស្សមា្នក់់នេះគ្មានតស្សនវិជ្ជាសោះ!ដែលមានន័យថាមិនមានដំរេះអំពីប្រព័ន្ធខាងលើហ្នឹង។ក្នុងវចនានុក្រមបារាំងមួយបានបកន័យថាទស្សនវិជ្ជាគឺជាសាខាមួយនៃវិជ្ជាឫចំណេះដឹងដែលសិក្សាអំពីគោលការណ៏និងហេតុផលនិងគោលការណ៏នៃសិលធម៌។ន័យមួយទៀតថាជាការស្រាវជ្រាវនៃគោលការណ៏ដែលនាំបង្កើតបានវិទ្យាសាស្រ្ត។

No comments:

Post a Comment