ទស្សនវិទូ អារីស្តូត
……………..អារីស្តូត (៣៨៤ – ៣២២ មុន គ.ស)……………
Aristoteមានឪពុកឈ្មោះNicomaqueនិងម្ដាយឈ្មោះPhestias។លោកមានដើមកំណើតមកពីក្រុង Stagire ។Nicomaqueបានទទួលនូវការគោរពរាប់់អានពីAmintasដែលជាស្ដេចនគរMacédoineហើយលោកបានរស់់នៅបំរើស្ដេចនេះដោយអាស្រ័យលើចំណេះដឹងរបស់់លោកខាង វិជ្ជាពេទ្យ។គេបានសួរAristote ថាតើយើងចំណេញអ្វីពីការនិយាយកុហក?លោកឆ្លើយថា៖មិនបានត្រូវគេជឿនៅពេលដែលនិយាយប្រាប់់ការពិតអោយគេជឿ។លោកចូលចិត្តនិយាយប្រាប់់ជារឿយៗដល់់មិត្តភក្ដិនិងសាវ័ករបស់់លោកទោះនៅទីកន្លែងណាក៏ដោយដែលលោកជួបយ៉ាងដូចនេះថា៖គំហើញទាញយកពន្លឺបានមកពីបរិយាកាស ឯ ព្រលឹងទាញយកពន្លឺបានមកពីវិជ្ជា។លោកជឿថាសមធម៌មិនទាន់់ធានាបានសុភមង្គលទេព្រោះថាត្រូវបន្ថែមទ្រព្យសម្បត្តិរបស់់ខ្លួនប្រាណនិង ទ្រព្យសម្បត្តិលោកិយផងដែរ បើមិនអញ្ចឹងទេអាចនឹងរស់់នៅរងទុក្ខវេទនាបាន តែកាលណារស់់នៅខ្វះខាតរបស់់របរចាំបាច់់សំរាប់់ជីវិតឫក៏មានការពិបាកណាមួយស្រដៀងដូចនោះ។លោកប្រដូចព្រះដូចដែលPlaton ជឿថា មិនមែនជារូបធាតុមើលឃើញតែជាព្រលឹងវិញ្ញាណដែលអាចទៅឆ្ងាយដល់់ឋានសួគ៌ ហើយមិនស្គាល់់ចលនាគឺមិនស្ថិតក្នុងលំហអាកាសនិងពេលវេលាទេ។វត្ថុទាំងឡាយលើផែនដី ដូចគ្នានឹងវត្ថុទំាងឡាយនៅឋានសួគ៌ដែរ ទទួលការគ្រប់់គ្រងដោយច្បាប់ដូច គ្នា។ចំពោះធាតុទំាងបួនមានទឹក ដី ភ្លើង ខ្យល់់, លោកបន្ថែមធាតុមួយទៀតគឺ Éther ដែលមានចលនារង្វង់់មូលខុសពីវត្ថុធាតុផ្សេងទៀត។ព្រលឹងក៏អញ្ចឹងដែរ មិនមែនផ្សំផ្គុំដោយវត្ថុធាតុទេប៉ុន្តែជាសមិទ្ធិផល កំពូលដំបូងបង្អស់់។ចំណែកខ្លួនប្រាណជាវត្ថុធាតុធម្មជាតិមានសរីរាង្គនិងជីវិតមានថាមពល។ឪពុកម្ដាយដែលបង្ហាត់់បង្រៀនកូន គួរអោយគោរពកោតសរសើរជាងឪពុកម្ដាយណាដែលគ្រាន់់តែពេញចិត្តបង្កើតកូនមក។ឪពុកម្ដាយដែលគួរអោយគោរពកោតសរសើរនោះ គឺមកពីពួកគេ ផ្ដល់់មធ្យោបាយដល់់កូនអោយរស់់បានប្រសើរ រីឯឪពុកម្ដាយដែលគ្រាន់់តែពេញចិត្តបង្កើតកូននោះ ផ្ដល់់ដល់់កូនតែមធ្យោបាយអោយជីវិតរស់់តែប៉ុណ្ណោះ។
No comments:
Post a Comment