ទស្សនវិទូ សូក្រាត
សូក្រាតមានឪពុកឈ្មោះSophronisqueដែលជាជាងចំលាក់់ថ្មនិងម្ដាយឈ្មោះPhénarèteជាឆ្មបសំរាលកូន។សូក្រាតកើតនៅទីក្រុងAthènesក្នុងខ័ណ្ឌAlopèce។លោកពូកែវោហារណាស់់ទាល់់តែចៅក្រមទាំងសាបសិបTrentesក្រោមឱវាទរបស់់Spartesបានហាមមិនអោយបង្រៀនវីជ្ជាវោហារហើយម្យ៉ាងទៀតបានត្រូវAristophaneនិយាយចំអកអោយថាជាមនុស្សពូកែបង្ហាញរឿងហេតុអាក្រក់់ថាត្រឹមត្រូវល្អ។សូក្រាតដូចÉchineដែរដែលបានបង្រៀនវិជ្ជាវោហារមុនគេបង្អស់់។ប៉ុន្តែលោកបានធ្វើសុន្ទរកថាមុនគេអំពីសុជីវធម៌(របៀបរបបរស់់នៅ)។ហើយ លោកសូក្រាតជាទស្សនវិទូទីមួយដែលត្រូវគេថ្កោលទោសប្រហារជីវិតហើយត្រូវបានប្រហារជីវិត។សូក្រាតមិនចង់់ធ្វើដំណើរឆ្ងាយទេលើកលែងតែទៅធ្វើទាហាន។លោកចូលចិត្តកីឡាណាស់់។គេដឹងថាសូក្រាតបានចូលទៅវាយប្រយុទ្ធនៅឯAmphipolisហើយបានជួយលើកXénophonឡើងពេលធ្លាក់់ចេញពីសេះក្នុងចំបំាងមួយនៅឯDéliumហើយបានជួយសង្រ្គោះជីវិតXénophon។ខណៈដែលអ្នកក្រុងអាតែននាំគ្នារត់់គេចខ្លួនយ៉ាងប្រសាច,សូក្រាតវាយប្រយុទ្ធដកថយយឺតៗហើយដោយស្ងប់់ស្ងាត់់ហើយងាកក្រោយម្ដងៗដោយត្រៀមខ្លួនរួចជាស្រេចដើម្បីវាយរុញច្រានសត្រូវណាដែលបំរុងលោតមកលើរូបលោក។
សូក្រាតជាមនុស្សដាក់់់ទាបខ្លួន មិនវាយឫកប៉ុន្តែប្រកបដោយមោទនភាពចំពោះខ្លួនឯង៖ថ្ងៃមួយ Alcibiade (សិស្សរបស់់លោក)បានប្រគល់់ជូនលោកនូវដីធ្លាធំមួយដើម្បីទុកសង់់ផ្ទះ។សូក្រាតបាននិយាយទៅAlcibiadeថា៖បើខ្ញុំត្រូវការស្បែកជើងហើយប្អូនឯងយកស្បែកសត្វមកអោយខ្ញុំធ្វើស្បែកជើងដោយខ្លួនឯង,តើប្អូនឯងជឿទេថាបើទទួលយកដីធ្លានោះមក,គេមិននិយាយចំអកអោយទេអី?។ជាញឹកញយ ពេលដែលសូក្រាតសំ លឹងមើលគំនរឥវ៉ាន់់គេដាក់់លក់់នៅទីផ្សារ,លោកស្រដីនឹងខ្លួនឯងថា“ Combien il y en a dont j`ai nul besoin? “ដែលប្រែថាតើមានរបស់់ទំាងនោះប៉ុន្មានដែលខ្ញុំមិនត្រូវការទាល់់តែសោះ?លោកសូត្រកាព្យមួយនេះញឹកញាប់់ណាស់់៖“ Ornements d`argent et de pourpre servent au théâtre ,non à la vie.”ប្រែថា៖ គ្រឿងតុបតែងលំអពណ៌ប្រាក់់និងក្រហមប្រើសំរាប់់សំដែងល្ខោន,មិនសំរាប់់ជីវិតទេ។Aristote បាននិយាយថាសូក្រាតមានប្រពន្ធពីរគឺXanthippeដែលបានផ្ដល់់កូនប្រុសមួយឈ្មោះLamproclès ហើយប្រពន្ធមួយទៀតគឺMyrtoដែលលោកបានរៀបការជាមួយដោយគ្មានចំណងដៃហើយបានមានកូនពីរនាក់់គឺSophroniques និង Ménéxène។លោកសូក្រាតស្អប់់ខ្ពើមមនុស្សដែលនិយាយចំអកឡកឡើយអោយ អ្នកដទៃតែលោកលើកតំកើងឫកពារថ្លៃថ្នូររបស់់លោក ហើយមិនដែលបង្គាប់់លុយពីនរណាម្នាក់់ឡើយ។ លោកចូលចិត្តនិយាយថា៖មនុស្សដែលកំពុងឃ្លានបាយមិនពិនិត្យមើលទឹកសម្លទេហើយមនុស្សដែលស្រេកទឹកក៏មិនរង់់ចាំអោយគេទៅយកទឹកមកជូននោះដែរ ហើយអ្នកដែលចេះរស់់នៅដោយគ្មានត្រូវការរបស់់ របរមិនចាំបាច់់ គឺពិតដូចជាព្រះអាទិទេព។លោកសូក្រាតអះអាងថាពេលលំហែគឺជាគុណប្រយោជន៏មួយ ដ៏ប្រសើរបំផុត។ចំពោះលោកសូក្រាត,គុណធម៌មានតែមួយទេគឺ ចំណេះដឹង ហើយគុណវិបត្តិក៏មានតែមួយដែរគឺសេចក្ដីល្ងង់់។ភាពសំបូរហូរហៀរនិងភាពហ៊ឺហាគឺជាគឺជាគុណវិបត្តិ,មិនមែនជាផ្លាកសំគាល់់កិត្តិយសនោះទេ។

គេបានស្នើរយោបល់់ពីលោកជាញយដងថាតើមនុស្សត្រូវតែរៀបការ ឫយ៉ាងណា?លោកឆ្លើយតបថា៖ ទោះជាអ្នកធ្វើយ៉ាងម៉េច ក៏នៅតែស្ដាយក្រោយដែរ។លោកទូន្មានអោយយុវជន យុវនារីឧស្សាហ៏មើលរូបខ្លួនឯងក្នុងកញ្ចក់់ហើយថាបើឃើញថាខ្លួនឯងរូបស្អាត សូមមានមោទនភាពចំពោះខ្លួនឯងចុះ។ប៉ុន្តែបើ ឃើញថាខ្លួនឯងរូបអាក្រក់់វិញ សូមបំភ្លេចរឿងហ្នឹងចោលដោយចំណេះដឹងរបស់់ខ្លួនឯង។
ថ្ងៃមួយលោកសូក្រាតបានអញ្ជើញភ្ញៀវអ្នកមានៗមកញ៉ាំអាហារនៅឯផ្ទះរបស់់លោក,ស្រាប់់តែXanthippeប្រពន្ធរបស់់លោកមានអារម្មណ៏មិនស្រួលក្នុងចិត្ត។លោកក៏និយាយប្រាប់់ថាកុំទោម្នេញចិត្តអី,បើពួកគេមនុស្សល្អជាទេ ពួកគេនឹងចូលមកអង្គុយឯតុដោយស្ម័គ្រចិត្ត។ប៉ុន្តែប្រសិនជាពួកគេជាមនុស្សមិនល្អជាវិញ សូមកុំមានកង្វល់់អី្វឡើយ។លោកនិយាយថាមនុស្សទំាងអស់់រស់់នៅដើម្បីញ៉ាំរីឯលោកវិញញ៉ាំដើម្បីរស់់។
No comments:
Post a Comment